ប្រទេសវៀតណាម ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការបន្ទាន់ដើម្បីគ្រប់គ្រងការបំពុលខ្យល់ និងផ្សែងអ័ព្ទគ្របដណ្តប់លើទីក្រុងហាណូយ ដោយរឹតបន្តឹងការដុតសំរាម ចំបើង និងកាកសំណល់កសិកម្មខុសច្បាប់ រួមទាំងត្រួតពិនិត្យផ្សែងពុលចេញពីរោងចក្រឧស្សាហកម្ម ឬការដ្ឋានសំណង់ ។ ក្រៅពីនេះ នឹងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយ ដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ និងកំណត់វិធានការលើយានជំនិះបញ្ចេញផ្សែងខ្មៅបំពុលបរិយាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUCM_oy1iAMxyTzmQd3QZrGrswaiCz2RoVHt0vISvxtFmUqdx92fuFgBcQ1YENgcRHzNmF4SdgOpiIQmtmpBGnNfZx9KLPRBSXhCwIwzAOY_M-YXXoyYzzr-UXLbJSKYBrD4xghyphenhyphendOcwbSBpRoMohtUCpEUoXXSA_3sY81r30SXcd-NCIDidTw9B0qzaFT/s1280/photo_2025-12-05_12-10-35%20(2).jpg

សេចក្តីថ្លែងការណ៍ក្នុងគេហទំព័ររបស់សាលាក្រុងហាណូយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងរឹតបន្តឹងការដុតសំរាម ចំបើង និងកាកសំណល់កសិកម្មដោយខុសច្បាប់ ។ ដូចគ្នានេះ នាយកដ្ឋានសុខាភិបាលក្រុងហាណូយបានណែនាំពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ និងក្រុមប្រឈមនឹងផលប៉ះពាល់សុខភាព ត្រូវកាត់បន្ថយសកម្មភាពនៅខាងក្រៅ និងពាក់ម៉ាស់ការពារពេលមានខ្យល់ពុលខ្លាំង ។ ក្រៅពីនេះ នឹងត្រៀមព្យាបាលអ្នកជំងឺផ្លូវដង្ហើមកើនឡើងដោយសារខ្យល់ពុលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTsHVwor-cZ2Q6ldw63uJoAro5F5iAmGxtFtIZ-UOKPIsLM_j5j6DidQOMmCSMozG3IN5mXJGcYvgE_EI-qmuADiy6Z8Qi8cFlPY7HV5J4OAs-F9LtciK1IQMdmMiPU_vxR4irQAttsvba58gEYZ4sUAcKdEwMJI2VboZfq6xd9Nv-FLCaFP27_E5o15hI/s1140/photo_2025-12-05_12-10-34.jpg

ខ្យល់ពុលនៅទីក្រុងហាណូយបានកើនឡើងនៅរដូវរងាជារៀងរាល់ឆ្នាំ ដោយសារការធ្វើចរាចរណ៍ណែនណាន់ ធូលីចេញពីរោងចក្រឧស្សាហកម្ម និងការដ្ឋានសំណង់ ក៏ដូចជាផ្សែងបណ្តាលមកពីការដុតកាកសំណល់កសិកម្មនៅបណ្តាខេត្តជុំវិញទីក្រុងហាណូយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRaxEuwPotSHzW-SUKHjdBIzEb2JHvZy23A8DG_lDKeh-ChPfkWWjjNOqyMBLyp5NIIeqW3mNEIiUFpPEE9pJd0StL7K0eBLGvuG-ea25DQ1qIq5X_Xa08uNcOl_9A43xvW1Sd80YiUeXe3MEEL1T4M4ce0GY5x6udfo2THHhp-zXm_BHfvIGNKg0yA2AT/s960/photo_2025-12-05_12-10-34%20(2).jpg

តាមទិន្នន័យត្រួតពិនិត្យខ្យល់ពុល គឺគុណភាពខ្យល់នៅទីក្រុងហាណូយ ស្ថិតក្នុងកម្រិតពណ៌ក្រហម ឬប៉ះពាល់សុខភាពពលរដ្ឋ ។ IQ Air បានបង្ហាញសន្ទស្សន៍ខ្យល់ គឺទីក្រុងហាណូយបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោកក្នុងចំណោម១០ទីក្រុង ហើយមានការសន្និដ្ឋានថា ទីក្រុងនេះនឹងមានខ្យល់ពុលកាន់តែខ្លាំងថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1cR8sv-bsEnpwMrHyddqT7O4BtLoDGA2edicorXmny6IHTKfZ9FybiK4-32AkW8auVUc3LEgn7gXFBNaBJwwAYo0L7PbLiMaGcynvR835k5lbJOdKnvYJMobvbRdFgZD0vrmj78WDRUt2LsuWHAj0qPKqeIVKL1yXYjY7PLBfclreRIPSp03xjsDw_HUz/s960/photo_2025-12-05_12-10-33.jpg

គួរបញ្ជាក់ថា ប្រទេសថៃក៏មានខ្យល់ពុលខ្លាំង និងផ្សែងអ័ព្ទគ្របដណ្តប់លើទីក្រុងបាងកក រួមទាំងខេត្តជាច្រើនផងដែរ ដូចជា ៖ ទីក្រុងប៉ាតាយ៉ា នៅខេត្តឈុនបុរី ប៉ាធុមថានី ណុនថាក់បុរី ណាខនប៉ាធុម សមុទ្រសាខន សមុទ្រប្រាកាន ឈៀងរ៉ៃ ឈៀងម៉ៃ ឡាំពូន សុខោទ័យ ពិស្នុលោក និងកាឡាក់ស៊ីន រហូតឈានទៅប្រកាសអាសន្នឱ្យអ្នករស់នៅខេត្ត-ក្រុងទាំងនេះថែទាំសុខភាព និងកាត់បន្ថយសកម្មភាពក្រោមកំដៅថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVwyFPjuixrVXUQ-r6eJYaCBHeoCJvG_M_-7ne5qgnqoL0VHXQHiAqPdmEn6eDRukLpSRkpnEd_kwn9Aq3WP7ke39EjbtjRhZqMdxLN1E_pcs5_v8v4V_lHb9KJL92ScQyeoMLXSZa_29bomxXO9jFDex58CU-KpiIwuCY_Kd9VBlu3moqHiGWrewYh9F/s1280/photo_2025-12-05_12-10-35.jpg

អាជ្ញាធរថៃបានណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ចៀសវាងធ្វើសកម្មភាពក្រោមកំដៅថ្ងៃ បិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុយ៉ាងដិតដល់ ៕