ប្រទេសន័រវេស ៖ ន័រវេសត្រូវបានគេចាត់ចំណាត់ថ្នាក់ស្ថិតក្នុងក្រុមប្រទេសអ្នកមានបំផុតនៅលើពិភពលោក ប៉ុន្តែកុមារជាច្រើនរស់នៅប្រទេសនេះបានធំធាត់ឡើងមកជាមួយភាពក្រីក្រ ។ តាមការរាយការណ៍ចុងក្រោយបញ្ជាក់ថា ប្រទេសន័រវេសមិនទទួលបានជោគជ័យក្នុងការកាត់បន្ថយគម្លាតផ្នែកសង្គមរបស់ពលរដ្ឋទេ ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្លាតគ្នាផ្នែកសង្គមនៅប្រទេសន័រវេសបានកើនឡើងជារឿយៗ ដោយអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភកាន់តែមានទ្រព្យសម្បត្តិច្រើនថែមទៀត រីឯពលរដ្ឋក្រីក្រកាន់តែក្រីក្រលើសដើម និងបានតស៊ូក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានពលរដ្ឋន័រវេសជាច្រើននាក់បានមកតម្រង់ជួររង់ចាំគេចែកម្ហូបអាហារ និងរបស់របរផ្សេងៗជាជំនួយសប្បុរសធម៌ ។Here's why I'm dreaming of moving to Norway | Mint

សាស្ត្រាចារ្យ Ottar Ness មកពី NTNU បានថ្លែងថា បើទោះជាប្រទេសន័រវេសបានព្យាយាមកាត់បន្ថយគម្លាតគ្នាក្នុងសង្គម លើកកម្ពស់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្តី ប៉ុន្តែការមិនស្មើភាពគ្នារវាងអ្នកមាន និងអ្នកក្រ បានកើនឡើងជានិច្ច ។

រីឯសាស្ត្រាចារ្យ Dina von Heimburg មកពី NTNU បានថ្លែងដែរថា តាមការស្រាវជ្រាវបង្ហាញថា មនុស្សមួយចំនួនមានអារម្មណ៍ថា ពួកគេគ្មានតម្លៃ មិនសំខាន់ ហើយពួកគេគិតថា ខ្លួនគ្មានឱកាសមានជីវិតរស់នៅល្អប្រសើរជាងនេះទេ ។ បើយើងប្រៀបធៀបន័រវេសជាមួយប្រទេសផ្សេងៗ បើទោះមានជាភាពខុសគ្នាផ្នែកសង្គម សុខភាព និងគុណភាពជីវិតរបស់ពលរដ្ឋន័រវេសតិចជាងប្រទេសផ្សេងៗក្តី ប៉ុន្តែទោះយ៉ាងណា បើយើងសម្លឹងឱ្យបានវែងឆ្ងាយឃើញថា គម្លាតគ្នារបស់ពលរដ្ឋន័រវេសមានចន្លោះគ្នាដ៏ធំមិនគួរឱ្យជឿ ។2,406 Norwegian Costume Stock Photos, Pictures & Royalty-Free Images -  iStock | Norwegian flag, Norwegian bunad, Bunad

តាំងពីឆ្នាំ២០១០ មក ពលរដ្ឋន័រវេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតបានកើនឡើង១០% ហើយជាមួយគ្នានេះ ពលរដ្ឋន័រវេសក្រីក្របំផុត គឺពួកគេកាន់តែក្រីក្រឡើង ហើយអ្នកក្រមានអាយុខី្លជាងអ្នកមាន ។ លើសពីនេះ យុវវ័យដែលមានឪពុកម្តាយមានបញ្ហាផ្នែកសេដ្ឋកិច្ច និងសង្គម ពួកគេត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្តជាញឹកញាប់ ។

មូលហេតុដែលបណ្តាលឱ្យអ្នកក្រីក្រកាន់តែមានអាយុខ្លីនោះ គឺភាគច្រើនពួកគេបានរស់នៅដោយមិនសូវបានគិតគូរពីការពិនិត្យសុខភាព ដូចជា ពួកគេមានភាពតានតឹងខ្ពស់គ្រប់ពេលវេលា, តម្លៃម្ហូបអាហារថ្លៃសម្រាប់សុខភាព ហើយពួកគេគ្មានប្រាក់ទិញ បញ្ហាទាំងអស់នេះហើយធ្វើឱ្យអ្នកក្រីក្រទាំងនេះមានបញ្ហាក្នុងការបរិភោគចំណីអាហារ និងបណ្តាលឱ្យមានជំងឺផ្សេងៗ ។Celebrate the 17th of May - Norway's National Day - like a real Norwegian!  | Mycall

គេសង្កេតឃើញថា កុមារស្ទើរតែ១២% ក្នុងចំណោមកុមារទាំងអស់នៅប្រទេសន័រវេស បានធំឡើងមកជាមួយគ្រួសារក្រីក្រ ដែលធ្វើឱ្យពួកគេគ្មានឱកាសបានរៀនសូត្រខ្ពស់ មានបញ្ហាផ្លូវចិត្ត និងត្រូវគេធ្វើបាបជាដើម៕

ប្រភព ៖ Norway posts