ទំនាក់ទំនងរវាងលោក គីម អ៊ីលសុង (Kim Il-sung) និង ព្រះបរមរតនកោដ្ឋ នេះ បានចាប់ផ្តើមនៅឆ្នាំ១៩៦៥ នៅពេលដែលព្រះបាទនរោត្តមសីហនុរបស់កម្ពុជាបានជួបលោក គីម អ៊ីលសុង (Kim Il-sung) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ 
ជីតារបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គឺសេនាប្រមុខដ៏ឆ្នើម គីម អ៊ីលសុង បានឈូសឆាយកូនភ្នំមួយកន្លែងនៅប្រទេសខ្លួនដើម្បីកសាងព្រះរាជដំណាក់ ឆាង ស៊ូអ៊ុន (Changsuwon) ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរគង់ស្នាក់នៅ អំឡុងទសវត្សទី៨០ ។
នៅមុខព្រះរាជដំណាក់ ឆាង ស៊ូអ៊ុន (Changsuwon) នេះមានបឹងធំមួយឈ្មោះថា បឹងសុភមង្គល សម្រាប់ទុកទឹកប្រើប្រាស់បញ្ជូនទៅស្រែរបស់ប្រជាជនដែលនៅជុំវិញតំបន់នោះ។
កាលពីឆ្នាំ១៩៩១ ព្រះរាជដំណាក់ ឆាងស៊ូអ៊ុន ជាកន្លែងប្រជុំត្រីភាគីមាន សម្តេចឪ សម្តេចតេជោ ហ៊ុនសែន និងសម្តេច សឺន សាន ដើម្បីរកដំណោះស្រាយនយោបាយបង្រួបបង្រួមជាតិ។
សូមជម្រាបផងដែរថា បើទោះបីព្រះមហាក្សត្រ មិនគង់នៅប្រទេសនេះក៏ដោយក៏ថ្នាក់ដឹកនាំប្រទេសនេះ មិនអនុញ្ញាតជូនដំណាក់ដល់ថ្នាក់ដឹកនាំជាតិ អន្តរជាតិឯទៀតស្នាក់នៅដែរ ថែមទាំងចាត់ឲ្យមានការថែទាំយ៉ាងហ្មត់ចត់រហូតមកដល់បច្ចុប្បន្ននេះ៕


ប្រភព៖ Wikipedia










