Home Blog Page 176

វៀតណាមចាត់វិធានការបន្ទាន់ដើម្បីគ្រប់គ្រងការបំពុលខ្យល់ និងផ្សែងអ័ព្ទគ្របដណ្តប់លើទីក្រុងហាណូយ

0

ប្រទេសវៀតណាម ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការបន្ទាន់ដើម្បីគ្រប់គ្រងការបំពុលខ្យល់ និងផ្សែងអ័ព្ទគ្របដណ្តប់លើទីក្រុងហាណូយ ដោយរឹតបន្តឹងការដុតសំរាម ចំបើង និងកាកសំណល់កសិកម្មខុសច្បាប់ រួមទាំងត្រួតពិនិត្យផ្សែងពុលចេញពីរោងចក្រឧស្សាហកម្ម ឬការដ្ឋានសំណង់ ។ ក្រៅពីនេះ នឹងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយ ដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ និងកំណត់វិធានការលើយានជំនិះបញ្ចេញផ្សែងខ្មៅបំពុលបរិយាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUCM_oy1iAMxyTzmQd3QZrGrswaiCz2RoVHt0vISvxtFmUqdx92fuFgBcQ1YENgcRHzNmF4SdgOpiIQmtmpBGnNfZx9KLPRBSXhCwIwzAOY_M-YXXoyYzzr-UXLbJSKYBrD4xghyphenhyphendOcwbSBpRoMohtUCpEUoXXSA_3sY81r30SXcd-NCIDidTw9B0qzaFT/s1280/photo_2025-12-05_12-10-35%20(2).jpg

សេចក្តីថ្លែងការណ៍ក្នុងគេហទំព័ររបស់សាលាក្រុងហាណូយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងរឹតបន្តឹងការដុតសំរាម ចំបើង និងកាកសំណល់កសិកម្មដោយខុសច្បាប់ ។ ដូចគ្នានេះ នាយកដ្ឋានសុខាភិបាលក្រុងហាណូយបានណែនាំពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ និងក្រុមប្រឈមនឹងផលប៉ះពាល់សុខភាព ត្រូវកាត់បន្ថយសកម្មភាពនៅខាងក្រៅ និងពាក់ម៉ាស់ការពារពេលមានខ្យល់ពុលខ្លាំង ។ ក្រៅពីនេះ នឹងត្រៀមព្យាបាលអ្នកជំងឺផ្លូវដង្ហើមកើនឡើងដោយសារខ្យល់ពុលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTsHVwor-cZ2Q6ldw63uJoAro5F5iAmGxtFtIZ-UOKPIsLM_j5j6DidQOMmCSMozG3IN5mXJGcYvgE_EI-qmuADiy6Z8Qi8cFlPY7HV5J4OAs-F9LtciK1IQMdmMiPU_vxR4irQAttsvba58gEYZ4sUAcKdEwMJI2VboZfq6xd9Nv-FLCaFP27_E5o15hI/s1140/photo_2025-12-05_12-10-34.jpg

ខ្យល់ពុលនៅទីក្រុងហាណូយបានកើនឡើងនៅរដូវរងាជារៀងរាល់ឆ្នាំ ដោយសារការធ្វើចរាចរណ៍ណែនណាន់ ធូលីចេញពីរោងចក្រឧស្សាហកម្ម និងការដ្ឋានសំណង់ ក៏ដូចជាផ្សែងបណ្តាលមកពីការដុតកាកសំណល់កសិកម្មនៅបណ្តាខេត្តជុំវិញទីក្រុងហាណូយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRaxEuwPotSHzW-SUKHjdBIzEb2JHvZy23A8DG_lDKeh-ChPfkWWjjNOqyMBLyp5NIIeqW3mNEIiUFpPEE9pJd0StL7K0eBLGvuG-ea25DQ1qIq5X_Xa08uNcOl_9A43xvW1Sd80YiUeXe3MEEL1T4M4ce0GY5x6udfo2THHhp-zXm_BHfvIGNKg0yA2AT/s960/photo_2025-12-05_12-10-34%20(2).jpg

តាមទិន្នន័យត្រួតពិនិត្យខ្យល់ពុល គឺគុណភាពខ្យល់នៅទីក្រុងហាណូយ ស្ថិតក្នុងកម្រិតពណ៌ក្រហម ឬប៉ះពាល់សុខភាពពលរដ្ឋ ។ IQ Air បានបង្ហាញសន្ទស្សន៍ខ្យល់ គឺទីក្រុងហាណូយបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោកក្នុងចំណោម១០ទីក្រុង ហើយមានការសន្និដ្ឋានថា ទីក្រុងនេះនឹងមានខ្យល់ពុលកាន់តែខ្លាំងថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1cR8sv-bsEnpwMrHyddqT7O4BtLoDGA2edicorXmny6IHTKfZ9FybiK4-32AkW8auVUc3LEgn7gXFBNaBJwwAYo0L7PbLiMaGcynvR835k5lbJOdKnvYJMobvbRdFgZD0vrmj78WDRUt2LsuWHAj0qPKqeIVKL1yXYjY7PLBfclreRIPSp03xjsDw_HUz/s960/photo_2025-12-05_12-10-33.jpg

គួរបញ្ជាក់ថា ប្រទេសថៃក៏មានខ្យល់ពុលខ្លាំង និងផ្សែងអ័ព្ទគ្របដណ្តប់លើទីក្រុងបាងកក រួមទាំងខេត្តជាច្រើនផងដែរ ដូចជា ៖ ទីក្រុងប៉ាតាយ៉ា នៅខេត្តឈុនបុរី ប៉ាធុមថានី ណុនថាក់បុរី ណាខនប៉ាធុម សមុទ្រសាខន សមុទ្រប្រាកាន ឈៀងរ៉ៃ ឈៀងម៉ៃ ឡាំពូន សុខោទ័យ ពិស្នុលោក និងកាឡាក់ស៊ីន រហូតឈានទៅប្រកាសអាសន្នឱ្យអ្នករស់នៅខេត្ត-ក្រុងទាំងនេះថែទាំសុខភាព និងកាត់បន្ថយសកម្មភាពក្រោមកំដៅថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVwyFPjuixrVXUQ-r6eJYaCBHeoCJvG_M_-7ne5qgnqoL0VHXQHiAqPdmEn6eDRukLpSRkpnEd_kwn9Aq3WP7ke39EjbtjRhZqMdxLN1E_pcs5_v8v4V_lHb9KJL92ScQyeoMLXSZa_29bomxXO9jFDex58CU-KpiIwuCY_Kd9VBlu3moqHiGWrewYh9F/s1280/photo_2025-12-05_12-10-35.jpg

អាជ្ញាធរថៃបានណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ចៀសវាងធ្វើសកម្មភាពក្រោមកំដៅថ្ងៃ បិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុយ៉ាងដិតដល់ ៕

ប្រទះឃើញសត្វគោនិងត្រីងា.ប់យ៉ាងច្រើននៅក្នុងទឹកអូរមួយកន្លែង សង្ស័យថារងការបំពុលដោយក្រុមហ៊ុនចិន

0

ខេត្តកំពង់ឆ្នាំង៖ ក្រសួងបរិស្ថាន កំពុងរួមសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំ និងមន្រ្តីជំនាញមកពីស្ថានប័នពាក់ព័ន្ធបើកការចុះត្រួត និងធ្វើការវិភាគទឹកនៅអូរមួយកន្លែង និងសំណាកសត្វងា.ប់មួយចំនួន ដោយសង្ស័យថាអាចមានសារធាតុពុលនៅក្នុងទឹក និងហាមពលរដ្ឋនៅក្នុងតំបន់កុំទាន់ប្រើប្រាស់ទឹកចេញពីប្រភពនោះឲ្យសោះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg29AeR1-1Hl5FRl5EPTAziXXrEjUgtFU-g8JP0r_SCXvdNvQ5YlOuR31gYunBjKABXEDwRqW-XrA6DIh7-sAufkPwAfP4CnkU8P8Pns-pQ5RVtQlyQk_cVfYBjhgd62Ta8zrQaQ-5LM-jFCl0Ft7hF3yoNUqYhUgOT93Ayg4GgTHGdZBCXbWnQev8QOivp/s1280/photo_2025-12-05_10-44-03.jpg
ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញ ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសង្ស័យមានការបំពុលបរិស្ថាន និងបានធ្វើឱ្យងាប់ត្រី និងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន៤ក្បាល នៅតាមអូរឬស្សី ដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjECKxJLQzwpk8TmbsRQtujsvbkyHoJgNNolKopmQ3bLjvLs5GhtyRIfGk4CvLvahiUWJDs47UPV02T8aooK_2mVxqdYkZeKZ7edVNzOQPSOFCCCUuaYd8fzcxs0HnVcRI_0oKfxiYgm_ZYI4_6Wk86YCCq2M9bdNzVHQZbjckhpLojjw3IYuiCxOAls1l0/s1280/photo_2025-12-05_10-43-57.jpg

ដោយមានការគាំទ្រនិងសហការ ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីក្រសួងរ៉ែ និងថាមពល មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ ទីតាំង និងសំណាកត្រីងាប់មួយចំនួន។ ក្រុមការងារបានបន្តបំពេញភារកិច្ច រហូតដល់វេលាយប់ ថ្ងៃដដែលនេះ ដើម្បីត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅ ចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពង់ពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbLDyK6WI-nTILjdm_8k-oJM1v_o6lz-zpbe0rCMVYlTfdvzqn73MKEsQLbFJMJ42P7FYmiGvoajqSpuiVJQ8giRtrB_GJOpJJ-ck3gdInSHpnJNh21gZLMPEKrkQnCgteZzlacDv60IkjCNQULDRRUq07J8mEOOgQ_u7phcple6QkLB9CTcIB6Os-axMG/s1280/photo_2025-12-05_10-43-58.jpg
សូមបញ្ជាក់ថារដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជន នៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើន ក្នុងតំបន់«អូរឬស្សី» ដែលមានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រសួងបរិស្ថានភ្លាមៗ ក៏បានចាត់វិធានការនិងបានបញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងតាមដានករណីនេះ ដើម្បីរកប្រភពបំពុល និងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIIXj_XyCpvmu1zwwfEN-YLrrgX01zKYUyBi-XZchkWMVm_4q7tdBy3gaNXaEqkkr4RRKzc7m2_Nt004YKetWRB3hhH75ox99oQUkzxM7eomQTOltlsYk3WTe2CfkfOonIMS3nHKhrwos73I__JLhRobhSBrL6jS4kCukIDql13cekqGOWfl0sRbPRUbVQ/s1280/photo_2025-12-05_10-43-59.jpg
ក្នុងពេលនេះ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់នៅជិតអូរ កុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6YMS7C8ne7AJzkN3xWrOR9Qs_yD5EHSLBhat_qBD7mMT3Fg2Rp0wM9iUyXXqiAAZD0gMkb0mzzfoq5qMNKgtViFI6MDxVsTEK8jmU9nMpyj7Y0hX9UBw4xNNUiLfRmUuhCoIhH4LQlCSl2J__vNNkm2KhiYpDtcDIDI0e4Tev99UUyOPwbXy8QstPe6W/s1280/photo_2025-12-05_10-44-00%20(2).jpg

បន្ថែមលើការហាមឃាត់ប្រើប្រាស់ទឹក ក្រសួងបរិស្ថានបានសន្យាថានឹងចាត់វិធានការច្បាប់តឹងរឹង ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន ចំពោះករណីរកឃើញប្រភពបំពុល ពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវៈចម្រុះគ្រប់ប្រភេទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7OY1ujdm9yERETrWyNKOXroJGLZZb96g870oDDJgm-LH1sqlZAa7c6cvorZ3hfL9xX905V3lTVJuzYrYcBckskTL2I6TFZft96nAyqAad3TCi4rCSCffaf9f4tLskMOYIctPZZhB0dE8woJDFk4j_y3CCyV5EdQ9z8HyF4RftTdB5rsqDKrdXPz88GPu/s1280/photo_2025-12-05_10-44-00.jpg

កូរ៉េខាងត្បូង ចាប់ផ្ដើម«បន្ធូបន្ថយ»ការហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរមកកម្ពុជា

0

ទីក្រុងសេអ៊ូល៖ រដ្ឋាភិបាលទីក្រុងសេអអ៊ូល សម្រេច«បន្ធូរបន្ថយ»ការរឹតបន្តឹងពលរដ្ឋមិនឲ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយកែសម្រួលពីការហាមប្រាមដាច់ខាត មកជាអាចធ្វើដំណើរទៅបានប៉ុន្តែគួរប្រុងប្រយ័ត្ន ខណៈខេត្តមួយចំនួនរបស់កម្ពុជាដែលកូរ៉េធ្លាប់ដៅជាតំបន់គ្រោះថ្នាក់ខ្ពស់ ត្រូវបានទម្លាក់ទៅតំបន់ដែលមានគ្រោះថ្នាក់កម្រិតទាបវិញ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju_OaqSQEnRZekKbna3kECrFDzqnEm6SlbvMAtXyOrB7PDRluKny4qMVXraoGfI2-87I1VM-EwtSOCDu-ip7a2wgQhNwgHmOk5QtzLc4MNQzb-jiI3yGNcqCr4w6Z4wo34mw5-LNz2SkmwU54wMcfGl58JoiEAjlJ3N2nqEB73q0XkxlZc0Mzs6SJphX4Q/s1280/photo_2025-12-05_10-11-53%20(3).jpg
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្ដីប្រកាសមួយទាក់ទងនឹងការកែសម្រួលកម្រិតនៃការជូនដំណឹងអំពីការធ្វើដំណើរមកកម្ពុជាសម្រាប់តំបន់មួយចំនួន ដែលពីមុនចាត់ទុកថាជាតំបន់មានបទឧក្រិដ្ឋផ្ដោតលើជនជាតិកូរ៉េជាខ្លាំងក្លា ត្រូវបានបន្ទាបកម្រិតទៅកម្រិតមធ្យម ឬកម្រិតទាបវិញ។ ការកំណត់ថ្មីនេះ នឹងត្រូវបានអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfVEY3dhkc4wpzpXJcqB-DbS9BtnXsC0kOIYtwVK3uVizk27ZVdM-xSRs2UHjF83ytx7Iuua9kt6k3vyD50JBPBRBPfm94MGTsXTa4rcRCv5QoAkvgop_ZVS66FvsuffXNSJSkcbgXYqG6ItFqKM4ds8mzBqVvZJDwHkKzY4AoV-OFQEop4ToX0-7RgRxC/s512/photo_2025-12-05_10-11-53.jpg
យោងតាមការប្រកាសនេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្រេចទម្លាក់កម្រិតហានិភ័យសម្រាប់រាជធានីភ្នំពេញ ដែលពីមុនស្ថិតនៅក្រោមការណែនាំពិសេសអំពីការធ្វើដំណើរ (កម្រិត ២.៥) ត្រូវបានបន្ទាបកម្រិតទៅជាកម្រិត ២ ខណៈដែលទីក្រុងសៀមរាប ដែលពីមុនស្ថិតនៅកម្រិត ២ ‘ហាមធ្វើដំណើរ’ មកជាកម្រិត ១ ឲ្យ’ប្រុងប្រយ័ត្ន’វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUx5CjgnjduRBhWMLlpxpjmTjLM2FDZ4MqEGMTWwmeGyMnca0qYvqt0OIeGZowhJFivRWXLdNGyglS0mozF617jbdnCJkHRCCdEsC9ccc5-eYyeic539VjCzDJVi3f7XHTuhntrtKGiiGvEroEUM8M1GnoVjRGQNv38J3HzWk8N05sY98BuQWU-OnuywV6/s1280/photo_2025-12-05_10-11-54.jpg

ទោះជាយ៉ាងណា កម្រិតជូនដំណឹងសម្រាប់តំបន់ភ្នំបូកគោ ក្រុងបាវិត និងប៉ោយប៉ែត ក្នុងខេត្តកំពត ដែលបច្ចុប្បន្នស្ថិតនៅក្រោមកម្រិត 4 (ការធ្វើដំណើរមិនអនុវត្ត) នៅតែមិនផ្លាស់ប្តូរ។ ចំណែកខេត្តព្រះសីហនុ ដែលស្ថិតនៅកម្រិត 3 នៅតែជាកម្រិត 3 (ការជូនដំណឹងអំពីការធ្វើដំណើរ) ដោយកូរ៉េខាងត្បូងរង់ចាំតាមដានជាបន្តទៀតសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYzbdNYArSamlTPGLEd2NmDYBB7rLyH__3-kIFoBt0cVfrejRmIugvXm2A19sgNztREVs59YucYKFzpLFu-GC4OWskgAyfkVWhcv_CQscF0PdikEn4MFD4Erm4V8spZKSEYFJyXMU4F7lemJIACGsvKPtMxr7k0sc262EvmqPkmjE7zT2P-y_wKtl15K3x/s600/photo_2025-12-05_10-11-53%20(2).jpg

គួរជម្រាបថា ការកែសម្រួលការជូនដំណឹងអំពីការធ្វើដំណើរមកកម្ពុជានេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកនៅក្នុងប្រទេស និងកិច្ចសហប្រតិបត្តិការដែលកម្ពុជាបានចូលរួមយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូង រួមទាំងការបើកដំណើរការ “ក្រុមការងាររួមកូរ៉េ-កម្ពុជាសម្រាប់ជនជាតិកូរ៉េ” ដែលផ្ដល់នូវទំនុកចិត្តបន្ថែមសម្រាប់រដ្ឋាភិបាលកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-H-RyKM3d3Xvezfoh1uIHqj9MCX485cvzZiBJS274eVuVYwXl0GTTnzRMXWYzQ1QC6pgBul1UBSnuoCNTOnwumQVDXgeW5PEDY0Pv2eNF0S2w0uikVPAyLpzeOjSGrz8YkeuC5QEkiD_2XnFBtDqSnm9eTneMDiDeuOC9iLAVEY-53aXkTGgi3uhkceEM/s609/photo_2025-12-05_10-11-53%20(4).jpg

បន្ថែមលើនេះ វាបាននាំឱ្យមានការថយចុះនៃករណីឆបោកដែលបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា និងការកែលម្អគួរឱ្យកត់សម្គាល់នៅក្នុងស្ថានភាព ជាពិសេសនៅទីក្រុងភ្នំពេញ និងសៀមរាប។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសកូរ៉េនឹងនៅតែតាមដានស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងបន្តពិនិត្យឡើងវិញឲ្យបានដិតដល់ នូវតម្រូវការសម្រាប់ការកែតម្រូវបន្ថែមទៀតចំពោះការណែនាំអំពីការធ្វើដំណើររបស់ប្រជាជនខ្លួនមកកាន់កម្ពុជា៕

ប្រធានគណៈកម្មការកីឡាថៃសន្យារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឱ្យល្អ និងសំណូមពរពលរដ្ឋបញ្ឈប់ការប្រៀបធៀបជាមួយកម្ពុជា

0

ប្រទេសថៃ ៖ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ជិតឈានដល់ថ្ងៃបើកជាផ្លូវការហើយ គឺនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែម្ចាស់ផ្ទះថៃបែរជារងការរិះគ.ន់យ៉ាងខ្លាំងពីការរៀបចំមិនល្អ មានកំហុសបច្ចេកទេស ខ្វះខាតមុខក្រោយ ជាពិសេស មិនទាន់រៀបចំអាងហែលទឹករួចរាល់ និងខុសគ្នាដាច់ពីការរៀបចំរបស់កម្ពុជាកន្លងមក ។ ពលរដ្ឋថៃធ្លាប់រិះគ.ន់កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អ ថែមទាំងរិះគ.ន់បន្ទប់ស្នាក់នៅ និងម្ហូបអាហាររបស់អត្តពលិក ប៉ុន្តែពេលថៃធ្វើជាម្ចាស់ផ្ទះ បែរជាថៃរៀបចំអន់យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdrYabkso_xPXhXDOoCUSHbg_8TlLEx7aBCTFIuhk8dBL5nPZB8CAB5MmLYoSJmHI17dprc3F2faBslGc0exTu76Zsc55hfqVnQhyfaGswXUnGYCcRC4APP7U6nIPWk1sehlAIAG8d9QCKCtMWGZNxPs9EUSDHzbl-chZH4BCarGxZsABx0D1SwCbBfNk/s1200/photo_2025-12-05_11-07-54.jpg
បន្ទាប់ពីពលរដ្ឋថៃរិះគ.ន់ខ្លាំងៗពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះមានការធ្វេសប្រហែសច្រើន ខុសបច្ចេកទេស ខ្វះខាតមុខក្រោយ សូម្បីតែអំពូលភ្លើងនៅកីឡដ្ឋានក៏ភ្លឺមិនគ្រប់ ថែមទាំងចំណាយប្រាក់រៀបចំតិចតួច មិនល្អដូចការរៀបចំរបស់កម្ពុជា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃសន្យារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឱ្យល្អ ដោះស្រាយកំហុសបច្ចេកទេសផ្សេងៗ និងសំណូមពរពលរដ្ឋបញ្ឈប់ការរិះគ.ន់ កុំប្រៀបធៀបជាមួយកម្ពុជា ។

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃ បានធ្វើដំណើរមកពិនិត្យមើលទីតាំងព្រឹត្តិការណ៍ស៊ីហ្គេម ដូចជា មើលការរៀបចំអាងហែលទឹក និងផ្តល់កម្លាំងចិត្តដល់ក្រុមអត្តពលិកថៃដែលកំពុងហ្វឹកហាត់ត្រៀមខ្លួនប្រកួត ដោយមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបទទទួលស្វាគមន៍ ។ លោក Thamanat បាននិយាយពីពលរដ្ឋថៃរិះគន់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃថា ការរៀបចំមានកំហុសបច្ចេកទេសច្រើន ពីព្រោះលោកជាប់ភារកិច្ចជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ទើបប្រគល់តួនាទីឱ្យលោក Atthakorn Sirilatthayakorn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា មើលការខុសត្រូវជំនួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCNEvZVFKSXwFU5jmtsiJebSIFEM14qAU1ARnrlMTHgAooium1gFPXUdc4RpT363iuVm5kuu9jq-VKyt1kPyI9HirSJYuWaQ-cE5iQ7w-jaCfGpFoWvgkY4Seyd1s57OBXE9Apfn3l9Q0dUAIq8EI2VboU-dk7dMBlwLU09NFujfbYIO5kWQyeLeTVZHUM/s1280/photo_2025-12-05_11-07-55.jpg

ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនល្អ ដោយសាររដ្ឋាភិបាលថ្មីធ្វើការបន្តពីរដ្ឋាភិបាលចាស់ ដែលរដ្ឋាភិបាលចាស់មានបញ្ហាស្រាប់ហើយ ដូចជា ៖ ខ្វះខាតថវិកា ហើយលោកក៏បានដោះស្រាយបញ្ហារហូតមក ។ ទោះយ៉ាងណា លោកសង្ឃឹមថា នៅថ្ងៃទី៩ ខែធ្នូ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម អ្វីៗនឹងដំណើរការល្អ គ្មានកំហុសឆ្គងទៀតទេ និងសូមឱ្យពលរដ្ឋថៃផ្តល់កម្លាំងចិត្តដល់អ្នករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ។ ពេលនេះ មិនទាន់ដល់ថ្ងៃបើកឆាកផង នាំគ្នារិះគន់អ្នករៀបចំព្រោងព្រាត ពួកយើងតាំងចិត្តរៀបចំឱ្យបានល្អក្រោយការផ្លាស់ប្តូររដ្ឋាភិបាល ។

លោកសំណូមពរពលរដ្ឋបញ្ឈប់ការប្រៀបធៀបការរៀបចំព្រឹតិ្តការណ៍ស៊ីហ្គេមរវាងថៃនិងកម្ពុជា ថាកម្ពុជាបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងអធិកអធម មានសំឡេង និងពន្លឺភ្លើងពណ៌ចាំងគួរឱ្យទាក់ទាញ ខណៈថៃរៀបចំអន់ ហុសបច្ចេកទេស ថែមទាំងចំណាយថវិការៀបចំតិចជាងកម្ពុជា ។ លោកនឹងព្យាយាមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឱ្យល្អ និងប្រើប្រាស់អ្នកជំនាញ ហើយក៏សំណូមពរទៅសារព័ត៌មាននានាកុំផ្សាយរិះគន់ថៃគ្នាឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtFqxmlLT2jML4ZMDorAU_3I5dNiyuwR0h1nHGkzkzGNjhvYbXFsovWRnEq4x9Fz0Eal6OWISonD0nmikBVONoEl_vxBiqFVPs1yAZWtVfy4mgFKB2cbfbnHpUFyxuMO7SACmIqTtQV1g4naVYw9jrKAt93_qxsmPMNeYiVy6yo_XirfkQNvskpZNUCI5/s960/photo_2025-12-05_11-07-55%20(2).jpg
ចំណែកលោក Gongsak Yodmani ប្រធានអាជ្ញាធរកីឡាថៃព្រមទទួលស្គាល់កំហុសបច្ចេកទេស ដូចជា ឧបករណ៍បំពងសំឡេងមិនឮខ្លាំង ដោយត្រៀមឧបករណ៍បំពងសំឡេងបន្ថែមទៀតកុំឱ្យមានបញ្ហា ក៏ដូចជាត្រួតពិនិត្យការបំពាក់អំពូលភ្លើង ។ លោកថា ថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់ថៃ ស្មើត្រឹមតែជាង២ពាន់លានបាតប៉ុណ្ណោះ (ឬជាង៦២លានដុល្លារ) ដែលថវិកានេះតិចជាងថវិការបស់កម្ពុជា ដោយសាររដ្ឋាភិបាលថៃផ្តល់ថវិកាឱ្យតិចតួច និងការចំណាយថវិកាបន្ថែមជាង១៦០លានបាតទៀត ដើម្បីប្តូរទីតាំងព្រឹត្តិការណ៍ស៊ីហ្គេមពីខេត្តសុងក្លា មកទីក្រុងបាងកក និងខេត្តឈុនបុរីវិញ ដោយសារខ្លាចខេត្តសុងក្លាមានទឹកជំនន់ជាថ្មី ។

ដោយឡែក អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានបង្ហាញក្តីបារម្ភពីបរិមាណធូលីកខ្វក់ PM 2.5 នឹងកើនឡើងខ្លាំងនៅទីក្រុងបាងកក ក្នុងអំឡុងពេលថៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ពីព្រោះកាលពីថ្ងៃទី៤ ខែធ្នូ កន្លងមក ទីក្រុងបាងកកមានធូលីកខ្វក់ខ្លាំងប៉ះពាល់ផ្លូវដង្ហើម ហើយលោកសំណូមពរឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqPwq9JLmaSUE3CItcn7LmGdyJQASb8AUTyKv_lwSJsIV2jaXES8drBtjll4uOBn5-K4GhS7Kvyb9oZReVytPSRdKf1H5A920I1PwNbF4_wakYFXUV74b3HFMiyFAXJ-_pwouh4r9yFyUOMBfMs3dBBJjihxOjYNtw4w9RDj23fl8zDOlvb5PeeG73UeoO/s1240/592963242_25235884009431700_2125227423878763802_n.jpg

ពលរដ្ឋថៃតាមព្រំដែនមីយ៉ាន់ម៉ាសម្ងំលាក់ខ្លួនតែក្នុងផ្ទះ ព្រោះជម្លោះរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU)

0

ប្រទេសថៃ ៖ អស់រយៈពេលជាច្រើនថ្ងៃហើយដែលមានការប្រយុ.ទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) នៅប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យគ្រាប់កាំភ្លើ.ងតូច កាំភ្លើ.ងធំធ្លាក់មកលើទឹកដីថៃជាបន្តបន្ទាប់ ខូចខាតផ្ទះសម្បែង ពលរដ្ឋថៃរងរបួសជាច្រើននាក់ រហូតដល់សាលារៀនថៃនៅព្រំដែនមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តបិទទ្វារដើម្បីសុវត្ថិភាព ។ ទោះជាថៃរងផលប៉ះពាល់ពីការប្រយុទ្ធគ្នានេះ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃខ្លា.ចមិនហ៊ានក្អក មិនហ៊ានតបត ឬថ្កោលទោសមីយ៉ាន់ម៉ាទេ បានត្រឹមតែជូនដំណឹងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Ox3DTkKGJnj1FyLMETjRYVeJMq0hNQkTobcd1qqUgPdNDMUuzwDRCw5nZtUoS_3r4Y3oNZFrbKzYC4ablRjrSuo07GQxgxML6jG1b_KMyeMENp_lzCAfIINeCfq2Mv0lilmDtHz3qCJ6LUZwo9K7cMstSHLgVq7lAyIU9LygQiPZ1H5cQvZr0EbNIwhT/s976/photo_2025-12-05_09-29-12.jpg

ពលរដ្ឋថៃនៅខេត្តតាកជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រាប់ថា ពួកគេបានសម្ងំលាក់ខ្លួនតែក្នុងផ្ទះ មិនហ៊ានចេញក្រៅ ក្រោយពីមានការប្រយុទ្ធគ្នារវាងកងទ័ពរមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) បណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ ពលរដ្ឋថៃរងរបួសជាបន្តបន្ទាប់ និងខូចខាតផ្ទះអស់ជាច្រើនខ្នង ។

ពលរដ្ឋនៅភូមិមេកូនគេន ឃុំមហាវ៉ាន់ ស្រុកមេស៊ត ខេត្តតាក បានបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បន្ទាប់ពីរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃនេះ ស្ថានការណ៍ប្រយុទ្ធក្នុងភូមិមិនឡាប៉ាំង ខេត្តការៀង ប្រទេសមីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរខ្លាំងឡើងរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) ។ ភាគីទាំងពីរបានប្រយុទ្ធគ្នាទាំងថ្ងៃទាំងយប់ ដោយប្រើប្រាស់យន្តហោះចម្បាំង គ្រាប់បែក កាំភ្លើងតូច កាំភ្លើងធំ ហើយខ្ទាតគ្រាប់កាំភ្លើងចូលទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP623nDg2i7A0uzPZLzViSgOTHhwct5KSwo38ZSPwyL8rtAB-wUWbPFgzODTUuMm3aBqcQY4S4iuJ-oMZO2e8_77mrsgTgXWA7x5T1DIsOnqoLwxITnp-zUaaBrIysCwNfuHfSGpKd3n_mTFsk20CCQ5p1HdePupQlDv8RtPMXAG78ITiS_aDDgvw7GLz_/s930/photo_2025-12-05_09-12-30.jpg

ពលរដ្ឋថៃនៅខេត្តតាកប្រាប់ថា ពួកគេចាំបាច់ត្រូវតែតាមដានស្ថានការណ៍ប្រយុទ្ធនៅមីយ៉ាន់ម៉ាគ្រប់ពេលវេលា បើទោះជាមានទម្លាប់នឹងការប៉ះទង្គិចដោយអាវុធនេះក៏ដោយ ប៉ុន្តែបានប្រយ័ត្នខ្លួនជានិច្ច ដោយសង្កេតមើលការប្រយុទ្ធនៅមីយ៉ាន់ម៉ាពីចម្ងាយ និងតាមដានព័ត៌មាន ។ រីឯពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនគ្រួសារបានបង្ខំចិត្តរស់នៅក្នុងជម្រកបណ្តោះអាសន្នតាមមាត់ទន្លេមេយ ដោយសារផ្ទះគ្មានសុវត្ថិភាព ។

ទោះជាការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាកាន់តែខ្លាំងក្លា និងបង្កផលប៉ះពាល់ដល់ប្រទេសថៃក្តី ប៉ុន្តែរហូតមកដល់ថ្ងៃទី៤ ខែធ្នូ រដ្ឋាភិបាលថៃញញើតមិនហ៊ានតបតជាមួយមីយ៉ាន់ម៉ាវិញទេ គឺបានត្រឹមតែជូនដំណឹងប៉ុណ្ណោះ ។ ដូចគ្នានេះ កងទ័ពថៃក៏មិនហ៊ានក្អក ឬថ្កោលទោសមីយ៉ាន់ម៉ាទេ ប៉ុន្តែបើជាមួយប្រទេសជិតខាងផ្សេងវិញ ទាំងរដ្ឋាភិបាល និងកងទ័ពថៃ រករឿងចោទប្រកាន់ លាបពណ៌ ទម្លាក់កំហុស និយាយមួលបង្កាច់មិនចេះអស់មិនចេះហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggnSzTLSSd-INF9EDRdMxOIOTGe-8ruDp911urFTTKcrDUl881NSc-EScmJhh6q3HOkNavQ5ADW1k2VxoT4uu994dVYnfunGObyA1_I_CHulNEpcxsSh687s1C4GZGH8N6hh-KHtTy0dHhER6ytMY7Jk7aVtNOdbjVbD4LjfnYCCEugd_E7DExvBb6gU74/s928/photo_2025-12-05_09-12-44.jpg
កាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit ថា ស្ថានការណ៍ព្រំដែនខេត្តតាកជាប់មីយ៉ាន់ម៉ា មិនគួរឱ្យបារម្ភដូចនៅព្រំដែនផ្សេងទេ ពីព្រោះគ្មានការល្មើសអធិបតេយ្យ គ្រាន់តែកន្លងមក ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) បណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ ។ មិនដឹងថា តើគ្រាប់កាំភ្លើងទាំងនេះជារបស់ភាគីណា កងទ័ពថៃក៏បាញ់ជូនដំណឹងទៅមីយ៉ាន់ម៉ាវិញ និងត្រៀមជម្លៀសពលរដ្ឋ ។ មីយ៉ាន់ម៉ាគ្មានចេតនាបាញ់ចូលទឹកដីថៃទេ ពីព្រោះជាការប្រយុទ្ធគ្នាឯងលើទឹកដីមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ាសហការជាមួយកងកម្លាំង BGF បានបំផ្ទុះគ្រាប់បែកកំទេចអគារកម្ពស់១៣ជាន់នៅតំបន់សេដ្ឋកិច្ចពិសេសយ៉ាងតៃ ឬសាវ៉េកូកកូ ក្នុងស្រុកមៀវឌី ខេត្តមៀវឌី នៅទល់មុខភូមិវាំងកែវ ឃុំមេប៉ាក់ ស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ។ ការបំផ្ទុះអគារនេះអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីបង្ក្រាប និងបំផ្លាញទីតាំងក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មកពីប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4EVxM7lNxjvK3DseYZpa2HCJlHqfFtzBqdf_KlIpAaa4lGZlF5ho_vN1Nv2dl545pzO0uuNYDAIxgW2-7awSHpQGdNYkHGlbjHyGMbH1QKpFq58BtIJihdkL8N0ZHdhGEHXebiMu9HDt91DWsTsyQqKsgsbF3E-JdWBggwUOFdbZzCvxRS4d8uXFNKNaD/s1280/photo_2025-12-05_09-29-12%20(2).jpg

វាជាការបំផ្ទុះគ្រាប់បែកប្រឆាំងទីតាំងរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញជាលើកដំបូងនៅតំបន់សាវ៉េកូកកូ បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបំផ្លាញអគារមួយកន្លែងនៅតំបន់ខេខេប៉ាក ជាច្រើនលើក ។ អាជ្ញាធរថៃអះអាងថា ការបំផ្ទុះគ្រាប់បែកនេះមិនប៉ះពាល់ប្រទេសថៃ និងគ្មានជនណាម្នាក់រងរបួស ឬស្លាប់ទេ ៕

វីដេអូណែនាំប្រទេសរបស់ ដេត ស្រីនាឌ ទទួលបានការសរសើរច្រើនខណៈជនជាតិថៃកើតទុក្ខមិនសុខចិត្ត

0

ដេត ស្រីនាឌ Miss Charm Cambodia 2025 បានបង្ហាញវីដេអូណែនាំប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Charm 2025 ដែលកំពុងតែប្រព្រឹត្តទៅនៅឯប្រទេសវៀតណាម។ វីដេអូនេះបានផ្សព្វផ្សាយពីវប្បធម៌ខ្មែរនិងតំបន់ទេសចរណ៍ក្នុងស្រុកធ្វើឱ្យមានការសរសើរជាច្រើន។ ទោះយ៉ាងណា វីដេអូរបស់ ស្រីនាឌ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនកើតទុក្ខមិនសុខចិត្តចូលមកលុកលុយនៅលើផេករបស់នាងផ្ទាល់រួមទាំងផេកផ្លូវការរបស់កម្មវិធី Miss Charm។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJXD1UFdHaTsBVxN-2GBzLZ4YtkB28U9llm4PPe28-ZhbtSrNUIo8Pu44FH70QzebLr4lqbcKnesC6UGfUXs1vxleX1Hm8_WChK79AG-T6aEm40hLE6a-r_7IxLMuEcXHfKTTOAe8eul-SojMeG0h-xIpM_pY1xGwFZ6qGYmOxl1mrejFU2mgxMhSMg9Ls/s1605/image_2025-12-04_15-12-07.png
នៅថ្ងៃទី៣ ខែធ្នូ កម្មវិធី Miss Charm និង ដេត ស្រីនាឌ បានបង្ហាញវីដេអូណែនាំប្រទេស ដោយគោលបំណងក្នុងវីឌីអូនេះ គឺដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និង តំបន់ទេសចរណ៍ជាច្រើននៅប្រទេសកម្ពុជា ដ៏អស្ចារ្យ។ នៅក្នុងវីឌីអូ ដេត ស្រីនាឌ មានការរួមបង្ហាញប្រាង្គប្រាសាទជាច្រើនដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទតាមាន់ ប្រាសាទប្រែរូប ប្រាសាទបន្ទាយសំរែ ប្រាសាទបេងមាលា ប្រាសាទព្រះវិហារ និង តំបន់ទេសចរណ៍ជាច្រើនដូចជា ទីក្រុងភ្នំពេញ ភ្នំគូលេន និងកោះរ៉ុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGtjjz4IEtJtsIiIPfE5bBfgQNUjTMVuP0RsJnwtdiEuTs0UV-wLFx6wtKIcCndJBcN255xMuCWN5LPb_LYnLgAApqxxEOBCktbzPo6kaRCxC2_qnd1HT7zruOxPlqEnnYlPfiyu5cnNsSXRT20wigrqyQCnw8eg1JV6NZ5oo-pVhC1wwQuM7SdeWjrS-s/s2048/image_2025-12-04_15-12-09.png

វីដេអូមួយនេះបានទាក់ទាញអ្នកទស្សនាជាច្រើនជាមួយមួយនឹងមតិកោតសរសើរពីព្រោះវីដេអូ ណែនាំប្រទេសរបស់ Miss Charm Cambodia បានបង្ហាញវប្បធម៌ ប្រពៃណីខ្មែរ និងតំបន់ទេសចរណ៍ពីប្រទេសកម្ពុជាយ៉ាងស្រស់ស្អាតនិងថតបានល្អមិនធ្វើឱ្យរួចតែពីដៃនោះទេ។ ជាមួយគ្នានេះ ដេត ស្រីនាឌ បានបង្ហើបអារម្មណ៍របស់ខ្លួនដែរថា វីដេអូនេះនាងផលិតចេញពីបេះដូងរាល់ពេលនាងមើលវីដេអូនេះគឺហូរទឹកភ្នែកព្រោះតែក្តីស្រលាញ់និងរំភើប ដែលនាងសំណាងបានកើតមកជាកូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp8pfG8lgMA1tcENBBDhnHoMORzxxsSOG9NdpkckS7pCo6ri0Xtsbw4OPEQJ1bk4KbcyhtMadUfP7Jbg3dpOM8Hw-C0sg3o_inzq94IjAgavqrGxie-QiddodCiDgDdMB3JkqK_V946SqPvbVRE3t8TcYOcO8B6f71fZ7dv9pLJIPDVA3vtjCwQFf5weIK/s2048/image_2025-12-04_15-12-11.png

ជាមួយនឹងមតិសរសើរជាច្រើនទៅកាន់ ដេត ស្រីនាឌ គេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមថៃមួយចំនួនគឺកើតទុក្ខមិនសុខចិត្តពីវីដេអូរបស់អ្នកតំណាងកម្ពុជារូបនេះដែលបានបង្ហាញទៅកាន់ពិភពលោកពីសម្បត្តិវប្បធម៌របស់ខ្មែរ ដែនដីនៃស្នាមញញឹម។ មិនត្រឹមតែចូលមកខម្មិនហូរហែនៅលើផេករបស់ ដេត ស្រីនាឌ ផ្ទាល់នោះទេប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃថែមទាំងបានចូលទៅខម្មិនលើផេកផ្លូវការរបស់ Miss Charm ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAzCYovETd5YibRtZn904_7A0MDhLvkeLegYvcqOiDXihEdCZp37LuUiIweZAWYwiRTlE-rSOHkKca5hVlPm6h82CCa6-vT4sw2dSKfiXMqVFzQGr574IF9OJAtzXc-7MtLA42hujNm0-D6P6JFejjFyxut4N9qPiAL9Ggn7r7HC28UCDzgHlpUKD2UidU/s2048/image_2025-12-04_15-12-13.png
គួរបញ្ជាក់ផងដែរថា ដេត ស្រីនាឌ កំពុងទាក់ចិត្តសាធារណជនម្តងបន្តិចៗនៅក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនេះបន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងក្លាកាលពីកន្លងមក។ នាងបានបង្កើតបរិយាកាសសប្បាយៗជាមួយនឹងបេក្ខនារីផ្សេងទៀត សូម្បីតែអ្នកមើលក៏រីករាយទៅនាងដូចគ្នា៕

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

0

Infinix បានប្រកាសចេញលក់នូវ HOT60Pro Series ចុងក្រោយបំផុតរបស់ខ្លួន ដែលសហការជាមួយ FreeFire ក្នុងនោះដោយ Infinix HOT 60 Pro+ បានកំណត់និយមន័យឡើងវិញនូវការរចនាស្មាតហ្វូនស្ដើងជាមួយនឹងតួខ្លួនស្ដើងបំផុតត្រឹមតែ 5.95mm ប៉ុណ្ណោះ វាបានកំណត់ស្តង់ដារសកលថ្មីជាទូរស័ព្ទអេក្រង់កោង 3D ស្ដើងបំផុតរបស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3e3CNtZDPoW8EuN3QeYItcq7DAxWThpsVBNkwjtoUmzxocnpRWMEZTb2DJslwSywCwEdXv9mA3pOFkqrYMjjVHCXH75y1rPC4ATjnkZAGUw1toN7PF-P7dqo_TI4gYZ0Y3z9aqIvhuJu3GlVXJFsOnzUeaUcQLsXW15u43F-Uq4NunqvhBBtvcxQp8um/s3840/1.jpg
1. ទូរស័ព្ទអេក្រង់កោង 3D ស្ដើងបំផុតរបស់ពិភពលោក៖ HOT 60 Pro+ ទម្លុះព្រំដែនថ្មីក្នុងការរចនានៃភាពស្ដើង
HOT 60 Pro+ បានកំណត់ឡើងវិញនូវស្តង់ដារសកលសម្រាប់ស្មាតហ្វូនអេក្រង់កោង 3D វាជាស្មាតហ្វូនស្ដើងគួរឱ្យកត់សម្គាល់ ដោយមានកម្រាស់ត្រឹមតែ 5.95 មីលីម៉ែត្រ ថយចុះ 12.5% ពីជំនាន់មុន។ វាមានទម្ងន់ត្រឹមតែ 155 ក្រាម ថយចុះ 4.3% ខណៈពេលដែលនៅតែរួមបញ្ចូលថ្មធំ និងសាកថ្មលឿនដែលមានសមត្ថភាពខ្ពស់ជាងមុនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgShARvZ3gtG9CJdAcmePCmORVKyKjAuCVxcaRt6Ax44bUqTVVuyV8gk_jSf2VzNhuSK-b-MLclA6Jva3laJwFBYuxVdWQShpB0LKrK7haqzlNAKSEWY6RyXBMIbN_5w_qcrAmP1TePJSSS_EcY-uel40Gnq8JO5jKDY5fQ9U0W_nCSAqlZOqUIXgE2MYmv/s1280/2.PNG
ការច្នៃប្រឌិតផ្នែកវិស្វកម្មសំខាន់ៗដែលរួមចំណែកដល់ទម្រង់ស្តើងបំផុត និងភាពធន់របស់វារួមមាន៖
• វិស្វកម្មស្តើងបំផុត Ultra-Slim និងការរចនា ដែលមានរចនាសម្ព័ន្ធអតិបរមាសម្រាប់ប្រសិទ្ធភាពផ្នែកខាងក្នុង
• គ្រឿងបន្លាស់ខាងក្នុងដែលរចនាឡើងតាមតម្រូវការ (ដូចជាថាសស៊ីម ឧបករណ៍បំពងសម្លេង និងរន្ធ Type-C) ដើម្បីរក្សាមុខងារពេញលេញ។
• បន្ទះខាងក្រោយសរសៃកញ្ចក់ស្តើងបំផុត fiberglass ដោយប្រើដំណើរការ OMR (Out-Mold Decoration) របស់ Infinix ដែលកាត់បន្ថយកម្រាស់ 20% បើប្រៀបធៀបទៅនឹងដំណោះស្រាយធម្មតា ខណៈពេលដែលផ្តល់នូវកម្លាំងខ្លាំងជាង
• ស៊ុមកណ្តាលអាលុយមីញ៉ូមថ្នាក់សម្រាប់ផលិតយន្តហោះអវកាសដែលមានជ្រុងពង្រឹងសម្រាប់ភាពធន់កាន់តែប្រសើរ
• អេក្រង់កោង 3D ការពារដោយកញ្ចក់ Corning® Gorilla® Glass 7i ស្តើងបំផុត
ការរីកចម្រើនទាំងនេះនាំឱ្យមានភាពធន់នឹងការពត់បានល្អជាង 1.4 ដង និងការធ្វើតេស្តទម្លាក់ទិសដៅយ៉ាងម៉ត់ចត់កម្ពស់ 1.5 ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJlAc_rz4e7Zmf5MZBv8Qfi_2b72I-_nW1L2uHAcjt9A4xM7JEPSLn5HBgyopZE0Ge_tqEDLfsNCICNUZpN5Nj4nil174hlz0wtXVydnwIEBGRxEuE6DPTvkLXY5S1nw3NpjKWxhRK3b_3YMiZZIJe7bqiO3QMleI8oAK3fQh4LiQgnCxu-cce4V35SZ24/s1280/3.PNG

2. ស្ដើង តែមានថាមពលខ្លាំង៖ ការធ្វើឱ្យប្រសើរឡើងនូវដំណើរការទាំងមូល
Infinix HOT 60 Pro Series បំពាក់បន្ទះឈីប MediaTek Helio G200 ថ្មី ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបរបស់ MediaTek ជាមួយនឹងការបង្កើនប្រសិទ្ធភាពផ្តាច់មុខរបស់ Infinix ដើម្បីធានាបាននូវដំណើរការលឿន រលូន និងប្រើប្រាស់បានយូរ។ វាគឺជាបន្ទះឈីបដំបូងគេដែលចេញលក់នៅលើទីផ្សារសម្រាប់បន្ទះឈីប Helio G200 ក្នុងតម្លៃក្រោម 200 ដុល្លារអាមេរិកសម្រាប់ HOT 60 Pro។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjCCtd0eYCcaV6xLF4nRkgtECRPklPzDRcUJGRobZibzqB67ENy8VXaLApZeBsUI-BvmFOsEPjQxqpD6Bprgkp0n5O0AfskiJVXQ96xzrO7I3knx5yvpaxhQvkZe2FC3TZ-C2FEu4YXMcB-wLRG0ovjuQIHWkYgtptNCsBAkaEP2dCkzoDWkqBVgLXhTji/s1280/4.PNG
HOT 60 Pro+ មានប្រព័ន្ធត្រជាក់ 11 ស្រទាប់ទំនើបបំផុតរបស់ Infinix រួមទាំងក្រាហ្វីតគ្រីស្តាល់ដែលមានចរន្តអគ្គិសនីខ្ពស់ទំហំ 220mm² ដែលធ្វើអោយប្រសើរឡើងនូវការរលាយកំដៅបាន 8% និងបន្ថយសីតុណ្ហភាពបន្ទះឈីបរហូតដល់ 5°C។
• អេក្រង់ដ៏អស្ចារ្យ៖ អេក្រង់ច្បាស់1.5K AMOLED ល្បឿន 144Hz គែមក្រោមស្ដើងបំផុត 0.88mm សម្រាប់ការមើលដែលអស្ចារ្យ។ និងការដោះសោដោយស្នាមម្រាមដៃលើអេក្រង់ និងកម្រិតពន្លឺ 4500 nits ដ៏អស្ចារ្យ។ ជាមួយនឹងមុខងារផ្តល់ផាសុកភាពភ្នែក៖ AI Eye Comfort រួមមាន Gaming Eye Comfort និង Sleep Aid Mode សម្រាប់កាត់បន្ថយការអស់កម្លាំងភ្នែកអំឡុងពេលប្រើប្រាស់ពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghUKkckSlmRUb1lvI3r14fm629R-wHPCS3bVstQuYptN0wgI5Y-MRZElRP-yQ3hAxfCh-Hx5AA8DRmS1hqZRaEz9ig0F8HkQRqiCUFrjlbNxK9J9KpGe-kG22nFScQSQDgcGxGLRJon29_OKj52BFHOOyO7OM2VT4Yvns39ErS7ggF4kV6cyKt_Wu2Kl0L/s1280/5.PNG

• ថាមពល និងភាពធន់ ៖ HOT 60Pro+ មានថ្ម 5160mAh ស្តើងខ្លាំង ដោយប្រើប្រាស់បច្ចេកវិទ្យាមិនមែនស៊ីលីកុនឈានមុខគេក្នុងឧស្សាហកម្ម ដោយសម្រេចបានដង់ស៊ីតេថាមពលខ្ពស់បំផុតក្នុងកំណត់ត្រា 810Wh/L សម្រាប់ Infinix។ នេះផ្តល់ថាមពលដែលអាចប្រើបានច្រើនជាង 1.08 ដងបើប្រៀបធៀបទៅនឹងជំនាន់មុន។ ថ្មត្រូវបានរចនាឡើងសម្រាប់អាយុកាលប្រើប្រាស់បានយូរ ដោយរក្សាបាននូវសុខភាព 80% សូម្បីតែបន្ទាប់ពីវដ្តសាក 1800 ដងក៏ដោយ។ HOT 60Pro Series ត្រូវបានធ្វើឱ្យប្រសើរឡើងដល់ 45W FastCharge។ នៅក្នុងរទម្រង់ Hyper MODE, HOT 60 Pro+ សាកពី 1% ដល់ 50% ក្នុងរយៈពេលត្រឹមតែ 23 នាទី ឈានដល់ការសាកពេញក្នុងរយៈពេល 55 នាទី—លឿនជាង 12.7% ធៀបនឹងការសាកលឿន 33W មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJsayYOajsspQix3bmgqvW506Ij_DTLuxP4dEDym0cmyo_cexxQfNZVu66T2qWU737PRphTaMiLp3Im_HxkprB6kcLuxfFg1jm7Kwm8rYRC4IBs4SXZ-nqvHDG12AASUv1VsDwWCnAqKFP0s8QrN_6OqS10wPM7oc7gKAZjoF5v2uHFTBEtsWdyV-4jEQ/s718/6.PNG

• ការថតរូបភាពកម្រិតខ្ពស់៖ កាមេរ៉ាខាងក្រោយត្រូវបានបំពាក់ដោយ SONY IMX882 ទំហំ 50MP ដែលផ្តល់នូវភាពច្បាស់ និងដំណើរការល្អក្នុងពន្លឺតិច។ ដំណើរការរូបភាព AI RAW ចុងក្រោយបំផុតរបស់ Infinix ជួយបង្កើនព័ត៌មានលម្អិត និងភាពត្រឹមត្រូវនៃពណ៌ ខណៈពេលដែលការផ្តោតដោយស្វ័យប្រវត្តិពេញភីកសែល និងការពង្រីក 2X ដោយមិនបាត់បង់គុណភាពផ្តល់នូវភាពបត់បែនក្នុងការថតកម្រិតអាជីព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqEDXy4hVb2ywDGE8B7uJBE1MBGl8RsrBjiNIRplfcQpSw-8n-sgrfinDs-Ys4tLSuBw1X4UkE1nVwF7Mspmgf8cAJB-A701AqXrCT9xL0TorKIFXK7YQ8rmw7dtlT9WXgPPChZ3YuX1eYnkRPlcWrZebPEDTKUzoZI0NvbrKyXnH0XsSo4CavNSrh_cQZ/s718/7.PNG

3. ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព័ត៌មានលម្អិត
បញ្ញាសិប្បនិម្មិតឆ្លាតវៃជាងមុន និងប្រព័ន្ធ XOS ដែលបានធ្វើឱ្យប្រសើរឡើង : HOT 60 Series មានមុខងារ Folax ដែលជាជំនួយការ AI ដ៏ឆ្លាតវៃ និងអាចប្រើប្រាស់បានច្រើនកម្មវិធីរបស់ Infinix ដែលអាចចូលប្រើបានតាមរយៈគ្រាប់ចុចប៊ូតុង AI សម្រាប់អន្តរកម្មដ៏រលូន។ សមត្ថភាព AI ផ្តាច់មុខរួមមាន AI Vogue Portraits សម្រាប់ទម្រង់ផែនមើលឃើញផ្ទាល់នៅលើអេក្រង់ចាក់សោ និងអេក្រង់បង្ហាញជានិច្ច រួមជាមួយនឹងឧបករណ៍កែសម្រួលដែលបានធ្វើឱ្យប្រសើរឡើងដូចជា AI Image Extender និង AI Eraser។ ប្រព័ន្ធ XOS 15.1.1 ថ្មីបង្ហាញពីចំណុចប្រសើរ និងស្របតាមនិន្នាការនៃអ្នកប្រើប្រាស់។ ជាពិសេស HOT 60 Pro+ និង HOT 60 Pro ប្តេជ្ញាចិត្តចំពោះបទពិសោធន៍កម្មវិធីដ៏យូរអង្វែងជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវកំណែ Android សំខាន់ៗចំនួនបីដង (រហូតដល់ Android 18) និង ផ្នែកសុវត្ថិភាពរយៈពេលប្រាំឆ្នាំ។ HOT 60 Pro ស៊េរី ក៏ទទួលបានវិញ្ញាបនបត្រកម្រិត A រយៈពេល 60 ខែពី TÜV SÜD ដែលធានានូវដំណើរការរលូនក្នុងការប្រើប្រាស់រយៈពេលយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRnEC-gZB9A_3Zbzie6k3axtPYhrb64uHc3q7yQlnQLFvTeK2RqN7NV3rXwJcj0lxPqM6hyphenhyphenk4dJABXeFfuvyXMm0auoR7hMUr4X9EacefqqE_2YwpMQfaLREhE46thWzuq5ui-qKPJ98uU7WJTwrpyRc0V-Gp6tIoHjzOmi7iKM-R3g4qSdssb-uVTtTL3/s718/8.PNG
ការពង្រីកលទ្ធភាពប្រើប្រាស់ប្រចាំថ្ងៃ : ការតភ្ជាប់ និងភាពធន់ HOT 60 ស៊េរី ធ្វើឱ្យការចែករំលែកទិន្នន័យកាន់តែងាយស្រួលជាមួយ NFC Touch Transfer សម្រាប់ការផ្ទេរឯកសារភ្លាមៗ និងងាយស្រួលរវាងឧបករណ៍ដែលត្រូវគ្នា។ HOT 60 ស៊េរី ណែនាំ UltraLink Free Call ដែលជាមុខងារដ៏អស្ចារ្យមួយដែលអាចឱ្យការហៅទូរស័ព្ទ និងផ្ញើសារទ្វេភាគីតាមរយៈប៊្លូធូសនៅចម្ងាយរហូតដល់ 1.5 គីឡូម៉ែត្រ ដែលធានាបាននូវការទំនាក់ទំនងដែលអាចទុកចិត្តបានដោយមិនចាំបាច់មានការគ្របដណ្តប់បណ្តាញ។ ទាក់ទងនឹងភាពធន់ ម៉ូដែលទាំងអស់ត្រូវបានវាយតម្លៃ IP64 សម្រាប់ភាពធន់នឹងធូលី និងទឹក ដោយ HOT 60 Pro+ ទទួលបានចំណាត់ថ្នាក់ IP65 កាន់តែខ្លាំង។ HOT 60 Pro+ ក៏ផ្តល់នូវបទពិសោធន៍អូឌីយ៉ូដ៏ល្អឥតខ្ចោះតាមរយៈឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរគ្រាប់ JBL ដែលផ្តល់នូវសំឡេងដ៏សម្បូរបែប និងលៃតម្រូវបានយ៉ាងច្បាស់លាស់តាមចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4_LSzwrdegR8StrX3v6Kx1BJmXWt40jkag-gUxUpPReHMiPYcTfN_IXbF-7_5f0diviI_SHnhHD7uFoLcle1d806Tpwhj3uTO7fGlolgPwM3FPfbTH2zwfVYkNHSLwMZNqwBJkZV_Iu0pcdl5ew3v0kHZ8x7cfeSsPZxQaA3Oi8w49B8D52NaJ6Jt5CdL/s718/9.PNG
ការរចនាពណ៌បែប Color-Pop ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព័ត៌មានលម្អិត : ដោយមានឫសគល់នៃការធ្វើជាខ្លួនឯង HOT 60 ស៊េរី មានពណ៌ច្រើនជាង 10 ពណ៌ដែលបំផុសគំនិតដោយធម្មជាតិ រួមទាំងពណ៌ជម្រាលក្រហម-ខៀវ Coral Tides ដ៏គួរឱ្យចាប់អារម្មណ៍។ Leather Texture Edition ផ្តល់ជូននូវការចាប់អារម្មណ៍បែបទាន់សម័យ និងទាក់ទាញ។ ដោយផ្អែកលើការរចនាដ៏ពិសេសរបស់វា HOT 60 Pro+ បង្ហាញម៉ូឌុលកាមេរ៉ាផុសឡើងបែបផែនបីវិមាត្រដ៏លេចធ្លោ បំពេញបន្ថែមដោយភ្លើងបំភ្លឺ Active Halo Lighting ។ ម៉ូដែលទាំងអស់មានការរចនាដ៏ស៊ីសង្វាក់គ្នាជាមួយនឹងការរចនាជ្រុងកោង smooth R-curved corner រលោងដែលត្រូវគ្នាយ៉ាងច្បាស់លាស់ទៅនឹងធ្នូកាមេរ៉ា ដែលធានាបានទាំងរូបរាងដ៏ចុះសម្រុងគ្នា និងផាសុកភាពក្នុងដៃកាន់តែប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1IPlafWyfMgSv-1PWoCN4T1grZZhWYdmdsaqG5nPH7QV6Fpxs_jucvmQk-gpG6uZ00bBWAB_tytXLk14CQlRh1scH77PuT0bpq6AHrQeRBUqEgdfOdVriNx-HAySWmVr63WPvIsA-THhTG2YZ1nrKr2Gz0UoUxSNX4omy29JwMaqFGWW3lrTGuvnRmHX9/s718/10.PNG
ទូរសព្ទ HOT 60 Pro+ លើសពីសោភ័ណភាពស្ដើងបំផុត ដោយផ្តល់នូវការធ្វើឱ្យប្រសើរឡើងយ៉ាងទូលំទូលាយនៅក្នុងមុខងារ ដំណើរការ ប្រសិទ្ធភាពកម្ដៅ និងភាពធន់។ ក្នុងនាមជាសមិទ្ធផលចុងក្រោយបំផុតនៃការច្នៃប្រឌិតជាបន្តបន្ទាប់របស់ Infinix ស៊េរី HOT តំណាងឱ្យបច្ចេកវិទ្យា-ម៉ូដជំនាន់ក្រោយដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់វ័យក្មេងនៅទូទាំងពិភពលោក។
តម្លៃ និងការដាក់លក់
តាមរយៈការវិវឌ្ឍផ្នែកបច្ចេកទេសឥតឈប់ឈរ HOT 60 Pro+ សម្រេចបាននូវតុល្យភាពដ៏ល្អឥតខ្ចោះនៃការរចនាស្ដើងបំផុត មុខងារដ៏មានអានុភាព និងសោភ័ណភាពខ្ពស់ ដែលឆ្លុះបញ្ចាំងជាថ្មីម្តងទៀតនូវមូលដ្ឋានគ្រឹះរឹងមាំនៃកម្លាំងបច្ចេកវិទ្យារបស់ Infinix និងចក្ខុវិស័យម៉ាកយីហោរបស់ខ្លួនអំពីការច្នៃប្រឌិតដ៏ក្លាហាន និងទំនើប។ HOT 60 ស៊េរី មានលក់នៅកម្ពុជាចាប់ពីថ្ងៃទី 5 ខែធ្នូតទៅ។
• HOT 60 Pro+ តម្លៃ 239 ដុល្លារជាមួយជម្រើស 8GB+256GB កាដូ : POWER BANK+កាតាបស្ពាយ + សំបកការពារ
• HOT 60Pro ជម្រើស 8GB+128GB តម្លៃ 169 ដុល្លារ និង ជម្រើស 8GB+256GB តម្លៃ 189ដុល្លារ ជាមួយកាដូ : កាតាបស្ពាយ + សំបកការពារ
• HOT 60i ជម្រើស 4GB+128GB តម្លៃ 109 ដុល្លារ, ជម្រើស 6GB+128GB តម្លៃ 119 ដុល្លារ និង ជម្រើស 8GB+128GB តម្លៃ 139 ដុល្លារ , ជាមួយកាដូ : ដបទឹក + សំបកការពារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfzq2EjljA8iewKGAOWkv2RL0xsW4vXTOCeRy0eiZ60dQOn3CeLNQCRfq1_R14Wt9kq5_ieAtG5wlpuEt9Qy7gT5NuJ0VImfVHEVP31J_Pfz-_ZrpRf4onOMJilRmR5BDV3LV4uWzxRXGrCI-zoXatwEeS7lLq0B-nqZSc5rViAcwjFqMa1JhrttmGTzjR/s2414/11.png
អំពី Infinix
បង្កើតឡើងក្នុងឆ្នាំ ២០១៣ Infinix គឺជាម៉ាកយីហោដែលជំរុញដោយនវានុវត្តន៍ ដែលឧទ្ទិសដល់ការផ្តល់ជូននូវបច្ចេកវិទ្យាទំនើប ការរចនាដិត និងដំណើរការដ៏ល្អឥតខ្ចោះ។ ម៉ាកយីហោនេះផ្តល់នូវបទពិសោធន៍ទូរស័ព្ទចល័តឆ្លាតវៃ និងរីករាយ ដែលបង្កើនជីវិតប្រចាំថ្ងៃ។ ក្រៅពីស្មាតហ្វូន Infinix បានពង្រីកផលប័ត្ររបស់ខ្លួនដើម្បីរួមបញ្ចូលកាស TWS នាឡិកាឆ្លាតវៃ កុំព្យូទ័រយួរដៃ ថេប្លេត ទូរទស្សន៍ឆ្លាតវៃ និងច្រើនទៀត – ដោយកសាងប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយនៃឧបករណ៍ឆ្លាតវៃ។ បច្ចុប្បន្ននេះ ផលិតផល Infinix មាននៅក្នុងប្រទេស និងតំបន់ជាង ៧០ នៅទូទាំងពិភពលោក រួមទាំងអាហ្វ្រិក អាមេរិកឡាទីន មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រផ្លូវការ INFINIX: https://kh.infinixmobility.com/

លោក ម៉ៅ ធនិន ទទួលបានការតែងតាំងពីព្រះមហាក្សត្រ ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២

0

រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKI6VFp7zwIILcMDLTPHR8x5V38cn7m6MhU5Oc7YpeR3byB5OYcUQu7CR-vt_mvabx7fK1YycjbgMh0ZNjz4FlGmOU6w6vfRDuyMYb_9_glNthH0_CXq1m3pmTN63HRVSziGZWbMYevfot9d7Cm9Pt_OGM9xWJ7R9dAe0jCQb20WwE3-tVAWsOdyGYiMwJ/s1280/photo_2025-12-05_09-06-37%20(2).jpg
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim1N_c5XbYw8C9VXJ8zfF-dxGmp92xkYgtggcFpmJnMKmT6j66Tbf93O2ojK1h1SPZZ_uk0cDC8v77Qe_yNKJ2c2FjM-0bE6uTQvWpSm1aAk1GNsYaRMpUsML2yTypibA8xjHFl2DnphKzQQKigeqqRYJYQPp0I4TJ_wov-61Nn6MtMHbTCxeiJi_SB_iy/s1280/photo_2025-12-05_09-06-37.jpg

សូមជម្រាបដែរថា ជាទូទៅសម្រាប់អភិបាលខេត្តមួយរូប អាចគ្រប់គ្រងខេត្តមួយបានពីរអាណត្តិ ដែលមួយអាណត្តិមានរយៈពេល៤ឆ្នាំ។ ចំពោះលោក ម៉ៅ ធនិន បានផ្លាស់ពីខេត្តពោធិ៍សាត់ មកគ្រប់គ្រងខេត្តកំពតកាលពីឆ្នាំ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr_-PAqW_paHkZNM14Z5NnsoS5QNEeja4ZjIxUYNpuMRfo1le_Z3DEKayBI9EcAFDLrSM-nlRGKUXdHPK_GJSWWJ8882Vju4KW6KLfysCvQ8PpBjdzJ4H0-CaJ02JH1fV9nr7x7I-5W69H9Ck3DyZohP6yvsIxBwJx8B5ayshncl3BtlsSkF9f45uDBWPc/s990/photo_2025-12-05_09-06-38.jpg

ដូច្នេះនៅឆ្នាំ២០២៥នេះ លោកនៅតែទទួលបានការត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពតដដែល ក្នុងការដឹកនាំបន្តសម្រាប់អាណត្តិទី២ មិនដូចពាក្យចចាមអារ៉ាមនៅលើបណ្ដាញសង្គម ដែលនិយាយថា លោក ម៉ៅ ធនិន ត្រូវបានផ្លាស់ឱ្យទៅកាន់តំណែងនៅខេត្តស្វាយរៀង ឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1pHcC2__eZPC4LTOsJ3t99OqaNcfufBEmmWSc2mvXDCW84zqi_aTE4dhDi2dTCLBeqHVv0kMlBfMzWdZ5_ODpENO5MN_E3TF_d-H6hFMmLUdkg3tmg3inCdvKz2AOa7gePX3dMdxfIlGH6kd7DAJzwq7y-X46b5vbGUIqR9YHa5xN3IJjV-z7ImTvCsJa/s1280/photo_2025-12-05_09-06-37%20(3).jpg

ទេព បូព្រឹក្ស អស់ការអត់ធ្មត់ពន្លះផាំងៗក្រោយមានអ្នកលាបពណ៌ចោ.ទប្រកាន់រកស៊ី Scam

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់ការរកស៊ីរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត គឺជាករណី Scam បន្ទាប់ពីលក់ប្រអប់អាថ៌កំបាំងមួយប្រអប់ចំនួន៣៥ដុល្លារ។ ឃើញមានការចោទប្រកាន់បែបនេះ ទេព បូព្រឹក្ស បានពន្លះចាស់ដៃព្រោះតែមានការលាបពណ៌តាំងពីចម្រៀងរហូតមកដល់ការរកស៊ីរបស់ខ្លួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdXT23NrawPyyGIzyfjSiXWtgePIQKJjl88HsqjqGkijnIz7uPTEgRe7cHYhy-l0In3e1JO1VcXp0hiP9GxijMMabebLT3xoUTqnhP0M6_tpgoJiKTF_C6C8Hj_BMdbG59H5R4LymBrSIMzUTePiw10vnU33IzLfpZuAqLabMUd3U8zNR7gHDjOOzkNIK4/s2048/image_2025-12-01_14-13-50.png

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ តារាចម្រៀង ទេព បូព្រឹក្ស បានចែករំលែកការបង្ហោះមួយជុំវិញមានអ្នកចោទប្រកាន់ថានាងនិង ជី ដេវីត រកស៊ី Scam អ្នកដទៃទាំងមានបំណងចង់ឱ្យកាដូអ្នកគាំទ្រនិងចង់ឱ្យសាធារណជនស្គាល់ផលិតផលរបស់ខ្លួនឱ្យបានកាន់តែច្រើន។ បង្ហោះសារទាំងហួសចិត្ត ទេព បូព្រឹក្ស បានរៀបរាប់ថា «ហ៊ឹមគិតទៅ… រៅឆានតាំងពីរឿងរកស៊ីឡើង គិតថាអ្នកទិញហ្នឹងគេល្ងង់មែន ហើយឯងក៏មើលងាយជីវភាពពួកយើងម្ល៉េះ..ពួកអស់នេះលាបពណ៌តាំងពីចម្រៀងរហូតឥឡូវមកតាមដល់រឿងរកស៊ីទៀត ទេវាអាមិចហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpQbxpQgOE1uWNbBzLTV0IwQkBvz3zgC8l38DjzIdAx9BYw-pJ51tQCaFS6x01GrPggv3EDPUVYeR2oCXEJKEDJnDl4AozkrWWQXWNejSRLHexbIksSeQnHqPJYBtpGwOBnjmX-KV-JALKOZpygUZKdktwiAziAm4EwANNhsO2Em1pY6tCHK03Hz9EBI9C/s2048/image_2025-12-01_14-13-48.png

ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថា «ទឹកអប់របស់ខ្លួនមួយដប 35$ សាប៊ូ 15$ ចឹងក្នុងប្រអប់កំណប់ហ្នឹងបងប្អូនខ្លះបើកមក មាន២មុខ៣មុខ គេទិញរាល់ថ្ងៃប្រើរាល់ថ្ងហើយ តែចង់ដាក់កាដូឱ្យហ្វេន ជាការអរគុណ និងចង់ឱ្យបងប្អូនស្គាល់ផលិតផលនេះកាន់តែច្រើន ហើយពួកឯងនឹងមិចលាបពណ៌ដល់ពេលណា ២០២៦ហើយអាក្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx6SLIMOPTfGaTyRX-Yu32DqKf_lZPSgamZq_v-t_ATn5FJmbZ_nQ-B8thlJ4ty5EBxA7e8XCXlHGQdK7b1J7xItXgBpzPj7hfKNxbY65atREJpLEJQeG5OXGXC2sbbDt3QbCy3_-oIe1j94WrWSBmbOCkClnf1-uo2RPexqRCxxnDjcu5smCE1h4rIxIX/s739/image_2025-12-04_13-27-09.png

គួរឱ្យដឹងថា ទេព បូព្រឹក្ស និង ជី ដេវីត មិនត្រឹមតែផ្តោតលើអាជីពសិល្បៈប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរខិតខំរកស៊ីមានមុខរបរផ្ទាល់ខ្លួនថែមទៀត។ អ្នកទាំងពីរបានបង្កើតទីផ្សារដោយលក់ប្រអប់អាថ៌កំបាំងផ្តល់រង្វាន់ជាម៉ូតូ មាស ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងសូម្បីអ្នកតាមបណ្តាខេត្តក៏បានមកតម្រង់ជួរទិញផងដែរ។ លើសពីនេះទៀតមិនត្រឹមតែសាធារណជនប៉ុណ្ណោះទេ អ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនក៏បានមកផ្សងសំណាងដូចគ្នា៕

 

នាយករដ្ឋមន្ត្រីថៃបដិសេធព័ត៌មានពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់រហូតដល់ជាង១ពាន់នាក់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបដិសេធព័ត៌មានពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់កើនឡើងរហូតដល់ជាង១ពាន់នាក់ ដោយលោកថា គ្មានការលាក់បាំងចំនួនមនុស្សស្លា.ប់ទេ រដ្ឋាភិបាលបង្ហាញចំនួនពិតប្រាកដផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ។ ការបដិសេធរបស់នាយករដ្ឋមន្ត្រីថៃបន្ទាប់ពីពលរដ្ឋចោទប្រកាន់ថា រដ្ឋាភិបាលលាក់បាំងចំនួនមនុស្សស្លា.ប់ដោយសារទឹកជំនន់ ដើម្បីកុំឱ្យរងការស្ទីបន្ទោសពីដំណោះស្រាយទឹកជំនន់យឺតយ៉ាវ ព្រមទាំងខ្វះខាតភ្នាក់ងារសង្គ្រោះ និងឧបករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

នៅវិមានរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anutin និយាយថា រដ្ឋាភិបាលមិនអាចលាក់បាំងចំនួនមនុស្សស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងទេ រដ្ឋាភិបាលបង្ហាញចំនួនពិតប្រាកដផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល មនុស្សស្លាប់ដោយសារទឹកជំនន់ត្រឹមតែខ្ទង់រយប៉ុណ្ណោះ មិនដល់ខ្ទង់ពាន់ទេ ។ មតិជាច្រើនថា មនុស្សស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងរហូតដល់ជាង១ពាន់នាក់ ប៉ុន្តែរដ្ឋាភិបាលលាក់បាំងព័ត៌មាន សូមបញ្ជាក់ថា រដ្ឋាភិបាលបានបង្ហាញចំនួនមនុស្សស្លាប់ពិតប្រាកដ ។ រីឯអ្នកចោទប្រកាន់ចំនួនអ្នកស្លាប់ស្មើជាង១ពាន់នាក់ គឺពួកគេអាចនិយាយបានដើម្បីឱ្យមានការផ្ទៀងផ្ទាត់ទិន្នន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieVWayT39hiTCdGCuIjB1_QyiYA9CE4i8uGT2v956jeFr57tCYSAfDkbaP3zhzmhbmmrfVCZTOxglnwvctd04PjbdmO74dOiEug2YlgxORRlBLmzG0y9MdRtxV5oZZae325rV-hOtW-uKhORCd5O38RA6cqqtznKuKcVBv4Jg0mpw_yhdJHuCmgbjpKfMx/s830/image_2025-12-02_11-42-05.png

ការបង្ហាញចំនួនមនុស្សស្លាប់ត្រូវតែផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល និងបង្ហាញពីសាច់ញាតិសាកសព ពីព្រោះវាមិនចាំបាច់ដែលរដ្ឋាភិបាលត្រូវលាក់បាំងព័ត៌មានពលរដ្ឋទេ ។ នេះជាបញ្ហាគ្រោះធម្មជាតិ បើមានគ្រោះថ្នាក់អ្វីត្រូវតែបង្ហាញជាសាធារណៈដើម្បីទទួលបានមតិណែនាំពីពលរដ្ឋ រដ្ឋាភិបាលស្តាប់គ្រប់មតិណែនាំ បើមតិល្អនឹងអនុវត្តតាមដើម្បីបង្កើនកិច្ចសហការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuq6PSNLYxMUwBGrg2QLC4Pi2tkqH9PIbC135fPH_KrpcNzT7OjdIuvAtkL3FNhc-6yVrG85N-kGmVOeYKB9fQf9dgIhvi32x2sMQ9PRr_5oB1YNgCvL8PazGviWv6mynLqN7BwG0H8XOfTxhjD0N-T0GY0q1VZ4zvI_AQWbz6rU29kpvTAJAkOknC8UbU/s1280/photo_2025-11-28_14-00-29.jpg

ដូចគ្នានេះ កាលពីថ្ងៃទី២ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ផាត់តាណា ប្រមផាន់ បានបដិសេធព័ត៌មានពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១ពាន់នាក់ ដោយលោកថា មិនមែនជាការពិតទេ ការលើកឡើងបែបនេះគ្មានភស្តុតាង ។ ចំនួនអ្នកស្លាប់ដោយទឹកជំនន់ពិតប្រាកដស្មើត្រឹមខ្ទង់រយប៉ុណ្ណោះ ហើយមានតែទិន្នន័យរបស់ក្រសួងសុខាភិបាលទេដែលពិតប្រាកដ និងអាចជឿជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1LWjbQcuN58uNl6DjcKRJt3a-H4CixlVMjU7OpBcqyXqKhNk6FJsYmYlj_rGRZbN_-EBsrRMCo35CTevgvs1TX6OotMHqgXBz82P2IUuwBAv-fczfmMluoBvanjcqjrmXHd4TbL0Sj-w5q369VzZ-769GEmTnYlKtKWwvxhxhHpUEBaUUCil1ViSJ35H-/s900/photo_2025-11-27_12-09-24.jpg

បើទោះជាលោកនាយករដ្ឋមន្ត្រី Anutin និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ពីចំនួនពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់មិនដល់ជាង១ពាន់នាក់ក៏ដោយ ប៉ុន្តែចំនួនពលរដ្ឋស្លាប់នេះកំពុងតែចម្រូងចម្រាស់ខ្លាំងណាស់នៅប្រទេសថៃ ដោយពលរដ្ឋចោទប្រកាន់រដ្ឋាភិបាលថា លាក់បាំងការពិតពីចំនួនមនុស្សស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3UXzo8pMG9hdfYC3ZlrrUCN0nQkuFjQiKx1f-KyrPWaFTXxMHk7g8I5T54P7vyOF1YJmbC_gFWqPgV1vmrNVmx7_kcTflG3OQBjgUk7oFEkh_dv5NoPBhzdfYacdt74ut29LR3N_g9Xb6cvX9T4MbXF8BMhOlff3XCcWQnCVQ1TiP-Qb4NXX_zxAp2Rru/s900/photo_2025-11-27_12-09-25%20(3).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ សភាពាណិជ្ជកម្មថៃបានលើកឡើងពីទឹកជំនន់នៅភាគខាងត្បូងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រហាក់ប្រហែលនឹងទឹកជំនន់កាលពីឆ្នាំ២០១១ ដោយសភាពាណិជ្ជកម្មវាយតម្លៃថា ថៃខាតបង់ថវិកាជាតិរហូតដល់ជាង៤ម៉ឺនលានបាត (ឬជាង១,២៥០លានដុល្លារ) ក្នុង១ខែ ដោយសារទឹកជំនន់ ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត ។ ពលរដ្ឋ និងម្ចាស់អាជីវកម្មភាគខាងត្បូងត្រូវការប្រាក់សំណងជាបន្ទាន់ពីរដ្ឋាភិបាល និងចំណាយពេលរហូតដល់ជាង១ខែក្នុងការរៀបចំផ្ទះ ឬអាជីវកម្មឡើងវិញ ៕