(ភ្នំពេញ)៖ ផ្លូវផាប់ស្ទ្រីត (Pub Street) ដែលជាមជ្ឈមណ្ឌលកម្សាន្តពេលរាត្រីដ៏ល្បីល្បាញបំផុតរបស់ក្រុងសៀមរាប ត្រូវបានជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមគោលដៅផ្សាររាត្រីកំពូលៗនៅទូទាំងពិភពលោកនៅលើគេហទំព័រ TravelBag របស់ចក្រភពអង់គ្លេស តាមរយៈការបោះឆ្នោតពីភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ដែលធ្លាប់មកលេងកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqnUQtDo2BninjH8uB2OlsqMecLgFK9ejG5aLGxgV9tecfsUYZxruXS96utSgRXPfdYg1RpcT1QNrhOfxKXu0HNOOyamMeiFPYsrQDrCHnFlv0pTHJHLCNVKBnEHDMZbU6U4oNgeZjpL0EcefMUSTaodktGHTOQQI1u7SCQowjQntyDxL0Hp4MQr3wrbY3/s1200/photo_2026-01-12_14-57-04%20(2).jpg
តាមរយៈចំណាត់ថ្នាក់ «គោលដៅកំពូលសម្រាប់ផ្សាររាត្រីទូទាំងពិភពលោក» ឬ Top Destinations for Night Markets Worldwide របស់ TravelBag ផ្សារាត្រីនៅតំបន់ផាប់ស្រ្តី គឺជាបេះដូងដ៏រស់រវើករបស់ទីក្រុងបន្ទាប់ពីមេឃងងឹត ដោយផ្តល់ជូនអ្នកធ្វើដំណើរនូវការលាយបញ្ចូលគ្នារវាងការកម្សាន្តពេលរាត្រីដ៏អ៊ូរអរ ជាមួយម្ហូបអាហារតាមដងផ្លូវ និងវប្បធម៌ក្នុងតំបន់ដ៏សម្បូរបែប បន្ទាប់ពីអ្នកទេសចរចំណាយពេលពេញមួយថ្ងៃ ស្វែងយល់ពីអច្ឆរិយភាពនៅតំបន់រមណីយដ្ឋានអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPqaUKrgFAV8JhPyja146hKVNBesCouVAJbPXvypfUQbmfP1W3_fZ6DILMXtsp-0SWV4XOKRe08xD2NTLOEczn2PBtyw-CWVSGm3jaIxCr8rxbQq_ZTT-96POoclrYQGBW3hZDflMwMjYBNqri-xnPeXulhAGHtYYsNhtlN_n0zRwBdsKBBY3hsz4TsKAn/s3840/image_2026-01-12_16-05-45.png

ជាមួយនឹងពិន្ទុខ្ពស់ (69) ពាក់ព័ន្ធនឹងសុវត្ថិភាពនៅពេលយប់ តំបន់នេះទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ វត្តមានដ៏រឹងមាំរបស់វានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ជាង 17,600 វីដេអូ បានបង្ហាញពីចំនួនអ្នកទស្សនារាប់លាននាក់ បានចែករំលែកនូវបទពិសោធន៍ល្អរបស់ពួកគេក្នុងអំឡុងពេលដើរកម្សាន្តនៅផ្សាររាត្រីនេះ ដែលធ្វើឱ្យផ្លូវផាប់ស្ទ្រីតក្លាយជាកន្លែងផ្សារភ្ជាប់យ៉ាងទាក់ទាញសម្រាប់អ្នកដែលចង់ភ្លក្សអាហារតាមតំបន់ វប្បធម៌ និងការកម្សាន្តនៅកន្លែងតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYoTJAHq_dq9u1IOR5b_GRaqDv8SEBDisrQ-k0l69sUlykgPPnUqkYAikTH_MNXh4oRPs9_EVtUJiIVBQG1PDdgnGfXwb6PTXAtoQkGYl0xbNOdFvmaCJ5WlGLRC07rMT7XLk6wAkrttKV8wSxcivYt1M9Eq8OPcZ3WelrPK1sGI5SqWsf_fvFDxEnUCH5/s3216/image_2026-01-12_16-05-53.png

ក្រៅពីបរិយាកាសដ៏សម្បូរបែបនេះ Pub Street ក៏ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាមានសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកទេសចរគ្រប់ជាតិសាសន៍។ ជាមួយនឹងផ្លូវធំដែលមានម៉ូតូ ឡានធ្វើចរាចរណ៍ខ្វែងខ្វាត់នៅពេលថ្ងៃ ប៉ុន្តែត្រូវបានក្លាយជាផ្លូវថ្មើរជើងនៅពេលល្ងាច វាបានអនុញ្ញាតឱ្យអ្នកទេសចរដើរដោយសេរី និងគ្មានការរំខានដោយសម្លេងនៃយានជំនិះ ដែលបង្កើតនូវអារម្មណ៍សុវត្ថិភាពក្នុងការដើរកម្សាន្តយ៉ាងខ្លាំង។ ភ្ញៀវទេសចរបរទេសដែលបានមកកម្សាន្តនៅទីនេះរួច តែងពោលសរសើរអ្នកស្រុកតំបន់នេះថារួសរាយរាក់ទាក់ និងប្រើជីវិតនាពេលរាត្រីដ៏ស្រស់ស្រាយ បើធៀបទៅនឹងទីប្រជុំជនផ្សេងទៀតនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggQ1WsJyYxiZWzpgO6oDuGP1890P5M-ZnQYtFh71td8rLREyNm1YC5FyGB7-unUpWQLkbmdwqbPtCZ4VXaR7x2ANANcj8yd3nVnw4QpH5p3GHQGh7OPUhOGogLlElpuTOptVUp5HyZUFTG4hsPl-SVRFvSmWXUN1mDMgW3jOpdR9tW0jQR3qbqbzkHAecY/s1024/image_2026-01-12_16-05-58.png

តាមរយៈការធ្វើចំណាត់ថ្នាក់របស់ TravelBag ដូចខាងលើនេះ វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា Pub Street មិនត្រឹមតែជាគោលដៅទេសចរណ៍មួយដែលល្បីតែនៅក្នុងខេត្តសៀមរាបនោះទេ ប៉ុន្តែវាត្រូវបានគេទទួលស្គាល់ថាជាទីផ្សារអន្តរជាតិដ៏ទូលំទូលាយមួយ ដែលអូសទាញភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់មកកាន់ប្រទេសកម្ពុជានៅក្នុង១ឆ្នាំៗ ជាពិសេសវានឹងពង្រឹងកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍មួយ ដែលផ្តល់ជូនការកម្សាន្តបន្ថែមលើការសិក្សាពីប្រាសាទបុរាណនិងប្រវត្តិសាស្ត្រនៅកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKa0nLQBtGmUAnrjK6CGFTNQ6HYcRi2rF9s9BxRMUfFHYNLPPgyk9mduBRkFXkyX-UVRceVhmqWUgRMu27dZ4TgqPCFUl_kq65LKBNrkrO4AZh4BDMIVW_08fFwSfiI3Lm-DadczRN3PQnVSqzMx1w_w0gxCxFbdMpgXEny2MCKkM67epDWN-272ZOjF2o/s1280/photo_2026-01-12_14-57-04.jpg