ប្រទេសថៃ ៖ អស់រយៈពេលជាច្រើនថ្ងៃហើយដែលមានការប្រយុ.ទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) នៅប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យគ្រាប់កាំភ្លើ.ងតូច កាំភ្លើ.ងធំធ្លាក់មកលើទឹកដីថៃជាបន្តបន្ទាប់ ខូចខាតផ្ទះសម្បែង ពលរដ្ឋថៃរងរបួសជាច្រើននាក់ រហូតដល់សាលារៀនថៃនៅព្រំដែនមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តបិទទ្វារដើម្បីសុវត្ថិភាព ។ ទោះជាថៃរងផលប៉ះពាល់ពីការប្រយុទ្ធគ្នានេះ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃខ្លា.ចមិនហ៊ានក្អក មិនហ៊ានតបត ឬថ្កោលទោសមីយ៉ាន់ម៉ាទេ បានត្រឹមតែជូនដំណឹងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Ox3DTkKGJnj1FyLMETjRYVeJMq0hNQkTobcd1qqUgPdNDMUuzwDRCw5nZtUoS_3r4Y3oNZFrbKzYC4ablRjrSuo07GQxgxML6jG1b_KMyeMENp_lzCAfIINeCfq2Mv0lilmDtHz3qCJ6LUZwo9K7cMstSHLgVq7lAyIU9LygQiPZ1H5cQvZr0EbNIwhT/s976/photo_2025-12-05_09-29-12.jpg

ពលរដ្ឋថៃនៅខេត្តតាកជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រាប់ថា ពួកគេបានសម្ងំលាក់ខ្លួនតែក្នុងផ្ទះ មិនហ៊ានចេញក្រៅ ក្រោយពីមានការប្រយុទ្ធគ្នារវាងកងទ័ពរមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) បណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ ពលរដ្ឋថៃរងរបួសជាបន្តបន្ទាប់ និងខូចខាតផ្ទះអស់ជាច្រើនខ្នង ។

ពលរដ្ឋនៅភូមិមេកូនគេន ឃុំមហាវ៉ាន់ ស្រុកមេស៊ត ខេត្តតាក បានបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បន្ទាប់ពីរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃនេះ ស្ថានការណ៍ប្រយុទ្ធក្នុងភូមិមិនឡាប៉ាំង ខេត្តការៀង ប្រទេសមីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរខ្លាំងឡើងរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) ។ ភាគីទាំងពីរបានប្រយុទ្ធគ្នាទាំងថ្ងៃទាំងយប់ ដោយប្រើប្រាស់យន្តហោះចម្បាំង គ្រាប់បែក កាំភ្លើងតូច កាំភ្លើងធំ ហើយខ្ទាតគ្រាប់កាំភ្លើងចូលទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP623nDg2i7A0uzPZLzViSgOTHhwct5KSwo38ZSPwyL8rtAB-wUWbPFgzODTUuMm3aBqcQY4S4iuJ-oMZO2e8_77mrsgTgXWA7x5T1DIsOnqoLwxITnp-zUaaBrIysCwNfuHfSGpKd3n_mTFsk20CCQ5p1HdePupQlDv8RtPMXAG78ITiS_aDDgvw7GLz_/s930/photo_2025-12-05_09-12-30.jpg

ពលរដ្ឋថៃនៅខេត្តតាកប្រាប់ថា ពួកគេចាំបាច់ត្រូវតែតាមដានស្ថានការណ៍ប្រយុទ្ធនៅមីយ៉ាន់ម៉ាគ្រប់ពេលវេលា បើទោះជាមានទម្លាប់នឹងការប៉ះទង្គិចដោយអាវុធនេះក៏ដោយ ប៉ុន្តែបានប្រយ័ត្នខ្លួនជានិច្ច ដោយសង្កេតមើលការប្រយុទ្ធនៅមីយ៉ាន់ម៉ាពីចម្ងាយ និងតាមដានព័ត៌មាន ។ រីឯពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនគ្រួសារបានបង្ខំចិត្តរស់នៅក្នុងជម្រកបណ្តោះអាសន្នតាមមាត់ទន្លេមេយ ដោយសារផ្ទះគ្មានសុវត្ថិភាព ។

ទោះជាការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាកាន់តែខ្លាំងក្លា និងបង្កផលប៉ះពាល់ដល់ប្រទេសថៃក្តី ប៉ុន្តែរហូតមកដល់ថ្ងៃទី៤ ខែធ្នូ រដ្ឋាភិបាលថៃញញើតមិនហ៊ានតបតជាមួយមីយ៉ាន់ម៉ាវិញទេ គឺបានត្រឹមតែជូនដំណឹងប៉ុណ្ណោះ ។ ដូចគ្នានេះ កងទ័ពថៃក៏មិនហ៊ានក្អក ឬថ្កោលទោសមីយ៉ាន់ម៉ាទេ ប៉ុន្តែបើជាមួយប្រទេសជិតខាងផ្សេងវិញ ទាំងរដ្ឋាភិបាល និងកងទ័ពថៃ រករឿងចោទប្រកាន់ លាបពណ៌ ទម្លាក់កំហុស និយាយមួលបង្កាច់មិនចេះអស់មិនចេះហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggnSzTLSSd-INF9EDRdMxOIOTGe-8ruDp911urFTTKcrDUl881NSc-EScmJhh6q3HOkNavQ5ADW1k2VxoT4uu994dVYnfunGObyA1_I_CHulNEpcxsSh687s1C4GZGH8N6hh-KHtTy0dHhER6ytMY7Jk7aVtNOdbjVbD4LjfnYCCEugd_E7DExvBb6gU74/s928/photo_2025-12-05_09-12-44.jpg
កាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit ថា ស្ថានការណ៍ព្រំដែនខេត្តតាកជាប់មីយ៉ាន់ម៉ា មិនគួរឱ្យបារម្ភដូចនៅព្រំដែនផ្សេងទេ ពីព្រោះគ្មានការល្មើសអធិបតេយ្យ គ្រាន់តែកន្លងមក ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងសហភាពជាតិការ៉េន (KNU) បណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ ។ មិនដឹងថា តើគ្រាប់កាំភ្លើងទាំងនេះជារបស់ភាគីណា កងទ័ពថៃក៏បាញ់ជូនដំណឹងទៅមីយ៉ាន់ម៉ាវិញ និងត្រៀមជម្លៀសពលរដ្ឋ ។ មីយ៉ាន់ម៉ាគ្មានចេតនាបាញ់ចូលទឹកដីថៃទេ ពីព្រោះជាការប្រយុទ្ធគ្នាឯងលើទឹកដីមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ាសហការជាមួយកងកម្លាំង BGF បានបំផ្ទុះគ្រាប់បែកកំទេចអគារកម្ពស់១៣ជាន់នៅតំបន់សេដ្ឋកិច្ចពិសេសយ៉ាងតៃ ឬសាវ៉េកូកកូ ក្នុងស្រុកមៀវឌី ខេត្តមៀវឌី នៅទល់មុខភូមិវាំងកែវ ឃុំមេប៉ាក់ ស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ។ ការបំផ្ទុះអគារនេះអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីបង្ក្រាប និងបំផ្លាញទីតាំងក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មកពីប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4EVxM7lNxjvK3DseYZpa2HCJlHqfFtzBqdf_KlIpAaa4lGZlF5ho_vN1Nv2dl545pzO0uuNYDAIxgW2-7awSHpQGdNYkHGlbjHyGMbH1QKpFq58BtIJihdkL8N0ZHdhGEHXebiMu9HDt91DWsTsyQqKsgsbF3E-JdWBggwUOFdbZzCvxRS4d8uXFNKNaD/s1280/photo_2025-12-05_09-29-12%20(2).jpg

វាជាការបំផ្ទុះគ្រាប់បែកប្រឆាំងទីតាំងរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញជាលើកដំបូងនៅតំបន់សាវ៉េកូកកូ បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបំផ្លាញអគារមួយកន្លែងនៅតំបន់ខេខេប៉ាក ជាច្រើនលើក ។ អាជ្ញាធរថៃអះអាងថា ការបំផ្ទុះគ្រាប់បែកនេះមិនប៉ះពាល់ប្រទេសថៃ និងគ្មានជនណាម្នាក់រងរបួស ឬស្លាប់ទេ ៕