ភ្នំពេញ៖ អ្នកស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែម មានកម្រិតជាតិស្ករខ្ពស់ជាងធម្មតា ប៉ុន្តែគ្រូពេទ្យមិនទាន់ចាត់ទុកអ្នកទាំងនោះថាមានជំងឺទឹកនោមផ្អែមទេ។ បើតាម CDC អាមេរិក អ្នកស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែម នឹងវិវត្តទៅជាអ្នកជំងឺទឹកនោមផ្អែមនៅប្រាំឆ្នាំបន្ទាប់ បើសិនជាមិនបានព្យាបាលទាន់ពេល។
ខាងក្រោមនេះជាសញ្ញា ដំណាក់កាលដំបូងៗនៃជំងឺទឹកនោមផ្អែម៖
១.នោមញឹក: នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមយើងខ្ពស់ តម្រងនោមនឹងព្យាយាមបញ្ចេញជាតិស្ករដែលលើសចោល ដោយចម្រោះចេញពីក្នុងឈាម។ ការណ៍នេះធ្វើឲ្យមនុស្សយើងត្រូវទៅនោមញឹកញាប់ ពិសេសនៅពេលយប់។
២.ស្រេកទឹក: ពេលយើងត្រូវនោមញឹកញាប់ ធ្វើអោយរាងកាយយើងបាត់បង់ជាតិទឹក នឹងធ្វើអោយយើងចាប់ផ្តើមស្រេកទឹកផងដែរ។
៣.ឃ្លាន:អ្នកមានជំងឺទឹកនោមផ្អែមធ្វើអោយយើងចាប់ផ្ដើមបាត់បង់ថាមពល នឹងមានអារម្មណ៍ថាឃ្លានគ្រប់ពេលវេលា មិនថាទើបតែញាំរួចហើយក៏ដោយ។
៤.អស់កម្លាំងខ្លាំង:ជំងឺទឹកនោមផ្អែម អាចមានឥទ្ធិពលលើកម្រិតថាមពល និងធ្វើឲ្យអ្នកមានជំងឺនេះមានអារម្មណ៍ហត់នឿយ ឬអស់កម្លាំង។ ការមានអារម្មណ៍អស់កម្លាំងនេះ កើតឡើងដោយសារស្ករក្នុងចរន្តឈាមមិនអាចផ្ដល់ទៅកោសិការាងកាយបានគ្រប់គ្រាន់។Type 2 Diabetes Symptoms៥.ស្រវាំងភ្នែក:ការស្រវាំងភ្នែកអាចកើតឡើងលើភ្នែកម្ខាងឬទាំងសងខាង អ្នកមានជំងឺទឹកនោមផ្អែមដែលជួបបញ្ហាភ្នែក ហើយមិនព្យាបាលនឹងអាចបង្កទៅជាបញ្ហាធ្ងន់ធ្ងរ និងចុងក្រោយអាចឈានដល់ពិការភ្នែក។
៦.របួសជាសះយឺត:កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញដល់ប្រព័ន្ធប្រសាទរបស់រាងកាយ និងសរសៃឈាមតូចៗ ដែលអាចធ្វើឲ្យលំហូរឈាមចុះខ្សោយ(impair blood circulation)។ ជាលទ្ធផល កន្លែងមុត ឬរបូសនឹងត្រូវការពេលរាប់អាទិត្យ ឬខែ ដើម្បីជាសះស្បើយ។ ការជាសះពីរបួសយឺត អាចបង្កើនឱកាសប្រឈមនឹងការឆ្លងរោគផ្សេងៗ។
៧.ស្ពឹកដៃឬស្ពឹកជើង:កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងលំហូរឈាមក្នុងរាងកាយ។ បញ្ហានេះអាចនាំឲ្យមានអាការៈឈឺចាប់ និងស្ពឹងដៃ ឬជើង។ អ្នកមានបញ្ហាបែបនេះ ហើយមិនបានព្យាបាលទាន់ពេល អាចនឹងជួបផលវិបាកផ្សេងៗទៀតច្រើន៕Signs You're at Risk for Type 2 Diabetes