ទីក្រុងសេអ៊ូល៖ រដ្ឋាភិបាលទីក្រុងសេអអ៊ូល សម្រេច«បន្ធូរបន្ថយ»ការរឹតបន្តឹងពលរដ្ឋមិនឲ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយកែសម្រួលពីការហាមប្រាមដាច់ខាត មកជាអាចធ្វើដំណើរទៅបានប៉ុន្តែគួរប្រុងប្រយ័ត្ន ខណៈខេត្តមួយចំនួនរបស់កម្ពុជាដែលកូរ៉េធ្លាប់ដៅជាតំបន់គ្រោះថ្នាក់ខ្ពស់ ត្រូវបានទម្លាក់ទៅតំបន់ដែលមានគ្រោះថ្នាក់កម្រិតទាបវិញ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju_OaqSQEnRZekKbna3kECrFDzqnEm6SlbvMAtXyOrB7PDRluKny4qMVXraoGfI2-87I1VM-EwtSOCDu-ip7a2wgQhNwgHmOk5QtzLc4MNQzb-jiI3yGNcqCr4w6Z4wo34mw5-LNz2SkmwU54wMcfGl58JoiEAjlJ3N2nqEB73q0XkxlZc0Mzs6SJphX4Q/s1280/photo_2025-12-05_10-11-53%20(3).jpg
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្ដីប្រកាសមួយទាក់ទងនឹងការកែសម្រួលកម្រិតនៃការជូនដំណឹងអំពីការធ្វើដំណើរមកកម្ពុជាសម្រាប់តំបន់មួយចំនួន ដែលពីមុនចាត់ទុកថាជាតំបន់មានបទឧក្រិដ្ឋផ្ដោតលើជនជាតិកូរ៉េជាខ្លាំងក្លា ត្រូវបានបន្ទាបកម្រិតទៅកម្រិតមធ្យម ឬកម្រិតទាបវិញ។ ការកំណត់ថ្មីនេះ នឹងត្រូវបានអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfVEY3dhkc4wpzpXJcqB-DbS9BtnXsC0kOIYtwVK3uVizk27ZVdM-xSRs2UHjF83ytx7Iuua9kt6k3vyD50JBPBRBPfm94MGTsXTa4rcRCv5QoAkvgop_ZVS66FvsuffXNSJSkcbgXYqG6ItFqKM4ds8mzBqVvZJDwHkKzY4AoV-OFQEop4ToX0-7RgRxC/s512/photo_2025-12-05_10-11-53.jpg
យោងតាមការប្រកាសនេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្រេចទម្លាក់កម្រិតហានិភ័យសម្រាប់រាជធានីភ្នំពេញ ដែលពីមុនស្ថិតនៅក្រោមការណែនាំពិសេសអំពីការធ្វើដំណើរ (កម្រិត ២.៥) ត្រូវបានបន្ទាបកម្រិតទៅជាកម្រិត ២ ខណៈដែលទីក្រុងសៀមរាប ដែលពីមុនស្ថិតនៅកម្រិត ២ ‘ហាមធ្វើដំណើរ’ មកជាកម្រិត ១ ឲ្យ’ប្រុងប្រយ័ត្ន’វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUx5CjgnjduRBhWMLlpxpjmTjLM2FDZ4MqEGMTWwmeGyMnca0qYvqt0OIeGZowhJFivRWXLdNGyglS0mozF617jbdnCJkHRCCdEsC9ccc5-eYyeic539VjCzDJVi3f7XHTuhntrtKGiiGvEroEUM8M1GnoVjRGQNv38J3HzWk8N05sY98BuQWU-OnuywV6/s1280/photo_2025-12-05_10-11-54.jpg

ទោះជាយ៉ាងណា កម្រិតជូនដំណឹងសម្រាប់តំបន់ភ្នំបូកគោ ក្រុងបាវិត និងប៉ោយប៉ែត ក្នុងខេត្តកំពត ដែលបច្ចុប្បន្នស្ថិតនៅក្រោមកម្រិត 4 (ការធ្វើដំណើរមិនអនុវត្ត) នៅតែមិនផ្លាស់ប្តូរ។ ចំណែកខេត្តព្រះសីហនុ ដែលស្ថិតនៅកម្រិត 3 នៅតែជាកម្រិត 3 (ការជូនដំណឹងអំពីការធ្វើដំណើរ) ដោយកូរ៉េខាងត្បូងរង់ចាំតាមដានជាបន្តទៀតសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYzbdNYArSamlTPGLEd2NmDYBB7rLyH__3-kIFoBt0cVfrejRmIugvXm2A19sgNztREVs59YucYKFzpLFu-GC4OWskgAyfkVWhcv_CQscF0PdikEn4MFD4Erm4V8spZKSEYFJyXMU4F7lemJIACGsvKPtMxr7k0sc262EvmqPkmjE7zT2P-y_wKtl15K3x/s600/photo_2025-12-05_10-11-53%20(2).jpg

គួរជម្រាបថា ការកែសម្រួលការជូនដំណឹងអំពីការធ្វើដំណើរមកកម្ពុជានេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកនៅក្នុងប្រទេស និងកិច្ចសហប្រតិបត្តិការដែលកម្ពុជាបានចូលរួមយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូង រួមទាំងការបើកដំណើរការ “ក្រុមការងាររួមកូរ៉េ-កម្ពុជាសម្រាប់ជនជាតិកូរ៉េ” ដែលផ្ដល់នូវទំនុកចិត្តបន្ថែមសម្រាប់រដ្ឋាភិបាលកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-H-RyKM3d3Xvezfoh1uIHqj9MCX485cvzZiBJS274eVuVYwXl0GTTnzRMXWYzQ1QC6pgBul1UBSnuoCNTOnwumQVDXgeW5PEDY0Pv2eNF0S2w0uikVPAyLpzeOjSGrz8YkeuC5QEkiD_2XnFBtDqSnm9eTneMDiDeuOC9iLAVEY-53aXkTGgi3uhkceEM/s609/photo_2025-12-05_10-11-53%20(4).jpg

បន្ថែមលើនេះ វាបាននាំឱ្យមានការថយចុះនៃករណីឆបោកដែលបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា និងការកែលម្អគួរឱ្យកត់សម្គាល់នៅក្នុងស្ថានភាព ជាពិសេសនៅទីក្រុងភ្នំពេញ និងសៀមរាប។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសកូរ៉េនឹងនៅតែតាមដានស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងបន្តពិនិត្យឡើងវិញឲ្យបានដិតដល់ នូវតម្រូវការសម្រាប់ការកែតម្រូវបន្ថែមទៀតចំពោះការណែនាំអំពីការធ្វើដំណើររបស់ប្រជាជនខ្លួនមកកាន់កម្ពុជា៕