Home ព័ត៌មានកីឡា កីឡាក្នុងស្រុក អត់បានសម្រាកទេ! បាល់ទះកម្ពុជា នឹងប៉ះឥណ្ឌូនេសុីដណ្តើមមេដាយមាសក្នុងយប់នេះ

អត់បានសម្រាកទេ! បាល់ទះកម្ពុជា នឹងប៉ះឥណ្ឌូនេសុីដណ្តើមមេដាយមាសក្នុងយប់នេះ

160
0

នាយប់នេះ ក្រុមបាល់ទះកម្ពុជា នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រប៉ះជាមួយនឹងក្រុមខ្លាំងប្រចាំតំបន់អាសុីអាគ្នេយ៍ ឥណ្ឌូនេសុី ដែលពួកគេជាម្ចាស់មេដាយមាស១១សម័យលើវិញ្ញាសាបាល់ទះក្នុងសាលនេះ។

មុននឹងឡើងមកដល់វគ្គផ្តាច់ព័ត្រនេះ ក្រុមបាល់ទះកម្ពុជា បានធ្វើរឿងភ្ញាក់ផ្អើលបំផុតមួយ ដោយបានវាយបកយកឈ្នះថៃ ៣សិតទល់២ ខណៈដែលឥណ្ឌូនេសុីបំបាក់វៀតណាម ៣សិត០។May be an image of 6 people, people playing volleyball, people playing American football, crowd and text

សូមរំលឹកផងដែរថា កម្ពុជាយើងធ្លាប់បានបរាជ័យ ក្រោមថ្វីដៃឥណ្ឌូនេសុី ៣សិត០ កាលពីវគ្គជម្រុះក្នុងពូលរួចម្តងមកហើយ។ តែយ៉ាងណាមិញនៅក្នុងយប់នេះ តើថាកម្ពុជាអាចសាងប្រវត្តិសាស្ត្រថ្មីបានដែរឬយ៉ាងណា សូមមកចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅពហុកីឡដ្ឋានជាអូឡាំពិក វេលាម៉ោង៧ៈ៣០យប់៕May be an image of 6 people, people playing volleyball and text