Angel Falls ជាទឹកធ្លាក់ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ជាមួយនិងកម្ពស់ ៩៧៩ ម៉ែត្រ ដែលមានទឺតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង នៃប្រទេសវេណេហ្សូអេឡា។
ទឹកធ្លាក់នេះ ត្រូវបានគេដាក់ឈ្មោះដោយបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Jimmie Angel នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣៣ ដោយសារលោកជាមនុស្សទី១ ដែលបានហោះហើរឆ្លងកាត់ទឹកធ្លាក់ដ៏ស្រស់ត្រកាលមួយនេះ។
Angel Falls ស្ថិតនៅលើគែមភ្នំ Auyán-tepui ក្នុងឧទ្យានជាតិ Canaima ដែលមួយឆ្នាំៗបានទាក់ទាញភ្ញៀវទេសចរណ៍ មិនចេះដាច់នោះឡើយ។ នៅក្នុងការធ្វើដំណើរទៅកាន់ទឹកធ្លាក់នេះ មានភាពស្មុគស្មាញជាខ្លាំង ដោយអ្នកទេសចរណ៍ត្រូវដើរថ្មើជើងចូលព្រៃដាច់ស្រយាល ប្រមាណជា៧ម៉ោងទើបទៅដល់ទីនោះ។
ថ្វីបើទឹកធ្លាក់នេះមានផ្ទាំងទស្សនីយ៍ភាពគួរឱ្យចង់គយគន់នោះ ក៏ប់ុន្តែទឹកធ្លាក់នេះមិនត្រូវបានអជ្ញាធរប្រទេសវេណេហ្ស៊ូអេឡា បើកឱ្យចូលលេងនោះទេ ដោយសារតែនៅទីនោះសម្បូរទៅដោយល្បាក់ថ្មខ្ពស់ៗ និងព្រៃក្រាស់ខ្មឹក ដែលធ្វើឱ្យការលេងកម្សាន្តមានភាពគ្រោះថ្នាក់។
ចំណែក ទឹកធ្លាក់ដែលខ្ពស់ជាងគេលំដាប់ទីពីរខុសគ្នាត្រឹមតែ៣១ម៉ែត្រប៉ុណ្ណោះ ពោលគឺមានកម្ពស់ ៩៤៨ម៉ែត្រ ដែលមានឈ្មោះថា Tugela Falls ស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូង៕
ខាងក្រោមនេះរូបភាព៖ Tugela Falls

ប្រភព: Wikipedia










