Home ព័ត៌មានអន្តរជាតិ គ្រាន់តែផឹកកាហ្វេសោះ អាកាសយានិក២នាក់អស់ការងារធ្វើ

គ្រាន់តែផឹកកាហ្វេសោះ អាកាសយានិក២នាក់អស់ការងារធ្វើ

118
0

ប្រទេសឥណ្ឌា ៖ ក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់ប្រទេសឥណ្ឌាមួយឈ្មោះ SpiceJet បានដាក់ទោសអាកាសយាននិកឥណ្ឌា២នាក់ដោយចោទប្រកាន់ថា ពួកគេលួចផឹកកាហ្វេ និងបរិភោគនំនៅក្នុងកាប៊ីនយន្តហោះក្នុងអំឡុងពេលកំពុងតែបើកបរ ។

ហេតុការណ៍នេះត្រូវបានអ្នកប្រើប្រាស់ Twitter ឈ្មោះ @Mohan_Rngnathan បង្ហោះរូបភាពពែងកាហ្វេក្តៅ និងនំ ព្រមទាំងឡូហ្គោរបស់ក្រុមហ៊ុន SpiceJet នៅក្នុង Twitter របស់ខ្លួន ដោយសម្តែងការមិនពេញចិត្តចំពោះអាកាសយានិកទាំងពីរនាក់នេះ ។ រូបភាពបង្ហាញក្នុង Twitter នេះ ក៏មានរូបដៃរបស់អាកាសយានិកចាប់នំផងដែរ ដែលវាជានំសម្រាប់ពិធីបុណ្យ Holi របស់ប្រទេសឥណ្ឌា ក្នុងកំឡុងពេលពួកគេកំពុងបញ្ជាយន្តហោះមានកម្ពស់ខ្ពស់ ។SpiceJet flights restricted: What you should know as a passenger

រូបភាពដែលបានបង្ហោះក្នុងបណ្តាញ Twitter ត្រូវបានគេនាំគ្នាចែកចាយជាច្រើន ហើយមានអ្នកចូលមកបញ្ចេញមតិមិនពេញចិត្តចំពោះអាកាសយានិកទាំងពីរនាក់នេះ ដោយពួកគេលើកឡើងថា វាជាការប្រព្រឹត្តមិនសមរម្យ និងប្រមាថដល់អាយុជីវិតអ្នកដំណើរខ្លាំងណាស់ ព្រោះអាចធ្វើឱ្យអ្នកដំណើរទាំងអស់ ក៏ដូចជាបុគ្គលិកបម្រើការក្នុងយន្តហោះប្រឈមនឹងគ្រោះថ្នាក់ ។

ក្រុមហ៊ុនអាកាសចរណ៍ SpiceJet បានបញ្ជាក់ក្រោយពីការពិនិត្យរូបភាពថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងមក ក្នុងពេលហោះហើរក្នុងស្រុកចេញពីក្រុងញូវដែលី ទៅកាន់ក្រុងហ្គូវ៉ាហាទី ហើយការបើកយន្តហោះរបស់ពួកគេនេះ ត្រូវនឹងពិធីបុណ្យ Holi នៅប្រទេសឥណ្ឌា ។ ជំហានដំបូង ក្រុមហ៊ុនបានបញ្ជាឱ្យផ្អាកការងាររបស់ពួកគេហើយ និងកំពុងស៊ើបអង្កេតបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX6d0DW6clQkodXqgFY8Ula2UsmqaLWWSgQ2_4ISBmGAw_Va7oXRNd0WrdAWoqy9rVVFzCFFXJevTAqh375qyIDIlHL0CZdyg6rMpuzVUODCH8w0z5f7vkowetJ1ZL3hNtjJPcXYDO90KwU35mQttZ6cgMWsZL5y1wE2qSsachX71lm9-EXevMF9tX/s771/photo_2023-03-18_09-37-17%20(2).jpg

ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ SpiceJet បាននិយាយទៅកាន់កាសែត The Times of India ថា ច្បាប់អាកាសចរណ៍ឥណ្ឌាបានអនុញ្ញាតឱ្យអាកាសយានិក និងបុគ្គលិកបម្រើការនៅលើយន្តហោះអាចបរិភោគអាហារ និងភេសជ្ជៈនៅបន្ទប់អ្នកបើកបរបាន ប៉ុន្តែត្រូវតែគោរពតាមការណែនាំដ៏តឹងរ៉ឹង ដូចជា កែវទាំងអស់ត្រូវមានគម្របបិទ និងដាក់នៅលើថាសត្រឹមត្រូវ ដើម្បីចៀសវាងការកំពប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGSBcsjotUYjruWN-j_45HJEXxy5fZpDArqQm7_MElMsOqpY48qiYq-x3LDQhkrnS-qzg50rzDMime3Cb4-scUGlaTXTn43YfsnRimww_QWvccm8qZVY8Yq0YsfvHE-Pk6auOcB_4E-kXveVlck4qAb4-zun1wTqPy10vQSB41SUkgkVgJSHHDo2Lw/s706/photo_2023-03-18_09-37-17.jpg ប្រភព ៖ beartaiBRIEF