Home ព័ត៌មានអន្តរជាតិ UN ព្រមានថា ពិភពលោកនឹងប្រឈមអាកាសធាតុក្តៅខ្លាំង

UN ព្រមានថា ពិភពលោកនឹងប្រឈមអាកាសធាតុក្តៅខ្លាំង

75
0

អង្គការសហប្រជាជាតិ (UN) បានព្រមានពីការកើតបាតុភូតអេលនីណូក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយវានឹងធ្វើឱ្យសីតុណ្ហភាពកាន់តែខ្ពស់នៅទូទាំងពិភពលោក និងអាចធ្វើឱ្យអាកាសធាតុក្តៅខ្លាំងផងដែរ ។ អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិប៉ាន់ស្មានថា មានឱកាស៦០% នឹងកើតបាតុភូតអេលនីណូនៅខែកក្កដា ឆ្នាំ២០២៣ ហើយមានឱកាស៨០% នឹងកើតបាតុភូតអេលនីណូនៅខែកញ្ញា ឆ្នាំ២០២៣ ។Scientists: Strong evidence that human-caused climate change intensified  2015 heat waves | National Oceanic and Atmospheric Administration

បាតុភូតអេលនីណូនឹងកើតឡើងតាមធម្មជាតិ និងធ្វើឱ្យអាកាសធាតុក្តៅខ្លាំងនៅទូទាំងពិភពលោក ។ ជាមួយគ្នានេះ វានឹងបង្កឱ្យកើតគ្រោះរាំងស្ងួតនៅតំបន់ខ្លះនៃពិភពលោកផងដែរ ហើយតំបន់ខ្លះទៀតមានភ្លៀងធ្លាក់ខ្លាំង ។ បាតុភូតអេលនីណូបានកើតឡើងលើកចុងក្រោយចាប់ពីឆ្នាំ២០១៨-២០១៩ ហើយចាប់ពីឆ្នាំ២០២០ មក ពិភពលោកបានប្រឈមនឹងបាតុភូតឡានីណាអស់រយៈពេលជាយូរ ។ បាតុភូតឡានីណាដែលផ្ទុយគ្នានឹងបាតុភូតអេលនីណូ ទើបតែបញ្ចប់នៅដើមឆ្នាំ២០២៣ នេះ ។UN report offers stark warning on global warming - Investment Monitor

អង្គការសហប្រជាជាតិបញ្ជាក់ថា រយៈពេល៨ឆ្នាំកន្លងមក គឺជាពេលមួយដែលមានអាកាសធាតុក្តៅបំផុតចាប់តាំងពីគេបានកត់ត្រាមក បើទោះជាមានបាតុភូតឡានីណាដែលធ្វើឱ្យអាកាសធាតុត្រជាក់ស្ទើរពាក់កណ្តាលនៃរយៈពេលនេះក្តី ។ ដូច្នេះ បើគ្មានបាតុភូតឡានីណា ពិភពលោកអាចប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាងនេះ ។Climate sensitivity study suggests narrower range of potential outcomes |  Climate science | The Guardian

ប្រធានអង្គការ World Meteorological Organization លោក Petrie Talas បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា បាតុភូតឡានីណាបានដើរតួនាទីបញ្ឈប់ការកើនឡើងនូវសីតុណ្ហភាពពិភពលោកជាបណ្តោះអាសន្ន ។ ប៉ុន្តែបាតុភូតអេលនីណូនឹងធ្វើឱ្យសីតុណ្ហភាពលើពិភពលោកកើនឡើងជាថ្មី ប៉ុន្តែពេលនេះ មិនទាន់មានការអះអាងពីផលប៉ះពាល់ខ្លាំង ឬរយៈពេលរបស់បាតុភូតអេលនីណូទេ ។ បាតុភូតអេលនីណូធ្លាប់បានកើតឡើងនៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ ។ នៅឆ្នាំ២០១៦ ត្រូវបានគេចាត់ទុកជាឆ្នាំក្តៅខ្លាំងបំផុត ដោយសារបាតុភូតអេលនីណូមានកម្លាំងខ្លាំងក្លា និងការបំភាយឧស្ម័នផ្ទះកញ្ចក់ ។

បាតុភូតអេលនីណូកើតឡើងរៀងរាល់២-៧ឆ្នាំម្តង និងមានរយៈពេល៩-១២ខែ ហើយវានឹងធ្វើឱ្យសីតុណ្ហភាពផ្ទៃទឹកផ្នែកកណ្តាល និងខាងកើតមហាសមុទ្រប៉ាស៊ីហ្វិកកាន់តែក្តៅជាងមុន ។ ជាទូទៅ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងរបស់អាមេរិកខាងត្បូង, ទ្វីបអាហ្វ្រិក និងអាស៊ីកណ្តាល ។ ជាមួយគ្នានេះ វានឹងបណ្តាលឱ្យកើតគ្រោះរាំងស្ងួតនៅប្រទេសអូស្ត្រាលី, ឥណ្ឌូណេស៊ី និងតំបន់ជាច្រើនរបស់អាស៊ីខាងត្បូង ៕ UN warns rapid, unprecedented change needed to halt global warmingប្រភព ៖ TNN Earth