Home Blog Page 1784

តើមនុស្សរៀបស្លា.ប់មើលឃើញអ្វីខ្លះ?

0

អ្នកវិទ្យាសាស្រ្តបានសិក្សាពិសោធន៍ទៅលើមនុស្សរៀបស្លាប់ នៅពេលមនុស្សម្នាក់ៗរៀបស្លាប់គេឃើញមានប្រតិកម្មផ្សេងៗគ្នា ដូច្នេះហើយតើមនុស្សរៀបស្លាប់អាចមើលឃើញអ្វីខ្លះ? ខាងក្រោមនេះជាចំណុចទាំង៧យ៉ាងដែលមនុស្សរៀបស្លាប់ធ្លាប់មើលឃើញ៖

១.ការឡើងទៅលើកាំជណ្ដើរ៖ មនុស្សជិតស្លាប់ភាគច្រើនពួកគេឃើញខ្លួនឯងកំពុងឡើងជណ្តើរដោយទិដ្ឋភាពច្បាស់មួយ។
២.ទទួលសារពីមនុស្សជិតដិត៖ មនុស្សដែលជិតស្លាប់ពួកគេបានឃើញខ្លួនឯងទៅស្និតស្នាលជាមួយមនុស្សម្នាក់ដែលគាត់បានបាត់បង់ជីវិតយូរណាស់មកហើយ។
៣.ការឃើញពន្លឺពណ៌ស៖ ពន្លឺពណ៌សគ្មានអ្វីគួឱ្យខ្លាចនោះទេ មនុស្សភាគច្រើនជឿថាពន្លឺនេះគឺជាឋានសួគ៌ឬជាសុគតិភព។
៤.ការឃើញទេវតាឬទេពអប្សរ៖ តាមការស្រាវបានរកឃើញថា មនុស្សដែលរៀបស្លាប់ពួកគេនឹងឃើញទេវតាឬទេពអប្សរនាំពួកគេហោះឡើងលើរហូតដែលគ្មានថ្ងៃបញ្ចប់។
៥.ឃើញភាពទទេស្អាត៖ នៅក្នុងសៀវភៅជាច្រើនដែលនិយាយពីការស្លាប់បានលើកឡើងថា នៅពេលស្លាប់ភ្លាមមនុស្សនឹងទៅដល់ឋានមួយដែលគ្មានអ្វីសោះ ឬគេហៅថានិទានដែលនៅទីនោះគ្មានការកើត គ្មានការស្លាប់ និយាយទៅគឺគ្មានអ្វីទាំងអស់។
៦.ព្រលឹងចេញពីរាងកាយរបស់ខ្លួន៖ ធ្លាប់តែមើលរឿង តែរឿងពិតក៏មានមែនដែរ មនុស្សដែលជិតស្លាប់ ព្រលឹងពួកគេបាននៅក្រៅខ្លួនហើយបានមើលត្រឹមតែរូបកាយខ្លួនឯងនឹងមនុស្សជុំវិញខ្លួនតែប៉ុណ្ណោះ ដែលពួកគេមិនអាចធ្វើអ្វីបាន។
៧.នឹករឿងកន្លង៖ នៅទីបំផុតមនុស្សដែលជិតស្លាប់បានមើលឃើញនៅរឿងអតីតកាលរបស់ខ្លួនកន្លងមក ដែលមានទាំងរឿងល្អនិងរឿងអាក្រក់ នៅពេលមនុស្សជិតស្លាប់បានឃើញរឿងអាក្រក់ជាច្រើននោះពួកគេមានប្រតិកម្មចម្លែកៗ ប៉ុន្តែបើពួកគេបានឃើញរឿងល្អៗនោះពួកគេនឹងស្ងប់សុខ៕Covid in Scotland: Nurse who 'nearly died' gets back to work - BBC News

តារាចម្រៀង អ៊ាម វន្នី លើកឡើងបែបនេះក្រោយបណ្ឌិតច្នៃម៉ូត ឯម រៀម ប្រដូចខ្លួនបញ្ចេញដើមទ្រូងទៅបុរសដទៃ

0

នៅមិនទាន់ថមថយកម្តៅនៅឡើយទេជុំវិញរឿងសំលៀកបំពាក់របស់បណ្ឌិតច្នៃម៉ូត ឯម រៀម បង្ហាញខ្លួននៅលើកម្រាលព្រំក្រហមក្នុងកម្មវិធីនាពេលកន្លងមកនេះ ដោយមានទាំងអ្នករិះគន់ និងមានទាំងអ្នកលើកទឹកចិត្ត។ ក្នុងនោះសាមីខ្លួនផ្ទាល់គឺលោក ឯម រៀម បានលើកឡើងថា ការស្លៀកពាក់របស់លោកដែលបញ្ចេញដើមទ្រូងនោះមិនខុសឆ្គងទេ គឺធ្វើដូចជាបុរសទូទៅ។ ការលើកឡើងបែបនេះ ក៏ធ្វើឱ្យតារាចម្រៀង អ៊ាម វន្នី នៅមិនសុខបានបង្ហាញយោបល់របស់ខ្លួនទៅកាន់រៀមច្បង ឯម រៀម ភ្លាមលើករណីនេះ។

ម្ចាស់បទ «រៀបការពេលណាអូន?» បានលើកឡើងថា «បងប្រុសធ្វើល្អបានច្រើនហើយ តែការខុសឆ្គងគង់គេចមិនផុតឡើយ ព្រោះយើងធ្វើឱ្យមហាជនមើល។ រូបប្រុសបីនាក់ខាងស្តាំ គេបញ្ចេញដើមទ្រូងដោយភាពអង់អាចជាបុរស មើលទៅមិនទាស់ភ្នែកទេ តែបងខុសប្លែកពីគេ ដោយបង្ហាញដើមទ្រូង តែព្រលែងខោ ពាក់ស្រោមបា និងស្រោមជើងបែបមនុស្សស្រី ទើបមើលទៅមហាជនទាស់ភ្នែក ព្រោះបើខាងក្រោមបែបទំនោរស្ទីលមនុស្សស្រី ខាងលើមិនគួរបង្ហាញទ្រូងទេ នេះជាមូលហេតុនៃបញ្ហា។ សង្ឃឹមថាការរិះគន់ទាំងឡាយដើម្បីការស្ថាបនា គឺមិនមែនជាន់ពន្លិចក្នុងនាមប្រជាជនខ្មែរតែមួយដូចគ្នា»។

គួរបញ្ជាក់ផងដែរថា ដ្បិតលោក ឯម រៀម និយមលេងស្ទីលខ្លួនស៊ិចស៊ី ពាក់ស្បែកជើងកែងដូចមនុស្សស្រីមែនពិត ប៉ុន្តែបណ្ឌិតច្នៃម៉ូតដែលបញ្ចប់ការសិក្សានៅប្រទេសបារាំងវ័យ៥៣ឆ្នាំរូបនេះ មានភរិយា២នាក់ និងកូនចំនួនពីរផងដែរ តែកន្លងមកលោកពុំសូវបញ្ចេញរឿងឯកជនឱ្យមហាជនដឹងច្រើនឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtACe1Sa8Sfg4qHq3NWkxyUdBIpqg_LLmC8FckG8ecKTA_VkJ8OZwShhJHpGg6_snmpMAYi-wejff-1hwXleJx380h-stJjNk_lqyLSAJogO3PXk7cA_lVju61-FixORoLMAVVRBLVoZNqHq4l5gkNZvYAouXAe9s5FV6DSS1DXQiLLsm5q1hYpLm/s2048/335716170_1355454241940258_4390966824360035060_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Nx9JXULSDDvCOU8m3iS54Oos7z_q-gJ0t3BVQoczb9b8twuvwzIN11ZVjhEh7SQoJfSu15jBihbArXLue1eZpiKR7WF5Rx8R-oWl5vS20MHuPj6HCkliikeC2pb6I2u-0TT4KUamAliRqg8JeOGVetl6jVmuUrk8ZZ7BNTA7yvLfi9x8cTlFgKgs/s1280/photo_2023-03-20_21-54-26.jpg

កង្វះកម្មករធ្វើការ យកអ្នកទោសមកជួយធ្វើការនៅខេត្តចន្ទបុរី

0

ប្រទេសថៃ ៖ លោក Thitinai Patikabut នាយកពន្ធនាគារក្នុងស្រុកថាម៉ៃ បាននាំអ្នកទោសចំនួន៣០នាក់មកជួយធ្វើការឱ្យក្រុមហ៊ុននាំចេញផ្លែឈើមួយកន្លែងស្ថិតនៅស្រុកមឿង ខេត្តចន្ទបុរី ប្រទេសថៃ ។ អ្នកទោសទាំងនេះត្រូវជួយរៀបចំផ្លែមង្ឈុតសម្រាប់លក់ចេញ ក្រោយពីក្រុមហ៊ុននេះខ្វះខាតកម្មករធ្វើការផ្នែកកសិកម្ម ជាពិសេស កម្មកររៀបចំផ្លែឈើសម្រាប់នាំចេញ ។

នាយកគ្រប់គ្រងក្រុមហ៊ុន Orasa Fruit Co., Ltd. លោក Monthon Pariwat បាននាំមន្ត្រីពន្ធនាគារដើរពិនិត្យមើលការរៀបចំផ្លែមង្ឃុតសម្រាប់នាំចេញ ។ លោកលើកឡើងថា បច្ចុប្បន្ន ផ្លែមង្ឃុតរបស់ប្រទេសថៃបានផ្តល់ទិន្នផលដើមរដូវ ហើយក្រុមហ៊ុនត្រូវការនាំចេញផ្លែមង្ឃុតជាច្រើនទៅកាន់ទីក្រុងក្វាងចូវ និងផ្សារ Giang Nan ដែលជាផ្សារធំបំផុតនៅប្រទេសចិន ។

លោក Monthon Pariwat បន្តថា មន្ត្រីពន្ធនាគារបានបញ្ជូនអ្នកទោសមកជួយជាកម្លាំងធ្វើការក្នុងក្រុមហ៊ុនរបស់លោក គឺនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតកម្លាំងកម្មករក្នុងក្រុមហ៊ុន ។ លើសពីនេះ អ្នកទោសនឹងជួយបញ្ជូនទិន្នផលកសិកម្មទៅកាន់ទីផ្សារ ជាពិសេស ក្នុងអំឡុងពេលទិន្នផលកសិកម្មត្រូវលក់ទៅកាន់ទីផ្សារក្នុងពេលតែមួយ ។

ចំណែកលោក Thitinai Patikabut នាយកពន្ធនាគារបានថ្លែងថា ពន្ធនាគារ និងក្រុមហ៊ុននាំចេញផ្លែឈើខេត្តចន្ទបុរី បានចុះកិច្ចព្រមព្រៀងសហការគ្នា ដោយខាងពន្ធនាគារបានផ្តល់កម្លាំងអ្នកទោសចំនួន៣០នាក់មកជួយរៀបចំផ្លែឈើក្នុងក្រុមហ៊ុន ខណៈពួកគេរង់ចាំការលើកលែងទោស ។ លោកបន្តថា បើក្រុមហ៊ុនត្រូវការកម្លាំងអ្នកទោសមកជួយការងារបន្ថែមទៀតនៅថ្ងៃក្រោយ ខាងពន្ធនាគាររីករាយនឹងបញ្ជូនអ្នកទោសមកជួយការងារនៅទីនេះ ។

នាយកពន្ធនាគារបន្តថា ពន្ធនាគារនឹងបញ្ជូនឆ្មាំគុកមកយាមអ្នកទោសនៅក្រុមហ៊ុនជារៀងរាល់ថ្ងៃផងដែរ ។ ការផ្តល់កម្លាំងអ្នកទោសមកជួយរៀបចំផ្លែឈើនេះ ដោយសារតែមើលឃើញថា ក្រុមហ៊ុនខ្វះខាតកម្លាំងពលកម្មជាខ្លាំង ជាពិសេស ខ្វះកម្មករមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ។

ជាមួយគ្នានេះ អ្នកទោសទាំង៣០នាក់កំពុងរង់ចាំការលើកលែងទោស ពួកគេអាចទទួលបានប្រាក់ចំណូល និងមានជំនាញរៀបចំផ្លែឈើ ។ ដូច្នេះ ពួកគេអាចទៅបង្កើតមុខរបរនៅថ្ងៃក្រោយបានបន្ទាប់ពីចេញពីគុក ៕ប្រភព ៖ khaosod

សមាជិកសភារបស់បក្សកាន់អំណាចនៅជប៉ុន ទៅជាន់ទឹកដីតៃវ៉ាន់ ផ្ដោតលើកិច្ចការសន្ដិសុខ

0

ទីក្រុងតៃប៉ិ៖ ដោយសារតែការភ័យខ្លាចនឹងឥទ្ធិពលយោធារបស់ចិន កំពុងតែកើនឡើង នៅក្នុងតំបន់ ធ្វើឲ្យគណបក្សគ្រប់គ្រងអំណាច នៅកោះតៃវ៉ាន់ និង ជប៉ុន គ្រោងនឹងជួបចរចាគ្នា ជារូបវន្ដ ជាលើកដំបូង នៅក្នុងទីក្រុងតៃប៉ិ ដោយផ្ដោតទៅលើបញ្ហាសន្ដិសុខ និង ការថែរក្សាសន្ដិភាព នៅច្រកសមុទ្រតៃវ៉ាន់ ហើយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងតែគ្រប់គ្រងអំណាចនៅតៃវ៉ាន់ នឹងជួបចរចាគ្នា នៅថ្ងៃអង្គារ ដោយផ្ដោតកិច្ចការយ៉ាងសំខាន់ លើការទូត និង ការពារជាតិ ២+២ ជាមួយនឹងសមាជិក គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTfkwjMVO9XnAnFk5AUUApydqYq25KIkZsDqhRZ6Za3i6CPcYDWtp5sGI3oY9Q_8wsTPARNAJTwqCOXdXx6vx52k8nG9xaRap4qm1wKAqQLiLjWSweq8EbJo13luKVUdlnc-iCVuGgothZK1cpEW2-THPQkNIzLCA6GaQ8lEi7DW1DU3O0jxPgzc2/s774/photo_2023-03-21_08-45-02.jpg

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានរាយការណ៍ ថា កិច្ចប្រជុំបិទទ្វារនេះ នឹងផ្តោតលើឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ជប៉ុន កំណែទម្រង់វិស័យការពារជាតិ និង យោធារបស់តៃវ៉ាន់ វឌ្ឍនភាពសម្រាប់កិច្ចសហប្រតិបត្តិការយោធារបស់តៃវ៉ាន់ ជាមួយសហរដ្ឋអាមេរិក ហើយស្ថានភាព នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង ច្រកសមុទ្រតៃវ៉ាន់។

លោក ឡូ ជី-ចេង (Lo Chih-cheng) និង លោក គួ គួ-វ៉ិន (Kuo Kuo-wen) តំណាងរាស្រ្ដរបស់តៃវ៉ាន់ មកពីគណបក្ស DPP នឹងជួបចរចាគ្នា ជាមួយនឹងលោក ហូរី អ៊ីវ៉ាវ (Horii Iwao) និង លោក កូគូបា កូណូស៊ូកេ (Kokuba Konosuke) តំណាងរាស្រ្ដរបស់ជប៉ុន មកពីគណបក្ស LDP ដែលបានមកដល់តៃវ៉ាន់ រួចហើយ។ គណបក្សទាំងពីរ ធ្លាប់រៀបចំព្រឹត្តិការណ៍ស្រដៀងគ្នា ដែរ នៅក្នុងខែសីហា និង ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែជំនួប នាពេលនេះ នឹងក្លាយជាការជជែកគ្នា ផ្ទាល់មុខគ្នា លើកដំបូង រវាងគណបក្សទាំងពីរ។

លោក ឡាយ ជីង-តេ (Lai Ching-te) ប្រធានគណបក្ស DPP បានបញ្ជាក់ ថា គាត់ចង់ទៅចរចា នៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ និង ជំរុញឱ្យកិច្ចពិភាក្សាទាំងនេះ ក្លាយជាសកម្មភាព ជាទៀងទាត់។

រហូតមកដល់ពេលនេះ ជប៉ុន មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការពង្រីកអំណាចយោធារបស់ចិន នៅក្នុងតំបន់។ ជាមួយគ្នានេះដែរ ក្រុងតូក្យូ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់ ដល់ការថែរក្សាសន្តិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrw71yLRBc5CJVVzBWIHzojFJV9GyMxC0UQyW-AO9Mk2qVtEKaNSWgR0T24KvmZ7-rLAatQz2YomKbue_qezMM0wh3CwJj5wVuSkxm51TOQ5YuYZS7qdxi5q2IkvgNzfEH5951MBiYMwERx3fHJCPE7oYrzZNe16oKo7B2I85jLxfTFLyW_4XPQ2qY/s1280/photo_2023-03-21_08-45-04.jpg

ដោយសារតែចិន កំពុងតែបង្កើនសម្ពាធកាន់តែខ្លាំងទៅលើតៃវ៉ាន់ រុស្ស៊ី កំពុងតែបន្ដធ្វើសង្គ្រាម នៅអ៊ុយក្រែន និង កូរ៉េខាង បាញ់មីស៊ីលមិនឈប់ឈរនោះ ទើបជប៉ុន បានដាក់ចេញផ្សាយនូវរបាយការណ៍យុទ្ធសាស្ត្រសន្តិសុខជាតិ និង ផែនការការពារជាតិថ្មីរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២២ រហូតនាំឲ្យមានការរិះគន់ ពីចិន និង រុស្ស៊ី។

ការផ្លាស់ប្ដូរឥរិយាបថ្មីដ៏គួរឲ្យកត់សម្គាល់បំផុតរបស់ក្រុងតូក្យូ នឹងអនុញ្ញាតឲ្យកងទ័ពជប៉ុន មានសមត្ថភាព វាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់ប្រទេសផ្សេងៗជាអមិត្ត ប្រសិនបើវាយប្រហារមកលើទឹកដីរបស់ជប៉ុន។ លើសពីនេះទៅទៀត ឯកសារទាំងនោះ បានកំណត់ អំពីការគំរាមកំហែងពីយោធារបស់ចិន ថា ជា«ការប្រឈមមុខ ជាយុទ្ធសាស្ត្រ ដែលមិនធ្លាប់មានពីមុនមក ហើយវាជាបញ្ហាប្រឈមមុខ ជាយុទ្ធសាស្ត្រដ៏ធំបំផុត នៅក្នុងការធានាសន្តិភាព និង សន្តិសុខរបស់ប្រទេសជប៉ុន ហើយសន្តិភាព និង ស្ថិរភាព សម្រាប់សហគមន៍អន្តរជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLCS8DGAb74mzSNpp80kkEaZGSMP16k07P6eTRvZxPvuwRIPFYjn-SNdaCAqdvwFjiBLMvTR4bewpmJDsHldjbYTHo-TwZMU8M_UuelIOCn5hnOd3b4wKbu1tboy11fXBtOySWirJ7jEvbSu_RkVXu7-RNzPFS5B534UR8N3og3r5_VHV3kWDm1NfO/s1280/photo_2023-03-21_08-45-10.jpg

ការដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខជាតិ និង ផែនការការពារជាតិថ្មីដ៏ធំសម្បើមរបស់ជប៉ុន បានជំរុញឲ្យរដ្ឋាភិបាលក្រុងតូក្យូ ក្រោមការដឹកនាំរបស់លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បាន បែងចែកថវិកា ចំនួន៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង ៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំមុននេះ។

ជាមួយនឹងការសម្រេចចិត្តបែបនេះ ជប៉ុន នឹងបង្កើននូវការទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ អាចវាយប្រហារ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបច្ចាមិត្ដ។ ការបង្កើតយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីបែបនេះរបស់ក្រុងតូក្យូ បានកើតឡើង ចំពេលចិនកំពុងតែគំរាមកំហែង ទៅលើកោះតៃវ៉ាន់ ខណៈរុស្ស៊ី កំពុងតែបន្ដឈ្លានពាន ទៅលើអ៊ុយក្រែន និង កូរ៉េខាងជើង កំពុងតែបង្កើនមហិច្ឆតា លើអាវុធមហាប្រល័យលោក ហើយបាញ់ផ្លោងមីស៊ីលឥតឈប់ឈរ បង្កឲ្យប៉ះពាល់ដល់សន្ដិសុខ ទាំងនៅក្នុងតំបន់ និង ពិភពលោក។

កូរ៉េខាងជើង កាលពីឆ្នាំ២០២២ បានបាញ់មីស៊ីលផ្លោង ចំនួន១គ្រាប់ ហោះរំលងប្រទេសជប៉ុន ខណៈចិន បានធ្វើសមយុទ្ធយោធា ឡោមព័ទ្ធកោះតៃវ៉ាន់ ហើយបានបាញ់មីស៊ីល ចំនួន១គ្រាប់ ធ្លាក់ចូលទៅក្នុងទឹកដីរបស់ជប៉ុន ក្រោយពេលក្រុងប៉េកាំង បានខឹងសម្បា ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ខណៈនៅធ្វើជាប្រធានសភាអាមេរិក បានទៅធ្វើ ទស្សនកិច្ច នៅ តៃវ៉ាន់ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkSVl4mz8ahGaDPMmpzfRgCGmWzUlWNr6Cj7UGodYaYuaJMOHVBZc3x6mYjv2Qzg4WPuHBOwqzU3ezphubaqXGYjczsa2rcfmBn-VqNmRUSGX88APb44yQhJAkYRoRDe1_FrU0lb5E6sAHmgYk0eZ51IjG7so-UGeaieLvJ5dq-nQa1hrJhBQ0i8eh/s1001/photo_2023-03-21_08-45-12.jpg

សម្លផាកនែងថៃទទួលបានចំណាត់ថ្នាក់ទី១ ជាសម្លឆ្ងាញ់បំផុតលើពិភពលោក

0

ប្រទេសថៃ ៖ TasteAtlas ជាគេហទំព័រល្បីឈ្មោះមួយខាងម្ហូបអាហារ និងភេសជ្ជៈនៅលើពិភពលោក បានប្រកាសលទ្ធផលការចាត់ចំណាត់ថ្នាក់ «ម្ហូបអាហារឆ្ងាញ់បំផុតនៅលើពិភពលោក» ឃើញថា «សម្លផាកនែង» ជាសម្លរបស់ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ជាសម្លឆ្ងាញ់ជាងគេនៅលើពិភពលោក ។Thai Instant Pot Panang Curry with Chicken - Paint The Kitchen Red

គេហទំព័រនេះក៏បានផ្តល់ហេតុផលនៃការចាត់ចំណាត់ថ្នាក់ថា សម្លផាក់នែង ជាសម្លរបស់ប្រទេសថៃមួយប្រភេទដែលមានទឹកសម្លខាប់ និងមានរសជាតិប្រៃលាយផ្អែមរបស់សណ្តែកដី ។ សម្លនេះបានដាក់បញ្ចូលគ្រឿងផ្សំជាច្រើនមុខដូចជា សាច់សត្វ ម្ទេសស្ងួត ស្លឹកក្រូចសើច ខ្ទិះដូង ជីវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម ស្លឹកគ្រៃ ត្រប់ពុធញ៉ង និងសណ្តែកដី ។ ចំណែកសាច់សត្វដែលគេយកមកស្ល គឺគេតែងយកសាច់គោ សាច់មាន់ សាច់ទា ហើយជាទូទៅ សម្លប្រភេទនេះ គេមិនដាក់បន្លែច្រើនមុខទេ ។Thai Panang Curry Chicken: Creamy Comfort Food | Eat the Heat

លើសពីនេះ សម្លរបស់ប្រទេសថៃមួយប្រភេទទៀត ក៏បានជាប់ចំណាត់ថ្នាក់ទី៨ ជាសម្លឆ្ងាញ់ជាងគេនៅលើពិភពលោកផងដែរ គឺ «សម្លម៉ាស់ម៉ាន់» ។ គេហទំព័រ TasteAtlas បានអធិប្បាយថា ក្នុងចំណោមសម្លរបស់ថៃទាំងអស់ សម្លម៉ាស់ម៉ាន់ល្បីល្បាញបំផុត ដោយសារវាមានលក្ខណៈពិសេសដូចជា មានក្លិនឈ្ងុយខ្លាំង និងប្លែកពីគេ ។ សម្លនេះធ្វើឡើងពីគ្រឿងផ្សំដូចជា ខ្ទិះដូង សាច់សត្វ ដំឡូងបារាំង និងគ្រឿងទេសដែលគេយកទៅកូរបញ្ចូលគ្នាឱ្យឈ្ងុយ ហើយខ្ទិះដូង គឺជាគ្រឿងផ្សំសំខាន់ជាងគេ ដែលសម្លប្រភេទនេះមិនអាចខ្វះបាន ។Recipe Chicken Panang Curry, Thai Cooking Class | BrassWok.com

ខាងក្រោមនេះ គឺជាសម្លបានជាប់ចំណាត់ថ្នាក់នៅលើពិភពលោក រួមមាន ៖
១-សម្លផាកនែង ប្រទេសថៃ
២-សម្លការីបែបជប៉ុន ប្រទេសជប៉ុន
៣-សម្លម៉ាឡា ប្រទេសចិន
៤-stew សាច់គោ ប្រទេសវៀតណាម
៥-Shahi Paneer ប្រទេសឥណ្ឌា
៦-Legim ប្រទេសហៃទី
៧-សម្លការី ប្រទេសជប៉ុន
៨-សម្លម៉ាស់ម៉ាន់ ប្រទេសថៃ
៩-Keema ប្រទេសឥណ្ឌា
១០-Hunkar begendi ប្រទេសតួកគី

ប្រភព ៖ Starvingtime

ឧស្សាហ៍ឆេះរថយន្តលើផ្លូវល្បឿនលឿនពេក ក្រសួងសាធារណការណែនាំចំណុចទាំងនេះដើម្បីបញ្ចៀសគ្រោះថ្នាក់

0

រយៈពេលចុងក្រោយនេះរថយន្តមួយចំនួនដែលបានបើកបរលើផ្លូវល្បឿនលឿនរងគ្រោះថ្នាក់ឆេះយានជំនិះរបស់ខ្លួនជាបន្តបន្ទាប់ បណ្តាលឱ្យពលរដ្ឋបង្ហាញនូវភាពព្រួយបារម្ភចំពោះបញ្ហាទាំងនេះ។ ដោយសារតែករណីឆេះរថយន្តលើផ្លូវល្បឿនលឿនចេះតែកើតមានឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkDgwIOhVn926kcA2BG12I4Av76g74dOnVRe8GsS6jBBK1SYNWF1RiZ6R-2SnhLpVSEEorBbSZRJ3vceWhzeRRIhtpxGYrFx8NkVq7AlKwJHPSk2bJxOB0HZqv0gZtO2u_w844fpNPbq62oDSPwSigWVZBD8dzvFf2OfVXnxxETlIuy5kKg9kar0-a/s1276/335452070_202713029035760_3572100487707157980_n.jpg

តាមការឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ ចាប់ពីខែ វិច្ឆិកា ២០២២ ដល់ខែ កុម្ភៈ ២០២៣កន្លងមកនេះ។ ក្នុងនោះគេសង្កេតឃើញថាមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម ដែលកត្តាទាំងនេះអាចបណ្តាលឱ្យមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqqa3eBU4zn1wHscQKXq_qj-Qr4E0h6Q1LZvga_fGUMHzmcwllBn2mgMcxVETtUF04r2M8CuwLTuuxOYgn9cLXOSOX_zLeVQEZIH3hlHvof1EgSk7ViQMO_VYJqew_8N_0aCA50NbID3FR8f9qvBQj4FOErThgfJjwqPUHoVdutC27NMbZfURkqCm/s1280/335404997_1155636945099441_2762553067934901717_n.jpg

ដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយ ក្រសួងសាធារណការបានណែនាំ និងក្រើនរម្លឹកដល់ ប្រជាពលរដ្ឋ នូវចំណុចមួយចំនួនដូចជា៖ សូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ គោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់ យល់ដឹងពីលក្ខខណ្ឌប្រើប្រាស់ផ្លូវល្បឿនលឿន និងការប្រើប្រាស់គន្លងឱ្យបានត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggg52E-wkIhytzREa3Dg5aNxt0Ujq56yx7YalEBHWbqcJZWN6B0afl5oegsV00pkSa8g3VI1n4PWwVqozygo5-ph1wyS_lYo6vIuhUsDT2NQPY9_XTFeEEN2Pakf2JVVQbrsVwds91XVFFXEb6zqIU5OOO5FgFTpe47isYHLQQdOfCFAKsZt_IoEqV/s1280/335421343_1185866385390953_2386953016224410813_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6IBfL7Pmst8GiWurwPVr_r-cldDApq4yk42J1xPOj4EShdXgrgXBBDjvoi_0b95nnmDTVzA7saWhAiobkKl44LtyK5hqOkHAHtxBCwxzH3zJaG6yI5brFhgc7-Ow3qNeM_Hou-efOHAv2yYyXBwEg9xkzKH74WsEDT1e-nWqnB42-qCGlIl4VTUtF/s1280/335486164_237164992175927_8717491706200963511_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzvBNl7u9df2d3AyExVh1XdgmBVWJUf-Ws6WGUJNPmujoQoY9YrorqlNgUNjIIGh__70GHHiVxo1p8rNhicKSXymXUYdN0M4zz9_mMKfAkZUmGRr0dTpqlSY8xNhB1nvIM_-AZlhkZKEW15S_qxiR5mqmWMRxE9FX57zebIJG1qidXVluOd-j01tO/s1280/335596653_1520713012090032_2900750684827031767_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeklVhIfCMKPGNFb6przAZI8NYVW-jl2EsTePOAY-IIgIjECUYgViqFhbAa8oitkAXNxC4ddlIdmjYLNCkWEP9O4vfaaVmqMSKpCqv12wY4hVuijWzKGo484FYnwIB18pWfB-AGXdglkcMqu-8kWeSgDlLty4zMQlUNQpyrZvfzuwQr4FYBrzI31X7/s1280/336489448_187043540708764_8498185684705838057_n.jpg

កាលវិភាគនៃដំណើរគោចរណ៍ភ្លើងគប់សុីហ្គេម ទៅកាន់ប្រទេសសមាជិកអាស៊ាន

0

ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ក្នុងឋានៈជាម្ចាស់​ផ្ទះ​​រៀប​ចំ​​ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កំពុងត្រៀមរៀបចំ ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ក្រោយពីចេញ ពីប្រទេសកម្ពុជាព្រះអគ្គិជ័យកីឡា (ភ្លើងគប់សុីហ្គេម) នឹងត្រូវដឹកតាមជើងយន្តហោះទៅកាន់ប្រទេសវៀតណាមនៅថ្ងៃស្អែក។

  • ចេញពីវៀតណាមទៅប្រទេសហ្វីលីពីន
  • ចេញពីប្រទេសហ្វីលីពីន ទៅកាន់ប្រុយណេ ដារ៉ូសាឡឹម
  • ចេញពីប្រុយណេ ដារ៉ូសាឡឹម ទៅកាន់ប្រទេសឥណ្ឌូនេសុី
  • ចេញពីប្រទេសឥណ្ឌូនេសុី ទៅកាន់ប្រទេសទីម័រ លេស
  • ចេញពីប្រទេសទីម័រ លេស ទៅកាន់សិង្ហបុរី
  • ចេញពីសិង្ហបុរី ទៅកាន់ប្រទេសថៃ
  • ចេញពីប្រទេសថៃ ទៅកាន់មីយ៉ាន់ម៉ា
  • ចេញពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសឡាវ
  • ចេញពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា តាមខេត្តស្ទឹងត្រែង
  • ចេញពីស្ទឹងត្រែង ត្រូវដង្ហែរតាមខេត្តនៃបឹងទន្លេសាប មុនពេលចូលមកពហុកីឡដ្ឋានមរតកតេជោ៕

កម្ពុជា អាចមានភ្លៀងធ្លាក់ដោយអន្លើ និងកំដៅកើនឡើង

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា កម្ពុជា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ និងកំដៅកើនឡើង។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។

ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °Cសីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

២៖ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °Cអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

៣៖ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °Cសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiO5LBAW-S5OKsUiIGU-UTUZ0ohNXDusvpJGyniT6WCGsehyjvoP3VCQTqdeiT5yQCBxOgqe1hGaer4wHMXsBsIIdNrSQIlxVNkRi7q9DuSG8Qv6ABOljWKPr_E665XGsB-V6Bat61rtIGyFO8mc3yW8WAaUPHWK6K6lkQm2ZaZQk06R5FxyArf5B/s1280/photo_2023-03-21_08-42-37.jpg

អីយ៉ាស់ ! វៀតណាមថានឹងធ្វើឱ្យខ្លួនក្លាយជាប្រទេសឧស្សាហកម្មទំនើប

0

ប្រទេសវៀតណាម ៖ វៀតណាមបានដាក់គោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបមួយ ដែលនឹងមានសមត្ថភាពអាចប្រកួតប្រជែងក្នុងផ្នែកឧស្សាហកម្ម និងសម្រេចបាននូវតម្លៃឧស្សាហកម្មខ្ពស់នៅលើពិភពលោកក្នុងឆ្នាំ២០៣០ ខាងមុខ ។ ប្រទេសវៀតណាមបានគោលដៅនេះក្នុងផែនការមេរបស់ខ្លួន ស្តីពីការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលទទួលបានការអនុម័តពីលោកនាយករដ្ឋមន្ត្រី ។Vietnam rising to new position with new footing, new desire | Politics |  Vietnam+ (VietnamPlus)

តាមរយៈផែនការមេនេះ ប្រទេសវៀតណាមសង្ឃឹមថា នឹងមានការរីកលូតលាស់ជាមធ្យមក្នុងតម្លៃបន្ថែមឧស្សាហកម្មស្មើនឹង៨,៥% ជារៀងរាល់ឆ្នាំ ហើយឧស្សាហកម្មផលិតកម្ម និងកែច្នៃស្មើប្រមាណ៣០% របស់ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣០ ។ ចំណែកកំណើនការនាំចេញប្រចាំឆ្នាំវិញ វៀតណាមបានដាក់គោលដៅពី៦% ទៅ៨% ខណៈការលក់រាយសរុបនឹងកើនឡើងពី១៣% ទៅ១៣,៥% ក្នុងមួយឆ្នាំផងដែរ ។Vietnam to build a modern and sustainable agriculture economy by 2030 | The  Star

ក្រៅពីនេះ ប្រទេសវៀតណាមក៏មានគោលដៅសម្រេចបាននូវកំណើនផលិតកម្មប្រចាំឆ្នាំ នៅក្នុងសហគ្រាសឧស្សាហកម្មស្មើប្រមាណ៧,៥% និងមានសន្ទស្សន៍ផលិតកម្មកើនឡើងពី៨,៥% ទៅ៩% ក្នុងមួយឆ្នាំ ។ លើសពីនេះ វៀតណាមបានដាក់គោលដៅការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម និងថាមពល រហូតដល់ទីផ្សារក្នុងប្រទេស រួមទាំងការបង្កើនសមាហរណកម្មនៅលើពិភពលោក ៕ Around 21 million Vietnamese will join the middle class by 2030ប្រភព ៖ AEC Connect

ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមដង្ហែភ្លើងគប់ស៊ីហ្គេម

0

ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ក្នុងឋានៈជាម្ចាស់​ផ្ទះ​​រៀប​ចំ​​ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កំពុងត្រៀមរៀបចំ ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។May be an image of outdoors

ក្នុងឱកាសដ៏មហា​វិសេសវិសាល និង​កិត្តិយសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាទាំងពីរខាងលើ ដែលនឹង​ប្រារព្ធ​​វេលាព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្ដារបែនបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រះ​អគ្គិ​ជ័យ​កីឡា នឹងត្រូវបានរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីរត់ដង្ហែយក​​ទៅ​កាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជានិមិត្តរូបនៃការ​បំផុសចលនាឱ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ ត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា៕

ព្រះរាជកម្មវិធី