រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានលើកឡើងថាគិត្រឹមថ្ងៃទី២១ ខែមីនា សមាជិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមតួលេខទទួលបានជាបឋមសុរបប្រមាណ ១១,៤៥៣នាក់។
ក្នុងនោះថៃគឺជាប្រទេសដែលបញ្ជូនមកច្រើនជាងគេបង្អស់ ពោលដល់ទៅ១៨៥៥នាក់ នៅលើគ្រប់ប្រភេទកីឡា លើកលែងតែវិញ្ញាសាគុនខ្មែរតែប៉ុណ្ណោះ ខណៈកម្ពុជាជាម្ចាស់ផ្ទះ បានត្រមៀអត្តពលិកចំនួន១៣១២នាក់។
បើតាមលោក ថោង ខុន តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សុីហ្គេម០២៣ លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាខ្លះត្រូវចាប់ផ្តើមមុននៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ៕