Home ព័ត៌មានអន្តរជាតិ Samsung ហាមឃាត់បុគ្គលិកប្រើប្រាស់កម្មវិធី ChatGPT

Samsung ហាមឃាត់បុគ្គលិកប្រើប្រាស់កម្មវិធី ChatGPT

64
0

ក្រុមហ៊ុន Samsung Electronics បានហាមឃាត់បុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធី ChatGPT រួមទាំងកម្មវិធី Google Bard និង Bing ផងដែរ ក្រោយពីវិស្វកររបស់ក្រុមហ៊ុនបានធ្វើឱ្យបែកធ្លាយទិន្នន័យសំខាន់របស់ក្រុមហ៊ុនតាម ChatGPT កាលពីខែមេសា ឆ្នាំ២០២៣ ។

សារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមហ៊ុន Samsung បានជូនដំណឹងទៅកាន់បុគ្គលិកអំពីគោលការណ៍ថ្មីថា ទិន្នន័យដែលផ្ញើតាមរយៈ AI platform ទាំងនេះត្រូវបានគេរក្សាទុកនៅ server ខាងក្រៅ ។ ដូច្នេះ ពិបាកក្នុងការលុបចោលណាស់ ហើយព័ត៌មានអាចធ្លាយទៅដល់មនុស្សខាងក្រៅបាន ។

តាមការស្ទង់មតិទៅលើបុគ្គលិកក្រុមហ៊ុន Samsung អំពីការប្រើប្រាស់ឧបករណ៍ AI ឃើញថា អ្នកឆ្លើយតប៦៥% គិតថា បច្ចេកវិទ្យានេះគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ខណៈកាលពីខែមេសា ឆ្នាំ២០២៣ មានក្រុមវិស្វកររបស់ Samsung បានបង្ហោះកូដក្រុមហ៊ុនដោយចៃដន្យទៅក្នុងកម្មវិធី ChatGPT ។ អ្នកតំណាងក្រុមហ៊ុន Samsung បញ្ជាក់ថា ក្រុមហ៊ុនបានហាមឃាត់បុគ្គលិកប្រើប្រាស់ឧបករណ៍ generative AI គ្រប់ប្រភេទ ។Samsung Canada Employees Give Back to Local Communities Across Canada –  Samsung Newsroom Canada

ការចាប់អារម្មណ៍ប្រើប្រាស់កម្មវិធី ChatGPT បានកើនឡើងជាលំដាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅក្រុមហ៊ុន ។ ក្រុមហ៊ុន Samsung បានប្រាប់បុគ្គលិកថា បើទោះជាចំណាប់អារម្មណ៍នេះផ្តោតលើផលប្រយោជន៍ និងសក្តានុពលក្តី ប៉ុន្តែក៏មានការបារម្ភអំពីគ្រោះថ្នាក់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផងដែរ ។

ក្រុមហ៊ុន Samsung បានហាមឃាត់បុគ្គលិកប្រើប្រាស់កម្មវិធី ChatGPT ក្នុងកុំព្យូទ័រ ថេបប្លេត ទូរស័ព្ទ និងបណ្តាញខាងក្នុងរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើឱ្យបុគ្គលិកដែលប្រើប្រាស់ ChatGPT ឬឧបករណ៍ AI ផ្សេងៗនៅក្នុងឧបករណ៍ផ្ទាល់ខ្លួន ចៀសវាងបង្ហោះព័ត៌មានក្រុមហ៊ុន ឬព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ហើយអ្នកល្មើសនឹងបម្រាមនេះ នឹងត្រូវបានបណ្តេញចេញពីការងារ ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងបង្កើតឧបករណ៍ AI របស់ក្រុមហ៊ុនផ្ទាល់សម្រាប់ជួយក្នុងការបកប្រែ និងសង្ខេបឯកសារផ្សេងៗ ។ លើសពីនេះ ក្រុមហ៊ុនក៏បានអភិវឌ្ឍន៍ software និងស្វែងរកវិធីធ្វើយ៉ាងណា កុំឱ្យមានការបង្ហោះទិន្នន័យសំខាន់របស់ក្រុមហ៊ុនទៅក្នុង server ខាងក្រៅ ៕Samsung preparing to lay off 1,000 employees in India [Updated]: Samsung's  official response - GSMArena.com news

ប្រភព ៖ Around the World