កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ន ដានី និងស្វាមី បាន​ឡាយតាមហ្វេសប៊ុក ដោយ​យំបណ្ដើរ និយាយបណ្ដើរ ដោយអះអាងថា ខ្លួន​បាន​ចាយលុយ ១២​លាន ៧សែនដុល្លារ ទិញដី ១០០ហិកតា តែអត់បានប្លង់ និងស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmbOv7VfuIio5wCwvccFZrzIybcN52YJ2lSZm8zvoWvp250ZPS2bgJsb6TJRLuJ-CgLZF-xtiEw4dBMCUQWGRGCr_PFlBSEIGc7kOKYQSDV8Yw3KSS1_FBqKGPMv97ieSudPqa3XVHeHCdhDquru6cJQvQCRpPluRCuGc1wo2kmI6kNnMnNhnI0nWl/s1269/1c79cb3f7e7c93ab2912615ce9ee9e9a-780x1269.jpg

ក្រោយមកបានប៉ុន្មានថ្ងៃ គម្រោងទី២៩ នៅគម្រោងទី២៩​ តាមផ្លូវជាតិលេខ៥១ ក្នុង​ខេត្តកំពង់ស្ពឺ ឬបស់លោកស្រីម៉ន ដានី ត្រូវបាន និយ័តករអាជីវកម្មអចលនវត្ថុ (ន.អ.ប) បញ្ឈប់សកម្មភាពអាជីវកម្ម  ក្រោម​ហេតុផល គ្មានអាជ្ញាប័ណ្ណពី ន.អ.ប និងកំពុងមានវិវាទជាមួយម្ចាស់ដី ព្រមទាំងអតិថិជន។

ករណី​នេះ នាំឱ្យប្រជាពលរដ្ឋ ជាអ្នកទិញផ្ទះ បានលើកគ្នាទៅតវ៉ានៅក្រុមហ៊ុន ហើយអភិបាលខេត្ត​កំពង់ស្ពឺ បញ្ជាក់ថា ករណីនេះ ដោយសារតែក្រុមហ៊ុនបុរី ម៉ន ដានី ទិញដីគេ ហើយ​មិនទូទាត់​ប្រាក់ឱ្យគេ ទើបម្ចាស់ដីប្តឹង​។

ទាក់ទងនឹងរឿងនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឆ្លើយក្នុងប្រព័ន្ធ​តេឡេក្រាមថា “ករណីបុរី ម៉ន ដានី នៅស្រុកគងពិសី គឺ៖ ឈ្មោះ ម៉ន ដានី និងប្តី បានទិញដីពីឈ្មោះ សូ សុវណ្ណ និងប្រពន្ធ មានទំហំដី ៥០ហិកតា ស្មើនឹង ៦ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធិ មកឈ្មោះ ម៉ន ដានី និងប្តីរួចអស់​ហើយ ព្រមទាំងប្តូរប្រភេទដី និងបង្រួមក្បាលដីរួចអស់ហើយ។ ប៉ុន្តែតាមការ​រាយការណ៍ពីប្រធាន​ការិយាល័យ(សំណង់ភូមិបាល) ថា ភាគីអ្នកទិញ ពុំទាន់ទូទាត់ប្រាក់ឲ្យថ្លៃដីបង្គ្រប់នៅឡើយ ទើបភាគីអ្នកលក់ សូ សុវណ្ណ បានដាក់ពាក្យប្តឹង រក្សាការពារដី ចំនួន១៣ប័ណ្ណផ្សេងទៀត ដែល​ភាគី ម៉ន ដានី មិនទាន់ទូទាត់ប្រាក់ តាមកិច្ចសន្យា។ មន្ទីរនឹងអញ្ជើញគូភាគីមកដោះស្រាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍ក្រោយ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIezrmt0p8tSrVW2Nwq4lKktexz6P5AyPTDliKBshGevcREEc9IFE6WeVZ_zocobZjhXeeY-wrpr1TSyo-CkYfnoJzuy7e6tlOesfsUPaN-gNqAwZUX-9uzSa1T_7I8qBHpfdveytXQH0aq2eVruLsGv50D1eBbA1wQqsV4DFqivWMwOxBfENPHfnN/s1175/5607e3b60dd2d76d97858963f88fd574-780x1175.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLcfkk3-uzJ6K8r37INGyXqvyDsFcMCP8Z5V433OWbALxdfq7uAeUzcZxgImfxPIzaLpsA0cRo6MpkaOIOZBQNtfR4_JO9E7TrkuWdVh33gjghiKooWdMcI-_DeywwCqa8VD516aGK-04c16nAs6TmDuNlkybYRJABRqaqHY-Ebk_jfq3wNfRJKprX/s1040/6a4378f208b489e49c92917d1d5b1f87-780x1040.jpg