ប្រទេសថៃ ៖ លោក សុមឈួន រតនមាំងក្លាណុន មកពីអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានធ្វើជាប្រធានក្នុងកិច្ចពិភាក្សាជាមួយតំណាងការិយាល័យវប្បធម៌ និងពាណិជ្ជកម្មតៃវ៉ាន់ប្រចាំប្រទេសថៃ ព្រមទាំងតំណាងការិយាល័យដំណាំ និងសត្វតៃវ៉ាន់ អំពីការបើកទីផ្សារនាំចេញពងមាន់ជាលើកដំបូងពីប្រទេសថៃទៅកាន់តៃវ៉ាន់ ដោយកិច្ចប្រជុំបានពិចារណាពីលក្ខខណ្ឌនៃការនាំចេញ ឯកសារ និងវិធីសាស្ត្រពាក់ព័ន្ធនានា ។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សាគ្នានេះ គឺធ្វើតាមគោលនយោបាយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក ឆ្លឺមឆ័យ ស្រីអន «ផ្ទះបាយថៃទៅកាន់ផ្ទះបាយពិភពលោក ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព» ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធស្បៀងអាហារ និងកសិកម្មថៃ ឆ្ពោះទៅរកនិរន្តរភាពដើម្បីកសាងទំនុកចិត្តលើផលិតផលកសិកម្ម និងអាហារថៃ ដោយនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វមានតួនាទីពិនិត្យលើផលិតផលបសុសត្វឱ្យមានគុណភាព និងស្តង់ដារ ដើម្បីធានាសុវត្ថិភាពផ្នែកចំណីអាហារដល់អ្នកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizxs34bPmoNUzL15vH1Ps-b_kY55-JZEQS2ItLwScuIpQ8LCP7R02t-Ww889n2xrp1uvh0F4r7D_usdZshsNrXhpjahJGxGbWXV187tiA4pMaOV0jPiIWVQ-ejWnbgY1uWFlaiSfPlgjJr8Q9MDa6x41UKccuVLTRtYkCZvRKNf-PDVrhINt0BV4u4/s900/photo_2023-03-14_09-33-37.jpg

លើសពីនេះ ប្រទេសថៃនឹងផ្តោតទៅលើកសិដ្ឋានចិញ្ចឹមសត្វមានស្តង់ដារ ការអនុវត្តកសិកម្មល្អ រោងចក្រកែច្នៃមានអនាម័យ ប្រព័ន្ធវិភាគពីគ្រោះថ្នាក់ និងការពិនិត្យផលិតផល ដើម្បីឱ្យស្របតាមច្បាប់របស់ប្រទេសថៃ និងប្រទេសដៃគូពាណិជ្ជកម្មផងដែរ ។

លោក សុមឈួន រតនមាំងក្លាណុន ថ្លែងបន្តថា តៃវ៉ាន់បានជ្រើសរើសការនាំចូលពងមាន់ពីប្រទេសថៃជាលើកដំបូង វាជាដំណឹងល្អសម្រាប់កសិករអ្នកចិញ្ចឹមមាន់របស់ថៃ ដែលពួកគេនឹងមានទីផ្សារនាំចេញថ្មីៗបន្ថែមទៀត ខណៈកាលពីឆ្នាំ២០២២ កន្លងមក ថៃបាននាំចេញពងមាន់ទៅកាន់ហុងកុង និងសិង្ហបុរី ក្នុងចំនួន២៨២លានគ្រាប់ ស្មើនឹងទឹកប្រាក់១.២៣៨លានបាត ។ ការនាំចេញពងមាន់របស់ថៃបានកើនឡើង ដោយសារប្រទេសជិតខាងរបស់ថៃជួបបញ្ហាខ្វះខាតពងមាន់ ខណៈមានការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយបក្សី ព្រមទាំងដើមទុននៃការផលិតកើនឡើងផងដែរ ។Eggs - Not So Fragile Profits!

នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វបានចាត់វិធានការបង្ការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជំងឺផ្តាសាយបក្សី ដែលបានធ្វើឱ្យប្រទេសថៃគ្មានការឆ្លងរាតត្បាតជំងឺនេះរយៈពេលជាង១៥ឆ្នាំ ហើយថៃបានក្លាយជាប្រទេសមួយរឹងមាំផ្នែកឧស្សាហកម្មបសុបក្សី និងស៊ុត ដោយថៃអាចផលិតពងមាន់មានគុណភាព សុវត្ថិភាព និងបង្កើតទំនុកចិត្តដល់ប្រទេសដៃគូពាណិជ្ជកម្ម ។ គេរំពឹងថា ថៃនឹងក្លាយជាប្រទេសអាចរក្សាការផលិត និងផ្គត់ផ្គង់ពងមាន់ទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើនថែមទៀត ៕

ប្រភព ៖ thansettakij