នៅគ្រប់បណ្តាប្រទេសនៃពិភពលោកភាគច្រើនប្រទេសនីមួយៗគឺសំបូរទៅដោយទាហានដែលជាបុរសៗ ដោយឡែកប្រទេសទាំង៧នេះគឺសំបូរទៅដោយទាហានដែលជានារីៗច្រើនជាងគេទៅវិញ ។ ដូច្នេះហើយតើប្រទេសណាខ្លះដែលសំបូរទៅដោយទាហានស្រីច្រើនជាងគេ? តោះចូលរួមតាមដានទាំងអស់គ្នា៖
១.ប្រទេសចិន៖ យោងតាមរបាយការណ៍សិក្សាក្នុងសភាអាមេរិក កងទ័ពចិនសរុបមានជាង ២ លាននាក់ក្នុងឆ្នាំ២០២២ ដែលកងទ័ពនារីមានចំនួនជាង១សែននាក់ នេះបង្ហាញថាចិនជាប្រទេសដែលមានកងទ័ពច្រើនជាងគេបង្អស់ក្នុងពិភពលោក។២.ប្រទេសឥណ្ឌា៖ យោងតាមរបាយការណ៍របស់ប្រភពThe Indian express ប្រទេសនេះមានយោធាសរុបជាង១,២លាននាក់ក្នុងឆ្នាំ២០២២ ដែលមានកងទ័ពនារីមានចំនួន៣៦០០០នាក់។
៣.ប្រទេសកូរ៉េខាងជើង៖ យោងតាមរបាយការណ៍របស់កាសែត fous net worth បានអោយដឹងថាកូរ៉េខាងជើងមានយោធាសរុបជាង៩០ម៉ឺននាក់ក្នុងឆ្នាំ២០២២ ដែលកងទ័ពនារីមានចំនួន៣៨ម៉ឺននាក់។
៤.ប្រទេសប៉ាគីស្ថាន៖ យោងតាមវិទ្យាស្ថានអន្តរជាតិយុទ្ធសាស្រ្ត ប៉ាគីស្ថានមានទាហានយោធាសរុបជាង៦៥ម៉ឺននាក់ក្នុងឆ្នាំ២០២២ ដែលកងទ័ពនារីមានចំនួនជាង៤០០០នាក់។
៥.ប្រទេសកូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រភព Security Women បានអោយដឹងថាកូរ៉េខាងត្បូងមានយោធាសរុបជាង៣លាននាក់ក្នុងឆ្នាំ២០២២ ដែលមានទាហានជានារីសរុបជាង៦០០០នាក់។
៦.ប្រទេសអាមេរិក៖ យោងតាមរបាយការណ៍របស់កាសែតCNN អាមេរិកមានកងទ័ពសរុបជាង៤៨ម៉ឺននាក់ក្នុងឆ្នាំ២០២២ ដែលមានទាហានជានារីចំនួន៧៤០០០នាក់។
៧.ប្រទេសរុស្សី៖ យោងតាមរបាយការណ៍របស់វិទ្យាស្ថានអរន្តជាតិIISS ប្រទេសរុស្សីមានទាហានសរុបជាង៣០ម៉ឺនក្នុងឆ្នាំ២០២២ ដែលមានទាហានជានារីចំនួន៣៥០០០នាក់៕