Home ព័ត៌មានអន្តរជាតិ ថៃថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេមរំលេចដោយពន្លឺភ្លើងពណ៌ដ៏អស្ចារ្យ

ថៃថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេមរំលេចដោយពន្លឺភ្លើងពណ៌ដ៏អស្ចារ្យ

183
0

ប្រទេសកម្ពុជា ៖ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ពលរដ្ឋកម្ពុជាបាននាំគ្នាធ្វើដំណើរមកកាន់ពហុកីឡដ្ឋានមរតកតេជោ ជាបន្តបន្ទាប់ ដើម្បីចូលរួមទស្សនាពិធីបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ពលរដ្ឋខ្មែរធ្វើដំណើរមកចូលរួមទស្សនាពិធីបើកការប្រកួតកីឡានេះ បានធ្វើឱ្យបរិយាកាសនៅបរិវេណខាងមុខទីលានប្រកួតមានសភាពអ៊ូអរ ខណៈមន្ត្រីបានរៀបចំបរិវេណនៅក្បែរទីលានប្រកួតសម្រាប់ធ្វើជាចំណតរថយន្ត និងម៉ូតូ ។May be an image of fireworks and text

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានចាប់ផ្តើមជាផ្លូវការនៅម៉ោង៧យប់ថ្ងៃទី៥ ខែឧសភា ក្នុងពហុកីឡដ្ឋានមរតកតេជោ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាប្រធាន ព្រមទាំងមានពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់បានមកចូលរួមទស្សនាផងដែរ ។May be an image of text

សារព័ត៌មានថៃឈ្មោះ PPTV HD 36 បានចុះផ្សាយថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា គឺបានរំលេចទៅដោយពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត និងអស្ចារ្យ ព្រមជាមួយអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ខណៈទីលានប្រកួតកីឡាមានកៅអីសម្រាប់អង្គុយទស្សនាចំនួន៧៥.០០០កៅអី ។ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃ បានចាត់តាំងឱ្យលោក Kongsak Yodmanee អាជ្ញាធរកីឡាប្រទេសថៃ ធ្វើជាមន្ត្រីតំណាងរដ្ឋាភិបាល ព្រមទាំងលោក Cherdkiat Atthakon ឯកអគ្គរាជទូតថៃប្រចាំទីក្រុងភ្នំពេញ មកចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ។May be an image of fireworks and text

ក្នុងពិធីបើកការប្រកួតនេះ មានក្បួនដង្ហែរកីឡាករក្នុងទីលានប្រកួតចំនួន១១ប្រទេស ដូចជា ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត, វៀតណាម និងកម្ពុជា ជាម្ចាស់ផ្ទះ ។ ក្រុមកីឡាករថៃបានដើរជាក្បួនក្នុងលេខរៀងទី៨ នាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម ដោយមានលោក Chanathip Chakwan ជាក្រុមកីឡាបាល់បោះជម្រើសជាតិថៃ មានអាយុ២៦ឆ្នាំ ជាអ្នកកាន់ទង់ជាតិថៃ បានដឹកនាំក្រុមកីឡាករដើរក្នុងទីលានប្រកួត ព្រមទាំងលោក Thana Chaiprasit ជាប្រធានអត្តពលិកថៃ ៕May be an image of fireworks and text ប្រភព ៖ PPTV HD 36