ចូលឆ្នាំ៣ថ្ងៃ! ទៅសៀមរាបក្រៅពីប្រាសាទមាន មានកន្លែងណាគួរដើរកម្សាន្តខ្លះ?
កាលណាគេនិយាយពីខេត្តសៀមរាប គេតែងតែងនឹកឃើញដល់ប្រាសាទក្នុងតំបន់អង្គរ ជាពិសេសប្រាសាទអង្គរវត្ត។ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីវិសាលភាពធំទូលាយនៃខេត្តសៀមរាបថា ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទោះបីជាដើរមួយខែក៏មិនអស់ឡើយ។
ស្របពេលដែលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ជិតមកដល់នោះ ភ្ញៀវទេសចរណ៍ដែលមានគម្រោងទៅសៀមរាប ក៏ប៉ុន្តែមិនដឹងថាទៅណាទៀតក្រៅពីទៅទស្សនាប្រាសាទអង្គរវត្តនោះ ថ្ងៃនេះគេហទំព័រ KBN សូមណែនាំកន្លែងដើរលេងមួយចំនួន ដែលលោកអ្នកមិនគួរមើលរំលងក្រៅពីប្រាសាទ។
+រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទិសដៅដូចគ្នានឹងទៅភ្នំគូលែនដែរ និងចម្ងាយ ១៨គម ពីបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និងជុំវិញក្បាលស្ពាន ។
+កាហ្វេវប្បធម៌-សៀមរាប
ផ្ទះកាហ្វេវប្បធម៌សៀមរាបកសាងឡើងដើម្បីឲ្យប្រជាជនខ្មែរ និងជនជាតិបរទេស បានឃើញពីការថែរក្សា និងការពារមរតកវប្បធម៌ខ្មែរដែលមានតាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ន។ ភ្ញៀវដែលបានទៅអាចភ្លក្សរសជាតិកាហ្វេ និងតុបតែងខ្លួនស្លៀកសម្លៀកបំពាក់សម័យលង្វែក និងថតរូបទុកជាអនុស្សាវរីយ៍បាន។ តម្លៃចាប់ពី ២.៥ ដុល្លាឡើង។
+កន្លែងជិះស្គីលើផ្ទៃទឹក ICF Wake Park
ICF Water Park ជាឧទ្យានជិះស្គីលើទឹកមានតែមួយគត់ក្នុងប្រទេសកម្ពុជា។ ចំពោះតម្លៃគឺចាប់ពី ១៩ ដុល្លារឡើងទៅ បើកដំណើរការពីថ្ងៃចន្ទ ដល់ សៅរ៍។ ចំពោះក្មេងចាប់ពីអាយុ ១០ ឆ្នាំឡើងអាចជិះបាន។
+កន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២
ក្លឹបកីឡាបាញ់ធ្នូភូមិកម្ពុជា ជាកន្លែងបាញ់ធ្នូមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយ ក៏ដូចជាផ្សព្វផ្សាយមរតកដូនតាខ្មែរទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសកូនចៅខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ដោយការដាក់តាំងបង្ហាញវត្ថុបុរាណជាច្រើនដែលបានបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។
+ខ្នងបារាយណ៍
ខ្នងបារាយណ៍មានទីតាំងស្ថិតនៅ ខាងជើងព្រលានយន្តហោះសៀមរាប ខាងក្រោយវត្តស្វាយរមៀត។សម្រាប់អ្នកទាំងអស់គ្នាដែលចង់ទៅកម្សាន្តនៅខ្នងបារាយណ៍ លោកអ្នកគួរតែទៅនាពេលរសៀលថ្ងៃជ្រេរបន្តិច ដើម្បីអាចផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាត។
+សហគមន៍ បាគងភូមិខ្ញុំ
តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៏ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាមួយមនុស្សជាទីស្រលាញ់ ដោយសារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាពបៃតងស្រស់បំព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើម។/local-23/5f7a7a03ccb2e_1601862120_medium.jpg)
+ភូមិលិចទឹកកំពង់ផ្លុក
កន្លែងនេះគឺជាភូមិធម្មជាតិមួយនៅលើទឹក ដែលអាចឱ្យអ្នកទេសចរជិះទូក ឬកាណូតទេសចរណ៍លើផ្ទៃទឹក ទស្សនាទេសភាពលើផ្ទៃទន្លេសាបដែលមានព្រៃលិចទឹក សាលារៀន វត្តអារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក៕












៤- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ អ្នកគង្វាលសត្វទាំងអស់ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វ ពាហនៈ កុំឱ្យឆ្លងកាត់ ផ្លូវរថភ្លើងជាដាច់ខាត។





ប្រភព ៖ TNN Earth









២.ត្រីឆ្អើរ និងគ្រឿងសមុទ្រក្លាសេ ៖ ត្រីឆ្អើរ ជាប្រភេទអាហារចម្អិនដោយផ្សែងភ្លើង ដែលបណ្តាលឲ្យមេរោគរាប់លានតោងជាប់នឹងស្រកាត្រី។ រីឯគ្រឿងសមុទ្រក្លាសេទុកយូរ ក៏មានផ្ទុកមេរោគជាច្រើន ដែលអាចធ្វើស្រ្តីមានផ្ទៃពោះរលូតកូនដែរ។
៣.អាហារឆៅ៖ ស្ត្រីមានផ្ទៃពោះ មិនគួរទទួលទានអាហារឆៅ ដូចជាទឹកដោះគោឆៅ ស៊ុត សាច់ និងបន្លែដែលមិនបានចម្អិនត្រឹមត្រូវនោះទេ ព្រោះអាហារទាំងនោះអាចនឹងមានជាតិពុល ដែលអ្នកមិនដឹង។
៤.ថ្លើមសត្វ៖ ថ្លើមសត្វដូចជា ថ្លើមជ្រូក ថ្លើមគោ ជាដើម សុទ្ធតែជាអាហារដែលសម្បូរជាតិពុល និងខ្លាញ់ ដែលអាចបង្ករផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។
៥.ល្ហុងខ្ចី៖ ល្ហុងខ្ចី ជាអាហារដែលអាចធ្វើឲ្យរលូតកូនបាន ព្រោះវាមានផ្ទុកអង់ស៊ីមម្យ៉ាងដែលបណ្តោលឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះជួបបញ្ហាធ្ងន់ធ្ងរ។
៦.ម្លាស់៖ ផ្លែម្នាស់ត្រូវបានគេប្រើ ចំពោះស្រ្តីមានផ្ទៃពោះ នៅដំណាក់កាលជិតឆ្លងទន្លេ ព្រោះវាផ្ទុកសារធាតុសំខាន់ៗមួយចំនួនអាចជួយជំរុញដល់សាច់ដុំស្បូនរបស់ស្រ្តី ឲ្យសម្រាលកូនបានស្រួល។ ផ្ទុយទៅវិញ បើអ្នកទទួលទានម្នាស់ នៅដំណាក់កាលដំបូង កូនក្នុងផ្ទៃអាចប្រឈមនឹងការរលូតគ្រប់ពេល៕
ប្រភព៖sanook






