បន្ទាប់ពីការប៉ះទង្គិចគ្នានានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់រយៈពេលរាប់ខែមក ពេលនេះកំពូលអ្នកប្រដាល់មិនដែលស្គាល់ពាក្យថាចាញ់ពីររូបគឺ Gervonta Davis និង Ryan Garcia ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដោះស្រាយជម្លោះគ្នានៅលើសង្វៀន។
Gervonta Davis ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល WBA និង Ryan Garcia បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការប្រដាល់ទម្ងន់ស្រាលរវាងអ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី២២ខែមេសា
កីឡាករ Ryan Garcia មានវ័យក្មេងចិត្តធំ ឡើងវាយ២៣ដងឈ្នះទាំងអស់ ដោយផ្តួលគូប្រកួតឱ្យសន្លប់ ១៩ដង រីឯ Gervonta Davis វាយ២៨ដង មិនស្គាល់ពាក្យថាចាញ់ នឹងបានផ្តួលគូប្រកួតឱ្យសន្លប់២៦ដង។
នៅក្នុងការប្រកួតនេះ អ្នកទាំងពីរ នឹងវាយដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាល WBA ដែលជារបស់ Gervonta Davis។
អ្វីដែលគេទន្ទឹងរងចាំនោះ គឺថាតើម្នាក់ណានឹងស្គាល់ភាពបរាជ័យដំបូងបង្អស់របស់ខ្លួននឹងក្នុងអាជីពជាអ្នកប្រដាល់របស់ពួកគេ៕