២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple តែងតែប្រកាសចេញនូវ iPhone ដែលមានពណ៌លេចៗ សម្រាប់ត្រកូល iPhone របស់ខ្លួន ដោយកាលពីឆ្នាំ២០២២ Apple ចេញ iPhone ពណ៌បៃតង និង ឆ្នាំ២០២១ គឺ ពណ៌ស្វាយ។

រីឯឆ្នាំនេះវិញ Apple ក៏នឹងបញ្ចេញពណ៌លឿងខ្ចីថែមទៀតផងដែរទៅលើ iPhone 14 និង iPhone 14 Plus។

ចំពោះ iPhone 14 និង iPhone 14 Plus ពណ៌ថ្មីនេះ មានតួខ្លួនពណ៌លឿងស្រស់ និង ខ្នងក្រោយកញ្ចក់ ខណៈស៊ុមស្រោបតួខ្លួនរបស់វាមានពណ៌លឿងខ្ចី ដែលមើលទៅស្រដៀងទៅនឹងពណ៌លឿងលើ iPhone 11 និង iPhone XR ផងដែរ។

ក្រៅពីពណ៌ថ្មី មិនមានការផ្លាស់ប្តូរទៅលើកម្លាំងម៉ាស៊ីន ឬ អ្វីផ្សេងទៀតឡើយ ហើយ iPhone 14 និង iPhone 14 Plus ពណ៌លឿងថ្មីនេះ នឹងដាក់ឲ្យបញ្ជាទិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ តទៅ៕Apple announces new yellow color for iPhone 14 and iPhone 14 Plus
ប្រភព៖ GSM Arena