Home ព័ត៌មានអន្តរជាតិ តម្លៃម្ហូបអាហារកើនឡើងក្រោយសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ

តម្លៃម្ហូបអាហារកើនឡើងក្រោយសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ

58
0

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បង្ហាញថា សន្ទស្សន៍តម្លៃម្ហូបអាហារលើពិភពលោកនៅខែមេសា ឆ្នាំ២០២៣ បានកើនឡើងខ្ពស់ជាលើកដំបូង បើធៀបនឹងខែមីនា ។ ការកើនឡើងនៃតម្លៃម្ហូបអាហារនេះ ដោយសារសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ដែលធ្វើឱ្យតម្រូវការម្ហូបអាហារកើនឡើង ។

អង្គការ FAO បង្ហាញថា សន្ទស្សន៍តម្លៃម្ហូបអាហារលើពិភពលោកនៅខែមេសា ឆ្នាំ២០២៣ បានកើនឡើងជាមធ្យមស្មើ១២៧,២ ច្រើនជាងខែមីនា ដែលស្មើត្រឹមតែ១២៦,៩ ប៉ុន្តែវាបានកើនឡើង២០% ពីស្ថិតិខ្ពស់បំផុតកាលពីខែមីនា ឆ្នាំ២០២២ ក្រោយពីប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។ សន្ទស្សន៍តម្លៃម្ហូបអាហារលើពិភពលោក បានកើនឡើងនៅខែមេសា ឆ្លុះបញ្ចាំងឱ្យឃើញថា តម្លៃស្ករ សាច់សត្វ និងអង្ករបានកើនឡើង ខណៈតម្លៃទឹកដោះគោ និងប្រេងសណ្តែកធ្លាក់ចុះ ។Specialty Food Market Research Reveals Tracking, Forecasting | Food  Engineering

ប្រធានសេដ្ឋវិទូរបស់អង្គការ FAO ថ្លែងថា ៖ «ខណៈសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញក្រោយពីបានធ្លាក់ចុះនាពេលកន្លងមក តម្រូវការម្ហូបអាហារបានកើនឡើង និងបណ្តាលឱ្យមានការដាក់សម្ពាធលើតម្លៃម្ហូបអាហារ» ។

សន្ទស្សន៍តម្លៃស្ករនៅខែមេសា បានកើនឡើង១៧,៦% ជាកម្រិតមួយខ្ពស់ចាប់ពីខែតុលា ឆ្នាំ២០១១ ។ អង្គការ FAO ថា ការកើនឡើងនៃសន្ទស្សន៍តម្លៃស្ករ ត្រូវបានគេបារម្ភថា មានបញ្ហាក្នុងផ្នែកផ្គត់ផ្គង់ ក្រោយពីគេព្យាករណ៍ពីផលិតកម្មធ្លាក់ចុះនៅប្រទេសឥណ្ឌា និងចិន រួមទាំងផលិតកម្មរបស់ថៃ និងសហភាពអឺរ៉ុបផងដែរ ដែលធ្លាក់ចុះខុសពីការរំពឹងទុកនាពេលមុននេះ ។Specialty food sales swell to $175 billion | Supermarket News

ចំណែកសន្ទស្សន៍តម្លៃសាច់សត្វបានកើនឡើង១,៣% បើធៀបពីមួយខែទៅមួយខែ ខណៈសន្ទស្សន៍តម្លៃទឹកដោះគោស្រស់ធ្លាក់ចុះ១,៧%, សន្ទស្សន៍តម្លៃបន្លែធ្លាក់ចុះ១,៣% និងសន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិធ្លាក់ចុះ១,៧% ។ ដូច្នេះ តម្លៃគ្រាប់ធញ្ញជាតិទាំងអស់ក្នុងទីផ្សារពិភពលោក ធ្លាក់ចុះច្រើនជាងតម្លៃអង្ករដែលបានកើនឡើង ។

ក្រៅពីនេះ តម្លៃអង្ករកើនឡើង គឺជារឿងគួរឱ្យបារម្ភយ៉ាងខ្លាំង និងត្រូវបន្តសុពលភាពកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅជាថ្មី (ជាកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ) ដើម្បីចៀសវាងមិនឱ្យតម្លៃស្រូវសាលី និងពោតសម្រាប់ធ្វើចំណីសត្វកើនឡើង ។How is the Grocery Store Footprint Changing? | Current - GLI Brands

ក្នុងរបាយការណ៍ទាក់ទងនឹងការផ្គត់ផ្គង់ និងតម្រូវការគ្រាប់ធញ្ញជាតិ អង្គការ FAO រំពឹងថា ទិន្នផលផលិតស្រូវសាលីលើពិភពលោកក្នុងឆ្នាំ២០២៣ គឺស្មើ៧៨៥លានតោន ដែលទាបជាងទិន្នផលផលិតក្នុងឆ្នាំ២០២២ បន្តិច ប៉ុន្តែវាជាទិន្នផលច្រើនមួយស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៃស្ថិតិទិន្នផលស្រូវសាលី ។ ចំណែកការប្រើប្រាស់គ្រាប់ធញ្ញជាតិលើពិភពលោក ចាប់ពីឆ្នាំ២០២២-២០២៣ ស្មើនឹង២.៧៨០លានតោន ៕ ប្រភព ៖ bangkokbiznews