រដ្ឋធានីកៀវ៖ ថ្វីបើប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានអះអាង អំពីការគ្រប់គ្រងផ្នែកខាងកើត ទីក្រុងបាកមូត ទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែលោកស្រី អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន នៅតែសង្ឃឹម ថា ការតស៊ូ នៅទីក្រុងបាកមូត នឹងទទួលបានជ័យជម្នះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៣ ថា លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការតស៊ូវាយប្រហារទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី នៅទីក្រុងបាកមូត នាភាគខាងកើត នឹងនាំមកជ័យជម្នះ។RF Leadership Set Task To Army To Reach Borders Of Luhansk Region By June  26 - Maliar | Ukrainian news

លោកស្រី អនុរដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា នេះជាជ័យជម្នះយ៉ាងពិតប្រាកដ ព្រោះថា កងទ័ពការពារទឹកដីរបស់យើង បាន និង កំពុងតែបំផ្លាញកងឯភាពរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដ៏មានឥទ្ធិពលខ្លាំងក្លាបំផុត និង មានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ កំពុងតែឈរជើងនៅទីនោះ អស់រយៈពេលជាច្រើនខែជាប់ៗគ្នាមកនេះ។ សត្រូវមានកម្លាំងខ្លាំងក្លាជាងទាំងកម្លាំងទ័ព និង គ្រឿងសព្វាវុធ ប៉ុន្តែលក្ខខណ្ឌទាំងនេះ មិនបានធ្វើឲ្យកម្លាំងយុទ្ធជនរបស់យើង ថមថយនោះឡើយ ហើយកងទ័ពការពារទឹកដីរបស់យើង នៅតែអាចប្រឈមមុខនឹងកម្លាំងសត្រូវ ដោយក្លាហាន ស្ទើរតែមានភាពស្មើគ្នា»។Wagner Group Founder Yevgeny Prigozhin's Mother Wins Challenge to EU  Sanctions - Bloomberg

ដោយឡែក លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group និង ជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា «ទាហានរបស់គាត់ បានគ្រប់គ្រងទាំងស្រុង នៅភាគខាងកើត ទីក្រុងបាកមូត។ អ្វីៗនៅភាគខាងកើត ទន្លេបាកមូតកា (Bakhmutka) បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានស៊ីឈ្នួល Wagner ទាំងស្រុង។Russia has resources for 2 more years to fight Ukraine: Lithuania | World  News - Hindustan Times

កងទ័ពអាកាសរបស់អ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីល ចំនួន៨១គ្រាប់ ស្រោចពាសពេញប្រទេស ហើយក្នុងនោះមានមីស៊ីលល្បឿនលឿនជាងសំឡេង ប្រភេទ Kinzhal (គីនហ្សាល់) ចំនួន៦គ្រាប់ និង ដ្រូន ចំនួន៨គ្រឿង។ ប៉ុន្ដែមីស៊ីលទាំងនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្ទាក់កម្ទេច អស់ចំនួន៣៤គ្រាប់ និង បំផ្លាញដ្រូនអត្ដឃាត ប្រភេទ Shahed (សាហេដ) ចំនួន៤គ្រឿងផងដែរ៕The world must see this:' Ukraine street view project allows people to  immerse themselves in Russia war