នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជារាត្រីចងចាំជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ទើបមានឱកាសរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយប្រទេសកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះ ព្រមទាំង បង្ហាញផ្ទាំងទស្សនីយ៍ភាពដ៏មហស្ចារ្យទៅកាន់ពិភពលោកថាកម្ពុជាអាចធ្វើបាន។
ការរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេម២០២៣នេះ មហាជនរួមទាំងតារាល្បីៗជាច្រើនរូបសុទ្ធតែបង្ហាញអារម្មណ៍ មោទកភាពទាំងអ្នកទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោ និងអ្នកទស្សនាបន្តផ្ទាល់តាមតំបន់នានារំភើបចិត្តសឹងស្រក់ទឹកភ្នែកគ្រប់គ្នាព្រោះការបង្ហាញជូនរបស់កម្ពុជានៃការបើកព្រឹត្តិការណ៍នេះពិតជាមានភាពអស្ចារ្យណាស់។ ក្នុងនោះសិល្បករកម្ពុជាជាច្រើនរូបសុទ្ធតែបង្ហាញអារម្មណ៍ថាការមហាព្រឹត្តិការណ៍នេះរៀបចំបានល្អណាស់។
ទស្សនីយ៍ភាពនៃការបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដ៏អស្ចារ្យរបស់កម្ពុជាមានច្រើនរូបភាពដែលឆ្លុះបញ្ចាំងការបង្ហាញពីប្រាសាទអង្គរ ល្ខោនខោល ល្ខោនស្បែក របាំ គោមហូល ក្បាច់គុនខ្មែរ យ័ន្ត ស្រូវ ឧបករណ៍តន្ត្រី ភាពរុងរឿងនៃអរិយធម៌ខ្មែរ និងផ្ទាំងទស្សនីយ៍ភាពជាច្រើនទៀតលើកយកមកបង្ហាញពិភពលោក។
តារាកំប្លែងល្បីឈ្មោះនាយពាក់មី បានបង្ហាញអារម្មណ៍ថា «រំភើប ហូរទឹកភ្នែក ឃើញការរៀបចំ ស៊ីហ្គេមថ្ងៃនេះខ្មែរយើងអស្ចារ្យ ខ្មែរធ្វើបាន កីឡារស់ក្នុងសន្តិភាព»។ «នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឈី» ជានារីមគ្គុទេស៏តំណាងកម្ពុជា???????????? ???????????????? ជាទីមោទនកភាព ក្រោមរូបភាពគួរអោយចងចាំសម្រាប់ប្រជាជាតិកម្ពុជាគ្រប់រូប»។ នេះជាការលើកឡើងរបស់បវរកញ្ញារូបនេះ។ ងាកទៅកាន់តារាពហុជំនាញ ខាត់ សុឃីម វិញ បានលើកបង្ហាញអារម្មណ៍ថា «មិនដែលមានមោទកភាពដូចពេលនេះទេ អស្ចារ្យណាស់ដែនដីសុវណ្ណភូមិ… ពង្សាវតាខ្មែររុងរឿងក្រៃលែង»។ Youtuber ដ៏ល្បីលោក ហេង វិសាល បានសរសេរថា «អត់ទាន់បាត់មោទនភាពទេ Seagame Opening ពិតជាអស្ចារ្យខ្លាំងណាស់។ អរគុណដល់អ្នករៀបចំ បងៗអ្នកសំដែង និងក្រុមការងារទាំងអស់ អរគុណពួកយើងពិតជាអស្ចារ្យ ពាក្យថា”ខ្មែរធ្វើបាន” គឺសាកសមបំផុតជាមួយ កម្មវិធីម្សិលមិញ» ។ តារាចម្រៀង សុគន្ធនិសា វិញបានបង្ហាញថា «ក្នុងថ្ងៃម្សិលមិញនេះ ជាអ្នកសិល្បៈចូលរួមផង ហើយក៏ជាអ្នកទស្សនាមួយរូបដែរ ពិតជារំភើប សប្បាយរីករាយនិងមានកិត្តិយសដែលមានវត្តមានច្រៀងក្នុងឱកាសបើកសម្ភោធការប្រគួតកីឡាSEA GAME លើកទី32 ឆ្នាំ2023នៅកម្ពុជា កម្ពុជាធ្វើបាន មោទនភាព ប្រវត្តិសាស្រ្តថ្មីក្នុងឆ្នាំ2023ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួត SEA GAMES 32nd in Cambodia
មានសន្តិភាពទើបមានការអភិវឌ្ឍន៍ កីឡារស់ក្នុងសន្តិភាព អរគុណសន្តិភាព»។
មិនត្រឹមតែសិល្បករខាងលើនេះទេ មហាជននិងសិល្បករជាច្រើនទៀតសុទ្ធតែពេញចិត្តនៃការរៀបចំបើកព្រឹត្តិ្កការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ម្សិលមិញនេះ៕











