Home តារាអន្តរជាតិ Cecilia Cheung បង្ហាញទង្វើមួយទៅកាន់ ទិនហ្វី ក្នុងថ្ងៃកំណើតឈានចូលអាយុ៦៤ឆ្នាំ

Cecilia Cheung បង្ហាញទង្វើមួយទៅកាន់ ទិនហ្វី ក្នុងថ្ងៃកំណើតឈានចូលអាយុ៦៤ឆ្នាំ

103
0

ក្នុងឱកាសខួបកំណើតគម្រប់ ៦៤ ឆ្នាំរបស់លោក Stephen Chow ហៅ ទិនហ្វី នៅថ្ងៃទី ២២ ខែមិថុនា តារាសម្តែង Cecilia Cheung បានបង្ហោះនៅលើបណ្តាញសង្គម ដោយចែករំលែករូបថតពិសេសមួយសន្លឹករបស់អ្នកទាំងពីរជាមួយគ្នាពីខ្សែភាពយន្ត «ជីវិតស្ដេចកំប្លែងទិនហ្វី» (King of Comedy) ឆ្នាំ ១៩៩៩ រួមជាមួយនឹងវីដេអូរបស់នាងកាន់នំខួបកំណើតដើម្បីជូនពរអតីតតារាសម្តែងនិងជាអ្នកផលិតខ្សែភាពយន្តរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2CQstCiSHk4pfEVmkUjVyXMTv_rSvCY71zWP-XxCc47vDI3rLYC2nnzygk5PxCeFjl5y6FqhDEKoWtqSw2w2txPMfKovWEYE58L5a-6SZlA8PJx60fYero3FXCPYILfylrLNp7HkgB0hNYEnHuTZn7Pl0-SF6-J3DFBFnSArujdSG7shEh6aqDbVJK84/s1600/image_2026-06-24_16-08-42.png
នេះជាឆ្នាំទី៨ជាប់ៗគ្នាដែល Cecilia Cheung បានផ្ញើសារជូនពរថ្ងៃកំណើតជាសាធារណៈដល់លោក Stephen ។ ចាប់តាំងពីចូលរួមក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះក្នុងឆ្នាំ ២០១៨ នាងស្ទើរតែមិនដែលខកខានថ្ងៃពិសេសរបស់ ទិនហ្វី ឡើយ។ នៅក្នុងរូបថតនោះ Cecilia Cheung ដែលពេលនោះមានអាយុ ១៨ឆ្នាំ នៅតែមានទឹកមុខស្លូតបូតខណៈពេលដែល ទិនហ្វី ឈរក្បែរនាងដោយស្នាមញញឹម។ រូបថតនេះបានធ្វើឱ្យទស្សនិកជននឹករម្លឹកទៅកាន់រឿង «ជីវិតស្ដេចកំប្លែងទិនហ្វី» កាលពី ២៦ ឆ្នាំមុន។ ឈុតដែលតួអង្គទិនហ្វី និយាយថា «ខ្ញុំនឹងមើលថែអ្នក» ហើយ Cecilia Cheung អង្គុយយំក្នុងតាក់ស៊ី នៅតែត្រូវបានអ្នកទស្សនាជាច្រើនចងចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivnXx3p77SG1l1wZnLg0qNRFgfmJkUzKLDcwZVKc5NKBg8w8PFCgDr77R3gAfzvtQVcVYj67mNNi65P8EG1jBLkz6pzHai6iV8tKxQv8Yirj0kelC6EIrdz8kFtgwq8R-qLcTQGbV7t2K1qZQYOt4chxjvD8vN6lkENsNrTg-5Z-Yco7k08mCYrnGsLag/s900/image_2026-06-24_16-08-45.png

Cecilia ធ្លាប់បានចែករំលែកនៅក្នុងព្រឹត្តិការណ៍នានាថាបើគ្មាន Stephen Chow ទេក៏គ្មាន នាងដូចសព្វថ្ងៃដែរ។ នៅឆ្នាំនេះបំណងប្រាថ្នារបស់តារាសម្តែងវ័យ ៤៦ឆ្នាំរូបនេះក៏រួមបញ្ចូលការជូនពរឱ្យរឿង «Shaolin Women’s Soccer» ទទួលបានជោគជ័យដ៏អស្ចារ្យនៅក្នុងការិយាល័យលក់សំបុត្រ» ដែលជាការលើកទឹកចិត្តដោយផ្ទាល់ដល់ខ្សែភាពយន្តថ្មីដែលសរសេរ និងដឹកនាំរឿងដោយលោក Stephen Chow ដែលគ្រោងនឹងចេញផ្សាយនៅខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7pat5ML-2inP-xnoI2Suna2gd_xRku2UXMHVunLx4v1flMqZUHKdZzhTinYHOsxL4hb_cg2wI04rnR2epkOKn7f4F6ELn3yWCM3EOoJVbQKDMVUoNrJosX1Zp4LwbpsrN1x0jeg9nIMgRtl_JIDjkxcmFfhZP5tIR5Pa1R5CsASVRIltySpo-bkIseEs/s1500/image_2026-06-24_16-08-44%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរឿង «Shaolin Women’s Soccer» សម្តែងដោយ Zhang Xiaofei រួមជាមួយ Dilraba Dilmurat, Lay Zhang, Sisley Choi អតីតកីឡាការិនីបាល់ទាត់នារីជម្រើសជាតិ Zhao Lina និង Li Jiayue ព្រមទាំងការបង្ហាញខ្លួនពិសេសដោយតារាសម្តែងកូរ៉េខាងត្បូង Song Kang-ho ក្នុងនាមជាអាជ្ញាកណ្តាល៕