ប្រទេសអាហ្សង់ទីន ៖ អគ្គិសនីបានដាច់នៅទីក្រុងធំ និងទីក្រុងផ្សេងទៀតរបស់ប្រទេសអាហ្សង់ទីន ហើយវាក៏មិនមែនជាលើកដំបូងដែរ ដោយសារប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីដំណើរការខុសប្រក្រតី ខណៈប្រទេសនេះជួបអាកាសធាតុក្តៅ ។ លើសពីនេះ វាបានប៉ះពាល់ដល់ការធ្វើដំណើរក្នុងទីក្រុង រថភ្លើង និងរថភ្លើងក្រោមដីត្រូវផ្អាកដំណើរការភ្លាមៗធ្វើឱ្យអ្នកដំណើរជាប់ក្នុងស្ថានីយរថភ្លើង និងតាមចំណតរថយន្តក្រុង ។

ក្រសួងថាមពលរាយការណ៍ថា នៅថ្ងៃទី១ ខែមីនា មានការដាច់ចរន្តអគ្គិសនីក្នុងក្រុង Buenos Aires និងទីក្រុងជាច្រើនទៀតនៅផ្នែកកណ្តាលនៃប្រទេស ដោយសារមានភ្លើងឆេះបណ្តាញចែកចាយអគ្គិសនីជាតិ រហូតដល់មិនអាចផ្គត់ផ្គង់អគ្គិសនីបាន ហើយការដាច់អគ្គិសនីលើកនេះកើតឡើងក្នុងពេលអាហ្សង់ទីនមានអាកាសធាតុក្តៅខ្លាំង ។ រីឯទីក្រុងផ្សេងទៀត មិនត្រឹមតែដាច់អគ្គិសនីទេ ប៉ុន្តែរដ្ឋាករទឹករាយការណ៍ថា បណ្តាញចែកចាយទឹកក៏មានបញ្ហាដែរ ដោយសារគ្មានអគ្គិសនី ។Buenos Aires Times | Calls for investigation after power cut plunges  millions into darkness

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីបណ្តាលឱ្យប៉ះពាល់ដល់រថភ្លើង និងរថភ្លើងក្រោមដីក្នុងក្រុង Buenos Aires ។ ស្ថានីយរថភ្លើងជាច្រើនកន្លែងក្នុងទីក្រុងនេះត្រូវផ្អាកដំណើរការភ្លាមៗ ឬផ្អាកការធ្វើដំណើរ ហើយមានអ្នកដំណើរជាច្រើននាក់តម្រង់ជួររង់ចាំឡើងរថភ្លើង ហើយពួកគេបានជាប់ក្នុងស្ថានីយរថភ្លើងយ៉ាងតិច២កន្លែងក្នុងក្រុងនេះ ។

ទោះយ៉ាងណា រថភ្លើងបានដំណើរការឡើងវិញក្រោយពីបានផ្អាកអស់រយៈពេលយូរ ហើយអ្នកដំណើរតាមរថភ្លើងជាច្រើននាក់បានប្តូរទៅជិះរថយន្តក្រុងវិញ ប៉ុន្តែនៅតាមចំណតរថយន្តក្រុង ក៏មានមនុស្សរង់ចាំច្រើនដូចគ្នា ។ ក្រសួងថាមពលរាយការណ៍បន្ថែមថា មានភ្លើងឆេះប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ទើបបណ្តាលឱ្យបណ្តាញចែកចាយអគ្គិសនីត្រូវផ្អាកការចែកចាយចំនួន១ម៉ឺនមេហ្គាវ៉ាត់ ។Argentina and Uruguay reel after massive power outage - BBC News

គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីនេះ មិនមែនជាលើកដំបូងទេ កន្លងមក អាហ្សង់ទីនក៏ជួបបញ្ហាដាច់ចរន្តអគ្គិសនីជាច្រើនលើកតាំងពីខែមករា ឆ្នាំ២០២៣ ខណៈប្រទេសនេះជួបអាកាសធាតុក្តៅ ធ្វើឱ្យការប្រើប្រាស់អគ្គិសនីកើនឡើង ៕

ប្រភព ៖ TNN World