ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអំពាវនាវឱ្យបណ្តាសេដ្ឋីរុស្ស៊ីវិនិយោគក្នុងប្រទេសរបស់ខ្លួនទៅលើផ្នែកបច្ចេកវិទ្យា ផលិតកម្ម និងអាជីវកម្មថ្មីៗ ដើម្បីជួយឱ្យប្រទេសរុស្ស៊ីអាចយកឈ្នះបណ្តាប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្ម និងព្យាយាមបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ។

កាលពីថ្ងៃទី១៦ ខែមីនា កន្លងមក មេដឹកនាំប្រទេសរុស្ស៊ីបានថ្លែងនៅក្នុងជំនួបក្រុមប្រឹក្សាសហភាពឧស្សាហកម្ម និងសហគ្រិនរុស្ស៊ី ដែលមានបណ្តាសេដ្ឋីរុស្ស៊ីជាច្រើននាក់មកពីផ្នែកឧស្សាហកម្មផ្សេងៗ និងផ្នែកធនាគារចូលរួម ។ វាជាការប្រជុំថ្នាក់កំពូលរបស់ផ្នែកអាជីវកម្មជាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ីចាប់ផ្តើមបើកប្រតិបត្តិការកងទ័ពវាយលុកនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។International Criminal Court issues arrest warrant for Putin over alleged  Ukraine war crimes

លោក វ៉្លាឌីមៀរ ពូទីន បញ្ជាក់ថា តួនាទីរបស់សេដ្ឋីរុស្ស៊ី គឺមិនត្រឹមតែប្រកបអាជីវកម្មរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែគាំទ្រសង្គមផងដែរ ហើយក្រុមហ៊ុននានាមិនគួរទុកទ្រព្យសម្បត្តិរបស់ខ្លួននៅក្រៅប្រទេសទេ ប៉ុន្តែពួកគេគួរតែបន្ថែមការវិនិយោគនៅក្នុងប្រទេសវិញ ដើម្បីយកឈ្នះការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ដែលពួកគេព្យាយាមបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ។

ទន្ទឹមនឹងនេះ មេដឹកនាំរុស្ស៊ីបានកោតសរសើរផងដែរចំពោះក្រុមហ៊ុនប្រកបអាជីវកម្មទាំងអស់ ដែលមានទំនួលខុសត្រូវក្នុងការថែរក្សាបុគ្គលិករបស់ខ្លួន ដោយប្រើប្រាស់ចំណេះដឹង សមត្ថភាពក្នុងការប្រកបអាជីវកម្ម និងបង្កើតប្រយោជន៍ដល់សាធារណៈ ដែលមេដឹកនាំរុស្ស៊ីហៅថា គឺជាពលរដ្ឋរុស្ស៊ីពិតប្រាកដ ៕Vladimir Putin shakes uncontrollably during meeting with Alexander  Lukasenko, rumors of Parkinson's disease growing | Marca ប្រភព ៖ TNN World