ទោះមិនសម្តៅចំៗចំពោះអ្នកគាំទ្រកម្ពុជាមួយចំនួនដែលបានប្រើកាយវិការមិនទំនងក្រោមកម្ពុជាអាចយកឈ្នះថៃក្នុងប្រភេទកីឡាបាល់ទះក្នុងសាល និងការយករូបកីឡាបាត់ទាត់របស់ប្រទេសដទៃមក Troll ព្រោះតែការចាញ់ ប៉ុន្តែការលើកឡើងរបស់តារាចម្រៀង ជី ដេវីត ពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកគាំទ្រកម្ពុជាចំពោះឥរិយាបថរបស់ខ្លួនទៅលើប្រទេសដទៃក្នុងនាមយើងជាម្ចាស់ផ្ទះ។

No photo description available.ក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជាបានបំបាក់ក្រុមជម្រើសជាតិបាល់ទះថៃក្នុងលទ្ធផល ៣សិតទល់២ ដែលធ្វើឱ្យកម្ពុជាបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនមានឱកាសដណ្តើមមេដាយមាសលើកដំបូងដែលនឹងត្រូវប៉ះក្រុមជើងខ្លាំងឥណ្ឌូណេស៊ី។ លទ្ធផលដែលអាចបំបែកប្រវត្តិសាស្រ្តនេះ ធ្វើឱ្យមហាជនបានបង្ហាញសប្បាយចិត្តយ៉ាងខ្លាំងក្នុងលទ្ធផលដ៏ប្រសើរនេះ។ ទោះយ៉ាងណា អ្នកគាំទ្រកម្ពុជាមួយចំនួនបានបង្ហាញឥរិយាបថមិនទំនងទៅលើប្រទេសដទៃដែលអាចនាំឱ្យប៉ះពាល់ដល់ប្រទេសទាំងមូលក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទោះបីជាប្រទេសយើងនិងអ្នកជិតខាងកម្ពុជាមានភាពចម្រូងចម្រាស់យ៉ាងណា ព្រោះការបង្ហាញឥរិយាបថ ស្រែកដាក់ប្រទេសដទៃជាឥរិយាបថមិនសមរម្យដែលពុំគួរឱ្យកើតមាន។No photo description available.

ជាមួយគ្នានេះ តារាចម្រៀង ជី ដេវីត ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជនតាមរយៈបទចម្រៀង «មហានគរ» បានបង្ហោះសារមួយនៅលើបណ្តាញសង្គមដែលអាចឱ្យអ្នកគាំទ្រកម្ពុជាគិតពិចារណាបានក្នុងនាមយើងជាម្ចាស់ផ្ទះតើយើងគួរបង្ហាញឥរិយាបថបែបណាទៅកាន់ភ្ញៀវដែលមកប្រទេសយើង។

តាមរយៈសាររបស់តារាចម្រៀងខាងលើនៅព្រឹកថ្ងៃទី៨ ខែឧសភា បានរៀបរាប់យ៉ាងដូច្នេះថា «ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច ។ ចេះឯងអោយក្រែងចេះគេ ។ ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ។ អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។ ជូនពរអោយបងប្អូន កីឡាករ កីឡាការនី អត្តពលិក កម្ពុជាទទួលបានជោគជ័យក្នុងថ្ងៃនេះ ចូរកុំភ្លេចឥរិយាបទរបស់ពួកយើងចំពោះភ្ញៀវក្នុងកាលៈទេសៈនេះយើងជាម្ចាស់ផ្ទះ។ ជោគជ័យរបស់កម្ពុជាកំពុងត្រូវបានចារឹកក្នុងទំព័រប្រវត្តិសស្រ្តថ្មីហើយ» ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgthX-EU9dD8FpgEieIxsT7y6sVmfP2VOTzywnQhEceWNkHlQQQMLNnpJ1k8ufjCIFxmmcrK9QbA2xXPb26A0eDXuzj21KOCSgz2eNKGtoadwsxuyNj8o7JJ8nxblqButjqu1m7-959ZYXPh_4lNNoFz6tIJL2x2Pdb9BhJRUzojZGjB-zb0zZWrI/s672/Capture%20(10).PNG