កម្មវិធីប្រគល់ពានរង្វាន់ PMA ដែលរៀបចំឡើងដោយក្រុមហ៊ុនស្មាតបានបញ្ចប់កាលពីពេលថ្មីៗនេះដោយមានសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួមព្រមបានតុបតែងខ្លួនយ៉ាងប្លែកភ្នែកប្រកួតប្រជែងគ្នាក្នុងវិស័យ Fashion។ ក្នុងនោះគេសង្កេតឃើញថា បណ្ឌិតច្នៃម៉ូត ឯម រៀម បានទទួលនូវពាក្យរិះគន់យ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមរួមទាំងប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត ផងដែរពីការស្លៀកពាក់របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyJnS-Zrcj39fGBUM-CYIB9pio4daVG_mhuCGrIqzHHTOE5DZIk1FTPXXZGr8yzgB4Vo9i6Qcmv-WUqntgg0dujw8QcecWFx94gWObn20yvcdt5HJUJ0MCQXpp5YWAcaAxm48PgGRKvAx7mqRAs-RpveO0vCHLqw5rErHKVTuHPe5hZE1T_yeqGcLf/s2048/336662769_607623941181648_2592453635889812866_n.jpg

នេះមិនមែនជាលើកទី១ទេ ដែលលោក ឯម រៀម អ្នកច្នៃម៉ូតដ៏ល្បីឈ្មោះរងពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមដោយសារតែការស្លៀកពាក់របស់លោកស៊ិចស៊ី បញ្ចេញលើក្រោម។ ប៉ុន្តែអ្នកច្នៃម៉ូតរូបនេះនៅបន្តសកម្មភាពរបស់ខ្លួននិងស្លៀកពាក់បែបស៊ិចស៊ីដដែល ដោយលោកបានលើកឡើងថា នេះជាការច្នៃម៉ូតបែប Fashion មិនមានលក្ខណៈទាស់ខុសអ្វីនោះទេ។
ដោយឡែកនាពេលថ្មីៗនេះ ការបង្ហាញខ្លួនរបស់លោក ឯម រៀម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ PMA ត្រូវមហាជនរិះគន់សាជាថ្មីពីសំលៀកបំពាក់របស់អ្នកច្នៃម៉ូតវ័យ ៥៣ឆ្នាំរូបនេះ ដោយលោកបានស្លៀករ៉ូបខ្លីបញ្ចេញល្វែងក្រោម និង បញ្ចេញសុដន់ផងដែរ។ ការណ៍នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនផ្ទុះការមិនពេញចិត្តព្រមទាំងស្នើកុំឱ្យមានការច្នៃម៉ូតបែបនេះព្រោះវានាំឱ្យប៉ះពាល់ដល់រប្បធម៌ខ្មែរ។ និងអ្នកខ្លះទៀតក៏បានលើកឡើងថាគាត់ជាអ្នកច្នៃម៉ូត ដូច្នេះហើយគាត់ច្នៃអ្វីទៅតាមការងាររបស់គាត់។
ជុំរឿងរ៉ាវរកាំរកូសនេះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏ផ្ទុះប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោកឯម រៀម ផងដែរដោយលោកជំទាវបានលើកឡើងថា វប្បធម៌ខ្មែរផូផង់មិនយកមកបង្ហាញទេ ចូលចិត្តយករបស់លោកខាងលិចមកបំពុលសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFerBCWU6XtcqyQ2zOqyDgajDbS29HrxE657HixgRg6RJL_jQCd-UZjNiBw4Dyg5QoimwuiDiIhP7Ouehjz9RdeEOH2J9TXfoIL8N7SuF3_UzQxSrNnav7Uvb5Adia1ktfECVwXsUl6rX7WbWEzrMw0UqFvuiAHgONvBxHZVYX4KUMEw_agc_ZVi4U/s1257/photo_2023-03-20_08-27-17.jpg

ងាកទៅកាន់ទំព័រផេក ក្រុមព្រះសុរិយា វិញបានបង្ហាញការយល់ឃើញខុសហាក់ខុសពីមហាជន ដោយទំព័រផេកនេះបានលើកឡើងយ៉ាងដូច្នេះថា «តើគាត់ស្លៀកបែបនេះខុសមែនឬទេ? គាត់ជាសិល្បករច្នៃម៉ូត បើមិនយល់ពីសិល្បៈ មិនគួររិះគន់គាត់ទេ បើគាត់ស្លៀកពាក់ធម្មតាៗ ដូចពួកមនុស្សធម្មតា នោះគាត់មិនមែនជាសិល្បករបែបច្នៃម៉ូតទេ
បើនាំគ្នារឹតត្បិតសេរីភាពរបស់ពួកគាត់ នោះសិល្បៈនឹងមិនទៅមុខទេ!សិល្បៈគឺទូលំទូលាយណាស់»។
យ៉ាងណាមិញ ងាកទៅកាន់លោក ឯម រៀម វិញក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន បន្ទាប់ពីមហាជនរិះគន់ខ្លាំងក្លា ដោយបានលើកឡើងថា លោកស្លៀកពាក់ទៅតាមការដកស្រង់តាមអ្វីដែលខ្មែរមានពីមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu9Uniew6WAacQNaGw-_MqbvDe2v_7GewF8Z0r-yEaIFFSCipp__8FUneDgCGeUfGpGyYeJl-yeDcfgR50NLY3Mg_A2GWFj9OIdkhzcJ1RPfv1A0Z8y8MhGrJrQg6Wh0M4gHGLTfX7s4FPs3oT_o2JMc2JSIWxO8uIJvd7r-YXGQkJ_QD5v32RWw97/s1280/photo_2023-03-20_08-27-12.jpg