Home ព័ត៌មានជាតិ អ្នកស្រី ប្រាក់ សម្ផស្ស ជាធនធានសំខាន់បំពេញកាតព្វកិច្ចជូនជាតិជាម្ចាស់សំឡេងនៅក្រោយមហាព្រឹត្តិការណ៍បើកស៊ីហ្គេម

អ្នកស្រី ប្រាក់ សម្ផស្ស ជាធនធានសំខាន់បំពេញកាតព្វកិច្ចជូនជាតិជាម្ចាស់សំឡេងនៅក្រោយមហាព្រឹត្តិការណ៍បើកស៊ីហ្គេម

152
0

រាល់កម្មវិធីថ្នាក់ជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាធំៗ ពិធីការិនីចាស់វស្សា អ្នកស្រី ប្រាក់ សម្ផស្ស គឺជាធនធានសំខាន់ដែលថ្នាក់ដឹកនាំផ្តល់តួនាទី និងទំនុកចិត្តសម្រាប់ធ្វើការអធិប្បាយនៅក្នុងកម្មវិធី។ ជាក់ស្តែង ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកស្រី ប្រាក់ សម្ផស្ស ជាម្ចាស់សំឡេងនៅក្រោយមហាព្រឹត្តិការណ៍ដ៏សំខាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPa-yaG82Su9LMKm04Vwb6Lg2EuiFT0xD_s5GiS0kHFgFfZ05STIB7nT6Tf8ylVx7or3JeeuXKPEMv4bsk5MF0U4LNg0iVdCZCpb2AtRbVv2Y6_LUfBYYDABb306C1Y9NgBgB58csso7-zRmp6LWGCdfCGPld6E4vr0v8rETwa1gHgPezrewYLm6K/s960/296285820_1225981931568617_1988264085329455807_n.jpg

អ្នកស្រី ប្រាក់ សម្ផស្ស គឺជាអតីតកីឡាការិនីបាល់ទះ ហើយអ្នកស្រីត្រូវបានគេស្គាល់ថា ជា MC (គណៈចាត់តាំងកម្មវិធី) ផ្នែកកីឡា ដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា តែងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាធំៗ ដោយបទពិសោធន៍លើផ្នែកកីឡាអ្នកស្រីប្រឡូកជាង៤០ឆ្នាំមកហើយ។ ពាក្យពេចន៍ការអធិប្បាយរបស់ពិធីការិនីចាស់វស្សារូបនេះតែងតែទទួលបានការកោតសរសើរពីមហាជន។

តួយ៉ាង សំឡេងនៅពីក្រោយមហាព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ គឺជាសំឡេងរបស់អ្នកស្រី ប្រាក់ សម្ផស្ស ដែលបានញុំាងឱ្យកម្មវិធីកាន់តែជក់ចិត្តដិតអារម្មណ៍ រាល់ការអធិប្បាយ ប្រកាសឈ្មោះថ្នាក់ដឹកនាំ គណៈអធិបតី និងការសម្តែងផ្សេងៗប្រកដដោយភាពល្អអស្ចារ្យ ដែលមហាជនកំពុងផ្ទុះការកោតសរសើរយ៉ាងខ្លាំងដល់អ្នកស្រី ព្រមទាំងលើកឡើងថា ពិធីការិនី ប្រាក់ សម្ផស្ស ជាធនធានសំខាន់ម្នាក់សម្រាប់ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZWn9D8kSyHSO9ipWaAi5lE1FOpdTU-c1KO2JKfdHYTez2Ip51hkXTzOCBppJjnxaaGLMzaIQO_-p7IMEX9uDvNP62ISYo4izlfWFL7TEpVo_rReQuhoObLlIqt5-olLcTt-qq2x3e3ya0oDdmCntQo8JomAEv0Bgzq3GpsbTxdcitCf2NQTPTsRI/s960/340005687_670476974881591_275549327602401968_n.jpg

គួរបញ្ជាក់ផងដែរថា នាព្រឹត្តិការណ៍បើកស៊ីហ្គេមកាលពីពេលថ្មីៗនេះក៏មានការចូលរួមពីពិធីករ លោក ជា វណ្ណារិទ្ធ និងពិធីករ-ពិធីការិនី ផ្សេងទៀត ខណៈកម្មវិធីពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏មានវត្តមានអ្នកស្រី ប្រាក់ សម្ផស្ស ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMKVl7hcuZfJNVCtDZpZsWjLDcLvmKKebi3cIQBB5pucIPIvefX2XgPHUPo3nsJ0h9LC-XPGCL20Lw9xJIZSLgLAQz0A7nWxZls9YCKQgPvuqTX8WciE9x627o5c2JprQKjvTJVmPlXjJ9LF2fOuTUStDpJJpq5BccOI0dYfnpD3M7OOUq3OFo46WO/s2048/316419444_1309286823238127_4294611017143212408_n.jpg