ភ្ញៀវទេសចរចិនលើកឡើងពីការចំណាយប្រាក់ច្រើនពេលមកលេងថៃ
ប្រទេសចិន ៖ សារព័ត៌មានអនឡាញល្បីមួយនៅប្រទេសចិនឈ្មោះ Weibo បានចុះផ្សាយពីភ្ញៀវទេសចរចិនជាច្រើននាក់បានបញ្ចេញមតិអំពីការធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃថា ពួកគេត្រូវចំណាយប្រាក់ច្រើនទៅលើម្ហូបអាហារ និងការស្នាក់នៅ ។ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Sina Hotspot ក្នុងនោះមាននារីម្នាក់ឈ្មោះ Wang Xin បញ្ចេញមតិថា ពេលនាងមកលេងប្រទេសថៃកាលពីមុន ទឹកផ្លែឈើក្រឡុកលក់នៅតាមផ្លូវនៅក្រុងបាងកក ១កែវតម្លៃពី១០បាត-២០បាត ឬគិតជាប្រាក់យន់ ១កែវតម្លៃពី២យន់-៤យន់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ១កែវតម្លៃ៦០បាត (ស្មើ១២យន់) គឺតម្លៃបានកើនឡើងដល់ទៅ៣ដង ។
នារីឈ្មោះ Wang Xin បន្តទៀតថា រីឯថ្លៃចាយវាយនៅតាមមាត់សមុទ្រប្រទេសថៃវិញ បានកើនឡើងរហូតដល់ទៅ២ដងឯណោះ ដោយកាលពីមុន នាងធ្លាប់ជួលទូកចេញទៅសមុទ្រ គឺមានតម្លៃត្រឹមតែ៦ពាន់យន់ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៣នេះ តម្លៃជួលទូកចេញទៅសមុទ្រកើនឡើងរហូតដល់២ម៉ឺនយន់ ។
នារីទេសចរណ៍ចិនរូបនេះបន្ថែមថា ពេលនេះ ការចំណាយលើសេវាកម្មនានាសម្រាប់មកកម្សាន្តនៅប្រទេសថៃ គឺថ្លៃជាងកាលពីមុនឆ្ងាយណាស់ មិនថាម្ហូបអាហារតាមផ្លូវ ឬសេវាកម្មផ្សេងៗ ហើយបើថៃមិនគិតគូរពីតម្លៃសេវាកម្មទាំងនេះឡើងវិញទេ នាងនឹងកាត់បន្ថយការធ្វើដំណើរមកទីនេះ ហើយនាងនឹងទៅលេងប្រទេសផ្សេងវិញ ។
ការបញ្ចេញមតិរបស់នារីឈ្មោះ Wang Xin បានធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសចិន ហើយបើតាមសារព័ត៌មានអនឡាញល្បីនៅចិនឈ្មោះ Weibo បាននិយាយថា មានពលរដ្ឋចិនចូលមកអានការបញ្ចេញមតិខាងលើនេះជាង១០០លាន views ឯណោះ ហើយពួកគេបានបញ្ចេញយោបល់ជាច្រើនអំពីការមកកម្សាន្តនៅប្រទេសថៃថា មានតម្លៃថ្លៃខ្លាំង ដូចគ្នានឹងការធ្វើដំណើរទៅលេងទីក្រុងលំដាប់ទី១ និងទី២ នៅប្រទេសចិនដែរ ៕
ប្រភព ៖ BTimes
















៦.ពង្រឹងមុខងារថ្លើម៖ អាស៊ីតអាមីណូសំខាន់ៗចំនួន ៨ នៅក្នុងទឹកខ្មេះប៉ោមដែលរាងកាយអាចធ្វើការផលិតដោយខ្លួនឯងបាន វានឹងពង្រឹងមុខងារថ្លើមកាន់តែល្អប្រសើរជាងមុន។








ប្រភព៖ sanook
2. បង្កើនការទទួលទានប្រូតេអ៊ីន
3. គេងឱ្យបានគ្រប់គ្រាន់
4. លំហាត់ប្រាណស្រាល
5. កាត់បន្ថយបរិមាណផ្អែម





២.ប្រទេសឥណ្ឌា៖ យោងតាមរបាយការណ៍របស់ប្រភពThe Indian express ប្រទេសនេះមានយោធាសរុបជាង១,២លាននាក់ក្នុងឆ្នាំ២០២២ ដែលមានកងទ័ពនារីមានចំនួន៣៦០០០នាក់។
៣.ប្រទេសកូរ៉េខាងជើង៖ យោងតាមរបាយការណ៍របស់កាសែត fous net worth បានអោយដឹងថាកូរ៉េខាងជើងមានយោធាសរុបជាង៩០ម៉ឺននាក់ក្នុងឆ្នាំ២០២២ ដែលកងទ័ពនារីមានចំនួន៣៨ម៉ឺននាក់។
៤.ប្រទេសប៉ាគីស្ថាន៖ យោងតាមវិទ្យាស្ថានអន្តរជាតិយុទ្ធសាស្រ្ត ប៉ាគីស្ថានមានទាហានយោធាសរុបជាង៦៥ម៉ឺននាក់ក្នុងឆ្នាំ២០២២ ដែលកងទ័ពនារីមានចំនួនជាង៤០០០នាក់។
៥.ប្រទេសកូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រភព Security Women បានអោយដឹងថាកូរ៉េខាងត្បូងមានយោធាសរុបជាង៣លាននាក់ក្នុងឆ្នាំ២០២២ ដែលមានទាហានជានារីសរុបជាង៦០០០នាក់។
៦.ប្រទេសអាមេរិក៖ យោងតាមរបាយការណ៍របស់កាសែតCNN អាមេរិកមានកងទ័ពសរុបជាង៤៨ម៉ឺននាក់ក្នុងឆ្នាំ២០២២ ដែលមានទាហានជានារីចំនួន៧៤០០០នាក់។
៧.ប្រទេសរុស្សី៖ យោងតាមរបាយការណ៍របស់វិទ្យាស្ថានអរន្តជាតិIISS ប្រទេសរុស្សីមានទាហានសរុបជាង៣០ម៉ឺនក្នុងឆ្នាំ២០២២ ដែលមានទាហានជានារីចំនួន៣៥០០០នាក់៕


