ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៥–២១ ខែមីនា ឆ្នាំ២០២៣ )។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៧ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C ធាតុអាកាសក្តៅហើយស្ងួត ។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzclXEWXt0colRCXYJFuv6NkS81O9mwjh5Yp6nE8qVP1J8eq5dhL91dFpOwXt9o1KAEsH7XNdYOI-pvxUn0SWrzOlAlW_6ySdCm6F5JDdMB2rG8IKjxilWmjWWHhTJolw9l8GL4pWUH043cnr5YCNYb7sDpLqflSvkwlMBgfTcrvcizuEwmLE6tQZ/s1280/photo_2023-03-14_06-54-46.jpg