Home Blog Page 1799

ន័រវេសមានគម្លាតគ្នាកាន់តែខ្លាំងរវាងអ្នកមាន និងអ្នកក្រ

0

ប្រទេសន័រវេស ៖ ន័រវេសត្រូវបានគេចាត់ចំណាត់ថ្នាក់ស្ថិតក្នុងក្រុមប្រទេសអ្នកមានបំផុតនៅលើពិភពលោក ប៉ុន្តែកុមារជាច្រើនរស់នៅប្រទេសនេះបានធំធាត់ឡើងមកជាមួយភាពក្រីក្រ ។ តាមការរាយការណ៍ចុងក្រោយបញ្ជាក់ថា ប្រទេសន័រវេសមិនទទួលបានជោគជ័យក្នុងការកាត់បន្ថយគម្លាតផ្នែកសង្គមរបស់ពលរដ្ឋទេ ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្លាតគ្នាផ្នែកសង្គមនៅប្រទេសន័រវេសបានកើនឡើងជារឿយៗ ដោយអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភកាន់តែមានទ្រព្យសម្បត្តិច្រើនថែមទៀត រីឯពលរដ្ឋក្រីក្រកាន់តែក្រីក្រលើសដើម និងបានតស៊ូក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានពលរដ្ឋន័រវេសជាច្រើននាក់បានមកតម្រង់ជួររង់ចាំគេចែកម្ហូបអាហារ និងរបស់របរផ្សេងៗជាជំនួយសប្បុរសធម៌ ។Here's why I'm dreaming of moving to Norway | Mint

សាស្ត្រាចារ្យ Ottar Ness មកពី NTNU បានថ្លែងថា បើទោះជាប្រទេសន័រវេសបានព្យាយាមកាត់បន្ថយគម្លាតគ្នាក្នុងសង្គម លើកកម្ពស់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្តី ប៉ុន្តែការមិនស្មើភាពគ្នារវាងអ្នកមាន និងអ្នកក្រ បានកើនឡើងជានិច្ច ។

រីឯសាស្ត្រាចារ្យ Dina von Heimburg មកពី NTNU បានថ្លែងដែរថា តាមការស្រាវជ្រាវបង្ហាញថា មនុស្សមួយចំនួនមានអារម្មណ៍ថា ពួកគេគ្មានតម្លៃ មិនសំខាន់ ហើយពួកគេគិតថា ខ្លួនគ្មានឱកាសមានជីវិតរស់នៅល្អប្រសើរជាងនេះទេ ។ បើយើងប្រៀបធៀបន័រវេសជាមួយប្រទេសផ្សេងៗ បើទោះមានជាភាពខុសគ្នាផ្នែកសង្គម សុខភាព និងគុណភាពជីវិតរបស់ពលរដ្ឋន័រវេសតិចជាងប្រទេសផ្សេងៗក្តី ប៉ុន្តែទោះយ៉ាងណា បើយើងសម្លឹងឱ្យបានវែងឆ្ងាយឃើញថា គម្លាតគ្នារបស់ពលរដ្ឋន័រវេសមានចន្លោះគ្នាដ៏ធំមិនគួរឱ្យជឿ ។2,406 Norwegian Costume Stock Photos, Pictures & Royalty-Free Images -  iStock | Norwegian flag, Norwegian bunad, Bunad

តាំងពីឆ្នាំ២០១០ មក ពលរដ្ឋន័រវេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតបានកើនឡើង១០% ហើយជាមួយគ្នានេះ ពលរដ្ឋន័រវេសក្រីក្របំផុត គឺពួកគេកាន់តែក្រីក្រឡើង ហើយអ្នកក្រមានអាយុខី្លជាងអ្នកមាន ។ លើសពីនេះ យុវវ័យដែលមានឪពុកម្តាយមានបញ្ហាផ្នែកសេដ្ឋកិច្ច និងសង្គម ពួកគេត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្តជាញឹកញាប់ ។

មូលហេតុដែលបណ្តាលឱ្យអ្នកក្រីក្រកាន់តែមានអាយុខ្លីនោះ គឺភាគច្រើនពួកគេបានរស់នៅដោយមិនសូវបានគិតគូរពីការពិនិត្យសុខភាព ដូចជា ពួកគេមានភាពតានតឹងខ្ពស់គ្រប់ពេលវេលា, តម្លៃម្ហូបអាហារថ្លៃសម្រាប់សុខភាព ហើយពួកគេគ្មានប្រាក់ទិញ បញ្ហាទាំងអស់នេះហើយធ្វើឱ្យអ្នកក្រីក្រទាំងនេះមានបញ្ហាក្នុងការបរិភោគចំណីអាហារ និងបណ្តាលឱ្យមានជំងឺផ្សេងៗ ។Celebrate the 17th of May - Norway's National Day - like a real Norwegian!  | Mycall

គេសង្កេតឃើញថា កុមារស្ទើរតែ១២% ក្នុងចំណោមកុមារទាំងអស់នៅប្រទេសន័រវេស បានធំឡើងមកជាមួយគ្រួសារក្រីក្រ ដែលធ្វើឱ្យពួកគេគ្មានឱកាសបានរៀនសូត្រខ្ពស់ មានបញ្ហាផ្លូវចិត្ត និងត្រូវគេធ្វើបាបជាដើម៕

ប្រភព ៖ Norway posts

ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​​នៅលើពិភព​លោក ខ្ពស់ជាងអគារនៃឌូបៃទៀត

0

Angel Falls ជា​​ទឹក​ធ្លាក់​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ជាមួយ​និង​កម្ពស់ ៩៧៩ ម៉ែត្រ ដែលមានទឺតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង នៃប្រទេសវេណេហ្សូអេឡា។

ទឹកធ្លាក់នេះ ត្រូវ​បាន​គេដាក់​ឈ្មោះ​ដោយ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ  Jimmie Angel នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ១៩៣៣ ដោយ​សារ​លោក​ជា​មនុស្ស​ទី១ ដែល​បាន​ហោះហើរ​ឆ្លង​កាត់​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាល​មួយ​នេះ។Angel Falls | Location, Height, & Facts | Britannica

Angel Falls ស្ថិតនៅលើគែមភ្នំ Auyán-tepui ក្នុងឧទ្យានជាតិ Canaima ដែលមួយឆ្នាំៗបានទាក់ទាញភ្ញៀវទេសចរណ៍ មិនចេះដាច់នោះឡើយ។ នៅក្នុងការធ្វើដំណើរទៅកាន់ទឹកធ្លាក់នេះ មានភាពស្មុគស្មាញជាខ្លាំង ដោយអ្នកទេសចរណ៍ត្រូវដើរថ្មើជើងចូលព្រៃដាច់ស្រយាល ប្រមាណជា៧ម៉ោងទើបទៅដល់ទីនោះ។How To Visit Venezuela's Beautiful Angel Falls

ថ្វីបើទឹកធ្លាក់នេះមានផ្ទាំងទស្សនីយ៍ភាពគួរឱ្យចង់គយគន់នោះ ក៏ប់ុន្តែទឹកធ្លាក់នេះមិនត្រូវបានអជ្ញាធរប្រទេសវេណេហ្ស៊ូអេឡា បើកឱ្យចូលលេងនោះទេ ដោយសារតែនៅទីនោះសម្បូរទៅដោយល្បាក់ថ្មខ្ពស់ៗ និងព្រៃក្រាស់ខ្មឹក ដែលធ្វើឱ្យការលេងកម្សាន្តមានភាពគ្រោះថ្នាក់។

ចំណែក ​​ទឹក​ធ្លាក់​ដែល​ខ្ពស់​ជាង​គេ​លំដាប់ទីពីរខុសគ្នាត្រឹមតែ៣១ម៉ែត្រប៉ុណ្ណោះ ពោលគឺមានកម្ពស់ ៩៤៨ម៉ែត្រ ដែលមានឈ្មោះថា Tugela Falls ស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូង៕

ខាងក្រោមនេះរូបភាព៖ Tugela Falls
Pathological Picture Taker — By Fatnat_Jio Tugela Falls, Royal Natal National...

ប្រភព: Wikipedia

 

រុស្សីកាត់បន្ថយការនាំចេញដែកទៅក្រៅប្រទេស

0

បរទេស៖ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Citigroup បាននិយាយថា ប្រទេសរុស្ស៊ីអាចនឹងកាត់បន្ថយការនាំចេញវត្ថុធាតុដើមសំខាន់ៗដូចជាអាលុយមីញ៉ូម និងប៉ាឡាដ្យូម ដែលបណ្តាលឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ប្រទេសរុស្ស៊ីបានរឹតបន្តឹងការនាំចេញឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប និងបានប្រកាសកាត់បន្ថយផលិតកម្មប្រេងជាបណ្តោះអាសន្នក្នុងខែនេះដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច។Dumping of steel from the Russian Federation may lead to the introduction  of barriers for such products – Sanctions against Russia

ក្នុងសេចក្តីជូនដំណឹងដល់អតិថិជននៅថ្ងៃទី៦ ខែមីនា ក្រុមហ៊ុន Citigroup បាននិយាយថា ការកាត់បន្ថយការនាំចេញដែកទៅក្រៅប្រទេសនេះអាចធ្វើឲ្យតម្លៃទំនិញខាងលើឡើងថ្លៃ។ អ្នកវិភាគរបស់ក្រុមហ៊ុន Citi បាននិយាយបន្ថែមទៀតថា “ការរឹតបន្តឹងការនាំចេញអ្វីមួយអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើទីផ្សារក្នុងរយៈពេលខ្លី”។
យោងតាមក្រុមហ៊ុន Citi ប្រហែល ១៥% នៃអាលុយមីញ៉ូមដែលត្រូវបានជួញដូរនៅលើពិភពលោកគឺមកពីប្រទេសរុស្ស៊ី។ លោហធាតុនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងយន្តហោះ និងផលិតផលរាប់ចាប់ពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ រហូតដល់ឧបករណ៍ផ្ទះបាយ។ ផលិតកម្ម palladium របស់រុស្ស៊ីក៏រួមចំណែកប្រហែល ២៥% នៃការផ្គត់ផ្គង់ពិភពលោកផងដែរ លោហៈនេះត្រូវបានប្រើនៅក្នុងឧបករណ៍ដែលកាត់បន្ថយការបំភាយឧស្ម័នពីរថយន្ត។Market trends regarding Russian exports of pig iron and steel — Russian  export

ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធនាំចូល ២០០% លើអាលុយមីញ៉ូមរបស់រុស្ស៊ី ពន្ធនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។ កាលពីឆ្នាំមុន វាបានកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចេញឧស្ម័នទៅកាន់អឺរ៉ុប ដែលជាអតិថិជនដ៏ធំបំផុតរបស់ខ្លួនមុនសង្គ្រាម នេះបានបង្ខំឱ្យរដ្ឋាភិបាលអឺរ៉ុបបង្កើនល្បឿនស្វែងរកការផ្គត់ផ្គង់ថ្មី។ រុស្សីក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់សព្វាវុធដល់ការផ្គត់ផ្គង់ស្បៀងជាសាកល នៅពេលដែលខ្លួនបានបិទកំពង់ផែអ៊ុយក្រែននៅក្នុងសមុទ្រខ្មៅក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃអរិភាព ដោយធ្វើឱ្យរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។ ពិភពលោកទាំងអស់ ក៏ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ ព្រោះប្រទេសនេះជាប្រទេសនាំចេញឥន្ធនៈនុយក្លេអ៊ែរដ៏សំខាន់៕Indian traders continue to warm up to Russian steel imports - The Hindu  BusinessLine ប្រភព៖ vnexpress

ក្រុងប៉េកាំងដាក់ពិន័យអ្នកប្រើប្រាស់ទឹកខ្ជះខ្ជាយ

0

ប្រទេសចិន ៖ ទីក្រុងប៉េកាំងរបស់ចិនបានចាប់ផ្តើមអនុវត្តច្បាប់ថ្មី ដែលតម្រូវឱ្យពលរដ្ឋចិនចេះសន្សំសំចៃទឹកដើម្បីរក្សាធនធានទឹកឱ្យបានគ្រប់គ្រាន់ បន្ទាប់ពីទីក្រុងនេះប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់អស់រយៈពេលដ៏យូរ ។ ដូច្នេះ អាជ្ញាធរក្រុងប៉េកាំងនឹងពិន័យជាប្រាក់ទៅលើអ្នកប្រើទឹកខ្ជះខ្ជាយក្នុងទីក្រុង ។

នៅក្រុងប៉េកាំងមានពលរដ្ឋរស់នៅជាង២១លាននាក់ ហើយបានប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ជាយូរមកហើយ ហេតុនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញច្បាប់ថ្មីមួយដើម្បីគ្រប់គ្រងការប្រើប្រាស់ទឹកទាំងអស់ក្នុងទីក្រុងនេះ និងឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ។Beijing sewage plants lag behind|Society|chinadaily.com.cn

សម្រាប់បុគ្គលណាប្រើប្រាស់ទឹកខ្ជះខ្ជាយ និងស្ថាប័នណាប្រើប្រាស់ទឹកពីប្រភពទឹកសាធារណៈដោយខុសច្បាប់ នឹងត្រូវបានពិន័យជាទឹកប្រាក់ខ្ពស់បំផុតចំនួន១ម៉ឺនយាន់ និង១០ម៉ឺនយន់ តាមលំដាប់ ។ ចំនួននេះចាត់ទុកថា គឺជាទឹកប្រាក់ពិន័យដ៏ច្រើន ដែលអាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការតឹងរ៉ឹង និងធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងមិនហ៊ានប្រើប្រាស់ទឹកខ្ជះខ្ជាយ ។

បច្ចុប្បន្ន ពលរដ្ឋរស់នៅក្រុងប៉េកាំងភាគច្រើនបានប្រើប្រាស់ទឹកម៉ាស៊ីនដែលមានប្រភពពីភាគខាងត្បូងប្រទេសចិន ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតពីភាគខាងត្បូងទៅកាន់ភាគខាងជើងរបស់ចិន គឺបានផ្គត់ផ្គង់ទឹកក្នុងបរិមាណជាង៨,៤ពាន់លានម៉ែត្រគូបចេញពីទន្លេធំមួយនៅភាគខាងត្បូងប្រទេសមកកាន់ទីក្រុងប៉េកាំង ដែលបណ្តាញចែកចាយទឹកនេះបានអនុវត្តតាំងពីឆ្នាំ២០១៤ មកម៉្លេះ ។COVID-19 found in Spanish wastewater in March 2019, say researchers - CGTN

ពលរដ្ឋរស់នៅក្រុងប៉េកាំងបានជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ ដោយសារតែពួកគេប្រើប្រាស់ទឹកក្នុងបរិមាណច្រើន និងមិនចាប់អារម្មណ៍ពីការខ្វះខាតទឹក ដូចជា ការប្រើប្រាស់ទឹកនៅក្នុងចម្ការដំណាំ និងការស្រោចដើមឈើ ជាដើម ៕Top 10 reasons to get a job in the water treatment industry ប្រភព ៖ Tnn earth

ជំនួបដ៏កក្រើកប្រចាំឆ្នាំ រវាងអ្នកប្រដាល់មិនដែលចាញ់ពីររូប

0

បន្ទាប់ពីការប៉ះទង្គិចគ្នានានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់រយៈពេលរាប់ខែមក ពេលនេះកំពូលអ្នកប្រដាល់មិនដែលស្គាល់ពាក្យថាចាញ់ពីររូបគឺ Gervonta Davis និង Ryan Garcia ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដោះស្រាយជម្លោះគ្នានៅលើសង្វៀន។Gervonta Davis Vs. Ryan Garcia With 10-lb Rehydration Clause, 146-lbs On  Fight Day - Boxing News 24

Gervonta Davis ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល WBA និង Ryan Garcia បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការប្រដាល់ទម្ងន់ស្រាលរវាងអ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី២២ខែមេសាGervonta: “I will adapt to Cruz” – World Boxing Association

កីឡាករ Ryan Garcia មានវ័យក្មេងចិត្តធំ ឡើងវាយ២៣ដងឈ្នះទាំងអស់ ដោយផ្តួលគូប្រកួតឱ្យសន្លប់ ១៩ដង រីឯ Gervonta Davis វាយ២៨ដង មិនស្គាល់ពាក្យថាចាញ់ នឹងបានផ្តួលគូប្រកួតឱ្យសន្លប់២៦ដង។Ryan Garcia vs. Javier Fortuna results: Garcia knocks down Fortuna multiple  times in KO win, calls out Gervonta Davis | Sporting News

នៅក្នុងការប្រកួតនេះ អ្នកទាំងពីរ នឹងវាយដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាល WBA ដែលជារបស់ Gervonta Davis។

អ្វីដែលគេទន្ទឹងរងចាំនោះ គឺថាតើម្នាក់ណានឹងស្គាល់ភាពបរាជ័យដំបូងបង្អស់របស់ខ្លួននឹងក្នុងអាជីពជាអ្នកប្រដាល់របស់ពួកគេ៕

ស្ត្រី៥រូបនេះ ត្រូវបានពិភពលោកទទួលស្គាល់​ជាអ្នកខ្លាំងផ្នែកវិទ្យាសាស្ត្រ

0

1. Jennifer Doudna (ជីវគីមីវិទូ)

Doudna ជាអ្នកចូលរួមផ្ដួចផ្ដើម ក្នុងការបង្កើត CRISPR ដែលជាបច្ចេកវិទ្យាឈានមុខគេក្នុងការកែសម្រួលហ្សែន ដែលត្រូវបានគេចាត់ទុកថាវិធីដែលអាចបញ្ចប់ជំងឺគ្រប់ប្រភេទសូម្បីតែ មហារីក។Jennifer Doudna '85 Awarded Nobel Prize in Chemistry | Pomona College in Claremont, California - Pomona College

2.Flossie Wong-Staal (ជីវវិទូ)

Wong គឺជាអ្នកវិទ្យាសាស្ត្រដំបូងគេដែលបានចម្លង (Clone) មេរោគអេដស៍និងបង្កើតផែនទីនៃហ្សែនរបស់វាដែលនាំឱ្យមានការធ្វើតេស្តរកវីរុសនេះ។Flossie Wong-Staal, pioneering HIV/AIDS researcher, dies at 73 - The Washington Post

3.Rosalind Franklin (គីមីវិទូ)

Franklin ត្រូវបានគេស្គាល់ដោយសារស្នាដៃបដិវត្តរបស់គាត់ក្នុងការរកឃើញរចនាសម្ព័ន្ធ Double Helix របស់ DNA។ តែគួរអោយសោយស្ដាយ គាត់បានទទួលមរណភាព ៤ ឆ្នាំមុនពេលមិត្តរួមការងារបុរសរបស់នាងទទួលបានរង្វាន់ណូបែលនៅឆ្នាំ ១៩៦២ ។Francis Crick, Rosalind Franklin, James Watson, and Maurice Wilkins | Science History Institute

4.Vera Rubin (តារាវិទូ)

Rubin រកឃើញអត្ថិភាពនៃ Dark Matter ដែលត្រូវបានគេប្រៀបធៀបទៅនឹងកាវដ៏ចម្លែកដែលធ្វើអោយសកលលោកយើងនេះមានលក្ខណះដូចដែលស្គាល់សព្វថ្ងៃនេះ។ ការរួមចំណែករបស់នាងត្រូវបានគេចាត់ទុកថាជាការរកឃើញដ៏សំខាន់បំផុតមួយនៃសតវត្សរ៍ទី ២០ ដែលធ្វើអោយអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ថាគួរតែទទួលបានពានរង្វាន់ណូបែល។Vera Rubin's work on dark matter led to a paradigm shift in cosmology

5.Ada Lovelace (គណិតវិទូ)

Lovelace ត្រូវបានគេចាត់ទុកថាជាអ្នកសរសេរ Program កុំព្យូទ័រ និង ជាអ្នកអ្នកដែលគិតគូរថាមានម៉ាស៊ីនដ៏មានថាមពលអាចធ្វើរឿងជាច្រើនដំបូងគេ មុនពេលកំព្យូទ័រជំនាន់ថ្មីសព្វថ្ងៃនេះត្រូវបានបង្កើតទៅទៀត៕Ada Lovelace | Biography, Computer, & Facts | Britannica

ប្រភព៖ Discover Magazine 

វិធីទាំង៤យ៉ាងដែលអាចបំបាត់ការហត់នឿយនិងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ

0

តើអ្នកធ្លាប់មានអារម្មណ៍ថាធុញក្នុងជីវិតរបស់អ្នករាល់ថ្ងៃដែរឬទេ? វាហាក់ដូចជាមានតែរូបកាយ គ្មានព្រលឹង គ្មានស្មារតី ហត់នឿយនឹងការងារ ហត់នឿយនឹងការសិក្សាជាដើម។ ដូចច្នេះហើយ វិធីទាំង៤យ៉ាងនេះអាចបំបាត់ការហត់នឿយរបស់អ្នកបាននិងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន៖
១. បរិភោគអាហារដែលឆ្ងាញ់ ៖ អាហារគឺជាប្រភពថាមពលរបស់រាងកាយ នៅពេលអ្នកញ៉ាំអាហារ វាឆ្លងកាត់ដំណើរការនៃការរំលាយអាហារ បំប្លែងទៅជាសារធាតុចិញ្ចឹម និងថាមពលសម្រាប់រាងកាយ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវគ្រប់គ្រងការទទួលទានអាហាររបស់អ្នក។The Essential Guide to Healthy Eating | MyFitnessPal ២.ផឹកទឹកអោយបានគ្រប់គ្រាន់៖ នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក ឬមិនទទួលបានទឹកគ្រប់គ្រាន់ បេះដូងរបស់អ្នកនឹងកាន់តែចុះខ្សោយ ដោយសារតែឈាមរបស់អ្នកក្រាស់ ឈាមរត់មិនស្រួល ដែលអាចបណ្តាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំង ដូចច្នេះអ្នកត្រូវទទួលទានទឹកអោយបានច្រើន។15 benefits of drinking water and other water facts៣.បង្កើនការធ្វើលំហាត់ប្រាណ៖ លំហាត់ប្រាណ បន្ថែមពីលើឥទ្ធិពលខ្លាំងលើរាងកាយរបស់អ្នក វាក៏ជំរុញឱ្យអ្នកមានអារម្មណ៍ស្វាហាប់ផងដែរ។ ការធ្វើលំហាត់ប្រាណធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញអរម៉ូន endorphins ឬអរម៉ូននៃសុភមង្គល វាក៏ជួយជំរុញឱ្យឈាមហូរបានល្អផងដែរ។Watch this creep': the women exposing gym harassment on TikTok | Fitness |  The Guardian ៤.គ្រប់គ្រងភាពតាងតឹង៖ ប្រសិនបើអ្នកស្ត្រេសពេក វាអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងអស់ថាមពល នៅពេលអ្នកមានអារម្មណ៍ថាគេងមិនលក់ វាធ្វើឱ្យអ្នកកាន់តែនឿយហត់ និងតានតឹង។ ដូចច្នេះយើងត្រូវគ្រប់គ្រងភាពតានដោយគ្រាន់តែ ស្តាប់តន្ត្រី គេងយ៉ាងហោចណាស់ ៧-៩ ម៉ោង ដើម្បីជួយកាត់បន្ថយកម្រិត cortisol និងភាពតានតឹង៕
ប្រភព៖ Sanook

តើ TikTok ពិតជាបានបញ្ជូនព័ត៌មានទៅឱ្យរដ្ឋាភិបាលចិនមែនទេ ?

0

នាពេលកន្លងមក ប្រទេសជាច្រើនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនប្រើ TikTok របស់ក្រុមហ៊ុនចិន ជាពិសេស អាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ។ ការហាមប្រើ TikTok បានរាលដាលទៅដល់ប្រទេសកាណាដា និងតៃវ៉ាន់ ដោយពួកគេបានចេញច្បាប់ហាមឃាត់ការប្រើកម្មវិធីនេះដូចគ្នា ខណៈហូឡង់ និងដាណឺម៉ាក ក៏កំពុងពិភាក្សាពីការហាមឃាត់ប្រើ TikTok ផងដែរ ។ ហេតុអ្វីបានជាកម្មវិធីពេញនិយមមួយនេះ ដែលមានអ្នកប្រើប្រាស់ជាង១.០០០លាននាក់នៅទូទាំងពិភពលោក ក្លាយជាគោលដៅដែលប្រទេសនានាហាមឃាត់ទៅវិញ ?

មូលហេតុសំខាន់ដែលរដ្ឋាភិបាលប្រទេសនានាហាមឃាត់ការប្រើ TikTok ព្រោះបារម្ភពីសុវត្ថិភាព និងខ្លាច TikTok បញ្ជូនព័ត៌មានផ្សេងៗរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ហើយរដ្ឋាភិបាលចិនអាចគ្រប់គ្រងកម្មវិធីទាំងអស់នៅលើពិភពលោក ។Is TikTok Safe for Kids?

Christopher Wray ប្រធានការិយាល័យស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកបានសម្តែងការបារម្ភថា រដ្ឋាភិបាលចិននឹងប្រើប្រាស់ព័ត៌មានដែល TikTok ប្រមូលបានពីអ្នកប្រើប្រាស់ ធ្វើជាអាវុធតាមអ៊ីនធើរណេតដើម្បីវាយប្រហារមកលើរដ្ឋាភិបាលអាមេរិក ។

ទោះយ៉ាងណា អ្នកវិភាគជាច្រើននាក់លើកឡើងថា ការហាមឃាត់ប្រើ TikTok នាពេលបច្ចុប្បន្ន គឺដោយសារចិនមានជម្លោះជាមួយអាមេរិក និងបណ្តាប្រទេសលោកខាងលិចកាន់តែខ្លាំងក្លាឡើង ។ ហេតុនេះ អាមេរិកបារម្ភថា ព័ត៌មានរបស់ពលរដ្ឋអាមេរិកនឹងត្រូវធ្លាក់ទៅក្នុងដៃរបស់សត្រូវ ។China's TikTok Counterpart Adds New Limits for Teenagers | PCMag

កន្លងមក TikTok បានបដិសេធរហូតថា ខ្លួនមិនបានពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ហើយប្រទេសផ្សេងៗក៏គ្មានភស្តុតាងបង្ហាញថា TikTok បានបញ្ជូនព័ត៌មានទៅឱ្យរដ្ឋាភិបាលចិនដែរ ។

គួរបញ្ជាក់ថា TikTok គឺជាកម្មវិធីមួយទទួលបានការពេញនិយមយ៉ាងខ្លាំង និងកាន់តែពេញនិយមថែមទៀតពីបណ្តាអ្នកប្រើប្រាស់ រហូតដល់វាបានក្លាយជាផ្នែកសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោក ៕ ប្រភព ៖ beartai

អាហារ ២០ ប្រភេទ “ប្រឆាំងនឹងជំងឺផ្តាសាយ”

0

សម្រាប់មនុស្សមួយចំនួន ពេលដែលពួកគេផ្តាសាយគឺត្រូវការពេលយូរដើម្បីឱ្យជាសះស្បើយ។ ដូច្នេះបន្ថែមពីលើការថែរក្សាខ្លួនអ្នកឱ្យមានសុខភាពល្អ បញ្ហាសំខាន់មួយទៀតគឺការជ្រើសរើសអាហារសម្រាប់បរិភោគ។ ការជ្រើសរើសអាហារប្រឆាំងនឹងត្រជាក់ក៏ជាជម្រើសមួយទៀតដែលនឹងជួយលោកអ្នកឱ្យជៀសឆ្ងាយពីជំងឺផ្តាសាយបានផងដែរ។
អាហារប្រឆាំងនឹងត្រជាក់ តើគួរញ៉ាំអ្វីខ្លះពេលផ្តាសាយ?
អាហារប្រឆាំងនឹងត្រជាក់ អាហារខ្លះអាចជាអាហារដែលទទួលទានជាប្រចាំ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងថាវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពត្រជាក់នោះទេ ដូច្នេះសូមមើលឲ្យកាន់តែច្បាស់។ តើអាហារប្រឆាំងនឹងជំងឺគ្រុនផ្តាសាយមានអ្វីខ្លះ?

1-ផ្សិត
ចំណែកផ្សិតវិញ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ។ នៅពេលបរិភោគផ្សិតវាអាចជួយឱ្យរាងកាយរបស់អ្នកទប់ទល់នឹងមេរោគគ្រុនផ្តាសាយ។ ប៉ុន្តែប្រភេទផ្សិតនីមួយៗ មានប្រសិទ្ធភាពខ្លាំងក្នុងការជំរុញប្រព័ន្ធភាពស៊ាំ។ ដូច្នេះការទទួលទានផ្សិតឱ្យបានច្រើន។A guide to types of mushrooms & recipes to cook with them - Kikkoman UK២-ទំពាំងបាយជូរ
នៅពេលអ្នកមានជំងឺផ្តាសាយ ទំពាំងបាយជូរជាអាហារមួយប្រភេទដែលអ្នកអាចញ៉ាំបានភ្លាមៗតាំងពីចាប់ផ្តើមផ្តាសាយមកម្ល៉េះ រហូតដល់អ្នកជាសះស្បើយ។ ទំពាំងបាយជូរជួយការពារការខ្វះជាតិទឹក។ វាក៏បន្ថែមភាពកក់ក្តៅដល់រាងកាយផងដែរ និងបំបាត់ការឈឺបំពង់ក និងកាត់បន្ថយរោគសញ្ញាមិនល្អ។What Are Grapes, and How Are They Used?
៣- ខ្ទឹម
ខ្ទឹមសអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាផ្តាសាយ។ គ្រុនផ្តាសាយ ដោយជួយបង្កើនកោសិកាឈាមសក្នុងឈាម ដែលត្រូវបានគេចាត់ទុកជាផ្នែកមួយដ៏សំខាន់ដែលអាចប្រើដើម្បីប្រឆាំងនឹងមេរោគផ្សេងៗ6 Powerful Health Benefits of Garlic

៤-ស៊ុបមាន់
ការសិក្សាឆ្នាំ 2000 បានរកឃើញថាគ្រឿងផ្សំនៅក្នុងស៊ុបមាន់អាចប្រឆាំងនឹងការរលាកនៅក្នុងខ្លួន។ វាក៏ជួយបំបាត់ការកកស្ទះច្រមុះផងដែរ និងបំបាត់រោគសញ្ញាផ្សេងៗ នៅក្នុងផ្លូវដង្ហើម និងបន្ថែមសំណើមដល់រាងកាយChicken soup recipe - BBC Food៥- ការ៉ុត
ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene និងវីតាមីន A ដែលទាំងពីរនេះជួយឱ្យរាងកាយរបស់អ្នកជួសជុលប្រព័ន្ធការពារដែលចុះខ្សោយ។ លើសពីនេះ វីតាមីន A ក៏ជួយប្រឆាំងរ៉ាឌីកាល់សេរី និងការពារការខូចខាតកោសិកានៅក្នុងខ្លួនផងដែរ។Carrot Nutrition Facts - Health Benefits of Carrots

៦-ទឹកដោះគោជូរ
ទឹកដោះគោជូរអាចជួយសម្រួលការឈឺបំពង់ក។ វាក៏អាចបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយផងដែរ ដូច្នេះនៅពេលមានការឈឺបំពង់កកើតឡើង ព្យាយាមញ៉ាំទឹកដោះគោជូរដោយគ្មានជាតិស្ករ វាអាចជួយសម្រាលការឈឺបំពង់កដែលកើតឡើងMilk And Orange Juice: Key Benefits And Healthy Recipes

៧-ផ្លែឈើដែលមានវីតាមីន C
វីតាមីន C ត្រូវបានគេដឹងថាជាសារធាតុចិញ្ចឹមដែលអាចប្រឆាំងនឹងជំងឺផ្តាសាយធម្មតា។ វាក៏ជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ជាពិសេសនៅពេលដែលអ្នកឈឺ លើសពីនេះ រាងកាយរបស់យើងអាចស្រូបយកវីតាមីន C យ៉ាងមានប្រសិទ្ធភាពផងដែរ។ ដូច្នេះហើយ វីតាមីន C បានក្លាយជាសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលត្រូវជ្រើសរើសនៅពេលដែលអ្នកមានជំងឺផ្តាសាយ។Consume Vitamin C Fruits And Vegetables | Femina.in

៨-Kefir
Kefir (Kefir) គឺជាទឹកដោះគោដែលមានជាតិ fermented ជាមួយមីក្រូសរីរាង្គ។ វាមានរសជាតិដូចជាទឹកដោះគោជូរ ហើយក៏សម្បូរទៅដោយបាក់តេរីដែលល្អសម្រាប់ក្រពះ និងពោះវៀន ដូចជាប្រូបាយអូទិក។ប្រូបាយអូទិកទាំងនេះអាចកាត់បន្ថយពេលវេលានៃការជាសះស្បើយនៅពេលដែលទទួលរងពីជំងឺផ្តាសាយ ហើយក៏មានសារៈសំខាន់សម្រាប់ការរំលាយអាហារផងដែរ។Kefir: What It Is, Benefits, and Risks៩-ស៊ុត
ស៊ុតមានផ្ទុកសារជាតិ selenium ដែលជួយប្រព័ន្ធការពាររាងកាយ និងក្រពេញទីរ៉ូអ៊ីតដំណើរការបានល្អ។ វាក៏មានប្រូតេអ៊ីន និងអាស៊ីតអាមីណូខ្ពស់ផងដែរ។ វត្ថុទាំងនេះជំរុញដំណើរការនៃប្រព័ន្ធភាពស៊ាំ។Little Chicken Eggs Recipe | Woolworths

១០-គ្រាប់ល្ពៅ
គ្រាប់ល្ពៅសម្បូរទៅដោយសារធាតុរ៉ែ វីតាមីន E ដែលជាសារធាតុចិញ្ចឹមមួយទៀតដែលជួយបង្កើតភាពស៊ាំសម្រាប់រាងកាយ។Pumpkin seed recipes | BBC Good Food

១១-បន្លែបៃតង
បន្លែបៃតងដូចជា ស្ពៃណាច ខាត់ណា និងបន្លែផ្សេងទៀតអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក នៅពេលអ្នកមានជំងឺផ្តាសាយ។ លើសពីនេះទៀតបន្លែស្លឹកបៃតង ក៏មានវីតាមីន C និងវីតាមីន E ផងដែរ។CrossFit | Leafy Greens: The Ultimate Brain Food

១២-ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវគឺជាប្រភពថាមពលដែលមានប្រយោជន៍ដល់រាងកាយ។ វាក៏ផ្ទុកនូវវីតាមីន C វីតាមីន E កាល់ស្យូម និងជាតិសរសៃដែលជួយបង្កើតភាពស៊ាំសម្រាប់រាងកាយ។ ប្រូខូលី គឺជាអាហារប្រឆាំងនឹងភាពត្រជាក់មួយផ្សេងទៀត ដែលអ្នកគួរតែជ្រើសរើសទទួលទាន។Why does some broccoli look blue? - Eat Or Toss

១៣-ទឹក
ទឹកគឺចាំបាច់សម្រាប់រាល់ការបង្ហូរសរីរវិទ្យានៅក្នុងរាងកាយ។ នៅពេលដែលរាងកាយខ្វះជាតិទឹក រាងកាយនឹងមិនអាចទប់ទល់នឹងជំងឺដូចដែលវាគួរនោះទេ។ លើសពីនេះ ការផឹកទឹកក្នុងបរិមាណត្រឹមត្រូវក៏ជួយការពារការខ្សោះជាតិទឹកដែលអាចកើតមានចំពោះរាងកាយរបស់អ្នកផងដែរ។Benefits of Drinking Water: How It Affects Your Energy, Weight & More១៤-ពូជស្រូវសាលី
គ្រាប់ស្រូវសាលីសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន E សេលេញ៉ូម (Selenium) និងម៉ាញ៉េស្យូម។ វាក៏ជាប្រភពបន្លែដ៏សំខាន់នៃស័ង្កសីផងដែរ។ ដូច្នេះការទទួលទានគ្រាប់ស្រូវសាលីអាចជួយឱ្យរាងកាយរបស់អ្នកទប់ទល់នឹងជំងឺផ្តាសាយ និងជំងឺផ្តាសាយបានយ៉ាងល្អ។Four reasons to plant certified wheat seed – Syngenta – Know More, Grow  More : Syngenta – Know More, Grow More
១៥-Oatmeal
នៅពេលដែលអ្នកឈឺ ចូរញ៉ាំ oatmeal ក្តៅ។ វាត្រូវបានគេចាត់ទុកថាជាអាហារដែលគួរទទួលទាន ព្រោះវាមានតម្លៃអាហារូបត្ថម្ភខ្ពស់ ដែលសម្បូរទៅដោយវីតាមីន E ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា polyphenols (Polyphenol) ដែលដើរតួក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។Easy, Sweet, Creamy, Healthy Oatmeal (Dairy Free) ~ Veggie Inspired

១៦-គ្រឿងទេស
នៅដំណាក់កាលចុងក្រោយនៃជំងឺផ្តាសាយ អ្នកអាចជួបប្រទះប្រហោងឆ្អឹង និងតឹងទ្រូង។ គ្រឿងទេសមួយចំនួនដូចជាម្រេច និងម្រុំ អាចជួយកាត់បន្ថយរោគសញ្ញាទាំងនេះបាន។ ដូច្នេះអ្នកអាចដកដង្ហើមបានប្រសើរជាងមុន។ ប៉ុន្តែប្រសិនបើអ្នកឈឺបំពង់កផងដែរ អាហារហឹរត្រូវបានជៀសវាងល្អបំផុត។

១៧-ខ្ញី
ខ្ញីអាចជួយបំបាត់ការចង្អោរដែលមកជាមួយនឹងជំងឺផ្តាសាយ។ ជាធម្មតា ខ្ញីមានលក្ខណៈសម្បត្តិជួយក្នុងដំណើរការរំលាយអាហារ។ វាក៏អាចព្យាបាលការចាញ់កូនផងដែរ។What Is Ginger?

១៩-អាហារផ្អែម
ជំងឺផ្តាសាយអាចបណ្តាលឱ្យចង្អោរ ហើយវាក៏អាចបណ្តាលឱ្យ anorexia ផងដែរ។ ដូច្នេះហើយ ជ្រើសរើសទទួលទានអាហារដែលមានរសជាតិផ្អែមដូចជា នំប៉័ង ឬអង្ករសំរូប។ ប្រហែលជាងាយស្រួលក្នុងការប្រើប្រាស់ ការផ្គូផ្គងនំបុ័ងអាំង ឬអង្ករសំរូបជាមួយស៊ុប ឬអាហារធ្វើពីបន្លែសាមញ្ញ នឹងធ្វើឱ្យរាងកាយទទួលបានវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់។Ready to Tame Your Sweet Tooth? - The New York Times

១៩-អាល់ម៉ុន
អាល់ម៉ុនមានវីតាមីន C ខ្ពស់ណាស់។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មរលាយជាតិខ្លាញ់ផងដែរ។ ដូច្នេះវាអាចជួយការពារកោសិកាពីការខូចខាត។ យោងតាមការសិក្សារបស់អ៊ីតាលីឆ្នាំ 2020 សារធាតុគីមីដែលកើតឡើងដោយធម្មជាតិត្រូវបានរកឃើញនៅក្នុងផ្លែអាល់ម៉ុន វាអាចជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រឆាំងនឹងការឆ្លងមេរោគ។The health benefits of almonds | BBC Good Food

២០-ផ្កាក្លាំពូ
ផ្កាខាត់ណាខៀវអាចបន្ថយការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងជួយដល់ការរំលាយអាហារ។ គ្រឿងផ្សំសំខាន់នៅក្នុង cloves សក្តានុពលសម្រាប់ភាពស៊ាំ មានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងមេរោគ។ តាមពិតទៅ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ផ្កាក្លាំពូគឺ ខ្ពស់ជាងគ្រឿងទេស ផ្លែឈើ និងបន្លែភាគច្រើន អ្នកអាចបន្ថែម cloves ទៅរបបអាហាររបស់អ្នកទាំងរសជាតិប្រៃ និងផ្អែមផងដែរ៕

ម្សៅដំណើបថៃគ្រប់គ្រងទីផ្សារចិននៅឆ្នាំ២០២២

0

ប្រទេសថៃ ៖ លោក Poonpong Naiyanapakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មបានបង្ហាញថា លោកបានតាមដានពីតម្រូវការប្រើប្រាស់ផលិតផលថៃនៅទីផ្សារចិនពីវែបសាយ http://xn--g4c.com/ ជាវែបសាយមួយផ្សព្វផ្សាយពីព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់ឱ្យអ្នកប្រកបអាជីវកម្ម អ្នកវិភាគ និងពលរដ្ឋ ដែលចាប់អារម្មណ៍អាចយកព័ត៌មានទាំងនេះទៅប្រើប្រាស់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICNqkBLn54HO27Hgm_5ZDyktbA4p50K8hmRoa-yZOb5pU0bVGZwszqryPtkvrwsydelywBFQsTw01-zDF2t4UGQhPkbBq-YFhS3zmQivroLxN2Xma50y_CXzfqUvYQXLEOhnX52u7PCB93nfPANLI3V5C8nxW4G_KCCN6c-ZPV8kinXpt6tX0nh69/s1280/photo_2023-03-10_14-34-29.jpg

នៅឆ្នាំ២០២២ កន្លងមក ថៃបានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មលំដាប់ទី១៤ របស់ចិន ហើយចិនបាននាំចូលផលិតផលពីថៃនៅឆ្នាំ២០២២ ស្មើទឹកប្រាក់៥៦.៥២៧លានដុល្លារអាមេរិក ខណៈប្រទេសនាំចេញផលិតផលទៅកាន់ចិន លំដាប់ទី១ គឺតៃវ៉ាន់ បន្ទាប់មកកូរ៉េខាងត្បូង និងជប៉ុន ។

ក្នុងចំណោមផលិតផលទាំងអស់ដែលថៃបាននាំចេញទៅចិន រួមមាន ម្សៅដំណើបស្មើ៩៩%, ពោតកំប៉ុង៧៩% និងនំបុ័ងស្រួយ៧៣% ។ លើសពីនេះ ផលិតផលរបស់ថៃដែលកំពុងលូតលាស់ក្នុងទីផ្សារចិន រួមមាន គ្រឿងអេឡិចត្រូនិក និងម៉ាស៊ីនថតរូប ។Keto Sourdough Bread Recipe + Tips and Tricks - Made Terra

លោក Poonpong បន្តថា ៖ «ម្សៅដំណើប គឺជាផលិតផលរបស់ថៃមួយប្រភេទដែលអាចប្រកួតប្រជែងក្នុងទីផ្សារចិនរហូតដល់៩៩% ។ វាត្រូវបានគេចាត់ទុកថា ជាផលិតផលដែលចិនមានតម្រូវការខ្លាំងពីថៃ ហើយថៃគួរតែរក្សាការមានប្រៀបក្នុងការប្រកួតប្រជែងនេះបន្តទៀត ។ ទោះយ៉ាងណា តម្រូវការផលិតផលថៃមួយចំនួនបានធ្លាក់ចុះនៅទីផ្សារចិន ដូចជា សាច់មាន់ ផ្លែឈើ និងជ័រកៅស៊ូ ដោយសារមានគូប្រជែងដណ្តើមទីផ្សារពីថៃ ហើយថៃត្រូវតែធ្វើយុទ្ធសាស្ត្របង្កើនទីផ្សាររបស់ខ្លួន និងបង្កើនការផ្តោតទៅលើអតិថិជនឱ្យបានច្រើន តាមរយៈប្រព័ន្ធអនឡាញ និងបណ្តាញសង្គម» ៕

ប្រភព ៖ agrinewsthai