មនុស្សភាគច្រើនតែងតែឮពាក្យថា «ប្រញាប់បរិភោគទៅ ទាន់នៅក្តៅៗ ទើបអាហារមានរសជាតិឆ្ងាញ់» ឬចូលចិត្តបរិភោគប្រៃខ្លាំង ដូចជា ៖ អាហារកែច្នៃ ប៉ុន្តែតើជ្រាបទេថា អាហារក្តៅខ្លាំង ឬប្រៃខ្លាំង នឹងប្រឈមជាមួយជំងឺមហារីកបំពង់អាហារ និងលើសឈាមដោយមិនដឹងខ្លួន ។.jpg)
គ្រូពេទ្យបរទេសបាននិយាយពីផលប៉ះពាល់សុខភាពបណ្តាលមកពីការបរិភោគអាហារថា អ្នកមានទម្លាប់បរិភោគអាហារអាហារក្តៅខ្លាំងនឹងរលាកបំពង់អាហារ ប៉ុន្តែមើលមិនឃើញ បើទោះជាអាហារក្តៅមានក្លិនឈ្ងុយ និងធ្វើឱ្យអារម្មណ៍កក់ក្តៅ ប៉ុន្តែរាងកាយរបស់យើងមានដែនកំណត់ក្នុងការទទួលយកកំដៅ ។ ស្បែកក្នុងមាត់ និងបំពង់អាហារ អាចធន់កំដៅបានត្រឹមតែពី៤០អង្សា ទៅ៥០អង្សាសេប៉ុណ្ណោះ ។
.jpg)
អង្គការអន្តរជាតិសម្រាប់ការជ្រាវជ្រាវជំងឺមហារីក (IARC) បានចាត់ទុកភេសជ្ជៈ ឬអាហារ ដែលមានសីតុណ្ហភាពលើសពី៦៥អង្សាសេ គឺមានសារធាតុបង្កជំងឺមហារីក ក្រុម 2A សម្រាប់មនុស្ស ។ ការបរិភោគអាហារក្តៅញឹកញាប់នឹងរលាកស្រទាប់បំពង់អាហារម្តងហើយម្តងទៀត ជាលិកាត្រូវជួសជុលខ្លួនវាជាញឹកញាប់ដែលខូចខាតដោយសារអាហារក្តៅ នៅទីបំផុត ក៏កើតជំងឺមហារីកបំពង់អាហារ ។
.jpg)
ចំណែកការបរិភោគអាហារប្រៃ ជាពិសេស អាហារមានជាតិសូដ្យូមខ្ពស់ គឺជាកត្តាចម្បងប៉ះពាល់ដល់ប្រព័ន្ធឈាម ព្រមទាំងជាមូលហេតុនាំឱ្យកើតជំងឺលើសឈាម និងបញ្ហាសុខភាពជាច្រើន ។ ការបរិភោគអំបិលច្រើនពេកយរាងកាយនឹងរក្សាទឹកច្រើន ដែលធ្វើឱ្យបរិមាណឈាមកើនឡើង ឬសម្ពាធកើនឡើងក្នុងសរសៃឈាមបណ្តាលឱ្យកើងជំងឺលើសឈាម ។ ការបរិភោគចំណីអាហារត្រាំមួយចំនួនគ្មានអនាម័យ ឬប្រើប្រាស់សារធាតុជួយឱ្យចំណីអាហាររក្សាទុកបានយូរ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ ដោយសារសារធាតុនីត្រូសាមីន ។.jpg)
គ្រូពេទ្យបានណែនាំមុនពេលបរិភោគស៊ុប ឬអាហារឆ្នាំងភ្លើង គួរតែដួសវាដាក់ចានរង់ចាំឱ្យសីតុណ្ហភាពធ្លាក់ចុះក្រោម៥០អង្សាសេ បន្ទាប់មក ភ្លក្សអាហារជាមុន បើវាអន់ក្តៅ ទើបអាចបរិភោគបាន ។ រីឯអ្នកចូលចិត្តបរិភោគប្រៃខ្លាំង គួរកាត់បន្ថយឱ្យមានរសជាតិស្រាលបែបធម្មជាតិ ឬបរិភោគអាហារត្រាំឱ្យតិចជាងមុន ។.jpg)
ប្រសិនបើពិបាកលេបអាហារចូលមាត់ ឬក្តៅក្រហល់ក្រហាយដើមទ្រូងញឹកញាប់ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យបំពង់អាហារ ។ ការបរិភោគអាហារក្តៅខ្លាំង ឬប្រៃខ្លាំង គ្រាន់តែឆ្ងាញ់តែមួយពេលប៉ុណ្ណោះ ប៉ុន្តែវាប៉ះពាល់សុខភាពអស់មួយជីវិត ៕










