អ៊ុយក្រែន នៅតែមានក្ដីសង្ឃឹមពីជោគជ័យ បើទោះជារុស្ស៊ីអះអាងពីការគ្រប់គ្រងទីក្រុងបាកមូត
រដ្ឋធានីកៀវ៖ ថ្វីបើប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានអះអាង អំពីការគ្រប់គ្រងផ្នែកខាងកើត ទីក្រុងបាកមូត ទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែលោកស្រី អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន នៅតែសង្ឃឹម ថា ការតស៊ូ នៅទីក្រុងបាកមូត នឹងទទួលបានជ័យជម្នះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៣ ថា លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការតស៊ូវាយប្រហារទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី នៅទីក្រុងបាកមូត នាភាគខាងកើត នឹងនាំមកជ័យជម្នះ។
លោកស្រី អនុរដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា នេះជាជ័យជម្នះយ៉ាងពិតប្រាកដ ព្រោះថា កងទ័ពការពារទឹកដីរបស់យើង បាន និង កំពុងតែបំផ្លាញកងឯភាពរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដ៏មានឥទ្ធិពលខ្លាំងក្លាបំផុត និង មានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ កំពុងតែឈរជើងនៅទីនោះ អស់រយៈពេលជាច្រើនខែជាប់ៗគ្នាមកនេះ។ សត្រូវមានកម្លាំងខ្លាំងក្លាជាងទាំងកម្លាំងទ័ព និង គ្រឿងសព្វាវុធ ប៉ុន្តែលក្ខខណ្ឌទាំងនេះ មិនបានធ្វើឲ្យកម្លាំងយុទ្ធជនរបស់យើង ថមថយនោះឡើយ ហើយកងទ័ពការពារទឹកដីរបស់យើង នៅតែអាចប្រឈមមុខនឹងកម្លាំងសត្រូវ ដោយក្លាហាន ស្ទើរតែមានភាពស្មើគ្នា»។
ដោយឡែក លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group និង ជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា «ទាហានរបស់គាត់ បានគ្រប់គ្រងទាំងស្រុង នៅភាគខាងកើត ទីក្រុងបាកមូត។ អ្វីៗនៅភាគខាងកើត ទន្លេបាកមូតកា (Bakhmutka) បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានស៊ីឈ្នួល Wagner ទាំងស្រុង។
កងទ័ពអាកាសរបស់អ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីល ចំនួន៨១គ្រាប់ ស្រោចពាសពេញប្រទេស ហើយក្នុងនោះមានមីស៊ីលល្បឿនលឿនជាងសំឡេង ប្រភេទ Kinzhal (គីនហ្សាល់) ចំនួន៦គ្រាប់ និង ដ្រូន ចំនួន៨គ្រឿង។ ប៉ុន្ដែមីស៊ីលទាំងនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្ទាក់កម្ទេច អស់ចំនួន៣៤គ្រាប់ និង បំផ្លាញដ្រូនអត្ដឃាត ប្រភេទ Shahed (សាហេដ) ចំនួន៤គ្រឿងផងដែរ៕


.jpg)












.jpg)
.jpg)


២.របាំព្រះរាជទ្រព(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣
៣.ល្ខោនស្រមោលស្បែកធំ(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥
៤.ប្រាសាទព្រះវិហារ(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨
៥.សារមន្ទីរទួលស្លែង(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩
៦.ល្បែងទាញព្រ័ត(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥
៧.ចាប៉ីដងវែង(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
៨.ប្រាសាទសំបូរព្រៃគុក(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧
៩.ល្ខោនខោល(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕

.jpg)



៣.ប្រើក្រែមផ្កាឈូកOatmeal៖ ជារឿយៗ Oatmeal ត្រូវបានគេប្រើជាគ្រឿងផ្សំនៅក្នុងអាងងូតទឹក ដោយសារតែវាអាចផ្តល់សំណើម ធ្វើអោយស្បែកទន់ រួមទាំងការងូតទឹករួមគ្នាជាមួយនឹងផលិតផលថែរក្សាស្បែក ឬគ្រឿងផ្សំដែលជួយចិញ្ចឹមស្បែកឱ្យមានសំណើម ដែលនេះអាចជួយកាត់បន្ថយកន្ទួលអាឡែស៊ីដែលជារឿយៗបណ្តាលមកពីស្បែកស្ងួតខ្លាំង។
៧.ប្រើ Calamine Lotion៖ Calamine Lotion ឬ Bubble Gum Pink Liquid គឺជាវត្ថុរាវដែលមើលទៅដូចជាស្ករកៅស៊ូពណ៌ផ្កាឈូក វាអាចកាត់បន្ថយការរមាស់យ៉ាងខ្លាំង។ ងាយស្រួលក្នុងការទិញ ហើយក៏ផ្តល់សំណើមដល់ស្បែកផងដែរ អ្នកណាដែលមានកន្ទួលញឹកញាប់ អាចយកកាឡាមីនទៅប្រើប្រាស់នៅកន្លែងផ្សេងៗ ទាំងក្នុងផ្ទះ ការិយាល័យ ក្នុងឡាន ដើម្បីអាចរើសយកទៅប្រើប្រាស់រាល់ពេលមានអាការរមាស់។






ប៉ុន្តែគ្រោះថ្នាក់លើកនេះ ខាងក្រុមហ៊ុន CSX Corp. បញ្ជាក់ថា រថភ្លើងនេះមិនបានដឹកសារធាតុគ្រោះថ្នាក់ទេ ហើយហេតុការណ៍នេះក៏មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋដែរ ។ រីឯបណ្តាញផ្លូវដែករបស់រដ្ឋាភិបាលអាមេរិកបានរាយការណ៍លើកចុងក្រោយថា ភ្លើងដែលឆេះរថភ្លើងនេះបានរលត់វិញហើយ ៕
ប្រភព ៖ TNN World

