Home ព័ត៌មានអន្តរជាតិ ពូទីន ភ័យនឹងចក្រភពអង់គ្លេស បញ្ជូនរថក្រោះមានសារធាតុនុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែន

ពូទីន ភ័យនឹងចក្រភពអង់គ្លេស បញ្ជូនរថក្រោះមានសារធាតុនុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែន

82
0

រដ្ឋធានីកៀវ៖ ស្របពេលប្រធានាធិបតីចិន បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង ហើយនាយករដ្ឋមន្រ្ដីជប៉ុន បានអញ្ជើញទៅកាន់រដ្ឋធានីកៀវ ដើម្បីបង្ហាញនូវការគាំទ្រ ដល់អ៊ុយក្រែន នោះ ចក្រភពអង់គ្លេស ក៏ប្រកាស ពីការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់របស់ខ្លួន មានផ្ទុកកាកសំណល់អ៊ុយរ៉ានីញ៉ូម ទៅជួយក្រុងកៀវ រហូតធ្វើឲ្យលោក ពូទីន ផ្ទុះកំហឹង។

ទីភ្នាក់ងារសារព័ត៌មាន AFP ក៏ដូចជាបណ្ដាផ្សព្វផ្សាយធំៗ នៅលើពិភពលោក បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្កោលទោសយ៉ាងខ្លាំង ដល់ចក្រភពអង់គ្លេស ជុំវិញផែនការបញ្ជូនគ្រាប់រំសេវ មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ទៅជួយដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពបែបនេះ នឹងធ្វើឲ្យក្រុងមូស្គូ ត្រូវតែបង្ខំចិត្ត ចាត់វិធានការឆ្លើយតបឱ្យសមាមាត្រ បកត្រឡប់ទៅវិញ។M1A2 Abrams Main Battle Tank | Military.com

ការព្រមានពីមេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានកើតឡើង ក្រោយពេលលោកស្រី អានណាបែល ហ្គោលឌី (Annabel Goldie) ជាមន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ ថា គ្រាប់រំសេវមួយចំនួន សម្រាប់រថក្រោះ Challenger 2 របស់ចក្រភពអង់គ្លេស កំពុងតែត្រៀមរៀបចំ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងចំណោមគ្រាប់រំសេវទាំងនោះ ក៏មានគ្រាប់រំសេវមួយចំនួន មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម អាចបាញ់ទម្លុះរថក្រោះ ឬ រថពាសដែក យ៉ាងមានប្រសិទ្ធភាពបំផុតថែមទៀតផង។

លោកប្រធានាធិបតី ពូទីន បានថ្លែង ក្រោយជំនួបកំពូលជាមួយសមភាគីចិន លោក ស៊ី ជិនពីង កាលពីអង្គារ ថា «ប្រសិនបើវាជាការពិតមែន រុស្ស៉ី នឹងចាត់វិធានការ ឆ្លើយតបនឹងលោកខាងលិច ដែលចាប់ផ្ដើមបញ្ជូនអាវុធ មានសមាសធាតុនុយក្លេអ៊ែរ»។Vladimir Putin acknowledges the war in Ukraine is taking longer than he  expected : NPR

ដោយឡែក ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ ថា មន្ទីរបញ្ចកោណ កំពុងតែពន្លឿននូវការបញ្ជូនរថក្រោះ Abrams របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយជ្រើសរើសយករថក្រោះស៊េរីចាស់ ប្រភេទ M1A1 ដែលត្រូវបានកែលម្អឡើងវិញ ហើយអាចនឹងត្រៀមខ្លួនឲ្យបានលឿនជាងមុន បញ្ជូនទៅកាន់តំបន់សមរភូមិ នៅក្នុងរយៈពេលពី៨ ទៅ ១០ ខែខាងមុខនេះ។ សហរដ្ឋអាមេរិក បានបង្ហាញនូវផែនការមុនដំបូង បញ្ជូនរថក្រោះ ប្រភេទ M1A2 Abrams ចំនួន៣១គ្រឿង ទៅកាន់អ៊ុយក្រែន។ ប៉ុន្តែសកម្មភាពទាំងនេះ នឹងត្រូវការចំណាយពេលវេលា រហូតដល់ទៅ១ឆ្នាំ ឬ ២ឆ្នាំ ដើម្បីផលិត និង ដឹកជញ្ជូន។

អង់គ្លេស គ្រោងនឹងបញ្ជូនគ្រាប់រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Challenger 2 របស់ខ្លួន មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបាញ់ទម្លុះរថក្រោះរបស់រុស្ស៊ី។ ការប្រកាសរបស់ចក្រភពអង់គ្លេស បាននាំឲ្យមានការថ្កោលទោសពី លោកពូទីន និង រដ្ឋមន្ត្រីការពារជាតិរបស់គាត់ គឺលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) ដោយចាត់ទុកថា ការសម្រេចចិត្តរបស់ក្រុងឡុងដ៍ កំពុងតែបោះជំហានបន្តិចម្តងៗ ឆ្ពោះទៅរកការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយនឹងរុស្ស៊ី។Battle For Bakhmut Rages On As Russia's Wagner Claims More Territory

ស្របគ្នានឹងការប្រកាសពីការបញ្ជូនរថចម្បាំង ពីមហាអំណាចលោកខាងលិចនោះ អ៊ុយក្រែន ក៏បានបញ្ជូនរថក្រោះបន្ថែម ទៅជួយការពារទីក្រុងបាកមូត (Bakhmut) ខណៈកំពុងតែប្រយុទ្ធនឹងទាហានរុស្ស៊ី យ៉ាងក្រាញននៀល នៅលើសមរភូមិដ៏ក្ដៅគគុកនោះ។

ដោយសារតែសង្គ្រាមរបស់ក្រុងមូស្គូ កំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើទឹកដីរបស់អ៊ុយក្រែន នោះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃចន្ទ បានធ្វើដំណើរទៅជួបលោក ពូទីន ទំនងជាចង់គាំទ្រដល់មេដឹកនាំវិមានក្រឹមឡាំង ដែលរងនូវការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ចេញដោយតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC)។ នៅក្នុងជំនួបកំពូលនោះ ប្រមុខរដ្ឋទាំង២ កាលពីថ្ងៃអង្គារ ក៏បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រថ្មី រវាងប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ មេដឹកនាំចិន បានអំពាវនាវឱ្យមានដំណោះស្រាយការទូត ជុំវិញសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។How the Battle for Bakhmut Has Exposed Russia's Fault Lines - The Moscow  Times

ស្របគ្នានេះ លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃអង្គារ ក៏បានធ្វើដំណើរជួបលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នៅក្នុងរដ្ឋធានីកៀវ ដើម្បីបង្ហាញនូវការគាំទ្ររបស់ក្រុងតូក្យូ ប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ី៕