កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ យោងតាមការបង្ហោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេកប៊ុករបស់អុីអន មានជ័យ បានលើកឡើងថា ផ្សារទំនើបអុីអនមានជ័យ នឹងបិទដំណើរការជាបណ្តោះអាសន្នសិន។

តាមរយៈការបង្ហោះជាមួយនឹងខ្លឹមសារថា៖

“យើងខ្ញុំសូមជំរាបជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា ផ្សារទំនើប អុីអន ម៉ល មានជ័យ នឹងធ្វេីការបិទដំណើរការបណ្តោះអាសន្នថ្ងៃនេះ រហូតដល់មានការជំរាបជូនម្តងទៀត ដោយសារតែមានការកាត់ផ្តាច់ប្រព័ន្ធអគ្គីសនីភ្លាមៗ។
យើងខ្ញុំសូមអភ័យទោសចំពោះការរអាក់រអួលនេះ។
សូមអរគុណ”

សូមជម្រាបផងដែរថា ផ្សារទំនើបអុីអន មានជ័យ មានទីតាំងតាមផ្លូវ៦០ម៉ែត្រ ដែលជាផ្សារទំនើបធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា៕May be an image of text