ខេត្តកំពង់ឆ្នាំង៖ ក្រសួងបរិស្ថាន កំពុងរួមសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំ និងមន្រ្តីជំនាញមកពីស្ថានប័នពាក់ព័ន្ធបើកការចុះត្រួត និងធ្វើការវិភាគទឹកនៅអូរមួយកន្លែង និងសំណាកសត្វងា.ប់មួយចំនួន ដោយសង្ស័យថាអាចមានសារធាតុពុលនៅក្នុងទឹក និងហាមពលរដ្ឋនៅក្នុងតំបន់កុំទាន់ប្រើប្រាស់ទឹកចេញពីប្រភពនោះឲ្យសោះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg29AeR1-1Hl5FRl5EPTAziXXrEjUgtFU-g8JP0r_SCXvdNvQ5YlOuR31gYunBjKABXEDwRqW-XrA6DIh7-sAufkPwAfP4CnkU8P8Pns-pQ5RVtQlyQk_cVfYBjhgd62Ta8zrQaQ-5LM-jFCl0Ft7hF3yoNUqYhUgOT93Ayg4GgTHGdZBCXbWnQev8QOivp/s1280/photo_2025-12-05_10-44-03.jpg
ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញ ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសង្ស័យមានការបំពុលបរិស្ថាន និងបានធ្វើឱ្យងាប់ត្រី និងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន៤ក្បាល នៅតាមអូរឬស្សី ដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjECKxJLQzwpk8TmbsRQtujsvbkyHoJgNNolKopmQ3bLjvLs5GhtyRIfGk4CvLvahiUWJDs47UPV02T8aooK_2mVxqdYkZeKZ7edVNzOQPSOFCCCUuaYd8fzcxs0HnVcRI_0oKfxiYgm_ZYI4_6Wk86YCCq2M9bdNzVHQZbjckhpLojjw3IYuiCxOAls1l0/s1280/photo_2025-12-05_10-43-57.jpg

ដោយមានការគាំទ្រនិងសហការ ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីក្រសួងរ៉ែ និងថាមពល មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ ទីតាំង និងសំណាកត្រីងាប់មួយចំនួន។ ក្រុមការងារបានបន្តបំពេញភារកិច្ច រហូតដល់វេលាយប់ ថ្ងៃដដែលនេះ ដើម្បីត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅ ចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពង់ពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbLDyK6WI-nTILjdm_8k-oJM1v_o6lz-zpbe0rCMVYlTfdvzqn73MKEsQLbFJMJ42P7FYmiGvoajqSpuiVJQ8giRtrB_GJOpJJ-ck3gdInSHpnJNh21gZLMPEKrkQnCgteZzlacDv60IkjCNQULDRRUq07J8mEOOgQ_u7phcple6QkLB9CTcIB6Os-axMG/s1280/photo_2025-12-05_10-43-58.jpg
សូមបញ្ជាក់ថារដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជន នៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើន ក្នុងតំបន់«អូរឬស្សី» ដែលមានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រសួងបរិស្ថានភ្លាមៗ ក៏បានចាត់វិធានការនិងបានបញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងតាមដានករណីនេះ ដើម្បីរកប្រភពបំពុល និងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIIXj_XyCpvmu1zwwfEN-YLrrgX01zKYUyBi-XZchkWMVm_4q7tdBy3gaNXaEqkkr4RRKzc7m2_Nt004YKetWRB3hhH75ox99oQUkzxM7eomQTOltlsYk3WTe2CfkfOonIMS3nHKhrwos73I__JLhRobhSBrL6jS4kCukIDql13cekqGOWfl0sRbPRUbVQ/s1280/photo_2025-12-05_10-43-59.jpg
ក្នុងពេលនេះ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់នៅជិតអូរ កុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6YMS7C8ne7AJzkN3xWrOR9Qs_yD5EHSLBhat_qBD7mMT3Fg2Rp0wM9iUyXXqiAAZD0gMkb0mzzfoq5qMNKgtViFI6MDxVsTEK8jmU9nMpyj7Y0hX9UBw4xNNUiLfRmUuhCoIhH4LQlCSl2J__vNNkm2KhiYpDtcDIDI0e4Tev99UUyOPwbXy8QstPe6W/s1280/photo_2025-12-05_10-44-00%20(2).jpg

បន្ថែមលើការហាមឃាត់ប្រើប្រាស់ទឹក ក្រសួងបរិស្ថានបានសន្យាថានឹងចាត់វិធានការច្បាប់តឹងរឹង ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន ចំពោះករណីរកឃើញប្រភពបំពុល ពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវៈចម្រុះគ្រប់ប្រភេទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7OY1ujdm9yERETrWyNKOXroJGLZZb96g870oDDJgm-LH1sqlZAa7c6cvorZ3hfL9xX905V3lTVJuzYrYcBckskTL2I6TFZft96nAyqAad3TCi4rCSCffaf9f4tLskMOYIctPZZhB0dE8woJDFk4j_y3CCyV5EdQ9z8HyF4RftTdB5rsqDKrdXPz88GPu/s1280/photo_2025-12-05_10-44-00.jpg