សាតាំងគឺជាទេវបុត្រមួយអង្គនៅឋានសួគ៌ដែលមានព្រះនាមថា Lucifer ដែលព្រះអង្គមានភាពវ័យឆ្លាតនិងខ្លាំងពូកែជាងគេនៅលើឋានសួគ៌ ហើយព្រះអង្គក៏ជាទេវបុត្រដែលមានសម្រស់ស្រស់សង្ហារជាងគេផងដែរ នឹងមានការកោតសសើរយ៉ាងច្រើនពីសំណាក់ទេវបុត្រទាំងឡាយ ដែលនេះធ្វើអោយLucifer ចាប់ផ្តើមមានភាពអំនួតជាខ្លាំង នឹងចង់ប្រកួតប្រជែងជាមួយអទិទេពទាំងអស់នៅលើឋានសួគ៌ ព្រះអង្គLucifer បានប្រមូលទេវបុត្រជាច្រើនដើម្បីធ្វើការប្រកួតប្រជែងសមត្ថភាពជាមួយព្រះអាទិទេព ដែលនេះធ្វើអោយព្រះអាទិទេពជាច្រើនមានការមិនពេញចិត្ត ដូចនេះហើយព្រះអង្គLuciferត្រូវបានព្រះអាទិទេពបណ្ដេញចេញពីឋានសួគ៌។

ដោយសារហេតុនេះហើយទើបធ្វើអោយព្រះអង្គLuciferមានកំហឹងយ៉ាងខ្លាំង ហើយក៏បានប្តូរឈ្មោះLuciferទៅជាសាតាំងដែលមានន័យថាស្តេចនៃភពងងឹត ហើយក៏បានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកដែលស្ដាប់តាមបទបញ្ជារបស់ព្រះអាទិទេពទៀតផង។

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សាតាំងត្រូវបានគេហៅថា “មេអារក្ស” “មេគ្រប់គ្រងនៃពិភពលោក” និងត្រូវបានហៅថា “ព្រះនៃពិភពលោកនេះ”។

នៅពេលបច្ចុប្បន្នសាតាំងគឺជានិកាយក្រៅសាសនាដែលជឿលើបិសាច និកាយសាតាំងឬនិកាយផ្សេងៗទៀតជាពិសេសគ្រិស្តសាសនា ពួកគេគឺជាសត្រូវនិងគ្នា។ សាតាំងមានរូបរាងជាមនុស្សបិសាចដែលមានក្បាលជាពពែ មានស្នែង មានកន្ទុយ មានស្លាប និងមានដងខ្លួនជាមនុស្សលោក ពណ៌ក្រហមគឺតំណាងអោយសាតាន់។

សាតាំងត្រូវបានគេចាត់ទុកថាជាបិសាចនៃនរកឬស្តេចយមរាជ សាតាំងគឺជាស្តេចបិសាចដែលតែងតែប្រឆាំងនិងអទិទេពទាំងឡាយ។ ដូច្នេះហើយបច្ចុប្បន្ននេះសាតាំងមានវិហារជាច្រើននៅទ្វីបអឺរ៉ុប ដែលមានមនុស្សជាច្រើនគោរពនឹងជឿលើសាសនាមួយនេះ ហើយពួកគេក៏តែងតែប្រារព្ធពិធីបូជាយញ្ញជូនចំពោះសាសនាសាតាំងជារៀងរាល់ឆ្នាំផងដែរ។