កាលពីពេលថ្មីៗនេះ លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏មានទេពកោសល្យមួយរូប បានចូលរួមក្នុងកម្មវិធី Pleng Music Award ដែលមានវត្តមានសិល្បករសិល្បការនីជាច្រើន ជាមួយនឹងការបង្អួតម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញធ្វើឲ្យមហាជនស្ងើចទៅលើទស្សនីយភាពដ៏អស្ចារ្យមួយនេះ។No photo description available.

នៅពេលបញ្ចុប់កម្មវិធីរូបភាព ប៉ុន្មានសន្លឹករបស់លោក ឯម រៀម ត្រូវបានគេចែកចាយពេញបណ្តាញសង្គម  ដែលបានធ្វើឱ្យអ្នកច្នៃម៉ូតរូបនេះ ទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន តាមរយៈឈុតដែលលោកបានបង្ហាញទៅវិញ។

នៅក្នុងនោះ គេបានខមិននិងស៊ែរ ដោយសរសេរថា ស្លៀកពាក់បែបនេះ មិនសមជាស្ថានិកច្នៃម៉ូតសម្លៀកបំពាក់ទាល់តែសោះ និងនៅមានខមិនតិះដៀលជាច្រើនទៀត។

តែចំពោះលោក ឯម រៀម វិញ បានតបមួយម៉ាត់យ៉ាងខ្លីដោយនិយាយថា៖ ” អរគុណដល់បងប្អូនដែលខមិនលើកទឹកចិត្ត និង ខមិន Bully”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRCzcBUYf-0SMdw7f23C-_3XLStx6FqLY5thhArYEw3QAKNS088zLMO5eJTCFmfsLc2jX-aJvyqtoWUmQ--eA2HPKW70KZ_R3QztQF8ECY53Q7Y8pv749RfD0llhRjJwzIhoBIrRzwKy9IVJQmw1AM55L2a53p9VWfXuan8ZfKApLqsn7anUCk5b_/s750/Screenshot%202023-03-20%20085714.jpg