កាលពីពេលថ្មីៗនេះ លោក Hung Yung-hsiang គ្រូពេទ្យឯកទេសតម្រងនោមនៅមន្ទីរពេទ្យតៃប៉ិ បានចែករំលែកការព្រមានដ៏ភ្ញាក់ផ្អើលមួយអំពីហានិភ័យសុវត្ថិភាពចំណីអាហារ ជាពិសេសការទម្លាប់ពិសាកាហ្វេដែលទុកដាក់មិនបានត្រឹមត្រូវ ឬហួសកាលបរិច្ឆេទ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ET Today។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh64iZ2EYnhcqLDAypyunwjfSBvpfhsZT3U0FfWWj5DBABxrCnxXJ-WHUdRrUuCFOxBN_5I6LH-1r3zHl8h3_ncLKFNtUwUHvJhIVb1udEplFPG17aZvDnt-3ECaaJ0Mve-9To7qZrgqKKUY2rRz0hTxrL-ijlKbDnk4cYDEhKeU0sCCAcsQZOdeLrOON7V/s1500/image_2026-01-12_16-14-18.png

យោងតាមការបង្ហោះរបស់គាត់ អ្នកជំងឺម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីដួលសន្លប់អំឡុងពេលរត់ពេលព្រឹក។ ការធ្វើតេស្តបានបង្ហាញថាអត្រាចម្រោះឈាមរបស់គាត់បានធ្លាក់ចុះក្រោម ១០ ដែលបង្ហាញពីការខ្សោយតម្រងនោមធ្ងន់ធ្ងរ ទោះបីជាមិនមានប្រវត្តិជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬជំងឺរលាកសន្លាក់យ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9DuD-B-yxGlDLjHK_4JeNOKutXuJlDmQ00iwkDFkCrVdra4a22-vxR6ezmnwKzCFWVMnoyCpuR6SSflirkLrfpK98e5vM2pXKJpquhzu0AygQaGdyN6uVKu2rhFNbyhAZtYfxml-XH1CxpN2t1nMl31HPmhceQVVme6N5l7qu0_gCb_twSMU9RHwyZzgT/s1500/image_2026-01-12_16-14-19.png

យ៉ាងណាមិញ ក្រោយមកគ្រូពេទ្យបានរកឃើញថាបុរសនោះតែងតែទិញគ្រាប់កាហ្វេក្នុងបរិមាណច្រើនក្នុងតម្លៃទាប ហើយរក្សាទុកវានៅក្នុងទូរយៈពេលយូរ។ គាត់បានកិន និងផឹកគ្រាប់កាហ្វេ ទោះបីជាវាផ្លាស់ប្តូរពណ៌ និងមានដុះផ្សិតក៏ដោយ ដោយជឿថាការញ៉ាំជាមួយទឹកដាំពុះ នឹងកម្ចាត់បាក់តេរី និងផ្សិតដែលបង្កគ្រោះថ្នាក់បានហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLgVf3uhghz-gvTeB9IaV7QqcaGS3KyKQZMmOzetZYAsI5GM_8wr6H5L-dLGszzmr8i86oBb0XopJbVhLDWBRF80c8pDrvl7boEEKxF1foUmXEhDN-h3zIFa3N2HudXFgMtfJJmDIZhiPkwBgE34-t3EVaZt4TfWLRIlKzFNkutDv1YBvAg6jNWZgg-qrp/s1080/image_2026-01-12_16-14-20.png

ប៉ុន្តែនោះគឺខុសស្រឡះ វេជ្ជបណ្ឌិត Hung បានបកស្រាយថាទឹកពុះមិនអាចបំផ្លាញ ochratoxin ទេ។ ជាតិពុលពីផ្សិត
មានភាពធន់នឹងកំដៅ ហើយរលាយតែនៅសីតុណ្ហភាពលើសពី ២៨០ អង្សាសេប៉ុណ្ណោះ។ ការទទួលទានកាហ្វេដែលមានមេរោគផ្សិតរយៈពេលយូរបាននាំឱ្យមានការប្រមូលផ្តុំជាតិពុលដែលធ្វើឱ្យខូចតម្រងនោមរបស់អ្នកជំងឺបន្តិចម្តងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghfB2HJL3XhX1lfg-jqbyrUTwfcZNvpacmK4R3Ia8O94dLFSFpR8qBHiSe754Vm2fMKlnJQPDaaEV3L40N3mz9HBax45THvV5YlxaIrIdrhzOSgo7c7_1ew725PqndruLyZVFF0dBe9vz93UPXZJijFDi8THn4cRDoO-YIVYMsoCsujS8xWiQ7aIMMj-6O/s1100/image_2026-01-12_16-14-21.png

លោកបានបន្តថា ochratoxin ជា “គ្រាប់បែកពេលវេលា” ចំពោះសុខភាព។ មិនដូចជាតិពុលដែលបណ្តាលឱ្យមានការពុលអាហារស្រួចស្រាវ ហើយត្រូវបានសម្អាតចេញក្នុងរយៈពេលប៉ុន្មានថ្ងៃនោះទេ ochratoxin នៅតែស្ថិតក្នុងខ្លួនរយៈពេលពី ៣៥-៥០ ថ្ងៃ។ វាបំផ្លាញតម្រងនោមដោយបង្កឱ្យមានការរលាក និងការស្លាប់កោសិកា ធ្វើឱ្យខូចដល់ការរំលាយអាហារ និងបណ្តាលឱ្យមានជាលិកាតម្រងនោមរ៉ាំរ៉ៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdrWrHwat7nkAjrNgo05zd3eZjAHhXtFqvxXtiTpaN3DNzGlmO8wxvKsFs1f3f7OmHK3qodbaGPKz4GAwF7Z0HOPIfDuA5nVRrBbhd64Gpsr2DfSBeLs52lNB1tpINcFqIYeaYAZ2sBBRw5qLcPObnDeZj_L29dDmUksm-f0wrVHUBHnaO7Oqrk7geqoD/s853/photo_2026-01-10_16-28-16%20(2).jpg
មិនតែប៉ុណ្ណោះ លោកវេជ្ជបណ្ឌិត Hung បានប្រៀបធៀបការប៉ះពាល់ ochratoxin ដូចទៅនឹងការចាក់ស៊ីម៉ង់ត៍ចូលទៅក្នុងប្រព័ន្ធចម្រោះទឹក ដែលស្ទះ និងបំផ្លាញភ្នាសតម្រងតម្រងនោមជាអចិន្ត្រៃយ៍។ លោកបានណែនាំកុំឱ្យទទួលទានអាហារដែលមានសញ្ញាផ្សិត ជាពិសេសនៅក្នុងលក្ខខណ្ឌក្តៅ និងសើម (លើសពី ២៥ អង្សាសេ និងសំណើមលើសពី ១៨.៥%) ដែលជាបរិយាកាសអំណោយផលសម្រាប់ការលូតលាស់របស់មេរោគផ្សិតប្រភេទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8PmjgmjgRuxPQHETfLFYciFx9f4pA5LhFDFaXSVbdBTSeLR23qXpjWhmn8jIUBZHHJBmQW3Jxsa7lcPBE6xN23SvqMRNC8WM8V9u3qlhvYPojQ6S86V4szCtyl1a03lrR4-NqK1lRPHY4T4USu8sux3kcfUzmqLSg6RDYn8r6IOZLhNxRDggtgK0yPeOw/s750/photo_2026-01-10_16-28-16.jpg

សូមជម្រាបថា Ochratoxin ជាជាតិពុលធម្មជាតិម្យ៉ាងដែលបង្កើតឡើងដោយផ្សិត។ វាជាជាតិពុលដែលមានគ្រោះថ្នាក់បំផុតចំពោះសុខភាពមនុស្ស ជាពិសេសតម្រងនោម។ គេច្រើនរកឃើញមានផ្សិតប្រភេទនេះនៅក្នុងចំណីអាហារដូចជា កាហ្វេ គ្រាប់ធញ្ញជាតិ ផ្លែឈើក្រៀម និងសាច់កែច្នៃជាដើម។ ហេតុនេះប្រសើនបើរកឃើញវានៅក្នុងចំណីអាហារ សូមប្រញាប់បោះវាចោលជាបន្ទាន់ កុំស្ដាយឲ្យសោះ ព្រោះវាជាឃាតករលាក់មុខដែលមនុស្សមួយចំនួនស្គាល់ច្បាស់៕