Home Blog Page 177

សួនរុក្ខជាតិអង្គរ ជាមជ្ឈមណ្ឌលរុក្ខជាតិដ៏ធំ កំពុងទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

0

សួនរុក្ខជាតិអង្គរ ឬភាសាអង់គ្លេសហៅថា Angkor Botanical Garden ជាទីតាំងទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅកណ្ដាលក្រុងសៀមរាប។ សួននេះមានទំហំផ្ទៃដីជាង ១៥ ហិចតា ជាមួយបណ្ដុំរុក្ខជាតិរាប់ម៉ឺនដើម រួមទាំងពូជច្រើនជាង ៥០០ ប្រភេទ ដែលកំពុងពេញនិយម សម្រាប់ភ្ញៀវទេសចរណ៍ទៅទស្សនា និងសិក្សាស្វែងយល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJQfbhN5pcVF61ITxUsuLjHwnfYSA3A-NXnH68YhEk0eLes031EN193rzNlDALSFzh_dDhxVChyVJeD4XTbrjVxSPUeaHgBOEYPxNxHEe40HlKxImsTArghktmRVNOuUZdZhutAAwVbA5J4YxNhNl5WnghFJuEZU7xXAgNF9_nXVDhUIXb01FBx0uoAGTS/s1280/photo_2025-12-01_10-08-02.jpg

ចាប់តាំងពីបើកដំណើររ នៅឆ្នាំ ២០២២ មកសួនរុក្ខជាតិអង្គរត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាតំបន់ឬគោលដៅទេសចរណ៍ និងពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ ក្រៅពីទស្សនាប្រាង្គប្រាសាទនានានៅខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifegoUv2EmZfRXoOcm0AmSUZKyEFaKDCFS2owTVwY6QQ-CxAcfjA2DWfZB1ZPUAlKiOMe_Y2G2Z5laHmuZVOzW_LTyTvxflQ2rJEkVyjqsrtxpy8TTCG4K0bxJK9oYua62oSFQRGw41oTsW8d2K5qDGNpUy9FoU5aiiJjVH2DB4dn9Oj_-Ivs2uxB1COPW/s960/photo_2025-12-01_10-07-58%20(2).jpg

បើតាមលោក លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា សួនអម្បូរត្នោត សួនលំនៅស្ថានខែ្មរ និងសត្វព្រៃជាដើម។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ក្នុងការថែទាំ និងរៀបចំ រហូតមានការវិវត្តរីកចម្រើនថ្មីៗ ដូចជា៖ សួនផ្កាកូលាប និងសួនកេសកូល ក៏បានបង្កើតបន្ថែម រហូតមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាជាហូរហែ។ ចាប់តាំងពីបើកដំណើរការមក ៣ឆ្នាំ ទេសចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ៦០ម៉ឺននាក់ហើយ បានចូលមកទស្សនានៅសួនរុក្ខជាតិនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnKx7fPvL2T3W3Twgnw-Rdthp_Ig_bcjDwcb5Sbapv_ELmLa0P0U8PK7joiAtFvaDw0RoSgmWhku3H9ZkBiZ3dTrKedMhx0hhv73Jqz8Q78N1v1-Red3bdOFame_wCUlRXudX-Zmjcp1I0-RKruZwCvHVYIVi0JyeYXW22UXuz4Bu3ZAonnzVFt1y2yxyv/s960/photo_2025-12-01_10-07-58.jpg

លោកបន្តថាសួនរុក្ខជាតិអង្គរ គឺជាមជ្ឈមណ្ឌលមួយ ដែលប្រមូលផ្តុំទៅដោយរុក្ខជាតិកម្រៗ ជិតផុតពូជជាច្រើនប្រភេទ ដោយរុក្ខជាតិខ្លះ ភ្ញៀវទេសចរនៅមិនទាន់បានស្គាល់នៅឡើយនោះទេ។ ហេតុដូច្នេះទេសចរ មិនត្រឹមតែអាចទស្សនា ដើម្បីទទួលបានអារម្មណ៍ថ្មីប្លែកជាមួយទេសភាពបៃតង សត្វកម្រៗប៉ុណ្ណោះទេ ប៉ុន្តែសួនរុក្ខជាតិអង្គរ ជាទីតាំងសិក្សាស្រាវជ្រាវបន្ថែម សម្រាប់សិស្សានុសិស្សថែមទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLQerLsEHTMkGtTsb3FTHT0R5m28hR6b3dvLW3qmbhM6hgd3UtHk9Ruk13JFhxqTwnHnHKeDrV2MZFRv0ayXmxVqeZJlXd_FKq3tEiTzatHtCeih21DzlnPhqqmZSogQ7jlfAy0ntyzah28STamC3d6nEnEUf778hKZLtPXPmAfHnz5LoRvachbinxpVxg/s960/photo_2025-12-01_10-07-59%20(2).jpg
មន្ត្រីគ្រប់គ្រង សួនរុក្ខជាតិអង្គររូបនេះបានបន្ថែមទៀតថា ត្បិតសួនរុក្ខជាតិអង្គរ មានទំហំធំលាតសន្ធឹងរហូតដល់១៥ហិកតា ដូច្នេះការថែទាំសួន ក៏ត្រូវការកម្លាំងពលកម្មច្រើនគួរសម ដោយបែងចែកការថែទាំទៅតាមលក្ខណៈបច្ចេកទេសរៀងៗខ្លួន។ នាថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា និងបន្តអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរ ឱ្យក្លាយជាសួនកម្រិតស្តងដារអន្តរជាតិ ដូចសួនដទៃទៀតនៅលើពិភពលោកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaYlSE8LILa4XheTD2rBWaihOOLyRELdJTUjd95AydaE5AlOAe-XDnKVeyFisT_mHSjl4b1NRNJ3PzueYYgMXpVoZP43JD3jo2IUYZPDT8q3Pzwv7w3j9slE9Hg6e6x4tRttABZSBxWQ5rXsdNbf6o6_mDg_kGuhDBTPSK4N7iJyaD4vQd373oifbqGv6t/s960/photo_2025-12-01_10-07-59.jpg

សូមជម្រាបថា សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅភូមិត្រពាំងសេះ ក្រុងសៀមរាប តាមបណ្ដោយ រុក្ខវិថីព្រះសីហនុ។ សួននេះដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ជាមួយទំហំផ្ទៃដីសរុបជាង ១៥ហិចតា។ ភ្ញៀវទេសចរណ៍អាច ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច និងពីថ្ងៃពុធ រហូតដល់ថ្ងៃច័ន្ទ រួមទាំងថ្ងៃបុណ្យជាតិផ្សេងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlRhCM4ZLFRLy1tBw5I7EjuJUq8M4955A0XR8JgiWrpd5mucHPiYMUFKaLvGRMC1cwFVk6kxB-YvSpHUKs9lh82sxXkRL4ej0fDxPE7koLH48oXPTLwlYqnBE5aUVOVznRkub_br9xL8ftD3-OPrPC6sLHCep0d5vqRe4tXKYBQ5KfRZW96suRNxlevoeJ/s1280/photo_2025-12-01_10-08-02%20(2).jpg

ជនជាតិចិនដែលបានដើរជាន់មីនផ្ទុះនៅតំបន់ព្រំដែន គ្មានឈ្មោះក្នុងកំណត់ត្រាចេញ-ចូលរបស់កម្ពុជាឡើយ

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើការបញ្ជាក់អំពីករណីជនជាតិចិនម្នាក់ ដែលត្រូវបានថៃអះអាងថាបានជាន់មីនផ្ទុះនៅតាមព្រំដែន នៅខណៈពេលដែលគេព្យាយាមលួ.ចឆ្លងពីកម្ពុជាចូលទឹកដីថៃនោះថា មិនមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiODiccMKOlFle3io8rEYv6DG2hwMUJKdJd6RFXp-dtpxbvIpNaKSrSKtGJ8gVMbYP3Y3olPeKIDZXAg3mKNYrg9pCXet9Q165ZxOPUUuF0tiffAYat1aR2GxmDZsBeEvl6WQ1bfr7gD2RWUsxSBUIaqIEoZbjV5ZYFo0ilFUfnxn2dTrF0ONjcl_u42a1o/s1280/photo_2025-12-01_08-47-28.jpg

យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCCPZwZl9q8z0D8wOOc1UyutjgvDu9Zj2XUKGNW1eINxTaI7iabFeQoVcqez-P7d2nJH8_8-ijMypHluOx14BoQFYsF00BxMTNHe8I4PAWFB3LP1Q9U_WaYp_Kx_9R9qEBJUsl1SpUnlnbSrDoQ2_I-Uxu-6ThnCH2pqu-FOjublY-gwSCbguK2S88Mphk/s1280/photo_2025-12-01_08-47-28%20(2).jpg

ចំពោះជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាឈ្មោះរបស់គេពុំមាននៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzKXsIEHTTEQFXX1EDMixQ5g4xgfhJHTJHD3EXJ6OPUB0m78ubZAd6RW3KZ__-Re257am3uC2mIj1jojOs9DmvNI_cJSX_5OBpAT-JlZUeCxQWy0VqJF57LMhL3P3jp4m1vrSErO8Sb1RMujGtSuxj5RYjd5rcGdh5lK1ufDKvISqeiW8TaTrD9HxwRMwJ/s1280/photo_2025-12-01_08-47-28%20(3).jpg

ក្រសួងការពារជាតិកម្ពុជា បានបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1zZu73LuINNFgLtQ3vUqwrAQvLxQM1IWCOb34lfO_pJ1yyOWOiIzB6Vh6V1RxpUiAHiFcBO-0Fzclk7EESrpwjbo8dhdKuSCpUsfVkKZpy9C8iZZ9qZTuJNMa4jaQwct4Kh-tcAmKdsKyERhDkLIqnwZc7EnWXAnV1qPnp1Qdf3jiv8w43F7Y3q-eNMtZ/s1280/photo_2025-12-01_08-47-28%20(4).jpg

ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។
ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht3QOBcC5_H7CKQkVZgK2Vv1eJ6fQ6ODarih6JzeIovhkoRx5oxk90UuYvJvezx8E3hWD0dLSSRqMbbqxiBQp6hpVHEy83gYoqMe2qurN6Rz9mxN-I5xPsyeJl9IImcOA6PkojsiPATpqMt_7Aj7lLjCtrmQDaZmdNpxY8_Lrdl-6bMyMLXM64Bkpu9Rh7/s1200/photo_2025-12-01_08-47-28%20(5).jpg

ក្រសួងការពារជាតិកម្ពុជា នឹងបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

ថៃបា.ញ់គំរាម៤គ្រាប់ ក្រោយមីយ៉ាន់ម៉ាបំផ្លោងកាំភ្លើងធំជ្រុលចូលទឹកដីថៃចំនួន៥គ្រាប់បន្ថែម

0

ពលរដ្ឋនៅតាមបណ្តោយព្រំដែនមេសូត ខេត្តតាក ប្រទេសថៃ មានការភ័យខ្លាចយ៉ាងខ្លាំងកាលពីព្រឹក ម្សិលមិញ ខណៈគ្រាប់កាំភ្លើងធំធុនធ្ងន់ដែលបានមកពីការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន៥គ្រាប់ បន្ថែមទៀតបានហោះឆ្លងកាត់ព្រំដែនហើយធ្លាក់ចូលទឹកដីថៃ។ ហេតុការណ៍នេះ បានបណ្តាលឱ្យពលករចំណាកស្រុកមីយ៉ាន់ម៉ាចំនួន៤នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbK03c5wxIa6QB1z24h9jkvBIUmS2esOCHFq-FuTh2SjV4HmzjVKy_d_hOmUsh4802L5_dkXNjCaHC022NtFbkIsceDcTQY_NR6PaQPkDKgJhJGjFKpQkSQm0cZNMbmWkcc_g2kJX1V_J8ZG0o8HolIZwRTpZlzBgTPIlrEYl_hSLfIK1nqN_fh8JJgTGV/s1280/photo_2025-12-01_09-39-41.jpg
យោងតាមរបាយការណ៍ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា សកម្មភាពប៉ះទង្គិចគ្នារវាងកងកម្លាំងប្រឆាំងរបបយោធា និងយោធាមីយ៉ាន់ម៉ានៅតែបន្តហោះឆ្លងកាត់ព្រំដែនជ្រុលចូលទឹកដីថៃជាបន្តបន្ទាប់។

ក្នុងនោះ គ្រាប់កាំភ្លើងធំធុនធ្ងន់ចំនួន ៥គ្រាប់បន្ថែមទៀតហើយ បានធ្លាក់ចំមូលដ្ឋានជនសុីវិលនៅព្រំដែនមេសូត ក្នុងខេត្តតាក ដែលបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួន និងធ្វើឱ្យជនស៊ីវិល៤នាក់រងរបួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA6fRFINWrFPmcCmfItdSzWphRtBYpQZLofiJI05xO6DqduNyP6nJOOVC6dI2rgiZjcXYX9_-nCltVECkwv_krXwOiUc_A0eb4_AXDRTlmFFvyUAcEESPvE24rLH4mDxIG0pgFDeb0axsY2f8UDZKHsIRpY2oZCW9BJI6ONadn84cBmAcYDYkhPrXC8EUb/s1280/photo_2025-12-01_09-39-41%20(2).jpg

មេបញ្ជាការកងទ័ពភូមិភាគទី៣ របស់ថៃ លោកឧត្តមសេនីយ៍ឯក Worathep Boonya បានបញ្ជាក់ថា កងកម្លាំងថៃត្រូវបានបញ្ជាឱ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងទំហំ ១២០ មីលីម៉ែត្រចំនួន ៤គ្រាប់ ដើម្បីជាការឆ្លើយតបវិញ បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំងនឹងរបបយោធា បាននាំនូវផលប៉ះពាល់របស់ន្រទេសថៃដូចខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAP1kWSXjiAhk_DSjT5jSsCM5lJRRWhRp6flkAuCFnF3Z_ykI8ODauxqDAPKPd2OU13_64reZca6RC6tK7n5dbx1qE1JjIIcceImJT9iungByfeV2uNO9iso1WBvSa9x3U5YII5h9Vtj0LYo-H48ek0OCFKlPuNZ8KnSqfIif9rDTmTov9A3F4yHTZzZfL/s1280/photo_2025-12-01_09-39-42.jpg

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលការប្រយុទ្ធគ្នា រវាងកម្លាំងប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាយគ្រាប់ធ្លាក់ចូលដីថៃ។ ជាការឆ្លើយតប អាជ្ញាធរថៃក៏បានរឹតបន្តឹងសន្តិសុខ តាមបណ្តោយព្រំដែនMae Sotទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwMTeDZPtLeYEA5lJ-0kV9CH2n8avWDC_U0_ZWpqdNH6Useuo5QPm5EJDNpblwM2bOJziEJfzY9spNYLOwXrlv_7RY6U1jKJWs3C14r7Dt5A_zkQTf_AprYKCCTZ_BkuaH5csKf3_5AcsJy92vSgkCsH_X8MHyTy0s0aadKrdgqLdmAKqmSSoAORpFYIZ/s1280/photo_2025-12-01_09-39-41%20(3).jpg

កាលពីសប្ដាហ៍មុន ការប៉ះទង្គិចគ្នាផ្ទៃក្នុងដ៏ខ្លាំងក្លារបស់មីយ៉ាន់ម៉ា បានបង្កការភ័យតក់ស្លុ.តដល់សិស្សានុសិស្សនៅក្នុងសាលារៀនថៃមួយកន្លែងនៅជាប់ព្រំដែនមីយ៉ាន់ម៉ា-ថៃ នាំគ្នារត់ប្រសាចទៅពួននៅកន្លែងសុវត្ថិភាព។ ក្រោយហេតុការណ៍នោះ យោធារបស់ថៃបានចល័តសព្វាវុ.ធមួយចំនួន និងដាក់ពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនត្រង់ចំណុចនោះ ដើម្បីពង្រឹងសុន្តិសុខ និងការពារសុវត្ថិភាពរបស់ប្រជាជនខ្លួន៕

ពលរដ្ឋខេត្តសុងក្លាប្រឈមនឹងធូលីពុលខ្លាំងគ្របដណ្តប់ពាសពេញអាកាសបន្ទាប់ពីទឹកជំនន់ស្រក

0

ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់ស្រក ពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ បានត្រឡប់ពីជម្រកបណ្តោះអាសន្នមកកាន់ផ្ទះសម្បែងវិញ ប៉ុន្តែផ្លូវនានានៅស្រុកហាតយៃពោរពេញដោយដីភក់ គំនរសំរាមកខ្វក់ កាកសំណល់ សម្ភារៈបាក់បែក ខ្មោ.ចរថយន្ត និងអគារពាណិជ្ជកម្មជាច្រើនកន្លែងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ លើសពីនេះ ហាងទំនិញ និងកន្លែងផ្តល់សេវាកម្មនានាខូចខាតរបស់របរខ្ទេចខ្ទី ថែមទាំងមានធូលីពុលខ្លាំងគ្របដណ្តប់ពេញអាកាស ។ ពេលនេះ មិនមែនគ្រាន់តែជួសជុលផ្ទះនិងហាងទំនិញឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែត្រូវចំណាយពេលយូរក្នុងការសម្អាតបរិស្ថានដើម្បីកម្ចាត់ធូលីពុលប៉ះពាល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ96zqZKtoKtwBxqIubdI4IGD6u6GvwxNSakXUM91tNzl8bANxXIIVi5EiPFtzFn4wsRZKRqw5JYsKUu2vg4L-eEnW3Z7lf13U2-ocvSrkVsAs9LtJRK3CpgM_8KHp6L6qT2VqGaRu67HufrapyFu05bcu_JcCCXI9CBPdu20oJK76ni-32Hz4xLrjnUb7/s1280/photo_2025-12-01_09-42-44.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន The Standard កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលរដ្ឋស្រុកហាតយៃកំពុងប្រឈមនឹងបញ្ហាថ្មីបន្ទាប់ពីទឹកជំនន់ស្រក គឺធូលីពុលយ៉ាងក្រាស់គ្របដណ្តប់ពាសពេញអាកាសដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជាពិសេស ផ្លូវដង្ហើម ។ ធូលីពុលទាំងនេះមានប្រភពពីគំនរដីភក់យ៉ាងច្រើនមហាសាលដែលហូរមកជាមួយទឹកជំនន់ ហើយពេលទឹកជំនន់ស្រក ដីភក់ទាំងនេះចាប់ផ្តើមស្ងួត រួមទាំងមានការសម្អាតផ្ទះ និងធ្វើចរាចរណ៍ផងនោះ បានធ្វើឱ្យធូលីហុយកាន់តែខ្លាំង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS1c1qK2dKWa5ds49vugks9-LgAal373AANeumRNNe7Z9CQ208SqXBFMZZYUfkFXgOU-7Yi_0gBtAuphguEXHfliHoQJ0AYf6GT-c_wMYlTMZr7gn8p1RcmFumoqEoa9vN4kfwWYAvnkfzu1eIsxN2J8tLE7MykKB4jBoZxc5sIPWGsPqLM1IbLgxaGxes/s1280/photo_2025-12-01_09-42-57.jpg

    ធូលីពុលក្រោយទឹកជំនន់មានផលប៉ះពាល់សុខភាព ដោយសារវាលាយឡំជាមួយមេរោគ សារធាតុគីមី និងទឹកស្អុយក្នុងទឹកជំនន់ ។ បើដកដង្ហើមស្រូបធូលីពុលនេះនឹងបណ្តាលឱ្យប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើម និងសុខភាពរយៈពេលយូរ ។ អាជ្ញាធរណែនាឱ្យពលរដ្ឋពាក់ម៉ាស់ជានិច្ច ជាពិសេស ពេលធ្វើការនៅកណ្តាលថ្ងៃ ឬទៅកន្លែងមានធូលីក្រាស់ ព្រមទាំងផឹកទឹកស្អាតឱ្យគ្រប់គ្រាន់ លាងសម្អាតច្រមុះបើមានអាការៈពាក់ព័ន្ធនឹងផ្លូវដង្ហើម ខណៈកុមារតូចៗ មនុស្សចាស់ និងអ្នកជំងឺអាឡែស៊ី គួរចៀសវាងទៅតំបន់មានធូលីខ្លាំង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMXX2neqrGK18iUWTBaBjm555Iz3djGPPBCVGv46KbCQDjZJFKWaZX7LBxjildSIieblVyaYO7vvdkv5ap8LBlELfa0Vu5-LI88X90rp6BgmowiWUDqhNOpoJHBjslCN2XnA_DykTAace0VTLdUJmOfhbK5fzVBnREgFpKyBDj126gOexVr5LqRcplG0cn/s1280/photo_2025-12-01_09-42-59%20(2).jpg
    កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅសណ្ឋាគារក្នុងស្រុកហាតយៃ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា លោកបានប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសភាពាណិជ្ជកម្មខេត្តសុងក្លា ក្រោយទឹកជំនន់ស្រក ដោយពិភាក្សាពីការផ្តល់ប្រាក់សំណងឱ្យពលរដ្ឋហាតយៃ រៀបចំប្រព័ន្ធអគ្គិសនី ទឹកស្អាត និងសម្អាតកាកសំណល់កខ្វល់ឱ្យលឿនបំផុត ។ រដ្ឋាភិបាលរៀបចំគ្រឿងចក្រផ្សេងៗដើម្បីប្រមូលសំរាម ដោយមានកម្លាំងកងទ័ព មន្ត្រីរាជការ និងអាជ្ញាធរជួយគ្នាចាត់វិធានការ ថែមទាំងជួលភ្នាក់ងារសម្អាត ដោយកំណត់ពេលត្រឹម៧ថ្ងៃឱ្យរួចរាល់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ca3A4DhzstD4gYJfCaplqqmYIQj_dCOt1qp-tlPqh43ppI4j190IxjjOfcf0E3T9Y9KpmrTVOxtIo1weFq6V-pR9xqRpAfTDKBCikUAcozyf9xmYG_qJL5ecqw-B5DbG2pbrkAa6ThxBpuzyam6D8QzNEf6bWu-4XCznGzRioalSQKKnknPXyyVija8U/s1280/photo_2025-12-01_09-42-59.jpg
    រដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន៩,០០០បាតក្នុង១គ្រួសារ (ឬជាង២៨០ដុល្លារ) និងផ្តល់ប្រាក់ជួសជុលផ្ទះ ចំនួន៤ម៉ឺន៩ពាន់បាត (ឬជាង១ពាន់៥០០ដុល្លារ) ក្នុង១គ្រួសារ ។ ប្រាក់សំណងត្រូវបានអនុម័តរួចហើយ ប៉ុន្តែនៅថ្ងៃទី១ ខែធ្នូ នឹងមានការប្រជុំគណៈរដ្ឋមន្ត្រីបន្ថែមទៀត ពីព្រោះទឹកជំនន់នៅស្រុកហាតយៃពេលនេះ ធ្ងន់ធ្ងរជាងរលកយក្សស៊ូណាមិ ដែលរដ្ឋាភិបាលនឹងចាត់វិធានការឱ្យឆាប់បំផុត ។ រីឯក្រុមគ្រួសារមានសមាជិកស្លាប់ដោយសារទឹកជំនន់ នឹងទទួលបានប្រាក់សំណងពីរដ្ឋាភិបាល ចំនួន២លានបាតសម្រាប់១សាកសព (ឬជាង៦ម៉ឺន២ពាន់ដុល្លារ) ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzw_ihUK1tCVJDKdgdHVfPYIIQKl-nci5r4lFYfg3ESF6Qi2tN-9yNdZv4gcaSQr5vspiZjxw22DkNHwZpngv_B8zl_LldHVF_W3NbtxBDi2KcvNccMnTPZSt85SNDXIHYyyggBhVa8EpjWR5NBn8s-yWTEqWplro2olplqOyPr1l4cx1NvaMzcxSo25FP/s1280/photo_2025-12-01_09-43-00%20(2).jpg
    គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា អាជ្ញាធរ និងភ្នាក់ងារសម្អាតបានជួយគ្នាប្រមូលសំរាមនៅស្រុកហាតយៃក្រោយទឹកជំនន់ស្រក ដែលមានបរិមាណរាប់សែនតោន ដោយការប្រមូលសំរាមអាចចំណាយពេលជាង១សប្តាហ៍ ។ ពលរដ្ឋស្រុកហាតយៃភាគច្រើនមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយទេ រីឯអគ្គិសនីមានតែនៅតំបន់មួយចំនួន និងត្រូវចំណាយពេលមួយរយៈដើម្បីរៀបចំប្រព័ន្ធទឹក-ភ្លើងឡើងវិញ ខណៈចំនួនពលរដ្ឋស្រុកហាតយៃស្លាប់ដោយសារទឹកជំនន់ គឺស្មើ១៣៤នាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwNoVITi_f5uH8oMH8xkV0PMiCESZ9brvY0cGdaZcnrE_FKJOMsG-Cj0A2_qvCEOiQfPXg55jQPxxvV7lOJwcs2fg01DgtOKJ0jPJdG-rX8wmmZgrUhdmkpk7cdeQ2DW2_1MyOAri4t93TbZx8a7c2IoWIPQsHp8KayP83omfwvv9e6r1oA0Oegj6CXqKJ/s1280/photo_2025-12-01_09-43-00.jpg

ស្ងាត់ៗ កក្កដា សុភ័ណ្ឌ តំណាងប្រទេសប្រកួតនៅព័រតូរីកូថែមទាំងភ្ជាប់ទំនាក់ទំនងល្អជាមួយអ្នកតំណាងថៃ

0

ទស្សនិកជនដែលតាមដានវិស័យប្រកួតសម្រស់មានការភ្ញាក់ផ្អើលព្រោះ កក្កដា សុភ័ណ្ឌ ស្ងាត់ៗស្រាប់តែតំណាងប្រទេសកម្ពុជាប្រកួតនៅប្រទេសព័រតូរីកូ ក្នុងនាមជា Miss Trans Star Cambodia 2025។ លើសពីនេះទៅទៀត កក្កដា សុភ័ណ្ឌ មានការប្រាស័្រយទាក់ទងនិងបង្ហាញក្តីស្រលាញ់ចំពោះអ្នកតំណាងថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpq0O75Pc6aHP-JaEWS3AMCEsc89ek3ykp8qBMsVDZHMMqBd4gTyJDM6k0j0Xi87ktbDDKLVbOdIlGVnkWDY36F7O_UPEPANGMa7p7ofTP_QpkV5R4mVdW_Re_ailDa93fd00FA7RTY3al4Upmm9ieXAp8z_Lus2D1ID_OIo1wYmU85KmuXGX7-8Na6S_9/s2048/image_2025-11-29_14-19-42.png
កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា កក្កដា សុភ័ណ្ឌ បានបង្ហោះវីដេអូមួយដែលបង្ហាញពីបេក្ខភាពតំណាងសហរដ្ឋអាម៉េរិក ខ្មែរ និង ថៃ ដោយនិយាយ Miss USA គួរឱ្យស្រលាញ់និងបានណែនាំ Miss Thailand ។ កក្កដា សុភ័ណ្ឌ បានបង្ហាត់អ្នកតំណាងថៃឱ្យនិយាយពាក្យជម្រាបសួរ ជាភាសាខ្មែរ ។ Miss Trans Star Cambodia 2025 ក៏បានបង្ហាញសេចក្តីស្រលាញ់ទៅកាន់អ្នកតំណាងថៃខណៈអ្នកតំណាងថៃឈ្មោះ Bianca Borrel បាននិយាយថាខ្មែរនិងថៃគឺជាមិត្តភក្តិគ្នា។ Miss Trans Star Cambodia 2025 និង Miss Trans Star Thailand 2025 ក៏បានថតរូបជាមួយគ្នា និងបានលេងទិកតុកជាមួយគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-0twj6DlreC7dTkmluQ54jFP73ONAQeoTRKheHIHCHvauGCB24aUj29g2MYK60yx11HY3RiskcubJKIdvTxEYh5achPNDHPzgjUYbruDpy6S6XcgiQfnyvuXFA4pCxAtlGpAluzmGw7E6sC9-qnWevkoShozFgIn9ebfuspSpo6n0KSIPKLOCaDdhmBZS/s1410/image_2025-11-29_14-19-43.png

យ៉ាងណាមិញ សម្រាប់ការតំណាងប្រទេសកម្ពុជារបស់ កក្កដា សុភ័ណ្ឌ នៅក្នុងការប្រកួត Miss Trans Star International នៅឯប្រទេសព័រតូរីកូ គឺមានមតិខ្លះរិះគន់ដោយពួកគេគិតថាមិនស័ក្តិសមក្នុងការស្ពាយឈ្មោះកម្ពុជាយកទៅប្រកួតនោះទេ។ យ៉ាងណាក៏មានមតិខ្លះលើកទឹកចិត្តទៅកាន់ កក្កដា សុភ័ណ្ឌ ខណៈ កក្កដា សុភ័ណ្ឌ បានបង្ហាញការតាំងចិត្តរបស់ខ្លួនថានឹងធ្វើឱ្យកម្ពុជាមានតែកិត្តិយសនិងកេរ្តិ៍ឈ្មោះដែលមានខ្លួនជាភេទទីបី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVBsK2oSbEEjBPJqT5NVwoMv3ArB7D3nSKAMyWmuzMU9K8emvm12d6qGpBPmA2Dajo7iIH-RGrgQHgQ8EhQuxvrUBk1wEljgPuSdvshRs6znVY4v_FMxyWjdpCT8aI-dsIEXm9bHT4UUr6uE_sfRbELFryk11_cy2Pu7ksyuoYGJdD1lCebbut_YWA9a2r/s2048/image_2025-11-29_14-19-41.png
គួរឱ្យដឹងថា កាលពីឆ្នាំ២០២៣ កក្កដា សុភ័ណ្ឌ បានចូលរួមប្រកួត Miss Queen Cambodia ដែលចូលដល់ Top8 ផងដែរ៕

ENHYPEN ឈ្នះពានរង្វាន់ MAMA ឆ្នាំ២០២៥ ចំនួនបី

0

បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនឆ្នាំពេលនេះក្រុមចម្រៀង ENHYPEN បានឈ្នះពានរង្វាន់ធំនៅក្នុងកម្មវិធី MAMA 2025។ ជាមួយនឹងពានរង្វាន់ Daesang នៃ «Fan Choice of the Year» ក្រុមចម្រៀងបុរសនេះបានឈ្នះពានរង្វាន់ចំនួនពីរផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0lg6YQtzOricYAbWDeyVvj6r7V38eftty9bB7f7WqGbhGflvvvsUDrE0rTxyaHbSDroykY-bCVXzS7tQSZ1Zh3ZT5Q4bou6FGUfQDu7z00EC3GjM7W8xA37UmWzkLnHJ3aPBx_zp_YhZIRNwvSny52r6fyx599Baa5fmpGWkPeF5_S-dLHHq-25X5f9h/s2048/image_2025-11-29_15-13-28.png

«Fan Choice of the Year» ជារង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំទាំងបួននៅ MAMA2025 ដែលធ្វើឡើងក្នុងទីក្រុងហុងកុង។ ENHYPEN ក៏ទទួលបានពានរង្វាន់សំខាន់ពីរផ្សេងទៀតគឺ Fans’ Choice Male Top 10 និង Favorite Global Artist ដែលធានាបានការឈ្នះសរុបចំនួនបី។ ដោយសារប្រភេទទាំងបីត្រូវបានកំណត់ដោយការបោះឆ្នោតរបស់អ្នកគាំទ្រ ប្រជាប្រិយភាពជាសកលដ៏រឹងមាំរបស់ក្រុមនេះត្រូវបានបង្ហាញឱ្យឃើញច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Sd15LDp5RuV053ZP89jd2C_3MwWDPQFXRwuqzAtGNW_nIMFsXptMAxJf3Jz9opEwRWT5t7QPn6BeYIE3bLoZjpwQ2zPh-tZf-ca67SFewNlsnSaD6owrPg_TGm9WtKpAmvTU_vVC63tOIc597IyJSnciYOc7JtbEw7Rlzg96sh_AQ5OfiMBgtL5VMdAe/s616/image_2025-11-29_15-13-20.png
ENHYPEN បានសម្តែងការរំលែកទុក្ខជាលើកដំបូងដោយនិយាយថា «យើងផ្តល់ការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតរបស់យើងចំពោះអ្នកដែលរងផលប៉ះពាល់ដោយអគ្គីភ័យថ្មីៗនេះ»។ ពួកគេបានបន្ថែមថា «យើងមិននឹកស្មានថានឹងឈ្នះរង្វាន់ធំនៅថ្ងៃនេះទេ ដូច្នេះហើយយើងនៅតែភ្ញាក់ផ្អើលដែលសុបិនរបស់យើងក្លាយជាការពិត។ នៅថ្ងៃទី៣០ ខែវិច្ឆិក វានឹងក្លាយជាខួបលើកទី ៥ របស់ពួកយើង។ រង្វាន់នេះមានអារម្មណ៍ថាដូចជាអំណោយដ៏មានតម្លៃពី ENGENE ដែលជាអ្នកគាំទ្ររបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs49XDMl6FxyxWJdyAs6MQz2ROLzpPlMxI3kF2_1VjqfmQ6jhGPh75cGunQfJEltCv7D-d1hxIn8dZiacxbJD8V3iWr1nRdhdPRL8Ds517MHNEOoY6WU_lF05JdnIuXy_AIyYjDeQlU77kNMVD495z9bfkjkugfS0ONtVu3f2y9PghlPvyTLoLl6SYLH_l/s2048/image_2025-11-29_15-13-20%20(2).png

ENHYPEN បានសង្កត់ធ្ងន់ថា «បើគ្មាន ENGENE ពេលនេះមិនអាចទៅរួចទេ» ហើយបានសន្យាថាពួកគេនឹងព្យាយាមបង្ហាញពីផ្នែកថ្មី និងមានការវិវឌ្ឍន៍បន្ថែម និងបន្តដំណើរទៅមុខទៀត»។ ពួកគេក៏បានថ្លែងអំណរគុណដល់ Bang Si-hyuk ដែលជាផលិតករ និងសមាជិកនៃទីភ្នាក់ងារ Belift Lab របស់ពួកគេផងដែរ ដោយនិយាយថា «យើងដឹងគុណដែលតែងតែគោរពយើង និងណែនាំយើងឱ្យក្លាយជាមនុស្សកាន់តែប្រសើរឡើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWY2UW3AJkTZG7mWZM0r9EdF7XYL_EvJDIOS3ujeAReaLxOcZbP4A0mn2c8wOiAfM9uSr_HFFZxkG7IWyjBX_6x9f6uEvOgL6b3tYfJ1abLhCyI5HT7cKbpeRtWQR-z9Ep-T02t6FKDMY_K0v7sH-3LCvZ1dsnl0tYtUwHG5trcPFMK54IMBm98L1UG5eq/s2048/image_2025-11-29_15-13-23.png
គួរឱ្យដឹងថានៅថ្ងៃទី១ នៃកម្មវិធី MAMA2025 ENHYPEN ក៏បានសម្តែងបទចម្រៀងរបស់ខ្លួនផងដែរ។ បរិយាកាសដ៏ពិសិដ្ឋ និងការសម្តែងដ៏អស្ចារ្យរបស់ពួកគេបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ សមាជិកទាំង៧បានបង្ហាញពីឆាកមួយដែលភ្ជាប់មនុស្សគ្រប់គ្នាដោយមិនគិតពីភាសា ដោយបង្ហាញពីខ្លឹមសារនៃតន្ត្រីតាមរយៈការរាំដ៏រំភើប និងការច្រៀងផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdksWOsKmiwk6GuaqL_4tRWxGbwcGmYD0Tuq0o5RyUvgHUrEHaPiykxEXwEy6qEC2CG1QKckO2SDnCyJt75GAC7mmUmyiz0btg-taZy_2s9t5-yOp7eyaauNE0NWQJf_QGdhUulhxw-QASyyTUkRwkJbOhJjbXPzEMBwvw9zScOnAkpcSbbJZnTbm2sW8/s2048/image_2025-11-29_15-13-22.png

ENHYPEN សម្រេចបានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ តាមរយៈបញ្ហាប្រឈមជាបន្តបន្ទាប់។ ពួកគេបានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះអ្នកគាំទ្រតន្ត្រីទូទាំងពិភពលោកនៅឯ «Coachella Festival» ដែលជាមហោស្រពតន្ត្រីដ៏ធំបំផុតនៅសហរដ្ឋអាម៉េរិកក្នុងខែមេសា។ នៅក្នុងខែមិថុនា ពួកគេបានចេញអាល់ប៊ុមតូចទី៦របស់ពួកគេ។ ចាប់ពីខែកក្កដា ដល់ខែសីហា ពួកគេបានប្រគំតន្ត្រីទោលនៅកីឡដ្ឋានរបស់ប្រទេសជប៉ុន។ តាមរយៈដំណើរទេសចរណ៍ពិភពលោក «WALK THE LINE» ដែលបានបញ្ចប់ក្នុងខែតុលា ពួកគេបានជួបអ្នកគាំទ្រប្រហែល ៦៧៦,០០០ នាក់ ដោយពង្រីកឥទ្ធិពលរបស់ពួកគេ។
ENHYPEN ធ្លាប់បានឈ្នះរង្វាន់ធំ នៅកម្មវិធី «D Awards» និង «ASIA STAR ENTERTAINER AWARDS» ដែលធ្វើឡើងមុនកម្មវិធី MAMA2025។ នេះជាពានរង្វាន់ធំទីបីរបស់ពួកគេនៅឆ្នាំនេះ៕

រស់ រាជ្ជសាល លើកទឹកចិត្តភរិយាក្រោយលោកស្រី ទ្រី ដាណា រងការខកចិត្តធ្ង.ន់ធ្ង.រ

0

លោក រស់ រាជ្ជសាល ស្វាមីបច្ចុប្បន្នរបស់ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារលើកទឹកចិត្តភរិយារបស់ខ្លួនបន្ទាប់ពីរងការខកចិត្តយ៉ាងធ្ងន់ធ្ងរដោយការស្រលាញ់និងជួយខុសមនុស្ស។ លើសពីនេះទៅទៀតអតីតអ្នកសិល្បៈរូបនេះបានកោតសរសើរទឹកចិត្តល្អរបស់ភរិយា ខ្លួនដែលតែងតែមានក្តីស្រលាញ់ចំពោះអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWIFc30JJZ__dx5q-wIZwGTMkJvXH5qI3BUVpL1Vfl66SQ8SlIa6ShkK1a80MV3mUMWekTQ6xLFkN0fL4bf7q-D0k-vCJmjztumj227UwosXAn0qX260b5xXxT_eU8uXTtb1nbMTnZFTu2a8lsobX3Oh4kIm7yu3UxzTJoEaiBY30ejEFrgze9GqF5Mig2/s2048/image_2025-11-29_13-38-38.png

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក រស់ រាជ្ជសាល បានបង្ហោះរូបជាមួយលោកស្រី ទ្រី ដាណា អមដោយពាក្យពេចន៍លើកទឹកចិត្តថា «ជូនចំពោះប្រពន្ធសម្លាញ់ អូនល្អពេកហើយ ។ ការជួយមនុស្សខុស មិនមែនមានន័យថាអូនល្ងង់នោះទេ តែវាបញ្ជាក់ថាបេះដូងអូនធំទូលាយ និងបរិសុទ្ធប៉ុណ្ណា។ កុំឱ្យទង្វើអាក្រក់របស់គេ មកបំផ្លាញទឹកចិត្តដ៏ល្អរបស់អូនណា៎។ បងនៅក្បែរអូនជានិច្ច ។ ធ្វើបុណ្យជាមួយមនុស្សខុស គឺបានត្រឹមតែការខកចិត្ត តែយ៉ាងហោចណាស់យើងបានធ្វើហើយដោយចិត្តស្មោះ។ កុំស្តាយក្រោយអី អូនធ្វើបានល្អបំផុតហើយ ប្រពន្ធសម្លាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB4pz4E7liUyni2H1DeToQ_6pRiQkojOvxIkKdqT_gmZo6m7OMfQBLeZbtUIkD_CU9Hq7H8goSP-HQwKi8aZ-a3H-IUSI0dBd4_zAMcMCW-qOVgu4_E2TaYrEWbKhPNXePQfdaoubPd6LuXa8ut9TjRBJV2friY0G8anzbcdRjGnoxxpFyYFtQpIxtgvpk/s2048/image_2025-11-29_13-38-39.png

លោក បន្តទៀតថា «អ្នកឱ្យ តែងតែដេកលក់ស្កប់ស្កល់ជាងអ្នកទទួលដែលមិនដឹងគុណ។ចាត់ទុកថាជាការសន្សំបុណ្យទៅចុះណា៎។ ប្តីនៅក្បែរប្រពន្ធគ្រប់ពេល»។ លោក រស់ រាជ្ជសាល បានបន្ថែមក្នុងខម្មិនទៀតថា «បងជាប្តីអូន បងដឹងច្បាស់ពីទំហំក្តីស្រឡាញ់អូនចំពោះអ្នកដទៃដែលមិនចង់បានការតបស្នងមកវិញគ្រាន់តែចង់ឃើញគេជោគជ័យគឺក្តីសុខណាស់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdymSv_r6ajxShGA6DqIF3WvXTmjq6VLrnhbUNCIiu-IU8CS18LRFqzkcDZRXSCorD0FunjNFa-xHOEq030Zu8ExChsgcbdrILeABaaPEW_PAUVyoNBTHizcHaz0pYkgyC4QYrektRje49JvActMjkWDcgrurV800yKGaLJO3eMnztYgjeIgQAdGtnPCLz/s2048/image_2025-11-29_13-38-36.png

គួរឱ្យដឹងរយៈពេលចុងក្រោយនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ច្រើនទាក់ទងនឹងរឿងរបស់លោកស្រី ទ្រី ដាណា និងស្រ្តីម្នាក់ដែលថៅកែអនឡាញរូបនេះជួយពីដើមទីប៉ុន្តែពេលនេះរងការចោទប្រកាន់ថាទៅប្រម៉ូតផលិតផលឱ្យក្រុមហ៊ុនសត្រូវរបស់លោកស្រី ទ្រី ដាណា។ បន្ទាប់ពីបង្ហាញការខកចិត្តធ្ងន់ធ្ងររបស់ខ្លួន អ្នកនាង ទ្រិញ ផល្លា រួមទាំងគីម យ៉ាយ៉ា បានចេញវីដេអូទម្លាយពីអត្តចរិតរបស់លោកស្រី ទ្រី ដាណា ព្រោះអ្នកទាំងពីរធ្លាប់ធ្វើការឱ្យអ្នកជំនួញរូបនេះ៕

ចង់បានលំនៅឋាននាំមកនូវលាភសំណាង អ្នកត្រូវបោះចោលរបស់ទាំង៧នេះ!

0

ការរៀបចំលំនៅឋានមានសារៈសំខាន់ណាស់ដែលមិនគួរមើលរំលង ពីព្រោះលំនៅឋានមានសណ្តាប់ធ្នាប់ល្អ មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីអ្នករស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទាញថាមពលល្អៗចូលក្នុងលំនៅឋានផងដែរ ។ ក្បួនហុងស៊ុយបានណែនាំឱ្យបោះចោលរបស់របរទាំង៧នេះចេញពីលំនៅឋានដើម្បីទាក់ទាញថាមពលល្អ កុំទុកវាឱ្យសោះ នាំតែថាមពលថយចុះ និងបណ្តាលឱ្យជួបហេតុការណ៍អាក្រក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_PnomhAM9bexs4TSL4LLUIW52qLwsC5F868XpJIcPagONko5fPBFTIjga3jZ0ka5Tn7k9-pRKK39AKD7RYPD519fcMK4mLDradsWvWzMmlV3dKv3c-nBFbHrlfB6-yp2ciyWArjjqiRpwVtNwbbsVpXsv2nP1hamR8dEJtWKVafwU7fN0SgXXWQz6I_2/s740/image_2025-11-29_16-52-45.png
បើតាមអ្នកជំនាញរៀបចំលំនៅឋានតាមហុងស៊ុយ ប្រសិនបើរក្សាទុករបស់របរទាំង៧នេះក្នុងលំនៅឋាន វានឹងធ្វើឱ្យថាមពលធ្លាក់ចុះ និងជួបតែហេតុការណ៍អាក្រក់ ។ អ្នកជំនាញណែនាំឱ្យបោះចោល ឬបរិច្ចាគរបស់របរទាំងនេះ ដើម្បីឱ្យលំនៅឋានមានទីធ្លាធំទូលាយ ជួយឱ្យអ្នករស់នៅមានសេចក្តីសុខ និងអាចផ្ចង់អារម្មណ៍បានល្អប្រសើរជាងមុន ។ ក្បួនហុងស៊ុយបញ្ជាក់ថា លំនៅឋានស្អាតមានពន្លឺ និងមានសណ្តាប់ធ្នាប់ល្អ អាចជួយដល់ផ្លូវចិត្ត ឬទទួលបានលាភសំណាង ខណៈលំនៅឋានមានរបស់របរបាក់បែក ឬរបស់របរមិនចាំបាច់ នឹងធ្វើឱ្យបរិយាកាសអាប់អួរ រារាំងថាមពលល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_N0GPIQAq-a_XV3-m1NhlbVD5QCNU0qaGRrifA1heOQtr05Yz1-xahrfQ1fzByywwXur4ZiApkEuu86SJZ-YY3sXNCyzI1RU_kbCJzNB52UzF3ujBmEYL16bLBxdgv14CkAK34nvrwAf9g18uL7akj8KhrbGM7okx4QPwqHASCKzsD8LfVtGraHwBsW4G/s1600/image_2025-11-29_16-52-44.png

ខាងក្រោមនេះជារបស់របរទាំង៧ក្នុងលំនៅឋានដែលគួរបោះចោលជាបន្ទាន់ ៖

១-សម្លៀកបំពាក់ចាស់ ៖ ទូរសម្លៀកបំពាក់ស្ទើរតែបិទទ្វារមិនជិតដោយសារមានសម្លៀកបំពាក់ចាស់ៗមិនបានស្លៀកពាក់អស់រយៈពេលពី២ឆ្នាំ ទៅ៣ឆ្នាំ ដែលការរក្សាទុកសម្លៀកបំពាក់ចាស់នេះ មិនត្រឹមតែធ្វើឱ្យចង្អៀតទូរប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបន្ទប់សម្រាកគ្មានសណ្តាប់ធ្នាប់ ។ អ្នកជំនាញរៀបចំលំនៅឋានតាមហុងស៊ុយណែនាំឱ្យរក្សាទុកសម្លៀកបំពាក់ចាស់ចាប់ពី៣០% ទៅ៤០% សម្រាប់ស្លៀកពាក់ រីឯនៅសល់គួរបរិច្ចាគដើម្បីឱ្យទូរមានទីធ្លាយទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCxxvPvxMWu-0IfzoCPNu0Kaa-3KFQK3mCsFH2hEkM2CmKCZL_hQG0rbjq3KVmZFVUFk6ej5kOP9KAoGtXLgFSKtADgC-fOqa3tLrC5O98iDNikS1tOu0q8G9rTqLZ9YepN8wqUKaLCTCSCWXbM8383gh7jdCPPe_KBGyOFAeCE8fdWXba54ZuzaK9pAj/s1280/photo_2025-11-29_16-39-16%20(2).jpg

២-ឯកសារ និងវិក្កយបត្រផុតកំណត់ ៖ មនុស្សភាគច្រើនចូលចិត្តរក្សាទុកឯកសារចាស់ វិក្កយបត្រផុតកំណត់ជាច្រើនឆ្នាំ និងក្រូណូឈប់ប្រើប្រាស់ពាសពេញទូរដាក់ឯកសារ ប៉ុន្តែអ្នកជំនាញណែនាំឱ្យរក្សាទុកតែឯកសារសំខាន់ប៉ុណ្ណោះ រួមមាន ៖ ឯកសារផ្ទេរកម្មសិទ្ធិ និងឯកសារហិរញ្ញវត្ថុ ហើយបែងចែកឯកសារតាមប្រភេទរបស់វារៀងរាល់៣ខែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcFleEgpe1UrlQcbkjzcNd9ZM3UGbKR82S8ahpj7I3lio-wscoNwsOdTSEKEYvzDg_3OV5P6IGD-sCaSp5tLGOzdX3Elq269_tkNDLOg5wY_MXeshig9XqihHL8bFGBZIV1KdDIO7joq0bMrWxyxgA9bCjPIS_ODftqRLzGSnPuJnJDr7Zp6KkuvTq0-be/s630/image_2025-11-29_16-50-46.png

៣-ឧបករណ៍អេឡិចត្រូនិកខូច ឬមិនប្រើប្រាស់ ៖ ការយកឧបករណ៍អេឡិចត្រូនិកខូចទៅជួសជុលឡើងវិញមិនខុសពីទិញថ្មីទេ ហើយខ្សែភ្លើងដោតឧបករណ៍អេឡិចត្រូនិកក៏ដូចគ្នាដែរ ពេលប្រើប្រាស់យូរទៅនឹងឡូកឡំគ្នា ។ គួរបោះចោលវា ឬបញ្ជូនទៅកន្លែងកែច្នៃ បើមិនប្រើប្រាស់វាចាប់ពី៦ខែឡើងទៅ ពីព្រោះក្រៅពីរញ៉េរញ៉ៃ វានឹងរារាំងថាមពលល្អចូលលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyHmKMU5FcGd1TAN3n4OjgcCny9tTtjBr7QP87m5HgxLc2VaN-AJnfWbPuZApIjFvJOWbbgmBo77S7COv43LGdK9olgHgyscq0E7gX5Zgw2d6hvPYSd__utZiF_nyNLjwQ7H-AqMw2LSpXyTMzsdkmyt455PIiYFFs98Wsid0vihSBbpAoZVdtRW0Y-hWD/s800/photo_2025-11-29_16-39-15%20(2).jpg

៤-គ្រឿងសម្អាង និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផុតកំណត់ ៖ ក្រែមលាមបបូរមាត់ ឡេការពារកំដៅថ្ងៃផុតកំណត់ ឬគ្រឿងសម្អាងបើកគំរបចោលយូរ នឹងរលាកស្បែក និងធ្វើឱ្យបន្ទប់ទឹករញ៉េរញ៉ៃ ។ គួររក្សាទុកតែគ្រឿងសម្អាងណាដែលចាំបាច់ប្រើប្រាស់ និងប្រើប្រាស់ញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihNmtziOsL-27nM2wwkBhD7OVJcX0U5IZmY7hIlApsmL6ZYbOCL9DF45b5CjBjEcJvu04qd6kxj1LeWQexHhv5X_RaeJOOVK0_PSGqOFHezogwP12dkyNJ_Z86HWwgHSipMX2u-TinNwws71YU_76vbzIyYbIFY_q0MfkhbKAoujPucX9s8zuBbt7x_Dfm/s800/photo_2025-11-29_16-39-15.jpg

៥-របស់តុបតែងលំនៅឋានហួសសម័យ ៖ ថូផ្កា រូបចម្លាក់ ឬស៊ុមរូបថតមិនស្អាត គួរតែយកចេញដើម្បីឱ្យបន្ទប់ទូលាយ ។ អ្នកជំនាញណែនាំថា បើទិញរបស់១ចូលលំនៅឋាន ត្រូវតែបោះចោលរបស់១ដែរ វានឹងជួយឱ្យលំនៅឋានលោកអ្នកស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvUYrAZz6JMVqkpB1nDgJOEmHHkVRAnOXGXm2lYyIM2juvioWw7e5X9LrWQEl2iHxkqHR6GkE8apgU2qCoSgLU8l4Xm7Isj7ufgDvjLwIfeHchZ5oOLsSW4oF1rw7dG1JJdO_zMde6vEJWbA1ytTrJLXGuzF61RGmi60e6Tjpvqygtx7WV7EshqUhojyL8/s1280/photo_2025-11-29_16-39-16.jpg

៦-គ្រែសម្រាកចាស់ខ្លាំង ៖ ការសម្រាកលើគ្រែចាស់ខ្លាំង ខ្នើយមានក្លិនស្អុយ ឬកម្រាលពូកចាស់ វានឹងបង្កផលប៉ះពាល់ដល់ការសម្រាក និងសុខភាព ។ គួរសម្អាតរបស់របរទាំងនេះ ឬផ្លាស់ប្តូរថ្មីពេលខូចទ្រង់ទ្រាយដើម្បីឱ្យបន្ទប់សម្រាកក្លាយជាកន្លែងទាក់ទាញថាមពល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw6aMTE1oz4j3vH83MAMJwa6-dPsu7o9e-wkfaMeeuhj31K_M2r6Z4KhSOVFOg3SK28Y7znQvKqNeFqPWg2vM_YyWcN6AeAYrGBT1Nw1NCPRtKNJocMTI3FI5LX7J1o_p1FDAyblrBwZt9FwvFUYZiQ6HBluskgM_nnVH8z8b1s97cBycQBRMyAXyOr5Lg/s728/image_2025-11-29_16-55-48.png
៧-ប្រអប់ផ្លាស្ទិក និងដបធំៗ ៖ របស់របរទាំងនេះធ្វើឱ្យផ្ទះបាយកខ្វក់ ជាពិសេស ប្រអប់ផ្លាស្ទិកដែលលាងមិនស្អាត ឬជាប់ស្នាមប្រឡាក់ ឬធុំក្លិន ។ យើងអាចទុកតែប្រអប់ផ្លាស្ទិកណាដែលអាចប្រើប្រាស់បាន រីឯនៅសល់ត្រូវយកទៅបោះចោល ទើបផ្ទះបាយមានសណ្តាប់ធ្នាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9J9qklC2EjfBNM5ffU7VzskApqZJEhqzW3GxKEIYBYNHIrlRtI3WesIWdgGWABGyafahClQwGYhVNRtbiqtCjC-3LiO1nrUsV8398fuMa-NpIbNuSLvdKSgyZ6wnbjPz2VV8b_6FrtWSXFBwcmZFIxxjx0RQxtJ5XNv06mn-2FpWQ3uIWnkiJMEmaGSXN/s600/image_2025-11-29_16-55-49.png

អ្នកជំនាញហុងស៊ុយបញ្ជាក់ថា ការរៀបចំរបស់របរក្នុងលំនៅឋានឱ្យមានរបៀបរៀបរយមិនត្រឹមតែជួយឱ្យស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់នូវថាមពលល្អ ការគិត និងគុណភាពជីវិតរបស់អ្នករស់នៅ ៕

GMM ប្រកាសរំសាយមិនថតរឿង BL ដែលដកស្រង់ពីសាច់រឿងពិតរបស់ Wang Yibo និង Xiao Zhan

0

ផលិតកម្ម GMM របស់ថៃបានប្រកាសបញ្ឈប់ការផលិតរឿង BL មានចំណងជើងថា « Replay » បន្ទាប់ពីរងនូវមតិខ្លាំងក្លាពីទស្សនិកជន។ ការដែលទស្សនិកជនបញ្ចេញមតិរិះគន់ដោយសារតែផលិតកម្មថៃមួយនេះបានយកសាច់រឿងពិតរបស់តារាសម្តែងរបស់ Wang Yibo និង Xiao Zhan មកផលិតជារឿង BL របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZkJW9-o-Bnfq8vHJfX6lbcdRA_hcu6xpVnYlCngihku6_YorSz50JvcIyQlmFzROPxrT60W8IqPLp3_1maQW9ElxUjTRgEoM2itltPzEVkXOGUPQUkB61kHutV-x9CsslZ9jRF9yZUMnppPk0OPiFB0Xs1j1s9trS0DfXbbyaK8ydp3v0KdDTqxNuszo/s902/image_2025-11-29_10-41-48.png

នៅថ្ងៃទី២៨ ខែវិច្ឆិកា ផលិតកម្ម GMM ដែលលើកកម្ពស់សិទ្ធិតារាសម្តែងបុរសឱ្យឈរហើយតារាសម្តែងស្រីអង្គុយបានប្រកាសពីការបញ្ឈប់ការផលិតស៊េរីរឿង «Replay» ដែលរឿងនេះទើបតែបានចេញ Poster ។ ក្រុមហ៊ុនបានបញ្ជាក់ពីថាពួកគេបានប្រមូលព័ត៌មានពាក់ព័ន្ធពីគ្រប់ភាគី ដើម្បីយកមកពិចារណាឱ្យបានហ្មត់ចត់ និងទូលំទូលាយ បន្ទាប់ពីកិច្ចប្រជុំរួមគ្នា ក្រុមហ៊ុន អ្នកនិពន្ធ និងភាគីពាក់ព័ន្ធទាំងអស់បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ក្នុងការបញ្ចប់ការផលិតរឿងនេះ។ GMM នឹងផលិតគម្រោងថ្មីដែលសមរម្យសម្រាប់តួអង្គទាំងអស់ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCNxiEsGHx_6KkNVK7XmR0hsQKBts4Oz6dkqVnNq5DIaV0MUj5dbPWqYxEHCwiERxAwW-95QbkRozEzCEqE6SYMb_rogsGaHPvD4GbTkYvOg-OLzaUSdPG_5rwpr4yJ8yQ1EMAlzVbYTpJoXS9SSQ-ktjgj2EKDHgl3XfTAxx3-0rSjGijFq-cohSNbtRi/s1440/image_2025-11-29_11-17-21.png

គួរឱ្យដឹងថាអ្នកនិពន្ធរឿង «Replay» ជាជនជាតិថៃបានសរសេររឿង BL ដែលប្រើតួសម្តែងចិនពិតៗ។ នៅក្នុងប្រទេសចិន ការប្រើតួអង្គពិតនៅក្នុងរឿងប្រឌិតរបស់ BL គឺជាបម្រាមនិងត្រូវបានចាត់ទុកថាខុសច្បាប់ ហើយវាបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសិល្បករចិនដែលឈ្មោះ និងរូបភាពត្រូវបានប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpZbOSYOFhhG6r11ziO80DJGIYRKHOE7jtwtl6z2Tfp6u6H3QnYQo0T-JL5jgH5rMl5WPs7HvwMWiAuB82mKHU0sM1a5uKvEu8gC_Qp0Sw5KIk8kjoPDtTDekg9cAK3rLWmqgAUhWuoXGjVhwanJ-KCjP_CLJdDvtw5_SxPcEl9aORq3q7t0k2sG5e_kM/s2048/image_2025-11-29_10-47-18.png

ក្រុមហ៊ុន Yuehua Entertainment ដែលជាក្រុមហ៊ុនរបស់ Wang Yibo បានចេញសេចក្តីថ្លែងការណ៍ផ្លូវច្បាប់ជាផ្លូវការក្នុងឆ្នាំ ២០២០ ដោយថ្កោលទោសការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត និងការប្រើប្រាស់សិល្បករពិតក្នុងការងារប្រឌិត។ ភាពចម្រូងចម្រាសនេះក៏ភ្ជាប់ទៅនឹងឧប្បត្តិហេតុ 227 ដែលជារឿងអាស្រូវដ៏ធំបំផុតមួយនៅក្នុងការឧស្សាហកម្មកម្សាន្តរបស់ចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimPcHkJbKW7AcnD8HA-Yeh8NWG1kzuq1f-ZHVIHXeWI_cx_yxpz3uudKkb72yw4pw0TdNi77aN1AT8lEWoUogDbFT4kXg7i0sL3kSoSfC8aM49Q0Q4S6-QYkhzzIYcpaYoM_UuVDTXe4PqDH4IJSg0hewP-CeaJXQvHMi95x6fCtVEIyGPKlXICpHnTP0C/s1125/image_2025-11-29_09-50-02.png
អ្នកគាំទ្រ BL ដែលពាក់ព័ន្ធនឹងតួសម្តែងចិនជាពិសេសអ្នកគាំទ្រ Wang Yibo និង Xiao Zhan
បាននាំឱ្យមានប្រតិកម្មជាតិដ៏ធំ។ AO3 ត្រូវបានបិទនៅក្នុងប្រទេសចិន ម៉ាកយីហោបានទម្លាក់តារាសម្ដែង កេរ្តិ៍ឈ្មោះរបស់តារាសម្តែងបានធ្លាក់ចុះ ហើយអ៊ីនធឺណិតរបស់ចិនទាំងមូលបានប្រឆាំងពួកគេជាច្រើនខែ។ អ្នកគាំទ្រចិនមិនដែលភ្លេចហេតុការណ៍នេះទេព្រោះវាជារឿងអាស្រូវដ៏ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Zc3Vl0Ys8qQh2yNBsfV4nEdTU50yFU0T5AFlXzZNp1qX2zE-moW_AjqOSreJhyphenhyphenUdOtjlQwEZqGflqZtbDANsj9xRKxRr-63YA3sKNzNNa2hLLRqVJUVA-fG6DblpYkp4JnvJZWjjtv1u_8xnNbE8yM9vQxYPEFOXr4kD4Lexkd_NogKR7lQeWmeH0Wty/s800/image_2025-11-29_10-54-12.png

នៅពេល GMMTV បានប្រកាសចេញស៊េរី Replay ដោយផ្អែកទៅលើប្រលោមលោករបស់អ្នកនិពន្ធដូចគ្នាបានធ្វើឱ្យមានរលកពហិការឡើងវិញព្រោះវាមិនត្រឹមតែអំពីរឿងភាគBLថៃទេតែត្រូវបានផ្សារភ្ជាប់ទៅនឹងភាពចម្រូងចម្រាសដ៏ធំដែលទាក់ទងនឹងតារាល្បីរបស់ចិន និងក្រុមហ៊ុនរបស់ពួកគេ៕

ថៃយកលេសជនជាតិចិនជាន់មីនផ្ទុះ ប្ដឹ.ងទៅស្ថានទូតចិននិងចោ.ទប្រកាន់កម្ពុជាថានៅតែបន្តដាំមីនថ្មី

0

ប្រឌិតរឿងច្រំដែលមិនចេះចប់! ភ្លាមៗក្រោយពីហេតុការណ៍ជាន់មីនផ្ទុះដា.ច់ជើងរបស់ជនជាតិចិនម្នាក់នៅបានណងចាន់ យោធាថៃបានរាយការណ៍ទៅស្ថានទូតចិន និងចោ.ទប្រកាន់កម្ពុជាជាសាធារណៈថា នៅតែបង្កើនការដាក់បបង្កប់មីនថ្មីៗជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdewxXV0LN_x9Dtl5ZPs6dkjxX6Z4x7VfVek5P3CED-mvyGONGuT2uLXHuyDHuFUxlRyhLwvdNaeSPLaPOnP4QCeDR8ytafO4nWrc1_c0r7PgXHE5TABp_gT0-zcPTK8TPelDn6jhlziBh0AzropyrWWyW7RO81bf8WvCY6RZZLLNACZxwdbMo3R_2qU89/s1280/photo_2025-11-29_13-39-15%20(4).jpg

នៅរសៀលថ្ងៃសៅរិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោក វីនថៃ ស៊ូវ៉ារី បានធ្វើសេចក្ដីថ្លែងការណ៍នៅចំពោះមុខអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីជនជាតិចិនម្នាក់បានលួ.ចឆ្លងដែនពីកម្ពុជាចូលទឹកដីថៃដោយខុសច្បាប់និងបានជាន់មីនផ្ទុះ ដោយធ្វើការរិះគន់កម្ពុជាថា មិនបានអើពើ និងមិនសហការជាមួយថៃក្នុងការដោះមីន ទើបនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrThZorJLW5SVbWuIMhouJKhqbnx_ar0qf081UOhZc16Exts4VpqxRryXKXzoZGQs6D3Nrfif872_oIDz4Pt1_hJs2CdrMSFOgaHgrC1vozr6ko8DgZf1gU2DN49Qv3x7np7m1UBPNofFC8AAvcMFHRUNnc3le_sVJq34jtUXXUZ_DbUtYFU9J_iydCN34/s1280/photo_2025-11-29_15-57-53%20(3).jpg

បន្ថែមពីលើការអធិប្បាយរបស់ខ្លួន លោក វីនថៃ ស៊ូវ៉ារី បានអះអាងថា តំបន់ដែលកើតហេតុផ្ទុះមីនកាលពីព្រឹកមិញនេះ គឺស្ថិតនៅចំណុចព្រំដែនក្បែរភូមិណងចាន់ ខេត្តស្រះកែវ ប្រទេសថៃ ហើយលោកថែមទាំងសង្កត់ធ្ងន់ថា តំបន់នេះគឺជាតំបន់ដែលយោធាថៃកំពុងធ្វើការបោសសម្អាត។ មីនជាច្រើនត្រូវបានគេរកឃើញនៅទីនោះក្នុងប្រតិបត្តិការកន្លងមក។

អ្នកនាំពាក្យកងទ័ពថៃរូបនេះបានសន្មត់ថា ដូច្នេះវាច្បាស់ណាស់ថា កម្ពុជាបានដាក់មីនថ្មីជាបន្តបន្ទាប់តាមបណ្តោយព្រំដែន ដើម្បីរារាំងការងាររបស់អាជ្ញាធរថៃ និងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល មិនត្រឹមតែនៅទីតាំងនេះប៉ុណ្ណោះទេ ប៉ុន្តែតាមបណ្តោយព្រំដែនថៃ-កម្ពុជាទាំងមូលតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB3uvRp2LzidykrpwJkUS_Ffw1zaUPOvx0k_Iq2EejWgchguomnHyGcld1HT0rfhWraPyaRIp4nX3QJnpst96nQSAjt5QQ69-piHQwZyJdsaAt46b7TCS1b3P4-VubJrgRvAEpchgICt5ZpIJd4qa9BYlu9kA3HmEhD8UL26M8rBIJb-tORWEE_zunCWUx/s1280/photo_2025-11-29_13-39-15.jpg

ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ មុននេះបន្តិចបានចេញសេក្ដីថ្លែងការណ៍បន្ទាន់មួយថា ទាក់ទងនឹងហេតុការណ៍ជនជាតិចិន បានជាន់មីនរងរបួសនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះថាចិននឹងធានាផ្ដល់ការថែទាំផ្នែកវេជ្ជសាស្រ្ត ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ដើម្បីផ្ដល់ជំនួយចាំបាច់ដល់អ្នករងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Yom48JIcOswls4Yz78agPvR4dpNtV5PeZKufRybCZAFU81IcvBJ0_k8qm1EB22oxU72cGrpCJKTwXMc5TWtq0W6IAc8JQvqhB4itk6zUiGMU11ksQduW4zUVun7VDXbSbQdPLDRWenE6AifAxP7RDJUcMMYBkqaaskanVgAqzZ4WR3nEzENzvbm8m9Ap/s1200/photo_2025-11-29_15-57-53.jpg

ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះក្រសួងការពារជាតិកម្ពុជា នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយទាក់ទងនឹងឧបត្តិហេតុផ្ទុះមីនរបស់ជនជាតិចិននេះនៅឡើយទេ ប៉ុន្តែបើតាមការប្រកាសកន្លងមក កម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនដងមកហើយថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្ដេជ្ញាបោសសម្អាត និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សថ្មីៗជាដាច់ខាត។

ចំពោះការអះអាងថាមីននេះជាមីនដែលម្ពុជាទើបដាក់ដាំថ្មីរបស់យោធាថៃ គឺជាការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានមូលដ្ឋាន និងគ្មានភ័ស្តុតាងច្បាស់លាស់ទាល់តែសោះ ពោលវាគ្រាន់តែជាអះអាងដោយឯកតោភាគីប៉ុណ្ណោះ ពុំអាចយកជាការបានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0fz1iE1HJVjvTfig5cJbyflGVQi8BIPsw83CzaXjjLG7oLgVoE51ji6DBH_G2aY-lhftN4JfFfYlxusBSK0XlII8c3QKhM85UgcP6saaDhOwR0mV2tSTX8IcYvEhEv3j0ReGLPrUH0JhFAzOW-cjjm0cwotCbm9VihWjZ2U8eyZiKo2p5tHOkZNN8dIck/s599/photo_2025-11-29_15-57-53%20(2).jpg