Home Blog Page 1785

លោកស្រី ទ្រី ដាណា ប្រារព្ធពិធីក្រុងពាលី «សង្ក្រាន្តNNP» ហើយ ដោយរំលេចជាមួយសំលៀកបំពាក់បុរាណ ក្រោយមានការសម្របសម្រួល

0

បន្ទាប់ពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំទាក់ទងទៅនិងការរៀបចំកម្មវិធី «សង្ក្រាន្តNNP» ដែលរៀបចំដោយលោកស្រី ទ្រីដាណា ពេលនេះកម្មវិធីបានរៀបចំសូត្រមន្តក្រុងពាលីហើយ ព្រមទាំងមានការចូលរួមពីតារាល្បីៗជាច្រើនរូប។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីក្រុងពាលីនេះសិល្បករ សិល្បការិនី បានស្លៀកសំលៀកបំពាក់បុរាណយ៉ាងស្រស់ស្អាតទាក់ភ្នែកមិនធម្មតា។

កាលពីកកន្លងទៅថ្មីៗ លោកស្រី ទ្រី ដាណា បានប្រកាសលុបចោលកម្មវិធី «សង្ក្រាន្តNNP» ឡើយព្រោះតែការរៀបចំមានលក្ខណៈស្មុគស្មាញច្រើនគ្រាន់តែចង់បង្ហាញពីឈុតបុរាណខ្មែរ។ ទោះយ៉ាងណា ក្រោយពីមានការសម្របសម្របជាថ្មីពីថ្នាក់ដឹកនាំ លោកស្រី ទ្រី ដាណា សម្រេចចិត្តរៀបចំកម្មវិធីឡើងវិញ ដោយនៅព្រឹកថ្ងៃទី២០ ខែមីនា នេះបានរៀបចំកម្មវិធីសូត្រមន្តក្រុងពាលីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYKQ18BUhvCww7xkqfI_oF3zYyjkDamkc8csflfzerN_X722jPD3kFIA_G3I8pYdmp3egqprQ1WSjXvZhiV0pL2WAWnAsQOps4KSogcDQlHNJjaupW8zq_aQ26paPvP1B0TUj3e_K7keI_3htPyiroFLNPBo4BchK_nF1MtGks4fjpnq0bhww26eSh/s2048/336871612_597193172321108_90952047342718785_n.jpg

នៅក្នុងពិធីខាងលើនេះ គេសង្កេតឃើញថាមានតារាល្បីៗ ជាច្រើនចូលរួមដូចជាអ្នកនាង ឱក សុគន្ធកញ្ញា ,លោក សេង មង្គល ,លោក ឆឹម សក្កដា លោក ថមមី ជាដើម ជាពិសេសពិធីក្រុងពាលីនេះ សិល្បករ សិល្បករការី បានគ្រងឈុតសំលៀកបំពាក់បុរាណយ៉ាងស្រស់ស្អាតផងដែរ។ យ៉ាងណាមិញ បើតាមការឱ្យដឹងពីខ្ទង់ចំណាយ លើកម្មវិធីខាងលើនេះវិញលោកស្រី ទ្រី ដាណា ចាយលុយរាប់ម៉ឺនដុល្លារទៅហើយ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «សង្ក្រាន្តNNP» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ,២៥ ,២៦ ខែមីនា នៅទីតាំងបរិវេណដីវិមានឈ្នះ ឈ្នះ ជាប់នឹងរបងស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ដោយមានតារាល្បីៗជាច្រើនរូបចូលរួម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtxiUoUSvtykcswWLJrxrXUf-ctzK59dbx8JcdomlZvzK1ITB_XEg7IDW32JItqlHgKkuU6n9yIIaf9bUGS3wpkPS22BpSS1S6Eu4LJAWuAI0plUnMDbMAspB-9-ek4gwH5ZgASS-OMDj7VgvBzDtyb2potcO6Rey2ATPApojOIdoU3kZRg4ET8bVW/s2048/336867045_199009246084979_4135904031754275353_n.jpg

ទឹកផ្លែឈើនិងភេសជ្ជៈទាំង៦យ៉ាងនេះជួយកម្ចាត់ជាតិអាកុលបានយ៉ាងលឿន និងមានប្រសិទ្ធភាពខ្ពស់

0

ប្រសិនបើស្វាមីរបស់អ្នកផឹកច្រើនពេក អ្នកអាចរៀបចំភេសជ្ជៈទាំងនេះភ្លាមៗ ដើម្បីជួយបន្ថយជាតិអាល់កុលបានយ៉ាងឆាប់រហ័ស ជៀសវាងការឈឺក្បាលក្រោយពេលភ្ញាក់ពីគេង។ ទឹកទាំង៦ប្រភេទនេះមានដូចជា៖

១.ទឹកឃ្មុំ៖ បន្ទាប់ពីស្រវឹង ការផឹកទឹកមួយកែវលាយជាមួយទឹកឃ្មុំបន្តិចអាចកាត់បន្ថយអាការឈឺក្បាលនៅពេលអ្នកភ្ញាក់។ យោងតាមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក ទឹកឃ្មុំមានផ្ទុកជាតិស្ករ fructose ពិសេសដែលមានសមត្ថភាពជួយពន្លឿនការបំបែកជាតិអាល់កុល ហើយក្នុងពេលតែមួយកាត់បន្ថយរោគសញ្ញានៃការឈឺក្បាលដែលបណ្តាលមកពីគ្រឿងស្រវឹង មិនត្រឹមតែប៉ុណ្ណោះ ទឹកឃ្មុំក៏ត្រូវបានគេបង្ហាញថា មានប្រសិទ្ធិភាពស្ងប់ស្ងាត់លើសរសៃប្រសាទ ធ្វើឱ្យមនុស្សឆាប់ងងុយគេង និងភ្ញាក់ឡើងដោយមិនឈឺក្បាលនៅថ្ងៃបន្ទាប់។Health benefits of honey: Here's what's proven | CNN២.ទឹកប៉េងប៉ោះ៖ យោងតាមអ្នកជំនាញការផឹកទឹកប៉េងប៉ោះមានឥទ្ធិពលល្អក្នុងការបន្សាបជាតិអាល់កុលជាងការទទួលទានប៉េងប៉ោះឆៅ ជាពិសេស ប្រសិនបើអ្នកបន្ថែមអំបិលបន្តិចទៅក្នុងទឹកនេះ វានឹងអាចជួយរក្សាលំនឹងអារម្មណ៍របស់អ្នកស្រវឹង។7 Delicious Tomato Juice Recipes៣.ទឹកឪឡឹក៖ នៅក្នុងប្រទេសចិន ទឹកឪឡឹកត្រូវបានគេប្រដូចទៅនឹងថ្នាំធម្មជាតិនៅពេលដែលស្រវឹង ជាមួយនឹងសមត្ថភាពក្នុងការពន្លឿនការបញ្ចេញជាតិអាល់កុលចេញពីទឹកនោម ការពាររាងកាយពីការស្រូបយកជាតិអាល់កុល និងជួយឱ្យរាងកាយត្រជាក់ លើសពីនេះ អ្នកអាចបន្ថែមអំបិលបន្តិចនៅពេលផឹក ដើម្បីជួយសម្រួលអារម្មណ៍។Watermelon Juice Images - Free Download on Freepik៤.ទឹកCelery៖ ក្នុងករណីបន្ទាប់ពីផឹកស្រារួច អ្នកជួបប្រទះបញ្ហាក្រពះពោះវៀន ការផឹកទឹក celery ខ្លះអាចធូរស្បើយពីជំងឺបាន ព្រោះ celery សម្បូរទៅដោយវីតាមីន B ដែលចាំបាច់សម្រាប់បំបែកជាតិអាល់កុល។ ជាពិសេសសម្រាប់អ្នកដែលមានមុខងារបំពង់រំលាយអាហារខ្សោយ យកល្អគួរតែផឹកទឹក celery ជាការប្រុងប្រយ័ត្នមុនពេលផឹកស្រា លើសពីនេះ ទឹកប្រភេទនេះក៏អាចបំបាត់ស្នាមក្រហមលើមុខបានយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីពិសាគ្រឿងស្រវឹង។Here's Why Celery Juice Is The Biggest Trend In Health And Wellness Right  Now៥.ទឹកក្រូចថ្លុង៖ នៅក្នុងឱសថបុរាណចិន ក្រូចថ្លុងត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិបន្សាបជាតិអាល់កុលយ៉ាងមានប្រសិទ្ធភាព ការផឹកទឹកក្រូចថ្លុងលាយជាមួយស្ករបន្តិច ឬក្រូចថ្លុងដែលមានជាតិស្ករ គឺមានឥទ្ធិពលក្នុងការបន្ថយជាតិស្រា និងបំបាត់ក្លិនមាត់មិនល្អបន្ទាប់ពីផឹក។9 Amazing Benefits of Grapefruit Juice on Your Health - Healthwire៦.ទឹកដោះគោជូរ៖ ពេលផឹកច្រើនពេក ផឹកទឹកដោះគោជូរ វាអាចការពារស្រទាប់ក្រពះ បន្ថយការស្រូបយកជាតិអាល់កុល ដោយសារតែទឹកដោះគោយ៉ាអួសម្បូរទៅដោយជាតិកាល់ស្យូម វាមានប្រសិទ្ធភាពជាពិសេសក្នុងការកាត់បន្ថយរោគសញ្ញានៃការឆាប់ខឹងដែលបណ្តាលមកពីគ្រឿងស្រវឹង៕Orange juice vs milk: Which is a better morning drink? | The Times of Indiaប្រភព៖phuntoday.com

តារាK-pop ដែលទទួលបានកាដូដ៏មានតម្លៃពីអ្នកគាំទ្ររបស់ពួកគេ

0

ក្តីស្រឡាញ់ដែលអ្នកគាំទ្រមានចំពោះ តារាៗពិតជាមានទំហំធំមិនអាចកាត់ថ្លៃបានឡើយ ហើយដោយសារតែបែបនេះហើយទើបពួកគេតែងបង្ហាញតាមរយៈការទិញជាកាដូជូន Idol របស់ពួកគេ។ ដូច្នេះហើយតើតារាK-pop រូបណាខ្លះដែលទទួលបានកាដូដ៏មានតម្លៃពីអ្នកគាំទ្ររបស់ពួកគេ? ហើយតើកាដូដែលមានតម្លៃនោះគឺជាកាដូអ្វី? ខាងក្រោមនេះគឺជាតារាK-popទាំង៤រូបដែលបានទទួលកាដូដ៏មានតម្លៃពីអ្នកគាំទ្ររបស់ពួកគេ ដែលមានដូចជា៖
១.Sakura(Lesserafim)៖ នាងទទួលបានចិញ្ចៀនពេជ្រមួយវង់ដែលមានតម្លៃ ២ ម៉ឺនដុល្លារពីអ្នកគាំទ្ររបស់នាង។Girl Crush: LE SSERAFIM's Sakura, The Idol With A Stellar Mindset Leading  Her Straight To The Top - Kpopmap

២.Sana(Twice)៖ នាងទទួលបានប្រអប់មួយឈុតដែលនៅក្នុងនោះមានរបស់មានតម្លៃនិងប្រណិតៗជាច្រើន ដែលមានតម្លៃ១ម៉ឺនដុល្លារពីនាក់គាំទ្ររបស់នាង។TWICE's SANA drops cover of Kobukuro's 'Graduation' - listen |

៣.Lisa(Black pink)៖ អ្នកគាំទ្ររបស់Lisa ម្នាក់បានសាងសង់សាលារៀនមួយជូនLisa ដែលសាលារៀននោះមានឈ្មោះថា LALISA SCHOOL ។Blackpink's Lisa Earns Her First Solo Hit In America With 'Lalisa'

៤.IU(Soloists)៖ អ្នកគាំទ្ររបស់នាងបានទិញហាងផ្កាដ៏ធំមួយជូននាង៕5 interesting facts about IU that you might not know | PINKVILLA

កប់ណាស់! Miss Grand Cambodia 2023 ជះលុយច្រើនលើមកុដ ខណៈអ្នកគាំទ្រកំពុងអ៊ុតមើលរឿងការស្លៀកពាក់ក្នុងឆ្នាំនេះ

0

កម្មវិធី Miss Grand Cambodia កាលពីឆ្នាំមុនរងពាក្យរិះគន់មិនសំចៃពីអ្នកលេងបណ្តាញសង្គមទៅលើសំលៀកបំពាក់រាត្រីស្រមោលស បញ្ចេញកេរ្តិ៍ខ្មាស យកល្បែងស៊ីសង បៀរ អាប៉ោង បង្ហាញដោយបវរកញ្ញាដើរនៅលើឆាក។ យ៉ាងណាមិញ ឆ្នាំនេះមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងអ៊ុតមើលរឿងសំលៀកបំពាក់របស់បេក្ខនារីក្នុងឆ្នាំនេះក្រោមការរៀបចំរបស់លោកស្រី អ៊ឹម សុគន្ធា ដែលទទួលបានសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia ២០២៣ បន្ទាប់ពីអ្នករៀបចំចាស់លោក អ៊ិន សុភិន។ ចំណែកឯតម្លៃមកុដសម្រាប់ម្ចាស់ជ័យលាភី ឆ្នាំនេះចាយលុយច្រើនជាងឆ្នាំមុនទៅទៀត។

មកទល់ពេលនេះផេក Miss Grand Cambodia បានបង្ហាញវត្តមានបេក្ខនារីផ្លូវការជាបន្តបន្ទាប់ហើយដើម្បីត្រៀមប្រកួតប្រជែងគ្នាក្លាយជាជ័យលាភីឯក នឹងតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងបង្ហាញវត្តមានបេក្ខនារីចូលរួម ផេក Miss Grand Cambodia ២០២៣ អ្នកគាំទ្រវិស័យបវរកញ្ញាកំពុងអ៊ុតមើលរឿងសំលៀកបំពាក់និងការរៀបចំកម្មវិធីក្នុងឆ្នាំនេះដូចគ្នា ព្រោះកម្មវិធីឆ្នាំចាស់ផ្ទុះរឿងអាស្រូវជុំជិតទាំងរឿងសំលៀកបំពាក់ស៊ិចស៊ីខ្លាំងមិនសមរម្យ រួមទាំងបង្ហាញល្បែងស៊ីសងទៀត។

ទន្ទឹមនឹងការទន្ទឹមរងចាំមើលស្នាដៃអ្នករៀបចំកម្មវិធី Miss Grand Cambodia 2023 ខាងកម្មវិធីក៏បានបង្ហាញតម្លៃមកុដសម្រាប់ម្ចាស់ជ័យលាភីក្នុងឆ្នាំនេះហើយគឺចាយលុយច្រើនមិនធម្មតា រហូតដល់២៧ម៉ឺនដុល្លារ ដែលតួលេខនេះច្រើនជាងឆ្នាំមុន ខណៈតួលេខឆ្នាំចាស់មកុដម្ចាស់ជ័យលាភីមានតម្លៃ២៥ម៉ឺនដុល្លារ ដែលគ្រងដោយកញ្ញា ពេជ្រ វត្តីសារាវ៉ាឌ្ឍី ដែលកំពុងសាងភាពល្បីល្បាញរកចំណូលបានច្រើនមិនធម្មតានាបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា កន្លងមកក្រោមការរៀបចំរបស់លោក អ៊ិន សុភិន ទាក់ទងនិងកម្មវិធីប្រកួតប្រជែងបវរកញ្ញាខាងលើនេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនរឿងសំលៀកបំពាក់ ការរៀបចំនៅក្នុងវិធី ខណៈអតីតអ្នកគ្រប់គ្រង MGC ខាងលើសម្រេចចិត្តមិនរៀបចំកម្មវិធីនេះបន្តក្នុងឆ្នាំ២០២៣ឡើយ ដោយលោកស្រី អ៊ឹម សុគន្ធា ជាអតីតតារាសម្តែងសម្រេចចិត្តរៀបចំបន្តវិញព្រមទាំងបេ្តជ្ញាចិត្តថានឹងរៀបចំកម្មវិធី Miss Grand Cambodia ២០២៣ ឱ្យបានល្អ លើកយកទង់ជាតិកម្ពុជា បង្ហាញពីវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ៕

ប្លែកណាស់ មើមឆៃថាវមានរាងដូចជើងមនុស្ស

0

ទេសជប៉ុន ៖ វាបានធ្វើឱ្យបណ្តាញផ្សព្វផ្សាយសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតាយាយ២នាក់បាននាំគ្នាជីកដីហើយឃើញមើមឆៃថាវមានរាងដូចជើងមនុស្ស និងមានម្រាមជើងទាំងសងខាងទៀតផង ។

មើមឆៃថាវមានរាងដូចជាងមនុស្សបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចជាខ្លាំង ក្រោយពីឃើញគេចែកចាយព័ត៌មាននេះតៗគ្នាអំពីតាយាយ២នាក់ ព្រមទាំងចៅៗជនជាតិជប៉ុននាំគ្នាប្រមូលផលឆៃថាវក្នុងចម្ការរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqR8uwnDCBfdIUDAa75aai1i_KLUokK-CFg7De7KYdwQnCogUkDyGMPgWj0OFPt6gp0zG--ojWZyXrApeCpQMAfIqltADOVsjIAhJtgbpf0FLUyCsLEYDjChP33iXoziJhhdBORTi8QOwr2Pv96q8wjMQ1UmJPEPouKALTxHX7SUK4fU_Zwch9QGoT/s600/photo_2023-03-20_15-51-40%20(2).jpg

មើមឆៃថាវនេះមានរូបរាងដូចជើងមនុស្សខ្លាំងណាស់ តាំងពីភ្លៅរហូតដល់ម្រាមជើង ព្រមទាំងមានម្រាមជើងគ្រប់ទាំងសងខាងទៀតផង ។ អ្នកលេងបណ្តាញសង្គមនិយាយថា វាជាមើមឆៃថាវមួយ មិនដូចមើមឆៃថាវផ្សេងទៀតនៅប្រទេសជប៉ុន ។

ក្រោយពីបណ្តាញព័ត៌មានសង្គមនៅជប៉ុននាំគ្នាចែកចាយរូបភាពនេះ មានមនុស្សជាច្រើនបានបញ្ចេញមតិថា ពួកគេមិនហ៊ានបរិភោគវាទេ ។ ជាមួយគ្នានេះ គេបានបង្ហោះវីដេអូឃ្លីបមួយអំពីយាយ និងចៅនាំគ្នាជួយទាញមើមឆៃថាវចេញពីដីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDC7yZUb1b3DdJwgenwcYe59b9hDwSiCo5N1yz4RBg8JlF7WRRBf0kiSKQ4ST95B1KuSRCBlkz-Op48aouycKeOQN64aBU8mNX75pO7NtevbemozKTNVpc6V6UXCJx3BkX_YrZOHoprzrGc71EsajJ52mJTubCCTYjo1TZ1lc3sEk8cOnllvRuoHCn/s600/photo_2023-03-20_15-51-40%20(3).jpg

អ្នកជំនាញបានបញ្ចេញមតិថា នៅប្រទេសជប៉ុនបានផលិតពុម្ពគំរូជារូបរាងផ្សេងៗ ដោយពលរដ្ឋជប៉ុនអាចធ្វើឱ្យបន្លែ និងផ្លែឈើផ្សេងៗរបស់ពួកគេចេញទិន្នផលជារូបរាងតាមពុម្ពនោះ ។ នាពេលកន្លងមក គេក៏បានឃើញការបង្ហោះរូបភាពនៅចម្ការឪឡឹកមួយកន្លែងផងដែរ ដែលឪឡឹកចេញផ្លែមកមានរូបរាង៤ជ្រុង ។ ដូច្នេះ មិនមែនជារឿងចម្លែកទេ វាគឺជាសិល្បៈនៃការដាំដុះបន្លែ និងផ្លែឈើរបស់ពលរដ្ឋជប៉ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh81X5w-Nl24pWmJBbBchZuPsiu7kwuBy4wbD5tjhV1twj8HNblHQcTwq6lNarOkH6n8nEOBh9-uEQ2ttqVQ86tECfGnHe1N4xSad6eImsB-VUQxff0kTMLe7Z1Ft0ti50ElqqyCHUcsY9wnypdpFIgG24pkSHWjXlfM5OKSeaHKYqBro1C9w-b7l4o/s1200/photo_2023-03-20_15-51-40.jpg ប្រភព ៖ khaosod

សត្វទាំង៨ប្រភេទនេះជាប់ចំណាត់ថ្នាក់ជាសត្វដែលឆ្លាតបំផុតលើផែនដី

0

យោងតាមទិន្នន័យនៅក្នុងឆ្នាំ២០២២គេបានរកឃើញថានៅលើផែនដីរបស់យើងមានសត្វចំនួន២.១៣លានប្រភេទ យ៉ាងណាមិញក្នុងចំណោមសត្វទាំង២.១៣លានប្រភេទនោះគឺមានសត្វចំនួនតែ៨ប្រភេទនោះទេដែលត្រូវបានគេចាត់ទុកថាជាសត្វដែលឆ្លាតបំផុតលើផែនដី តើសត្វទាំង៨ប្រភេទនោះគឺជាសត្វណាខ្លះ?

១.ត្រីដូហ្វីន៖ ត្រីដូហ្វីនពិតជាមានសម្ថភាពពិសេសខ្លាំងណាស់ក្នុងការប្រើប្រាស់ភាសា ត្រីនេះមានការចងចាំវែងណាស់ វាអាចចំណាំខ្លួនឯងនៅក្នុងកញ្ចក់ អាចកត់សម្គាល់ពីភាពដូចគ្នានិងខុសគ្នានៅលើរាងកាយរបស់វា អាចស្គាល់រូបភាពផ្សេងៗនៅក្នុងកញ្ចក់ទូរទស្សន៍ អាចចាំសំឡេងរបស់មនុស្សម្នាក់ៗបានទៀតផង។NATIONAL DOLPHIN DAY - April 14, 2023 - National Today២.សត្វស្វា៖ គឺជាសត្វដែលមានខួរក្បាលប្រហាក់ប្រហែលទៅនឹងមនុស្សដែរ ដូច្នេះហើយការរស់នៅរបស់សត្វស្វាក៏មានភាពស្រដៀងនឹងមនុស្សដែរ។Chimpanzees | Species | WWF៣.សត្វក្អែក៖ តាមការពិសោធន៍ក្អែកគឺជាសត្វមួយប្រភេទដែលមានភាពវ័យឆ្លាតខ្លាំង នឹងចេះស្តាប់ភាសាមនុស្សទៀតផង អ្វីដែលពិសេសនោះវាក៏អាចចេះនិយាយភាសាមនុស្សថែមទាំងមានការចងចាំយូរទៀតផង។Crows could be the smartest animal other than primates - BBC Future៤.សត្វដំរី៖ គឺជាប្រភេទសត្វដែលមានភាពវ័យឆ្លាត សត្វនេះមានការចងចាំខ្ពស់ណាស់ អ្វីដែលពិសេសនោះគឺវាចេះលាគ្នាជាលើកចុងក្រោយនៅពេលដែលសត្វដំរីផ្សេងទៀតត្រូវបានស្លាប់។Elephant | Species | WWF៥.សត្វមឹក៖ មឹកគឺជាប្រភេទសត្វឥតឆ្អឹងកង មឹកមានសមត្ថភាពពិសេសក្នុងការគេចចេញពីមនុស្សដែលកំពុងចាប់វា នៅពេលយើងចាប់វាចូលទៅក្នុងកែវហើយបិទគម្របអោយជិតនោះ មឹកក៏មានសម្ថភាពក្នុងការបើកគម្របចេញដោយខ្លួនឯងបានយ៉ាងងាយ។Why Would Scientists Give an Octopus Ecstasy? - JSTOR Daily៦.សត្វជ្រូក៖ ជ្រូកជាសត្វមួយដែលមានភាពឆ្លាតវៃ សត្វជ្រូកអាចមានសមត្ថភាពប្រើប្រាស់សំឡេងខុសៗគ្នាជាង២០សំលេង ហើយមេជ្រូកក៏អាចច្រៀងបំពេរកូនៗរបស់វាបានទៀតផង។Pigs' grunts reveal how they're feeling, new analysis says - ABC News៧.សត្វព្រាប៖ ព្រាបជាសត្វដ៏ឆ្លាតមួយ សត្វនេះគឺមានសមត្ថភាពពិសេសខុសសត្វដ៏ទៃទៀត ព្រាបអាចស្គាល់ខ្លួនឯងនៅពេលដែលវាឆ្លុះកញ្ចក់ ហើយអ្វីដែលពិសេសនោះសត្វព្រាបអាចចងចាំមនុស្ស និងទីកន្លែងផ្សេងក្នុងរយះពេលរាប់ខែរាប់ឆ្នាំផងដែរ ។Feral pigeon - Wikipedia៨.សត្វកណ្ដុរ៖ ជាទូទៅសត្វកណ្តុរមានសមត្ថភាពក្នុងការចងចាំផ្លូវ និងចេះការពារខ្លួនពីការដាក់អន្ទាក់របស់មនុស្ស អ្វីដែលពិសេសនោះគឺវាចូលចិត្តរស់នៅក្នុងសង្គមដូចមនុស្សដែរ៕Rat idioms - ABC Education

ហេតុអ្វីបានជាYGក្លាយជាផលិតកម្មដែលល្អបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង?

0

កូរ៉េខាងត្បូងគឺជាពិភពតន្រ្តី Kpop ដែលមានការគាំទ្រយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេសដែលភាគច្រើនគឺជាយុវវ័យនិយមតាមដានស្តាប់និងទស្សនា។ បើរំលឹកទៅដល់តន្រ្តីនៃកូរ៉េខាងត្បូងវិញគឺគេមិនដែលភ្លេចអំពីផលិតកម្ម YG Entertainment នោះទេព្រោះYG គឺជាផលិតកម្មដែលឈានមុខគេលេខមួយនៅក្នុងប្រទេសឧស្សាហកម្មផងដែរ។

ដូច្នេះហើយតើអ្វីដែលធ្វើអោយផលិតកម្មYGក្លាយជាផលិតកម្មដែលល្អបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង? ខាងក្រោមនេះគឺជាចំណុចល្អទាំង៧ដែលYGមានចំពោះតារាក្នុងផលិតកម្មរបស់ខ្លួន ដែលផលិតកម្មដទៃទៀតមិនមានដូច៖YG Entertainment is investing $41 million for new amazing new building | K-Pop Amino

១.YG គឺជាផលិតកម្មដែលបានបង្កើតនូវតារាដ៏ល្អៗជាច្រើន ដែលមនុស្សភាគច្រើនប្រាកដជាស្គាល់។
២.តារាល្បីៗភាគច្រើនគឺសុទ្ធតែមកពីផលិតកម្មYG Entertainment ទាំងអស់។
៣.YG តែងតែចំណាយលុយយ៉ាងច្រើនក្នុងការផលិតMV អោយតារារបស់ខ្លួន។
៤.តារាក្នុងផលិតកម្មYG ទាំងអស់តែងតែបង្កើតនូវ Iconic song ដែលតែងតែបំបែកកំណត់ត្រាដ៏ល្បីទូទាំងពិភពលោក។
៥.តារាក្នុងផលិតកម្មYG ទាំងអស់គឺសុទ្ធតែមានចំណេះដឹងនិងមានសមត្ថភាពខ្ពស់ ជាងតារាដែលនៅផលិតកម្មផ្សេងទៀត។
៦.ថ្វីត្បិតតែតារាក្នុងផលិតកម្មYG Comeback យូរៗក៏ពិតមែន តែការComeback របស់ពួកគេម្តងៗគឺមិនដែលអោយអ្នកគាំទ្ររបស់ពួកគេខកបំណងឡើយ។
៧.តារាក្នុងYGទាំងអស់គឺសុទ្ធតែជាអ្នកRapperដ៏ល្បីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង៕Blackpink fans protest against YG Entertainment over what they see as poor management | South China Morning Post

តើមានជំនឿអ្វីខ្លះ បើថតរូបអ្នកណាម្នាក់ហើយឃើញរូបថតគ្មានក្បាល ?

0

នាពេលកន្លងមក យើងធ្លាប់បានឃើញនៅតាមបណ្តាញសង្គមមួយចំនួនបានចែកចាយរូបថតមិនជាប់ក្បាលមនុស្ស ឬឆ្លុះកញ្ចក់ហើយអត់ឃើញក្បាលជាដើម ។ រូបភាពឃើញតែដងខ្លួន ហើយបាត់ក្បាលនេះ វាមិនមែនកើតឡើងតែនៅប្រទេសកម្ពុជាយើងទេ ប៉ុន្តែប្រទេសផ្សេងទៀតក៏ជួបហេតុការណ៍ដូចគ្នានេះដែរ ។

ការថតរូបហើយមិនជាប់ក្បាលនេះ មានមនុស្សជាច្រើននាក់បានលើកឡើងខុសៗគ្នា ដោយអ្នកខ្លះថា អ្នកនោះនឹងមានគ្រោះដល់អាយុជីវិត ហើយប្រញាប់ទៅសូត្រមន្តបណ្តេញគ្រោះថ្នាក់នេះចេញ ។ រីឯអ្នកខ្លះបានណែនាំថា ឱ្យម្ចាស់រូបនោះទៅធ្វើបុណ្យដើម្បីបន្តអាយុជីវិត និងហៅព្រលឹងឱ្យត្រឡប់មកវិញ ។ ផ្ទុយទៅវិញ មតិមួយចំនួនលើកឡើងថា ការថតរូបហើយមិនឃើញក្បាលនោះ គឺគ្រាន់តែជារូបភាពកាត់តរបស់អ្នកលេងបណ្តាញសង្គមមួយចំនួនប៉ុណ្ណោះ ។ ស្របគ្នានឹងមតិមួយចំនួនថា ដោយសារតែទីកន្លែងនោះខ្វះពន្លឺគ្រប់គ្រាន់ ។

ទោះយ៉ាងណា លោក Kajon Peerakit នាយកប្រតិបត្តិសមាគមថតរូប និងជាអ្នកជំនាញថតរូបប្រចាំប្រទេសថៃ បានលើកឡើងថា ការដែលគេថតរូបហើយអត់ជាប់ក្បាលនោះ វាមកកំហុសឆ្គងរបស់ម៉ាស៊ីនថតរូបតែប៉ុណ្ណោះ ឬដោយសារគេកាត់តរូបភាពនោះ ។

បើតាមជំនឿចាស់បុរាណឱ្យដឹងថា បើថតរូបហើយមើលមិនឃើញក្បាល គឺវាជាប្រផ្នូលមិនល្អប្រាប់ឱ្យដឹងមុនថា អ្នកនោះនឹងស្លាប់ ហើយត្រូវដោះស្រាយបញ្ហានេះតាមជំនឿជាច្រើនរបស់ចាស់បុរាណដែលប្រាប់តៗគ្នា ។ បើឃើញរូបថតអ្នកណាម្នាក់ដាច់ក្បាល គឺជាប្រផ្នូលប្រាប់ថា អ្នកនោះកំពុងតែអស់បុណ្យ គឺដល់ពេលវេលាអស់អាយុហើយ ។ ករណីខ្លះ អ្នកនោះអាចស្លាប់ភ្លាមៗ ឬត្រូវស្លាប់ទាំងវ័យក្មេង ព្រោះមានគ្រោះធ្ងន់ ខណៈក្បាលរបស់មនុស្សជាអវៈយវៈសំខាន់ណាស់ ហើយពេលណាអត់ក្បាល នៅសល់ត្រឹមតែក មានន័យថា នឹងអស់ជីវិត ។

នេះជាវិធីដោះស្រាយតាមពាក្យចាស់បុរាណប្រាប់តៗគ្នា រួមមាន ៖
*ឃើញអ្នកផ្សេងគ្មានក្បាល ៖
បើយើងបានឃើញដោយផ្ទាល់ភ្នែកថា អ្នកឈរនៅចំពោះមុខយើងគ្មានក្បាលនោះ ចាស់បុរាណនិយាយថា យើងកុំទាន់ទៅជជែកជាមួយអ្នកនោះឱ្យដឹងខ្លួន ប៉ុន្តែយើងត្រូវយករបស់របរមួយចំនួនដូចជា មួក សារុងស្លៀករបស់មនុស្សស្រី ក្រម៉ា ធុងទឹក ឬឧបករណ៍អ្វីផ្សេងយកមកគ្របពីលើក្បាលអ្នកនោះភ្លាម ហើយនិយាយថា ៖ «តក្បាលឱ្យរួចហើយ» នេះជាវិធីបន្តជីវិតឱ្យរស់នៅបន្តទៀត ។

*ឆ្លុះកញ្ចក់មិនឃើញក្បាលខ្លួនឯង ៖
បើយើងឆ្លុះក្នុងកញ្ចក់ ឬមើលទៅក្នុងទឹក ហើយអត់ឃើញក្បាលរបស់ខ្លួនឯង គឺយើងត្រូវប្រញាប់ប្រាប់អ្នកដទៃឱ្យយករបស់របរដូចជា មួក សារុងស្លៀកមនុស្សស្រី ក្រម៉ា និងធុងទឹកមកគ្របពីលើក្បាលរបស់យើងជាបន្ទាន់ ហើយអ្នកដទៃនោះត្រូវនិយាយថា ៖ «តក្បាលឱ្យរួចហើយ» ។

*សុបិនឃើញថា មនុស្សស្គាល់គ្នាគ្មានក្បាល ៖
បើយើងសុបិនបែបនេះ ត្រូវដោះសុបិនមិនល្អនេះនៅក្នុងចានបង្គន់ ហើយត្រូវចាក់ទឹកចូលក្នុងចានបង្គន់ រួចនិយាយថា ៖ «ឱ្យសុបិនអាក្រក់ក្លាយជាល្អ» ។ បន្ទាប់មក ត្រូវយករបស់របររៀបរាប់ខាងលើទៅគ្របពីលើក្បាលមនុស្សដែលយើងសុបិនឃើញ ហើយនិយាយថា ៖ «តក្បាលឱ្យរួចហើយ» ។ ម្យ៉ាងទៀត ចាស់បុរាណបានណែនាំឱ្យយើងលែងសត្វដែលគេនឹងសម្លាប់វា ដូចជា ត្រី ជាដើម ។ យើងធ្វើបែបនេះ គឺជាការជួយស្រោចស្រង់អាយុជីវិតត្រី ក៏ដូចជាបន្តជីវិតអ្នកមានគ្រោះកាចដែរ ។

ចាស់ៗបុរាណណែនាំទៀតថា យើងអាចសូត្រធម៌ឱ្យបានរៀងរាល់ថ្ងៃដូចជា មុនពេលចូលគេង ឬបើមានពេល គួរសូត្រធម៌នៅពេលព្រឹក និងល្ងាច ដើម្បីនាំមកនូវសេចក្តីសុខ ហើយព្រះធម៌អាចជួយការពារគ្រោះកាចចង្រៃផ្សេងៗបាន ចៀសឆ្ងាយពីរឿងមិនល្អ និងបន្តអាយុជីវិត ។ លើសពីនេះ ត្រូវកាន់សីលនៅវត្តយ៉ាងតិចរយៈពេល៧ថ្ងៃ ហើយបើមានពេល គួរតែទៅបួសកាន់សីលនៅវត្ត ប៉ុន្តែបើគ្មានពេលទេ គួរកាន់ត្រឹមសីល៥ និងតាំងសម្មាធិ យ៉ាងតិច១ថ្ងៃម្តង ។

វិធីផ្សេងៗដែលបានរៀបរាប់មកនេះ គឺអាស្រ័យលើជំនឿរបស់បុគ្គលម្នាក់ៗ ហើយបើអ្នកនោះមានបុណ្យច្រើន វិធីនេះនឹងអាចជួយដោះគ្រោះបាន ឬជួយធ្វើឱ្យគ្រោះកាចថយចុះខ្លះ ប៉ុន្តែករណីខ្លះ វាជាកម្មផល ។ ដូច្នេះ យើងត្រូវបណ្តោយតាមវា និងគិតថា មនុស្សកើតមកតែងស្លាប់ទៅវិញ ជារឿងធម្មតា ៕ ប្រភព ៖ thainewsonline

តើអ្នកដឹងទេ ហេតុអ្វីបានជាទឹកសមុទ្រប្រៃ?

0

ភាពប្រៃនៃទឹកសមុទ្រចាប់ផ្តើមនៅពេលដែលទឹកភ្លៀងធ្លាក់មកលើដី  ដោយកាបូនឌីអុកស៊ីតមួយចំនួននៅក្នុងខ្យល់ត្រូវបានធ្វើប្រតិកម្មជាមួយទឹកភ្លៀង  ធ្វើឱ្យក្លាយជាភ្លៀងអាស៊ីត ហើយអាស៊ីតកាបូនិក (H2CO3) ដែលស្រដៀងទៅនឹងប្រតិកម្មនៅក្នុងភេសជ្ជៈ វាមានប្រតិកម្មធ្វើឱ្យច្រេះថ្ម និងបម្លែងសារធាតុរ៉ែនៅលើផ្ទៃដីទាំងអស់ បន្ទាប់មកវាហូរនាំសារធាតុរ៉ែដែលមាននៅក្នុងដីចូលទៅក្នុងទន្លេ បឹង ស្ទឹង ហើយ ទន្លេ បឹង ស្ទឹងទាំងនោះ ក៏រុញច្រានតាមចរន្តដីល្បាប់ចូលទៅក្នុងសមុទ្រទើបធ្វើឱ្យសមុទ្រមានជាតិប្រៃ ពេលខ្លះសារធាតុរ៉ែនេះក៏កើតឡើងដោយការផ្ទុះកម្អែភ្នំភ្លើងនៅលើផែនដីផងដែរ។Sea Level 101: What Determines the Level of the Sea? – Climate Change:  Vital Signs of the Planetក្នុងនោះសារធាតុរ៉ែដែលរលាយក្នុងទឹកនេះមានក្នុងទម្រង់ជាអ៊ីយ៉ុង ដូចជា ម៉ាញេស្យូម កាល់ស្យូម ស៊ីលីកា និងប៊ីកាបូណាត  ប៉ុន្តែអ៊ីយ៉ុងជាទូទៅនៅក្នុងទឹកសមុទ្រច្រើនជាងគេគឺក្លរួ (Cl-) និងសូដ្យូម (Na+) ដែលមានរហូតដល់ ៩០ភាគរយ នៃអ៊ីយ៉ុងទាំងអស់ដែលរលាយក្នុងទឹកសមុទ្រ ហើយសូដ្យូម និងក្លរីតនេះនឹងក្លាយជាអំបិលសូដ្យូមក្លរួ (NaCl) ដែលយើងយកមកប្រើប្រាស់ជាទូទៅ។

ភាពប្រៃនៃទឹកសមុទ្រអាចកើនឡើងបន្ទាប់ពីដំណើរការហួត ដោយកំដៅពីព្រះអាទិត្យហួតតែទឹក(H2O) សុទ្ធ និងសារធាតុរ៉ែ រួមទាំងអំបិលមិនត្រូវបានហួតទៅតាមនោះទេ ហើយចំពោះទឹកដែលហួត ឡើងនឹងធ្លាក់មកផែនដីក្នុងទម្រង់ជាទឹកភ្លៀងគ្របពាស់ពេញផែនដី ដែលដំណើរការនេះត្រូវបានគេស្គាល់ថាជាវដ្តទឹក។ ​Sea spray is belching toxic chemicals back on land | Science | AAAS

ដែលនេះបានធ្វើឱ្យទឹកសមុទ្រមានជាតិប្រៃខុសៗគ្នាដែរ ដោយប្រែប្រួលទៅតាមសីតុណ្ហភាពក្នុងតំបន់និមួយៗប្រសិនបើតំបន់ណាមួយមានសីតុណ្ហភាពក្ដៅខ្ពស់ទឹកសមុទ្រនឹងហួតលឿនជាងមុន  ដូច្នេះកំហាប់អំបិលក្នុងទឹកសមុទ្រក្នុងតំបន់នោះក៏មានច្រើនជាង  តែបើតំបន់ណាមួយមានសីតុណ្ហភាពទាប ជាតិប្រៃមានតិច ដូចជាតំបន់ប៉ូលហាក់ដូចជាមានជាតិប្រៃតិចជាងតំបន់អេក្វាទ័រ  ព្រោះអាកាសធាតុត្រជាក់ជាង លើសពីនេះទៀតតំបន់នេះក៏មានការរលាយនៃផ្ទាំងទឹកកកផងដែរ ដែលបង្កើនបរិមាណទឹកច្រើន  បណ្តាលឱ្យកំហាប់អំបិលនៅក្នុងទឹកសមុទ្រមានកម្រិតទាបជាងតំបន់ផ្សេងទៀត៕

ប្រភព៖ OCEAN SERVICE

ស្អាតខ្លាំង! ទឹកធ្លាក់មួយកន្លែង កំពុងសំងំលាក់សម្រស់នៅក្នុងទឹកដីខេត្តពោធិ៍សាត់

0

ទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិស្រស់ស្អាតមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ មានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណ ១៩៥គីឡូមែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរ មានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋាន។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលអ្នកស្រុកនិយមហៅតៗគ្នាថា ទឹកធ្លាក់តំបន់យ៉ោក។ តំបន់រមណីយដ្ឋាននេះនៅចន្លោះភ្នំ( ភ្នំព័ទ្ធជុំវិញ) មានព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

នៅក្នុងរមណីយដ្ឋាន មានកន្លែងកន្សាន្តជាច្រើនកន្លែងដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា៖

  1. ដំណាក់ តាង៉ុក គយ
  2. ដំណាក់កោះយាយចាំតា
  3. ដំណាក់ទឹកឈូរ
  4. ដំណាក់មនោរម្យ
  5. ដំណាក់ថ្មសណ្តូក
  6. ទឹកជ្រោះដំណាក់ព្រះ
  7. ដំណាក់ម្លប់ជ្រៃក្រឹម
  8. ដំណាក់កោះសុបិន្ត
  9. ដំណាក់ទឹកធ្លាក់
  10. ដំណាក់កោះដាច់
  11. ដំណាក់កោះភ្ញៀវ

តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានលក្ខណៈពិសេស៣ ធ្វើឱ្យអ្នកចូលកម្សាន្ត ចាប់អារម្មណ៍យ៉ាងខ្លាំង គឺទី១-មានទឹកថ្លាត្រជាក់, ទី២-មានទេសភាពស្រស់ស្អាត និងទី៣-មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់៕