Home ព័ត៌មានអន្តរជាតិ អ៊ុយក្រែន អះអាងពីទាហានរុស្ស៊ី ស្លា.ប់ជាង១ពាន់នាក់ នៅក្នុង១ថ្ងៃ

អ៊ុយក្រែន អះអាងពីទាហានរុស្ស៊ី ស្លា.ប់ជាង១ពាន់នាក់ នៅក្នុង១ថ្ងៃ

154
0

រដ្ឋធានីកៀវ៖ ដោយសារតែកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន និង ទាហានរុស្ស៊ី កំពុងតែវាយប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាមគ្នា នៅលើសមរភូមិបាកមូត អស់រយៈពេលជាង៧ខែមកនេះ ក្រុមមន្រ្ដីជាន់ខ្ពស់របស់ក្រុងកៀវ បានអះអាង អំពីការសម្លាប់ទាហានរបស់ក្រុងមូស្គូ រហូតដល់១០៤០នាក់ នៅក្នុងរយៈពេល២៤ម៉ោង។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ថា បើតាមអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែមីនា ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបាត់បង់ទាហាន ចំនួន ១០៤០នាក់។ ជាមួយនឹងតួលេខថ្មីនេះ ធ្វើឲ្យរុស្ស៊ី បាត់បង់ទាហាន ១៦២ ៥៦០នាក់ តាំងពីការផ្ទុះសង្គ្រាមដំបូង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។Russia-Ukraine war at a glance: what we know on day 382 of the invasion |  Russia | The Guardian

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រៅពីរុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិអស់រាប់ម៉ឺននាក់នោះ កងទ័ពអ៊ុយក្រែន ក៏បានវាយប្រហារកម្ទេចគ្រឿងយុទ្ធោបករណ៍របស់សត្រូវ អស់ជាច្រើន និង មានតម្លៃរាប់សិបពាន់លានដុល្លារ រួមមាន យន្ដហោះចម្បាំង ចំនួន ៣០៥គ្រឿង, ឧទ្ធម្ភាគច្រក ចំនួន២៨៩គ្រឿង, នាវាចម្បាំងតូចធំ ១៨គ្រឿង, រថក្រោះ ចំនួន ៣ ៥០៤គ្រឿង, រថពាសដែក ចំនួន ៦ ៨១០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ២ ៥៣៩គ្រឿង, ប្រព័ន្ធបាញ់គ្រប់រ៉ុក្កែតចម្រុះ ចំនួន ៥០៣គ្រឿង, ប្រព័ន្ធកាំភ្លើងប្រឆាំងនឹងយន្ដហោះ ចំនួន ២៦៥គ្រឿង, ដ្រូន ចំនួន ២ ១៤៥គ្រឿង និង គ្រឿងសឹកជាច្រើនទៀត…។Russia Says 1,351 Of Its Soldiers Have Died In Ukraine, Well Below Western  Estimates

ដោយឡែក តួលេខទាំងនេះ គ្រាន់តែជាការអះអាង ចេញតែពីភាគីអ៊ុយក្រែន ប៉ុណ្ណោះ។ បើទោះជាយ៉ាងណាក៏ដោយ ទាំងភាគីរុស្ស៊ី និង អ៊ុយក្រែន មិនបានបង្ហាញតួលេខពិតប្រាកដ អំពីកម្លាំងទាហានរបស់ខ្លួន រងការខូចខាត ស្លាប់ ឬ របួសនោះដែរ ហើយក៏មិនទាន់មានប្រភពឯករាជ្យណាមួយបញ្ជាក់នោះដែរ។ បើតាម ក្រុមមន្រ្ដីលោកខាងលិច បានអះអាង កាលពីប៉ុន្មានថ្ងៃមុននេះ ថា ទាហានរបស់រុស្ស៊ី បានរងការខូចខាត ស្លាប់ និង របួស នៅលើសមរភូមិបាកមូត នាភាគខាងកើត ប្រទេសអ៊ុយក្រែន ចន្លោះពី២០ ០០០នាក់ ទៅ៣០ ០០០នាក់៕Ukraine-Russia war drags into second year with both sides vowing victory |  South China Morning Post