បច្ចេកវិទ្យាឌីជីថល និងឧបករណ៍អេឡិចត្រូនិកបានចូលមកមានឥទ្ធិពលក្នុងការរស់នៅនាពេលបច្ចុប្បន្ន ហើយការអភិវឌ្ឍ និងការផលិតឧបករណ៍ប្រើប្រាស់ផ្សេងៗបានកើនឡើងជាបន្តបន្ទាប់ ។ គេសង្កេតឃើញថា មានការចេញម៉ូតទូរស័ព្ទដៃថ្មីៗជារៀងរាល់ឆ្នាំ ខណៈកុំព្យូទ័រត្រូវបានគេអភិវឌ្ឍន៍ hardware ជាបន្តបន្ទាប់ ។ លើសពីនេះ គេបានអភិវឌ្ឍន៍សម្ភារៈអគ្គិសនីជាច្រើនម៉ូតច្រើនបែប ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនកាន់តែច្រើនឡើង ។Can we fix our way out of the growing e-waste problem? - BBC News

ទោះយ៉ាងណា ការអភិវឌ្ឍបច្ចេកវិទ្យា និងការផលិតឧបករណ៍ប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ មិនបានបង្កើតប្រយោជន៍តែម្យ៉ាងទេ ប៉ុន្តែវាបានបង្កើនបរិមាណសំរាមអេឡិចត្រូនិកកាន់តែច្រើនជារៀងរាល់ថ្ងៃ រហូតក្លាយជាបញ្ហាដែលគ្រប់គ្នានឹកស្មានមិនដល់ ។ បញ្ហាសំរាមអេឡិចត្រូនិកបានចូលមកមានចំណែកក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែមនុស្សមួយចំនួនមិនយល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះទេ ហើយពួកគេគិតថា វាជារឿងនៅឆ្ងាយពីខ្លួន ប៉ុន្តែការពិត បញ្ហាសំរាមនេះខ្លាំងក្លាហួសពីការស្មានទៅទៀត ។Tackling the Challenge of E-waste – News

Global E-waste Monitor (GEM) បង្ហាញថា នៅទូទាំងពិភពលោកបានផលិតសំរាមអេឡិចត្រូនិកចំនួន៥៣,៦លានតោន ឬប្រមាណ៧,៣គីឡូក្រាមក្នុងម្នាក់ ។ ក្នុងនោះនៅទ្វីបអាស៊ីបានបង្កើតសំរាមច្រើនបំផុតស្មើនឹង២៤,៩លានតោន បន្ទាប់មក គឺទ្វីបអាមេរិក និងអឺរ៉ុប មានសំរាមចំនួន១៣,១លានតោន និង១២លានតោន តាមលំដាប់ ។What Factors Affect Safe Electronic Waste Disposal?

ក្រៅពីនេះ តាមទិន្នន័យពី GWI និង The Roundup បានប៉ាន់ស្មានបរិមាណសំរាមអេឡិចត្រូនិកនៅឆ្នាំ២០៣០ ថា នឹងកើនឡើងរហូតដល់៧៤លានតោន ហើយវានឹងកើនឡើងជាបន្តបន្ទាប់ ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារការធ្វើការពីផ្ទះ (Work from home) ។The biggest problem with e-waste? What we don't know. | Ensia

សរុបមក មូលហេតុចម្បងនៃការកើនឡើងសំរាមអេឡិចត្រូនិក គឺដោយសារឥរិយាបថទូទៅរបស់មនុស្សក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះកើនឡើង, សមត្ថភាពការទិញ ឬការប្រើប្រាស់ឧបករណ៍ទាំងនេះកាន់តែច្រើន ។ លើសពីនេះ ការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យារីកចម្រើនកាន់តែខ្លាំង បានធ្វើឱ្យការប្រើប្រាស់ឧបករណ៍ទាំងនេះមានបរិមាណច្រើនលើសលប់ ៕ ប្រភព ៖ bangkokbiznews