ដេត ស្រីនាឌ Miss Charm Cambodia 2025 បានបង្ហាញវីដេអូណែនាំប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Charm 2025 ដែលកំពុងតែប្រព្រឹត្តទៅនៅឯប្រទេសវៀតណាម។ វីដេអូនេះបានផ្សព្វផ្សាយពីវប្បធម៌ខ្មែរនិងតំបន់ទេសចរណ៍ក្នុងស្រុកធ្វើឱ្យមានការសរសើរជាច្រើន។ ទោះយ៉ាងណា វីដេអូរបស់ ស្រីនាឌ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនកើតទុក្ខមិនសុខចិត្តចូលមកលុកលុយនៅលើផេករបស់នាងផ្ទាល់រួមទាំងផេកផ្លូវការរបស់កម្មវិធី Miss Charm។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJXD1UFdHaTsBVxN-2GBzLZ4YtkB28U9llm4PPe28-ZhbtSrNUIo8Pu44FH70QzebLr4lqbcKnesC6UGfUXs1vxleX1Hm8_WChK79AG-T6aEm40hLE6a-r_7IxLMuEcXHfKTTOAe8eul-SojMeG0h-xIpM_pY1xGwFZ6qGYmOxl1mrejFU2mgxMhSMg9Ls/s1605/image_2025-12-04_15-12-07.png
នៅថ្ងៃទី៣ ខែធ្នូ កម្មវិធី Miss Charm និង ដេត ស្រីនាឌ បានបង្ហាញវីដេអូណែនាំប្រទេស ដោយគោលបំណងក្នុងវីឌីអូនេះ គឺដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និង តំបន់ទេសចរណ៍ជាច្រើននៅប្រទេសកម្ពុជា ដ៏អស្ចារ្យ។ នៅក្នុងវីឌីអូ ដេត ស្រីនាឌ មានការរួមបង្ហាញប្រាង្គប្រាសាទជាច្រើនដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទតាមាន់ ប្រាសាទប្រែរូប ប្រាសាទបន្ទាយសំរែ ប្រាសាទបេងមាលា ប្រាសាទព្រះវិហារ និង តំបន់ទេសចរណ៍ជាច្រើនដូចជា ទីក្រុងភ្នំពេញ ភ្នំគូលេន និងកោះរ៉ុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGtjjz4IEtJtsIiIPfE5bBfgQNUjTMVuP0RsJnwtdiEuTs0UV-wLFx6wtKIcCndJBcN255xMuCWN5LPb_LYnLgAApqxxEOBCktbzPo6kaRCxC2_qnd1HT7zruOxPlqEnnYlPfiyu5cnNsSXRT20wigrqyQCnw8eg1JV6NZ5oo-pVhC1wwQuM7SdeWjrS-s/s2048/image_2025-12-04_15-12-09.png

វីដេអូមួយនេះបានទាក់ទាញអ្នកទស្សនាជាច្រើនជាមួយមួយនឹងមតិកោតសរសើរពីព្រោះវីដេអូ ណែនាំប្រទេសរបស់ Miss Charm Cambodia បានបង្ហាញវប្បធម៌ ប្រពៃណីខ្មែរ និងតំបន់ទេសចរណ៍ពីប្រទេសកម្ពុជាយ៉ាងស្រស់ស្អាតនិងថតបានល្អមិនធ្វើឱ្យរួចតែពីដៃនោះទេ។ ជាមួយគ្នានេះ ដេត ស្រីនាឌ បានបង្ហើបអារម្មណ៍របស់ខ្លួនដែរថា វីដេអូនេះនាងផលិតចេញពីបេះដូងរាល់ពេលនាងមើលវីដេអូនេះគឺហូរទឹកភ្នែកព្រោះតែក្តីស្រលាញ់និងរំភើប ដែលនាងសំណាងបានកើតមកជាកូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp8pfG8lgMA1tcENBBDhnHoMORzxxsSOG9NdpkckS7pCo6ri0Xtsbw4OPEQJ1bk4KbcyhtMadUfP7Jbg3dpOM8Hw-C0sg3o_inzq94IjAgavqrGxie-QiddodCiDgDdMB3JkqK_V946SqPvbVRE3t8TcYOcO8B6f71fZ7dv9pLJIPDVA3vtjCwQFf5weIK/s2048/image_2025-12-04_15-12-11.png

ជាមួយនឹងមតិសរសើរជាច្រើនទៅកាន់ ដេត ស្រីនាឌ គេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមថៃមួយចំនួនគឺកើតទុក្ខមិនសុខចិត្តពីវីដេអូរបស់អ្នកតំណាងកម្ពុជារូបនេះដែលបានបង្ហាញទៅកាន់ពិភពលោកពីសម្បត្តិវប្បធម៌របស់ខ្មែរ ដែនដីនៃស្នាមញញឹម។ មិនត្រឹមតែចូលមកខម្មិនហូរហែនៅលើផេករបស់ ដេត ស្រីនាឌ ផ្ទាល់នោះទេប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃថែមទាំងបានចូលទៅខម្មិនលើផេកផ្លូវការរបស់ Miss Charm ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAzCYovETd5YibRtZn904_7A0MDhLvkeLegYvcqOiDXihEdCZp37LuUiIweZAWYwiRTlE-rSOHkKca5hVlPm6h82CCa6-vT4sw2dSKfiXMqVFzQGr574IF9OJAtzXc-7MtLA42hujNm0-D6P6JFejjFyxut4N9qPiAL9Ggn7r7HC28UCDzgHlpUKD2UidU/s2048/image_2025-12-04_15-12-13.png
គួរបញ្ជាក់ផងដែរថា ដេត ស្រីនាឌ កំពុងទាក់ចិត្តសាធារណជនម្តងបន្តិចៗនៅក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនេះបន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងក្លាកាលពីកន្លងមក។ នាងបានបង្កើតបរិយាកាសសប្បាយៗជាមួយនឹងបេក្ខនារីផ្សេងទៀត សូម្បីតែអ្នកមើលក៏រីករាយទៅនាងដូចគ្នា៕