Home Blog Page 1786

អ្នកជំនាញណែនាំឱ្យពង្រឹងគុណភាពទុរេនថៃ ខណៈចិនអាចដាំទុរេនដោយខ្លួនឯង

0

ប្រទេសថៃ ៖ សារព័ត៌មានប្រទេសម៉ាឡេស៊ីមួយឈ្មោះ says ចុះផ្សាយថា ប្រទេសចិនអាចដាំដុះទុរេនដោយខ្លួនឯង ហើយចិនសង្ឃឹមថា នឹងអាចប្រមូលផលបានចំនួន២.៤៥០តោននៅខែមិថុនា ឆ្នាំ២០២៣ ។ គេសង្កេតឃើញថា ក្រោយពីការនាំចេញទុរេនទៅកាន់ទីផ្សារចិនពីតំបន់អាស៊ីអាគ្នេយ៍កើនឡើង ធ្វើឱ្យប្រទេសចិនចាប់ផ្តើមដាំដុះទុរេនដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។

សារព័ត៌មានរបស់ម៉ាឡេស៊ីបានដកស្រង់វីដេអូឃ្លីបមួយពី China Press បានចុះផ្សាយកាលពីថ្ងៃទី១៥ ខែមីនា កន្លងមក ដែលបង្ហាញពីបុរសម្នាក់ទៅចម្ការទុរេនមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយក្នុងវីដេអូឃ្លីបបញ្ជាក់ថា រូបគេមិនបាននៅប្រទេសម៉ាឡេស៊ី ឬថៃទេ ប៉ុន្តែគេនៅប្រទេសចិន ហើយនេះជាចម្ការទុរេនពូជម៉ន់ថង ហើយដើមឈើនៅជុំវិញគេនេះ សុទ្ធតែជាដើមទុរេនទាំងអស់ ហើយអ្នកថែទាំចម្ការទុរេន គឺជាជនជាតិចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYW2FDfRj244A2X4omMQ52znkEHyvUj2woa6uOybgzwOurZOJBZRlw4sbuud8qWMsnhXCo9IOAjxSpSct1hpM0lKPm1PlW_gKxVS1NEuYweUwqZVnxk046u89CKH6wKqL2wp3mS8LNOIoYScgHN3G8hnHx9nVCORtRD3DcTX6DQ6R87nal-_3CHhl/s1280/photo_2023-03-20_14-02-27.jpg

លោក Chonlathee Noomnu អតីតប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មតំបន់៦ នៃនាយកដ្ឋានកសិកម្ម ហើយក៏ជាម្ចាស់ចម្ការទុរេននៅខេត្តត្រាត បានលើកឡើងថា ករណីប្រទេសចិនអាចដាំទុរេនសម្រាប់លក់ក្នុងប្រទេសរបស់ខ្លួនប្រមាណជាង២.០០០តោន គឺចាត់ទុកថា តិចតួចណាស់បើធៀបជាមួយទុរេនរបស់ថៃ ដែលបាននាំចេញទៅកាន់ទីផ្សារចិន ប្រមាណពី៥-៧សែនតោន ។ រីឯទិន្នផលផលិតទុរេនរបស់ចិនជាង២.០០០តោននោះ គឺស្មើនឹងចម្ការទុរេនរបស់ថៃដែលមានទំហំធំតែ១ចម្ការប៉ុណ្ណោះ ដូច្នេះ ថៃមិនចាំបាច់បារម្ភពេកទេ ។

លោក Chonlathee Noomnu ជឿជាក់ថា ផ្ទៃដីដាំទុរេននៅភាគខាងកើតប្រទេសថៃ គឺជាទីតាំងដ៏ល្អបំផុតនៅលើពិភពលោក ហើយបើតាមការពិនិត្យឃើញថា សណ្ឋានដី បរិយាកាស និងទឹកនៅទីនេះ គឺអំណោយផលបំផុត ។ ដូច្នេះ លោកសូមកុំឱ្យពលរដ្ឋថៃកុំបារម្លខ្លាំងពេក ប៉ុន្តែអ្វីត្រូវបារម្ភនោះ គឺគុណភាពទុរេន លោកថា ៖ «ថៃត្រូវតែពង្រឹងគុណភាពទុរេនរបស់ខ្លួន ដូចជា កុំនាំចេញទុរេនខ្ចីទៅលក់នៅចិន គឺវាធ្វើឱ្យថៃអាចនាំចេញទុរេនទៅចិនជារៀងរហូត និងបំពេញតម្រូវការទីផ្សារនៅក្រៅប្រទេសផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7DtkH53DVkAgY3zlH_Ytrz2x2xjINyFRknJi8sBedZwC2vX6OQxyqt9YeGvPYfcyWuMk7xMnPNHTbBsLZ1XaaodwzVjXh8Hzuqcsd62bTLJ3tF1YPrLOjAVPxUonq5wvCdjEkERDzhRFMq8a42SggTx1TYNtJxCJ3a2KULp3gAsiC7F0y1Pl1EqGm/s1000/photo_2023-03-20_14-02-26.jpg

លោកបន្ថែមថា ៖ «ប្រទេសចិនបានសាកល្បងដាំទុរេនអស់រយៈពេល៤០ឆ្នាំមកហើយ និងអភិវឌ្ឍន៍ពូជទុរេនឱ្យធន់នឹងបរិយាកាសនៅប្រទេសចិន តែបើធៀបនឹងប្រទេសថៃទៅលើកត្តាអាកាសធាតុ និងបរិស្ថានវិញឃើញថា ថៃអាចដាំទុរេនមានប្រៀបជាងប្រទេសណាៗទាំងអស់ ។ ដូច្នេះ បើថៃពង្រឹងគុណភាពទុរេនរបស់ខ្លួន ចៀសវាងការនាំចេញទុរេនខ្ចី គឺថៃនៅតែអាចរក្សាទីផ្សារនៅចិនបានជានិច្ច» ៕ ប្រភព ៖ springnews

ឯកឧត្តម ហ៊ុន ម៉ានី ស្នើឱ្យសាធារណជនចៀសវាងខ្វែងយោបល់គ្នា និងរកចំណុចរួមមួយដើម្បីជាប្រយោជន៍ជាតិរឿង លោក ឯម រៀម

0

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើឱ្យសាធារណជនចៀសវាងខ្វែងយោបល់គ្នា និងគ្រប់ភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរមានសមត្ថកិច្ច ក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងសាមីខ្លួនផ្ទាល់ស្វែងរកចំណុចរួមមួយដើម្បីជាប្រយោជន៍ជាតិ ជុំរឿងបណ្ឌិតច្នៃម៉ូត ឯម រៀម ផ្ទុះការវែកញែករឿងសំលៀកបំពាក់។

មហាជនជា្របមកហើយថានៅលើបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គមរឿងសំលៀកបំពាក់របស់អ្នកច្នៃម៉ូត ឯម រៀម ដោយមានទាំងមតិរិះគន់ និងមានទាំងមតិគាំទ្រការច្នៃម៉ូតរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijTXA-E0W6prkOpRFGpgQM-L1q5h8cL5rHpsbnuZjGdPS6RwHwDNwYi4IzicStB_hkBsEzl2NdCJaJJew_24Zq4Z6th4O1Wg9t7X9qK42cJf09LAqczJWhgQ4FuWs-Yi4uuIJT75efglYKOrB-a9qG1d-MXSR0yM8IrOkt4oYm9k1AgVtm_4SRgpGK/s719/334957113_743190254074975_5158940745574828952_n.jpg

យ៉ាងណាមិញ រឿងដ៏រសើបនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ចេញរបស់ខ្លួននៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែមីនា នេះដើម្បីរកចំណុចរួមមួយបញ្ចប់ការខ្វែងគំនិតគ្នានៅបណ្តាញសង្គម។
ឯកឧត្តម បានលើកឡើងយ៉ាងដូច្នេះថា «
ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ»។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា «ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc0awqSUDKwSBfd82d0Y52JuaICvLvWJViMeRou3DOEnGkyeuZHOy1zgOKoyFpAAGokzh-h57e3ibHvnIQ3Jk6wcsA07ZUErRq0bdtRz5_iygBt4V29XsKho_sHAfZg6KOXTlfF-8yzgdE94cC3AVMZWMsRgs4XCAk6aHBNmw4CB-l4xN3ghaFldUC/s1280/photo_2023-03-20_13-22-57.jpgMay be an image of 1 person, standing, footwear and indoor

ពលរដ្ឋជាង៣០០នាក់ បាតុកម្មបិទផ្លូវ ក្រោយបង់លុយគ្រប់ ម្ចាស់បុរី VIP មិនចេញប្លង់ឱ្យ

0

កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ពលរដ្ឋរងគ្រោះប្រមាណជាង៣០០នាក់ ដែលទិញផ្ទះបុរី VIPអត់បានប្លង់កាន់ នៅខណ្ឌដង្កោ ផ្ទុះការតវ៉ាជាថ្មី ឈានដល់បិទផ្លូវ២១៧ ទាមទារឱ្យអាជ្ញាធរ សមត្ថកិច្ច ​​​ ពាក់ព័ន្ធ ជួយរកដំណោះស្រាយ ខណៈដែលម្ចាស់បុរី២នាក់ គឺលោក ហម រ៉ន និងលោក វ៉ន វណ្ណៈ មិនចេញមុខដោះស្រាយ។

ពលរដ្ឋរាប់រយនាក់ដែលអះអាងថា ជាជនរងគ្រោះដោយសារទិញផ្ទះនៅបុរី VIP ទាំង២ទីតាំងគឺ នៅភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សុទ្ធតែរងគ្រោះដូចគ្នា ក្រោយពីទិញផ្ទះហើយ បង់លុយឱ្យគ្រប់ហើយក្តីមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ ដោយមានអ្នកខ្លះរង់ចាំអស់រយៈពេល៥ឆ្នាំមកហើយ។

ពលរដ្ឋបានលើកឡើងថា មានពលរដ្ឋខ្លះបានទិះផ្ទះបុរីVIP នៅខណ្ឌដង្កោ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយអ្នកខ្លះក៏ទិញជាបន្តបន្ទាប់ ផ្អែកលើកិច្ចសន្យា បង់លុយគ្រប់ នឹងចេញប្លង់ជូន ។

ពលរដ្ឋខ្លះសង្ស័យថាប្លង់រួម ប្រហែលជាម្ចាស់បុរី ដាក់បញ្ចាំធនាគារ យកលុយរត់គេចខ្លួនបាត់ ហើយក៏មិនដឹង៕

 

ភ្ញាក់ផ្អើល! គោងាប់៧ក្បាល ក្នុងកសិដ្ឋានមួយ ដោយមិនដឹងមូលហេតុ

0

កាលពីពេលថ្មីៗនេះ យោងតាមតាមការបង្ហោះរបស់គណនីហ្វេកប៊ុក ឈ្មោះចេង ច័ន្ទ បានឱ្យដឹងថា នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ គោងាប់មួយកន្លែង៧ក្បាលជិតចម្ការដំឡូងមីដោយមិនដឹងមូលហេតុ។

ដោយសាកសពគោទាំងអស់ មានសភាព ស្អុយរលួយ​ហាក់បីដូចជា បានងាប់ច្រើនថ្ងៃមកហើយ ក៏ប៉ុន្តែតាមការលើកឡើងម្ចាស់គណនីនោះ គោទើបតែបាត់មួយថ្ងៃ មិនគួរមានសភាពស្អុយរលួយដូច្នេះទេ។ ចំពោះគោទាំងនេះគឺមានអាចយកទទួលទានបាននោះទេ ព្រោះថាវាអាចនឹងផ្ទុកសារជាតិ ដែលធ្វើឱ្យមនុស្សពុលបាន។

តែយ៉ាងណាមិញ ជុំវិញករណីនេះ មន្រ្តីជំនាញពាក់ព័ន្ធមានទាន់ចេញសេចក្តីថ្លែងបញ្ជាក់អំពីមូលហេតុនៃការស្លាប់នេះ នៅឡើយនោះទេ រងចាំការធ្វើសកលវិឆ័យជាមុនសិន៕ May be an image of animal and outdoorsMay be an image of 1 person, animal and grass

បង្ហោះរូបភាពត្រឹម៧ដងក្នុងបណ្តាញសង្គម Bella Ranee រកបានចំណូលនឹក ស្មានមិនដល់

0

តារាស្រី Bella Ranee ជាតួឯកល្បីឈ្មោះមួយរូបប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានឈរជើងក្នុងទ្រនំដ៏ធំនេះក្នុងចំណោមតារាល្បីជាច្រើនរូបដោយមិនរង្គោះរង្គើតំណែងឡើយ។ មិនត្រឹមតែក្តោបតំណែងជាតួនាំមុខតែប៉ុណ្ណោះទេ តែរូបនាងគឺជាទូតសុឆន្ទៈឱ្យផលិតផលម៉ាកល្បីៗជាច្រើន រហូតកើបលុយរាប់ម៉ឺនដុល្លារត្រឹមការបង្ហោះរូបភាពនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង។Ranee Campen - Wikipedia

យោងតាមការចុះផ្សាយពីសារព័ត៌មាន Thairath បានឱ្យដឹងថា Bella ជាទូតសុឆន្ទៈឱ្យ ម៉ាកយីហោចំនួន ៣៣ ម៉ាកដែលមានផលិតផលជាច្រើនប្រភេទរួមមាន៖ វ៉ែនតា , គ្រឿងសំអាង, ស្បែកជើង, សាប៊ូកក់សក់ និងផលិតផលជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះកាលពីចុងខែកុម្ភៈ នាងបានចូលរួមកម្មវិធីលំដាប់អន្តរជាតិ Milan Fashion Week Women’s Collection Fall/Winter 2023 – 2024 ផងដែរ។Prima Gold Ranee Campen (Bella): The 27th anniversary celebration of P – Prima Gold Official

ដោយសារតែភាពល្បីល្បាញ មានមុខមិនដាច់ពីកម្មវិធី និងក្នុងរឿងនេះហើយទើបធ្វើឱ្យតួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» រូបនេះក្លាយជាតារាស្រីមានឥទ្ធិពលកំពូលទទួលបានចំណូលខ្ពស់មិនធម្មតាត្រឹមការបង្ហោះប្រម៉ូតផលិតផល៧ដងនៅលើបណ្តាញសង្គម Bella ទទួលបានចំណូល ២៣ លានបាត ប្រមាណ ៦៦៤,000 ដុល្លារឯណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxPfhe5BHr_F_9G5GmhtwsLylkB69nYaaDeX3kPiImldf7OTMPadSPsborLAf-Ct9c8jmMpyHREA7va9FfIx748X1XawxmX942Tf2c1p0rQlY_O_JELHTKNpuVlg8dA-uvlcKbQgcD1dsNXmDLJ7ldvdepLR6pl4uQRO32epP40G1N9APDge7PUu3/s900/333890528_127678613356328_932014590450684837_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWh2_mpYELFinLxnQcV0n77sAC_BxNgF6ir9x-06qGReG5T6YG5DuAi5UZD2iJYnsr0JkTtK1zVrf5dBnlUf3M-0ejzw83Bzva5pd9upTZgljfFShybXl678Cngsi3s8cZ1hUrWUx5OHrijkdVO0cAJUzFPZguUGHkb4R9z3J9C30y21cCYwFne-HT/s900/331327383_578319764201621_4274211624015157499_n.jpg

រថភ្លើងនៅជប៉ុនបង្កើតបន្ទប់សម្រាប់ម្តាយថែទាំទារក

0

ប្រទេសជប៉ុន ៖ អ្នកដែលធ្លាប់បានធ្វើដំណើរជាមួយកូនតូចតាមរថយន្តក្រុងសាធារណៈ នឹងយល់ច្បាស់ពីភាពរញ៉េរញ៉ៃនៅពេលក្មេងយំព្រោះឃ្លានទឹកដោះគោ ឬពេលផ្លាស់ប្តូរក្រណាត់កន្ទបជាដើម ជាពិសេស ការធ្វើដំណើរតាមរថភ្លើង បើទោះជាវាទាន់ពេលវេលា និងមានតម្លៃសមរម្យក្តី ប៉ុន្តែការស្វែងរកបន្ទប់ទឹកសម្រាប់ប្រើប្រាស់ជារឿងពិបាក ។ ហេតុនេះ ធ្វើឱ្យអ្នកផ្តល់សេវាកម្មរថភ្លើងនៅទីក្រុងតូក្យូបង្កើតគំនិតមួយឡើង ដោយធ្វើបន្ទប់ពិសេសសម្រាប់ថែទាំទារក ដើម្បីដោះស្រាយបញ្ហាការរញ៉េរញ៉ៃ និងគ្មានភាពផ្ទាល់ខ្លួន ។

បន្ទប់សម្រាប់ថែទាំទារកនេះមានឈ្មោះថា Mamaro ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Trim ដែលមានជំនាញផ្នែកការថែទាំកុមារ ដើម្បីជួយឱ្យអ្នកមានកូនតូចៗមានបន្ទប់ផ្ទាល់ខ្លួនលើរថភ្លើង ខណៈការធ្វើដំណើរតាមរថភ្លើងនៅប្រទេសជប៉ុនមានសភាពអ៊ូអរ ។ នៅបន្ទប់នេះមានដាក់កៅអីអង្គុយ និងតុសម្រាប់ផ្លាស់ប្តូរក្រណាត់កន្ទបទារក ដើម្បីឱ្យឪពុកម្តាយអាចឱ្យទឹកដោះគោទៅកូនរបស់ពួកគេ និងបំបៅទឹកដោះកូន ។

ក្រៅពីបន្ទប់ពិសេស Mamaro នឹងជួយផ្តល់ភាពងាយស្រួលដល់ឪពុកម្តាយគ្រប់រូបហើយ បន្ទប់នេះក៏បានបំពាក់ទូរទស្សន៍ផងដែរដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្មេងៗ (ជាកូនបង) ដែលត្រូវអង្គុយរង់ចាំ ខណៈឪពុកម្តាយពួកគេកំពុងថែទាំ និងបំបៅដោះប្អូន ។

បន្ទប់ពិសេស Mamaro បានចាប់ផ្តើមបង្កើតឡើងនៅលើរថភ្លើងឈ្មោះ Odakyu-line ចំនួន៧ស្ថានីយនៅក្នុងទីក្រុងតូក្យូ ។ លើសពីនេះ អ្នកមានកូនតូចអាចជិះរថភ្លើងនេះដោយមិនគិតប្រាក់ផងដែរ ក្នុងចន្លោះពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៧យប់ ៕ ប្រភព ៖ beartaiBRIEF

តារាK-popនារីទាំង៥រូបដែលកើតក្នុងត្រកូលអភិជន

0

គ្រប់តារាសិល្បះទាំងអស់គឺសុទ្ធតែឆ្លងកាត់នៅភាពលំបាកយ៉ាងខ្លាំងទម្រាំក្លាយខ្លួនជាតារាល្បី។ យ៉ាងណាមិញមានតារាមួយចំនួនដែលបានកើតក្នុងត្រកូលធូធារខ្លាំង ព្រមទាំងជាកូនរបស់ម្ចាស់អាជីវកម្មធំៗទាំងក្នុងនិងក្រៅប្រទេសទៀតផង ដូច្នេះហើយតើតារារូបណាខ្លះដែលកើតក្នុងត្រកូលអភិជន?

១.Jennie(BLACKPINK)៖ Jennieគឺជាតារាល្បីមួយរូបដែលកើតក្នុងត្រកូលអ្នកមានស្តុកស្តម ដែលឪពុកម្តាយរបស់នាងគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនCJE&Mដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង។Euphoria boss's new show The Idol casts Blackpink's Jennie២.Minnie(G)I-DEL៖ តារាដែលមានដើមកំណើតនៅប្រទេសថៃរូបនេះក៏មិនធម្មតាដែរ នាងមានឪពុកគឺជារដ្ឋមន្រ្តីម្នាក់។Minnie of (G)I-DLE: the Thai-born lead vocalist who wants to inspire  non-Korean K-pop hopefuls | South China Morning Post៣.Tzuyu(TWICE)៖ ម្តាយរបស់តារាស្រីរូបនេះគឺជាម្ចាស់ភាគហ៊ុនរបស់មន្ទីពេទ្យដ៏ធំមួយនៅកោះតៃវ៉ាន់ មិនតែប៉ុណ្ណោះលោកស្រីក៏មានគ្លីនិកកែសម្ភស្សធំៗជាច្រើនកន្លែង ព្រមទាំងហាងកាហ្វេផងដែរ។TWICE's Tzuyu Gains Praise For Having A Selfless Heart Of Gold - KpopHit -  KPOP HIT៤.Mina(TWICE)៖ រីឯកូនកាត់ជប៉ុនអាមេរិករូបនេះ ក៏មានឪពុកគឺជាគ្រូពេទ្យវះកាត់ និងជាសាស្ត្រាចារ្យដ៏ល្បីនៅក្នុងប្រទេសជប៉ុន ហើយកាលពីនៅសិក្សានាងបានចូលរៀននៅសាលាដែលថ្លៃបំផុតក្នុងទីក្រុងOsakaផងដែរ។Mina (TWICE) - Bio, Profile, Facts, Age, Boyfriend, Ideal Type៥.Sooyoung(SNSD)៖ Sooyoungកើតក្នុងត្រកូលគ្រួសារអភិជនមួយដែលមានជីតាជាម្ចាស់ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីមួយនៅទីក្រុងSeoul និងមានឪពុកជាប្រធានក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយនៅកូរ៉េខាងត្បូងផងដែរ៕Girls Generation's Sooyoung reportedly in talks to join new romantic K-drama

បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ជាព្រឹត្តិការណ៍ដ៏អស្ចារ្យស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត

0

ភ្នំពេញ៖ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើង។

ក្រសួងទេសចរណ៍បានជូនដំណឹងស្តីពី «បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬ EQUINOX ដែលកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលជាទស្សនីយភាពពិសេសមួយសម្រាប់ភ្ញៀវទេសចរផងដែរ។បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ទី​២០-២២ ខែ​មីនា​ - CEN

គួរជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។

ក្រសួងទេសចរណ៍បញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtFrjTQfmTKo8boTFgvk6p91Laekjo-zhQxX1oNWQ-e63vnewdU75mpKpt34Twu8a1UXWQN-cOv1ko3Mt6zDw3oFSTKz7bL_gutpl-XPvkJ9o_EHCQ9fU7q16hCsHqxiplNN3Injns6sCN99vlzrI25PAPzCuamp01ffwHTcKqDjw-MxZXu7po2IC/s946/photo_2023-03-20_10-30-10.jpg

ក្រសួងបានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_hf2PtVBcSi45ecvA8nk2K03K_VGDl9nkE0GXb9RarKjbGD7AcZpyjp6D8niP0ZE7-Ev9zu7nPNDNI7hFAJpFijIjHVOY9TLf5PPGMydArAU1UxNcJNHZD7JsVKmvl9qoCtusFiWTbGAb3VUSGtANMC-JzY6BL82zkW_3p1JvlCSgmN5DeXGS4wW3/s710/photo_2023-03-20_10-30-10%20(2).jpg

ត្រីរាប់សែនក្បាលបានងាប់នៅមាត់ទន្លេប្រទេសអូស្ត្រាលី

0

ប្រទេសអូស្ត្រាលី ៖ គេបានឃើញត្រីរាប់សែនក្បាលងាប់បន្តកន្ទុយគ្នានៅមាត់ទន្លេរបស់ប្រទេសអូស្ត្រាលី ដោយសារតែបញ្ហាគុណភាពទឹកទន្លេ និងការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗនៅក្នុងប្រទេសនេះ ។

តាមការថតរូបភាពពីលើអាកាសឃើញថា ត្រីជាច្រើនក្បាលបានងាប់បន្តកន្ទុយគ្នានៅមាត់ទន្លេមួយឈ្មោះ Darling ដែលជាទន្លេមានប្រវែងវែងជាងគេស្ថិតក្នុងលំដាប់ទី៣ របស់ប្រទេសអូស្ត្រាលី ហើយទន្លេនេះស្ថិតនៅជិតទីក្រុង Menindi រដ្ឋ New South Wales របស់អូស្ត្រាលី ។Aussie river catastrophe: Millions of dead fish as far as the eye can see

នេះមិនមែនជាលើកដំបូងទេ ដែលប្រទេសអូស្ត្រាលីជួបហេតុការណ៍បែបនេះ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងមក ប្រទេសអូស្ត្រាលីក៏ធ្លាប់មានហេតុការណ៍ត្រីងាប់ដូចគ្នានេះដែរនៅមាត់ទន្លេ Darling ដោយសារគុណភាពទឹកកាន់តែអាក្រក់ រួមនឹងសីតុណ្ហភាពបានផ្លាស់ប្តូរភ្លាមៗ ។

ចំណែកមន្ត្រីផ្នែកគ្រប់គ្រងទឹកនៃការិយាល័យផែនការ និងបរិស្ថានប្រចាំរដ្ឋ New South Wales បញ្ជាក់តាម Twitter ថា កម្រិតបរិមាណអុកស៊ីសែនក្នុងទឹកបានធ្វើឱ្យគុណភាពទឹកនៅទន្លេនេះផ្លាស់ប្តូរ ។ លើសពីនេះ វាជាកត្តាសំខាន់ដែលធ្វើឱ្យត្រីរាប់សែនក្បាលងាប់ជាបន្តបន្ទាប់ ខណៈទីនេះ គឺជាចំណុចតភ្ជាប់រវាងបឹង Weatherell និងទីក្រុង Menindi ។Heatwave leaves millions of fish dead in Australia

ជាមួយគ្នានេះ សារព័ត៌មានក្នុងស្រុកក៏បានចុះផ្សាយដែរថា ខាងមន្ត្រីអូស្ត្រាលីបានបញ្ជូនបុគ្គលិកការិយាល័យជលផលមកកាន់តំបន់នេះដើម្បីត្រួតពិនិត្យ និងវាយតម្លៃស្ថានការណ៍ហើយ ៕Millions of dead fish have washed up in a river near an Australian town |  CNN ប្រភព ៖ TNN World

តារាអន្តរជាតិលំដាប់ពិភពលោកទាំង៥រូបជាប់បញ្ជីស្បែកខ្មៅនៅក្នុងប្រទេសចិន

0

ប្រទេសចិនគឺជាប្រទេសដែលមានវិន័យតឹងតែងយ៉ាងខ្លាំង គ្រប់តារាទាំងអស់ដែលមកសម្តែងនៅប្រទេសចិនគឺត្រូវតែគោរពនឹងបទបញ្ជាផ្ទៃក្នុងរបស់ប្រទេសចិនអោយបានត្រឹមត្រូវ បើមិនគោរពតាមគោលការណ៍នោះទេ ពួកគេនឹងត្រូវចិនហាមឃាត់មិនអោយចូលប្រទេសចិនទៀតទេ។ ដូច្នេះហើយតើតារារូបណាខ្លះដែលជាប់បញ្ជីស្បែកខ្មៅនៅក្នុងប្រទេសចិន?

១.Miley Cyrus៖ នៅពេលដែលគាត់មកសម្តែងនៅប្រទេសចិន តារារូបនេះបានប្រើសម្តីមិនសមរម្យទៅកាន់ជនជាតិចិន ដែលធ្វើអោយជនជាតិចិនទាំងមូលមានការខឹងយ៉ាងខ្លាំង នឹងបានហាមឃាត់នាងមិនអោយចូលប្រទេសចិនជារៀងរហូត។Miley Cyrus "River" Lyrics Meaning២.Katy Perry៖ នៅពេលដែលគាត់មកសម្តែងនៅប្រទេសចិន តារារូបនេះបានធ្វើខុសគោលការណ៍ ដោយគាត់បានលើកទង់ជាតិតៃវ៉ាន់ និងពាក់អាវផ្កាឈូករ័ត្នដែលតំណាងអោយកោះតៃវ៉ាន់ នៅលើឆាកដល់ធំមួយនៅក្នុងប្រទេសចិន។Poor Katy Perry Was Subjected to a John Mayer Song on American Idol |  Glamour UK
៣.Lady Gaga៖ តារារូបនេះបានធ្វើខុសគោលការណ៍របស់ប្រទេសចិន ដោយគាត់បានទៅជួបនឹងព្រះសង្ឃ Dalai Lama ដែលជាជនជាតិឥណ្ឌា ។Lady Gaga rushes to help photographer who tripped at Oscars
-គួរបញ្ជាក់ផងដែរ៖ ព្រះសង្ឃ Dalai Lama គឺជាសត្រូវសាសនាដ៏ធំមួយនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៧។
៤.Justin Bieber៖ តារារូបនេះបានធ្វើកាយវិការមិនសមរម្យ នៅលើឆាកដ៏ធំមួយនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៧ ដែលធ្វើអោយអ្នកគាំទ្រជនជាតិចិនទាំងអស់មិនពេញចិត្ត ។Justin Bieber stops Justice World Tour: 'I need to make my health the  priority'
៥.Selena Gomez៖ ករណីរបស់Selenaក៏មិនខុសពីLady Gagaប៉ុន្មានដែរ ដោយតារារូបនេះបានទៅជួបនឹងព្រះសង្ឃDalai Lama ដែលជាសត្រូវសាសនារបស់ប្រទេសចិន៕Selena Gomez Net Worth 2023: 'Lose You To Love Me' Singer Becomes Most  Followed Woman on Instagram | Music Times