តើអ្នកធ្លាប់មានអារម្មណ៍ថាធុញក្នុងជីវិតរបស់អ្នករាល់ថ្ងៃដែរឬទេ? វាហាក់ដូចជាមានតែរូបកាយ គ្មានព្រលឹង គ្មានស្មារតី ហត់នឿយនឹងការងារ ហត់នឿយនឹងការសិក្សាជាដើម។ ដូចច្នេះហើយ វិធីទាំង៤យ៉ាងនេះអាចបំបាត់ការហត់នឿយរបស់អ្នកបាននិងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន៖
១. បរិភោគអាហារដែលឆ្ងាញ់ ៖ អាហារគឺជាប្រភពថាមពលរបស់រាងកាយ នៅពេលអ្នកញ៉ាំអាហារ វាឆ្លងកាត់ដំណើរការនៃការរំលាយអាហារ បំប្លែងទៅជាសារធាតុចិញ្ចឹម និងថាមពលសម្រាប់រាងកាយ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវគ្រប់គ្រងការទទួលទានអាហាររបស់អ្នក។The Essential Guide to Healthy Eating | MyFitnessPal ២.ផឹកទឹកអោយបានគ្រប់គ្រាន់៖ នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក ឬមិនទទួលបានទឹកគ្រប់គ្រាន់ បេះដូងរបស់អ្នកនឹងកាន់តែចុះខ្សោយ ដោយសារតែឈាមរបស់អ្នកក្រាស់ ឈាមរត់មិនស្រួល ដែលអាចបណ្តាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំង ដូចច្នេះអ្នកត្រូវទទួលទានទឹកអោយបានច្រើន។15 benefits of drinking water and other water facts៣.បង្កើនការធ្វើលំហាត់ប្រាណ៖ លំហាត់ប្រាណ បន្ថែមពីលើឥទ្ធិពលខ្លាំងលើរាងកាយរបស់អ្នក វាក៏ជំរុញឱ្យអ្នកមានអារម្មណ៍ស្វាហាប់ផងដែរ។ ការធ្វើលំហាត់ប្រាណធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញអរម៉ូន endorphins ឬអរម៉ូននៃសុភមង្គល វាក៏ជួយជំរុញឱ្យឈាមហូរបានល្អផងដែរ។Watch this creep': the women exposing gym harassment on TikTok | Fitness |  The Guardian ៤.គ្រប់គ្រងភាពតាងតឹង៖ ប្រសិនបើអ្នកស្ត្រេសពេក វាអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងអស់ថាមពល នៅពេលអ្នកមានអារម្មណ៍ថាគេងមិនលក់ វាធ្វើឱ្យអ្នកកាន់តែនឿយហត់ និងតានតឹង។ ដូចច្នេះយើងត្រូវគ្រប់គ្រងភាពតានដោយគ្រាន់តែ ស្តាប់តន្ត្រី គេងយ៉ាងហោចណាស់ ៧-៩ ម៉ោង ដើម្បីជួយកាត់បន្ថយកម្រិត cortisol និងភាពតានតឹង៕
ប្រភព៖ Sanook