Home Blog Page 1804

ដឹងមូលហេតុពិតនៃការបិទដំណើរការបណ្តោះអាសន្ន ផ្សារអីអនម៉លភ្លាមៗនៅថ្ងៃនេះ

0

យោងតាមការចុះផ្សាយបន្ទាន់នៅព្រឹកព្រលឹមថ្ងៃទី២០ មីនា ២០២៣នេះផ្សារទំនើបអ៊ីអនម៉លមានជ័យ បានចេញសេចក្ដីប្រកាសជូនដំណឹងភ្លាមៗ ដល់សាធារណជន និងអតិថិជនទាំងអស់ភ្លាមៗរបស់ខ្លួន ដោយប្រាប់អំពីមូលហេតុនៃការបិទដំណើរការផ្សារភ្លាមៗដល់ដៃគូ អតិថិជនរបស់ខ្លួនទាំងអស់ព្រោះតែមានការកាត់ផ្តាច់ចរន្តអគ្គិសនី ពី EDC ដោយមិនបានជូនដំណឹងជាមុនមកខាងភាគីផ្សារទំនើបអ៊ីអនម៉លមានជ័យឡើយ។
សូមរំលេចថាការកាត់ផ្តាច់ចរន្តអគ្គីសនីភ្លាមៗនេះ ខាងភាគីផ្គត់ផ្គង់អគ្គីសនី (E D C)ក៍មិនបានជូនដំណឹងមកខាងអជ្ញារធរពាក់ព័ន្ធ រឺក៍មកភាគីផ្សារដោយផ្ទាល់ឡើយ ពោលគឺផ្តាច់ភ្លើងដោយមិនបានប្រាប់ពីមូលហេតុ និងកាលកំណត់នៃការដាច់ចរន្តឡើយ។
ដូច្នេះហើយទើបភាគីផ្សារទំនើបអ៊ីអនម៉លមានជ័យ បានប្រកាសជាបន្ទាន់ពីការបិទផ្សារដោយមិនបានកំណត់កាលបរិច្ឆេទបើកវិញពេលណាដល់ដៃគូ រឺអតិថិជនដែលតែងតែគាំទ្រ និងចង់ទៅកំសាន្តនៅទីនោះសូមផ្អាកសិនដោយមូលហេតុគ្មានចរន្តអគ្គីសនី។
ខាងភាគីផ្សារអ៊ីអនម៉ល មានជ័យបានជំរាបផងដែរថា ភាគីផ្សារនិងជំរាបជូនដំណឹងពីការបើកដំណើរការជាថ្មីម្តងទៀត និងសូមអភ័យទោសចំពោះការរអាក់រអួលនេះ៕May be an image of text

បណ្ឌិតច្នៃម៉ូត ឯម រៀម ធ្វើឱ្យរង្គោះរង្គើបណ្តាញសង្គមមិនធម្មតារឿងសំលៀកបំពាក់

0

កម្មវិធីប្រគល់ពានរង្វាន់ PMA ដែលរៀបចំឡើងដោយក្រុមហ៊ុនស្មាតបានបញ្ចប់កាលពីពេលថ្មីៗនេះដោយមានសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួមព្រមបានតុបតែងខ្លួនយ៉ាងប្លែកភ្នែកប្រកួតប្រជែងគ្នាក្នុងវិស័យ Fashion។ ក្នុងនោះគេសង្កេតឃើញថា បណ្ឌិតច្នៃម៉ូត ឯម រៀម បានទទួលនូវពាក្យរិះគន់យ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមរួមទាំងប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត ផងដែរពីការស្លៀកពាក់របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyJnS-Zrcj39fGBUM-CYIB9pio4daVG_mhuCGrIqzHHTOE5DZIk1FTPXXZGr8yzgB4Vo9i6Qcmv-WUqntgg0dujw8QcecWFx94gWObn20yvcdt5HJUJ0MCQXpp5YWAcaAxm48PgGRKvAx7mqRAs-RpveO0vCHLqw5rErHKVTuHPe5hZE1T_yeqGcLf/s2048/336662769_607623941181648_2592453635889812866_n.jpg

នេះមិនមែនជាលើកទី១ទេ ដែលលោក ឯម រៀម អ្នកច្នៃម៉ូតដ៏ល្បីឈ្មោះរងពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមដោយសារតែការស្លៀកពាក់របស់លោកស៊ិចស៊ី បញ្ចេញលើក្រោម។ ប៉ុន្តែអ្នកច្នៃម៉ូតរូបនេះនៅបន្តសកម្មភាពរបស់ខ្លួននិងស្លៀកពាក់បែបស៊ិចស៊ីដដែល ដោយលោកបានលើកឡើងថា នេះជាការច្នៃម៉ូតបែប Fashion មិនមានលក្ខណៈទាស់ខុសអ្វីនោះទេ។
ដោយឡែកនាពេលថ្មីៗនេះ ការបង្ហាញខ្លួនរបស់លោក ឯម រៀម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ PMA ត្រូវមហាជនរិះគន់សាជាថ្មីពីសំលៀកបំពាក់របស់អ្នកច្នៃម៉ូតវ័យ ៥៣ឆ្នាំរូបនេះ ដោយលោកបានស្លៀករ៉ូបខ្លីបញ្ចេញល្វែងក្រោម និង បញ្ចេញសុដន់ផងដែរ។ ការណ៍នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនផ្ទុះការមិនពេញចិត្តព្រមទាំងស្នើកុំឱ្យមានការច្នៃម៉ូតបែបនេះព្រោះវានាំឱ្យប៉ះពាល់ដល់រប្បធម៌ខ្មែរ។ និងអ្នកខ្លះទៀតក៏បានលើកឡើងថាគាត់ជាអ្នកច្នៃម៉ូត ដូច្នេះហើយគាត់ច្នៃអ្វីទៅតាមការងាររបស់គាត់។
ជុំរឿងរ៉ាវរកាំរកូសនេះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏ផ្ទុះប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោកឯម រៀម ផងដែរដោយលោកជំទាវបានលើកឡើងថា វប្បធម៌ខ្មែរផូផង់មិនយកមកបង្ហាញទេ ចូលចិត្តយករបស់លោកខាងលិចមកបំពុលសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFerBCWU6XtcqyQ2zOqyDgajDbS29HrxE657HixgRg6RJL_jQCd-UZjNiBw4Dyg5QoimwuiDiIhP7Ouehjz9RdeEOH2J9TXfoIL8N7SuF3_UzQxSrNnav7Uvb5Adia1ktfECVwXsUl6rX7WbWEzrMw0UqFvuiAHgONvBxHZVYX4KUMEw_agc_ZVi4U/s1257/photo_2023-03-20_08-27-17.jpg

ងាកទៅកាន់ទំព័រផេក ក្រុមព្រះសុរិយា វិញបានបង្ហាញការយល់ឃើញខុសហាក់ខុសពីមហាជន ដោយទំព័រផេកនេះបានលើកឡើងយ៉ាងដូច្នេះថា «តើគាត់ស្លៀកបែបនេះខុសមែនឬទេ? គាត់ជាសិល្បករច្នៃម៉ូត បើមិនយល់ពីសិល្បៈ មិនគួររិះគន់គាត់ទេ បើគាត់ស្លៀកពាក់ធម្មតាៗ ដូចពួកមនុស្សធម្មតា នោះគាត់មិនមែនជាសិល្បករបែបច្នៃម៉ូតទេ
បើនាំគ្នារឹតត្បិតសេរីភាពរបស់ពួកគាត់ នោះសិល្បៈនឹងមិនទៅមុខទេ!សិល្បៈគឺទូលំទូលាយណាស់»។
យ៉ាងណាមិញ ងាកទៅកាន់លោក ឯម រៀម វិញក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន បន្ទាប់ពីមហាជនរិះគន់ខ្លាំងក្លា ដោយបានលើកឡើងថា លោកស្លៀកពាក់ទៅតាមការដកស្រង់តាមអ្វីដែលខ្មែរមានពីមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu9Uniew6WAacQNaGw-_MqbvDe2v_7GewF8Z0r-yEaIFFSCipp__8FUneDgCGeUfGpGyYeJl-yeDcfgR50NLY3Mg_A2GWFj9OIdkhzcJ1RPfv1A0Z8y8MhGrJrQg6Wh0M4gHGLTfX7s4FPs3oT_o2JMc2JSIWxO8uIJvd7r-YXGQkJ_QD5v32RWw97/s1280/photo_2023-03-20_08-27-12.jpg

លោក ឯម រៀម តបមួយម៉ាត់យ៉ាងខ្លី ក្រោយរងការិះគន់ពីសំណាកមហាជន

0

កាលពីពេលថ្មីៗនេះ លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏មានទេពកោសល្យមួយរូប បានចូលរួមក្នុងកម្មវិធី Pleng Music Award ដែលមានវត្តមានសិល្បករសិល្បការនីជាច្រើន ជាមួយនឹងការបង្អួតម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញធ្វើឲ្យមហាជនស្ងើចទៅលើទស្សនីយភាពដ៏អស្ចារ្យមួយនេះ។No photo description available.

នៅពេលបញ្ចុប់កម្មវិធីរូបភាព ប៉ុន្មានសន្លឹករបស់លោក ឯម រៀម ត្រូវបានគេចែកចាយពេញបណ្តាញសង្គម  ដែលបានធ្វើឱ្យអ្នកច្នៃម៉ូតរូបនេះ ទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន តាមរយៈឈុតដែលលោកបានបង្ហាញទៅវិញ។

នៅក្នុងនោះ គេបានខមិននិងស៊ែរ ដោយសរសេរថា ស្លៀកពាក់បែបនេះ មិនសមជាស្ថានិកច្នៃម៉ូតសម្លៀកបំពាក់ទាល់តែសោះ និងនៅមានខមិនតិះដៀលជាច្រើនទៀត។

តែចំពោះលោក ឯម រៀម វិញ បានតបមួយម៉ាត់យ៉ាងខ្លីដោយនិយាយថា៖ ” អរគុណដល់បងប្អូនដែលខមិនលើកទឹកចិត្ត និង ខមិន Bully”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRCzcBUYf-0SMdw7f23C-_3XLStx6FqLY5thhArYEw3QAKNS088zLMO5eJTCFmfsLc2jX-aJvyqtoWUmQ--eA2HPKW70KZ_R3QztQF8ECY53Q7Y8pv749RfD0llhRjJwzIhoBIrRzwKy9IVJQmw1AM55L2a53p9VWfXuan8ZfKApLqsn7anUCk5b_/s750/Screenshot%202023-03-20%20085714.jpg

អាមេរិកឃ្លាំមើលចិនថា តើនឹងបញ្ជូនអាវុធជួយរុស្ស៊ីឬអត់ ?

0

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន អាមេរិកកំពុងតាមឃ្លាំមើលប្រទេសចិនថា តើចិននឹងបញ្ជូនអាវុធជួយរុស្ស៊ីឬអត់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន លោក ស៊ី ជិនពីង ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នារយៈពេលខាងមុខនេះ ។

មន្ត្រីអាមេរិកថ្លែងថា អាមេរិកនឹងរង់ចាំឃ្លាំមើលសកម្មភាពរបស់ចិនថា តើចិននឹងបញ្ជូនអាវុធឱ្យរុស្ស៊ីក្នុងអំឡុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នាពេលខាងមុខនេះ ។China's latest balancing act in the war in Ukraine

កិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរមិនបានធ្វើឱ្យសេតវិមានអាមេរិកភ្ញាក់ផ្អើលទេ ក្រោយពីមានសេចក្តីរាយការណ៍មុននេះថា កិច្ចប្រជុំកំពូលអាចកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ។ ប៉ុន្តែអាមេរិកបារម្ភថា សម្ព័ន្ធភាពគ្មានព្រំដែនរវាងលោក ស៊ី ជិនពីង និងលោក ពូទីន ក្នុងកិច្ចប្រជុំនាពេលខាងមុខ មេដឹកនាំទាំងពីរអាចនឹងពិភាក្សាគ្នាស៊ីជម្រៅជាងមុន ។

មន្ត្រីអាមេរិកថ្លែងថា រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានផ្សេងៗចង្អុលបង្ហាញថា ចិនបានសម្រេចចិត្តបញ្ជូនអាវុធធុនធ្ងន់ជួយរុស្ស៊ីក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនទេ ប៉ុន្តែពួកគេកំពុងពិភាក្សាគ្នាពីបញ្ហានេះ ។ មន្ត្រីអាមេរិកបន្តថា អាមេរិកកំពុងតាមដានព័ត៌មានជារៀងរាល់ថ្ងៃ អំពីឥរិយាបថនានាទាក់ទងនឹងការបញ្ជូនអាវុធរបស់មេដឹកនាំចិន ។Why China and India are sending troops to Russia - New Statesman

ក្តីបារម្ភក្នុងចំណោមមន្ត្រីរដ្ឋាភិបាលអាមេរិក គឺមិនមែនរឿងអាវុធរបស់ចិននឹងជួយឱ្យរុស្ស៊ីទទួលបានជោគជ័យក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ប៉ុន្តែអ្វីគួរឱ្យបារម្ភនោះ គឺជំនួយពីចិនអាចធ្វើឱ្យជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែអូសបន្លាយជាងនេះ ។ ដូច្នេះ មន្ត្រីអាមេរិកជឿថា ចិនពិតជាឈរនៅខាងលោក ពូទីន ។ ក្រៅពីនេះ សង្គ្រាមអូសបន្លាយអាចក្លាយជាប្រយោជន៍ដល់ចិនផងដែរ ខណៈអាមេរិកបានចំណាយធនធានរបស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែនជំនួសឱ្យតំបន់អាស៊ី ដូច្នេះ ចិននឹងក្លាយជាប្រទេសមានឥទ្ធិពលផ្នែកកងទ័ពកាន់តែខ្លាំង ។

ជាមួយគ្នានេះ មន្ត្រីអាមេរិកបន្តថា ពួកគេកំពុងជំរុញឱ្យមានការជជែកគ្នាតាមទូរស័ព្ទរវាងមេដឹកនាំចិន លោក ស៊ី ជិនពីង និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ហើយមន្ត្រីអាមេរិកជឿថា ការស្តាប់ពីស្ថានការណ៍នានាដោយផ្ទាល់ពីលោក Zelensky អាចជាប្រយោជន៍ច្រើនជាង ៕China won't arm Russia in Ukraine war – but don't rule out third parties,  analysts say | South China Morning Post ប្រភព ៖ TNN World

មនុស្សរាប់លាននាក់ មិនជឿថា សង្គ្រាមនៅអ៊ីរ៉ាក់ ជារឿងយុត្ដិធម៌

0

រដ្ឋធានីបាគដាដ (Baghdad)៖ រហូតមកដល់ពេលនេះ ការតវ៉ាប្រឆាំងនឹងសង្គ្រាម បានរីករាលដាល នៅពាសពេញពិភពលោក ដោយសារមានមនុស្ស រាប់លាននាក់ បានតវ៉ាប្រឆាំងនឹងការលុកលុយរបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក បានដឹកនាំសម្ពន្ធមិត្ត ចូលលុកលុយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) បានចាប់ផ្ដើម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ ដោយមានកម្លាំងទាហានរបស់សហរដ្ឋអាមេរិក ចំនួន ១៥០ ០០០នាក់ រួមជាមួយនឹងកម្លាំងយោធារបស់ចក្រភពអង់គ្លេស ក៏ដូចជា កងទ័ពអូស្រ្ដាលី និង ប៉ូឡូញ ផងដែរ។ រហូតមកដល់ពេលនេះ មានមនុស្សរាប់លាននាក់ នៅក្នុងប្រទេសជាច្រើន នៅលើពិភពលោក នៅតែមិនជឿ ថា សង្គ្រាមនេះមានយុត្ដិធម៌នោះឡើយ ព្រោះនៅតាមដងផ្លូវ នៃទីក្រុងជាច្រើនរបស់ពួកគេ បានបង្ហាញ អំពីការថ្កោលទោស តាមអ្វីដែលពួកគេជឿ ថា ជាសង្រ្គាម« ដ៏អយុត្តិធម៌ និង ខុសច្បាប់»។Lethal conflict' between Iran and US a 'red herring': Eurasia Group

សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ចច ដាប់ប៊ែល្យូ ប៊ូស (George W. Bush) ប្រធានាធិបតី បានដឹកនាំកងទ័ពសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត ធ្វើសង្គ្រាម ផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន ប្រធានាធិបតីអ៊ីរ៉ាក់ ក្រោមការចោទប្រកាន់ ពីការផលិតគ្រាប់បែកបរមាណូ។ សង្គ្រាមរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យប្រទេសមួយនេះខ្ទេចខ្ទាំ និង បែកបាក់គ្នា រហូតមកដល់បច្ចុប្បន្ននេះ។ ចំណែក មនុស្សរាប់សែននាក់ បានរងរបួស និង ស្លាប់៕The Iran-Iraq War and the Lessons for Ukraine - War on the RocksUS Iran: War with Iran is not inevitable: Hussein Ibish - The Economic Times

ចៅហ្វាយខេត្តកំពង់ស្ពឺ ចេញមុខបកស្រាយរឿងលោកស្រីម៉ន ដានី

0

កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ន ដានី និងស្វាមី បាន​ឡាយតាមហ្វេសប៊ុក ដោយ​យំបណ្ដើរ និយាយបណ្ដើរ ដោយអះអាងថា ខ្លួន​បាន​ចាយលុយ ១២​លាន ៧សែនដុល្លារ ទិញដី ១០០ហិកតា តែអត់បានប្លង់ និងស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmbOv7VfuIio5wCwvccFZrzIybcN52YJ2lSZm8zvoWvp250ZPS2bgJsb6TJRLuJ-CgLZF-xtiEw4dBMCUQWGRGCr_PFlBSEIGc7kOKYQSDV8Yw3KSS1_FBqKGPMv97ieSudPqa3XVHeHCdhDquru6cJQvQCRpPluRCuGc1wo2kmI6kNnMnNhnI0nWl/s1269/1c79cb3f7e7c93ab2912615ce9ee9e9a-780x1269.jpg

ក្រោយមកបានប៉ុន្មានថ្ងៃ គម្រោងទី២៩ នៅគម្រោងទី២៩​ តាមផ្លូវជាតិលេខ៥១ ក្នុង​ខេត្តកំពង់ស្ពឺ ឬបស់លោកស្រីម៉ន ដានី ត្រូវបាន និយ័តករអាជីវកម្មអចលនវត្ថុ (ន.អ.ប) បញ្ឈប់សកម្មភាពអាជីវកម្ម  ក្រោម​ហេតុផល គ្មានអាជ្ញាប័ណ្ណពី ន.អ.ប និងកំពុងមានវិវាទជាមួយម្ចាស់ដី ព្រមទាំងអតិថិជន។

ករណី​នេះ នាំឱ្យប្រជាពលរដ្ឋ ជាអ្នកទិញផ្ទះ បានលើកគ្នាទៅតវ៉ានៅក្រុមហ៊ុន ហើយអភិបាលខេត្ត​កំពង់ស្ពឺ បញ្ជាក់ថា ករណីនេះ ដោយសារតែក្រុមហ៊ុនបុរី ម៉ន ដានី ទិញដីគេ ហើយ​មិនទូទាត់​ប្រាក់ឱ្យគេ ទើបម្ចាស់ដីប្តឹង​។

ទាក់ទងនឹងរឿងនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឆ្លើយក្នុងប្រព័ន្ធ​តេឡេក្រាមថា “ករណីបុរី ម៉ន ដានី នៅស្រុកគងពិសី គឺ៖ ឈ្មោះ ម៉ន ដានី និងប្តី បានទិញដីពីឈ្មោះ សូ សុវណ្ណ និងប្រពន្ធ មានទំហំដី ៥០ហិកតា ស្មើនឹង ៦ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធិ មកឈ្មោះ ម៉ន ដានី និងប្តីរួចអស់​ហើយ ព្រមទាំងប្តូរប្រភេទដី និងបង្រួមក្បាលដីរួចអស់ហើយ។ ប៉ុន្តែតាមការ​រាយការណ៍ពីប្រធាន​ការិយាល័យ(សំណង់ភូមិបាល) ថា ភាគីអ្នកទិញ ពុំទាន់ទូទាត់ប្រាក់ឲ្យថ្លៃដីបង្គ្រប់នៅឡើយ ទើបភាគីអ្នកលក់ សូ សុវណ្ណ បានដាក់ពាក្យប្តឹង រក្សាការពារដី ចំនួន១៣ប័ណ្ណផ្សេងទៀត ដែល​ភាគី ម៉ន ដានី មិនទាន់ទូទាត់ប្រាក់ តាមកិច្ចសន្យា។ មន្ទីរនឹងអញ្ជើញគូភាគីមកដោះស្រាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍ក្រោយ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIezrmt0p8tSrVW2Nwq4lKktexz6P5AyPTDliKBshGevcREEc9IFE6WeVZ_zocobZjhXeeY-wrpr1TSyo-CkYfnoJzuy7e6tlOesfsUPaN-gNqAwZUX-9uzSa1T_7I8qBHpfdveytXQH0aq2eVruLsGv50D1eBbA1wQqsV4DFqivWMwOxBfENPHfnN/s1175/5607e3b60dd2d76d97858963f88fd574-780x1175.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLcfkk3-uzJ6K8r37INGyXqvyDsFcMCP8Z5V433OWbALxdfq7uAeUzcZxgImfxPIzaLpsA0cRo6MpkaOIOZBQNtfR4_JO9E7TrkuWdVh33gjghiKooWdMcI-_DeywwCqa8VD516aGK-04c16nAs6TmDuNlkybYRJABRqaqHY-Ebk_jfq3wNfRJKprX/s1040/6a4378f208b489e49c92917d1d5b1f87-780x1040.jpg

ក្តៅៗ! ផ្សារទំនើបអុីអន មានជ័យ នឹងបិទដំណើរការជាបណ្តោះអាសន្ន

0

កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ យោងតាមការបង្ហោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេកប៊ុករបស់អុីអន មានជ័យ បានលើកឡើងថា ផ្សារទំនើបអុីអនមានជ័យ នឹងបិទដំណើរការជាបណ្តោះអាសន្នសិន។

តាមរយៈការបង្ហោះជាមួយនឹងខ្លឹមសារថា៖

“យើងខ្ញុំសូមជំរាបជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា ផ្សារទំនើប អុីអន ម៉ល មានជ័យ នឹងធ្វេីការបិទដំណើរការបណ្តោះអាសន្នថ្ងៃនេះ រហូតដល់មានការជំរាបជូនម្តងទៀត ដោយសារតែមានការកាត់ផ្តាច់ប្រព័ន្ធអគ្គីសនីភ្លាមៗ។
យើងខ្ញុំសូមអភ័យទោសចំពោះការរអាក់រអួលនេះ។
សូមអរគុណ”

សូមជម្រាបផងដែរថា ផ្សារទំនើបអុីអន មានជ័យ មានទីតាំងតាមផ្លូវ៦០ម៉ែត្រ ដែលជាផ្សារទំនើបធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា៕May be an image of text

ប្រវត្តបិសាចសាតាំងឬនិកាយសាតាំង

0

សាតាំងគឺជាទេវបុត្រមួយអង្គនៅឋានសួគ៌ដែលមានព្រះនាមថា Lucifer ដែលព្រះអង្គមានភាពវ័យឆ្លាតនិងខ្លាំងពូកែជាងគេនៅលើឋានសួគ៌ ហើយព្រះអង្គក៏ជាទេវបុត្រដែលមានសម្រស់ស្រស់សង្ហារជាងគេផងដែរ នឹងមានការកោតសសើរយ៉ាងច្រើនពីសំណាក់ទេវបុត្រទាំងឡាយ ដែលនេះធ្វើអោយLucifer ចាប់ផ្តើមមានភាពអំនួតជាខ្លាំង នឹងចង់ប្រកួតប្រជែងជាមួយអទិទេពទាំងអស់នៅលើឋានសួគ៌ ព្រះអង្គLucifer បានប្រមូលទេវបុត្រជាច្រើនដើម្បីធ្វើការប្រកួតប្រជែងសមត្ថភាពជាមួយព្រះអាទិទេព ដែលនេះធ្វើអោយព្រះអាទិទេពជាច្រើនមានការមិនពេញចិត្ត ដូចនេះហើយព្រះអង្គLuciferត្រូវបានព្រះអាទិទេពបណ្ដេញចេញពីឋានសួគ៌។

ដោយសារហេតុនេះហើយទើបធ្វើអោយព្រះអង្គLuciferមានកំហឹងយ៉ាងខ្លាំង ហើយក៏បានប្តូរឈ្មោះLuciferទៅជាសាតាំងដែលមានន័យថាស្តេចនៃភពងងឹត ហើយក៏បានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកដែលស្ដាប់តាមបទបញ្ជារបស់ព្រះអាទិទេពទៀតផង។

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សាតាំងត្រូវបានគេហៅថា “មេអារក្ស” “មេគ្រប់គ្រងនៃពិភពលោក” និងត្រូវបានហៅថា “ព្រះនៃពិភពលោកនេះ”។

នៅពេលបច្ចុប្បន្នសាតាំងគឺជានិកាយក្រៅសាសនាដែលជឿលើបិសាច និកាយសាតាំងឬនិកាយផ្សេងៗទៀតជាពិសេសគ្រិស្តសាសនា ពួកគេគឺជាសត្រូវនិងគ្នា។ សាតាំងមានរូបរាងជាមនុស្សបិសាចដែលមានក្បាលជាពពែ មានស្នែង មានកន្ទុយ មានស្លាប និងមានដងខ្លួនជាមនុស្សលោក ពណ៌ក្រហមគឺតំណាងអោយសាតាន់។

សាតាំងត្រូវបានគេចាត់ទុកថាជាបិសាចនៃនរកឬស្តេចយមរាជ សាតាំងគឺជាស្តេចបិសាចដែលតែងតែប្រឆាំងនិងអទិទេពទាំងឡាយ។ ដូច្នេះហើយបច្ចុប្បន្ននេះសាតាំងមានវិហារជាច្រើននៅទ្វីបអឺរ៉ុប ដែលមានមនុស្សជាច្រើនគោរពនឹងជឿលើសាសនាមួយនេះ ហើយពួកគេក៏តែងតែប្រារព្ធពិធីបូជាយញ្ញជូនចំពោះសាសនាសាតាំងជារៀងរាល់ឆ្នាំផងដែរ។

ប្រទេសទាំងបីនេះធ្វើសមយុទ្ធរួមគ្នានៅឈូងសមុទ្រអូម៉ង់

0

ប្រទេសអូម៉ង់ ៖ កាលពីថ្ងៃទី១៦ ខែមីនា កន្លងមក ប្រទេសចំនួនបីមាន ចិន អ៊ីរ៉ង់ និងរុស្ស៊ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅឈូងសមុទ្រអូម៉ង់ ។ ការធ្វើសមយុទ្ធនេះមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមីនា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករបស់ប្រទេសចូលរួម ។

ក្រសួងការពារជាតិរបស់ចិនបានបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នាបីប្រទេសនេះ គឺជាផ្នែកមួយរបស់គម្រោងសុវត្ថិភាពនៅសមុទ្រប្រចាំឆ្នាំ២០២៣ ។ វានឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករបស់ប្រទេសចូលរួម ដោយបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀត និងសក្តានុពលរួមគ្នាដើម្បីរក្សាសន្តិសុខដែនសមុទ្រ ។ លើសពីនេះ វាក៏បង្ហាញពីកម្លាំងរឹងមាំមួយឆ្ពោះទៅរកសន្តិភាព និងស្ថេរភាពក្នុងតំបន់ផងដែរ ។

សម្រាប់នាវាចម្បាំងដែលប្រើប្រាស់ក្នុងការធ្វើសមយុទ្ធ រួមមាន នាវាពិឃាតឈ្មោះ Nanning របស់ចិន និងនាវាឈ្មោះ Admiral Gorshkov របស់រុស្ស៊ី ។ ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ការធ្វើសមយុទ្ធនេះ នឹងមានការបាញ់កាំភ្លើងធំនៅពេលថ្ងៃត្រង់ និងកណ្តាលយប់ ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៩ ប្រទេសទាំងបីបានធ្វើសមយុទ្ធរួមគ្នានៅមហាសមុទ្រឥណ្ឌា និងសមុទ្រអារ៉ាប់ ដោយអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់បាននិយាយនៅពេលនោះថា ការធ្វើសមយុទ្ធមានគោលបំណងប្រឆាំងនឹងភេរវកម្ម និងចោរសមុទ្រ ។ ក្រោយមក នៅឆ្នាំ២០២២ មានការធ្វើសមយុទ្ធ Security Bond នៅមហាសមុទ្រឥណ្ឌាខាងជើង និងមានកងម្លាំងរបស់អ៊ីរ៉ង់ចូលរួមផងដែរ ហើយនៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ចិនទើបបានធ្វើសមយុទ្ធនៅសមុទ្រជាមួយរុស្ស៊ី និងអាហ្វ្រិកខាងត្បូង ។

ការធ្វើសមយុទ្ធបន្តបន្ទាប់គ្នានេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសលោកខាងលិចរិះគន់ជាខ្លាំង ស្របគ្នានឹងការយល់ឃើញរបស់លោកស្រី Karine Jean Pierre អ្នកនាំពាក្យសេតវិមានអាមេរិក ធ្លាប់បាននិយាយកាលពីខែមករា ឆ្នាំ២០២៣ ថា ក្រុងវ៉ាស៊ីនតោនបារម្ភពីប្រទេសផ្សេងៗចូលរួមធ្វើសមយុទ្ធជាមួយរុស្ស៊ី ខណៈរុស្ស៊ីកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែននៅឡើយ ៕ ប្រភព ៖ TNN World

ក្រូចថ្លុងចុះថ្លៃខ្លាំងនៅវៀតណាម

0

ប្រទេសវៀតណាម ៖ កសិករដាំដុះក្រូចថ្លុងនៅខេត្តបៀនចា ប្រទេសវៀតណាម ដែលស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ ពួកគេមិនបានទទួលប្រាក់ចំណូលពីទិន្នផលក្រូចថ្លុងទេ ដោយសារក្រូចថ្លុងបានធ្លាក់ថ្លៃយ៉ាងឆាប់រហ័សក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ។

កសិករដាំក្រូចថ្លុងវៀតណាមលើកឡើងថា កន្លងមក ពួកគេបានលក់ក្រូចថ្លុងទៅឱ្យអាជីវករ គឺ១គីឡូក្រាមតម្លៃចាប់ពី១៥.០០០ដុង ទៅ២១.០០០ដុង គឺតម្លៃបានធ្លាក់ចុះពី៤ម៉ឺនដុង ទៅ៥ម៉ឺនដុង/១គីឡូក្រាម កាលពីឆ្នាំ២០២២ ។

កាលពីដើមខែមីនា ឆ្នាំ២០២៣ កសិករនៅខេត្តចូវថាញ់ បានប្រមូលទិន្នផលក្រូចថ្លុងចំនួនជាង៧តោន ដែលដាំដុះនៅលើផ្ទៃដី៤ហិកតា ហើយបានលក់ក្នុងតម្លៃ២១.០០០ដុង/១គីឡូក្រាម ។ បុរសអ្នកដាំក្រូចថ្លុងម្នាក់និយាយថា ក្រុមគ្រួសាររបស់លោកបានថែទាំចម្ការក្រូចថ្លុង ដោយមិនបានជួលកម្មករមើលថែទេ ហើយការលក់ក្រូចថ្លុងពីក្នុងចម្ការរបស់លោកទទួលបានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ ។

ទោះយ៉ាងណា កសិករផ្សេងទៀតស្ទើរតែខាតបង់ដើមទុនទាំងស្រុង ស្របពេលតម្រូវការទិញទិន្នផលកសិកម្មធ្លាក់ចុះ ខណៈពួកគេបានចំណាយប្រាក់ទិញជី និងថ្នាំសម្លាប់សត្វល្អិតដែលមានតម្លៃខ្ពស់ ប៉ុន្តែទទួលប្រាក់ចំណូលមកវិញមិនរួចថ្លៃដើម ។

ក្រៅពីក្រូចថ្លុងលក់ក្នុងតម្លៃថោក និងស្ថានភាពទឹកទន្លេកាន់តែអាក្រក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករជាច្រើននាក់នៅខេត្តបៀនចាបានដាំក្រូចថ្លុងរួមជាមួយផ្លែឈើផ្សេងទៀត ខណៈកសិករខ្លះឈប់ដាំក្រូចថ្លុងតែម្តង ហើយងាកទៅដាំដំណាំផ្សេងវិញ ដូចជា ដូង ដែលវាងាយស្រួលថែទាំជាងសម្រាប់រដូវក្តៅនេះ ៕ ប្រភព ៖ sakda.sinives